សេចក្ដី​ប្រកាស​ព័​ត៌​មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​ប្រឆាំង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​នៅ​ភូមិ​ជោគជ័យ

នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​ប្រឆាំង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​នៅ​ភូមិ​ជោគជ័យ​។​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ការ​បន្ត​រំលោភ​បំពាន​ដោយ​ប្រទេស​ថៃ​លើ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​តាម​បណ្តោយ​ព្រំដែន​។​ នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៦​ អាជ្ញាធរ​ថៃ​បាន​ធ្វើការ​បែងចែក​ដីធ្លី​មួយ​ជុំ​ថ្មី​ទៀត​ ដល់​ពលរដ្ឋ​ថៃ​ នៅ​ក្នុងភូមិ​ជោគជ័យ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ទីតាំង​ស្ថិត​ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤៥​ និង​៤៧​។​ សកម្មភាព​រដ្ឋបាល​ខុសច្បាប់​នេះ​ គឺជា​ការ​ប៉ុនប៉ង​យ៉ាង​ជាក់​ ច្បាស់​ដើម្បី​ធ្វើ​ឱ្យ​ស្របច្បាប់​នូវ​កាន់កាប់​ខុសច្បាប់​របស់​ថៃ​នៅ​ក្នុង​តំបន់​នេះ​ ខណៈ​ពេល​ដែល​គេ​បដិសេធ​សិទ្ធិ​ ក្នុង​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​បណ្តេញចេញ​ដោយ​បង្ខំ​ពី​លំនៅ​ឋាន​ នឹង​ស្រែ​ចម្ការ​របស់​គេ​នៅ​ក្នុង​តំបន់​នោះ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf