សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។ ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តដូចខាងក្រោម៖
- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
- គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ចំនួន០១គម្រោង ទំហំ ៨០ មេហ្គាវ៉ាត់ និង គម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន០២គម្រោង (ខេត្តពោធិ៍សាត់ ៦០មេហ្គាវ៉ាត់ និងខេត្តកំពង់ឆ្នាំង ៦០មេហ្គាវ៉ាត់) និង បន្ថែមអានុភាព ២០មេហ្គាវ៉ាត់ លើគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ ដែលបានអនុម័តរួច ដើម្បីផលិតអគ្គិសនីលក់ឱ្យអគ្គិសនីកម្ពុជា។
- សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា។
- បញ្ហាផ្សេងៗទាក់ទងនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតបង់ក្លាដេស សហភាពអារ៉ាប់អេមីរ៉ាត និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋតួគី។
ទីស្តីការគណៈរដ្ឋមន្ត្រី