សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង»
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង»។
គោលបំណងនៃវេទិការនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចែកចាយព័ត៌មានដោយខ្វះការទទួលខុសត្រូវ។ វេទិកានេះក៏នឹងផ្តោតសំខាន់លើការចែករំលែកបទពិសោធល្អៗលើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking) ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ការឆ្លើយតបចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានអំឡុងពេលវិបត្តិ ព្រមទាំងពង្រឹងកិច្ចសហ ប្រតិបត្តិការតំបន់ក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានមិនពិតឆ្លងដែន ស្របតាមទិសស្លោក “«ផ្ទៀងផ្ទាត់ មុនចែករំលែក (Verify Before You Share)» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន (Together for Information Integrity)»។
ក្រសួងព័ត៌មាន
