សេចក្តីថ្លែងការណ៍​រួម​របស់​សមាគម​ធនាគារ​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ស្ដី​ពី​ការ​ផ្តល់​ការ​យោគយល់​ និង​អនុគ្រោះ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​

​នៅ​ថ្ងៃ​ទី​ ១៩​ ខែតុលា​ ឆ្នាំ​២០២២​ សមាគម​ធនាគារ​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ស្តី​ពី​ការ​ផ្តល់​ការ​យោគយល់​ និង​អនុគ្រោះ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​។​ 

​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​រួម​នេះ​ សមាគម​ទាំង​ពីរ​យល់ព្រម​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ការពារ​អតិថិជន​ និង​បន្ត​ការ​អនុគ្រោះ​តាម​រយៈ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​ សមាជិកសមាគម​ទាំង​ពីរ​នឹង​ពិនិត្យ​លទ្ធភាព​ផង​ដែរ​ ក្នុង​ការ​បន្ធូរបន្ថយ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​ ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ឥណទាន​ និង​/​ឬ​ លើកលែង​ការ​ផាកពិន័យ​ និង​ចៀសវាង​ការ​រឹបអូស​ទ្រព្យ​ធានា​ របស់​អតិថិជន​ប្រកបដោយ​ការ​យោគយល់​និង​អធ្យាស្រ័យ​ខ្ពស់​។

សមាគមធនាគារនៅកម្ពុជា

ទាញយក៖ pdf