​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព​។​ ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍​ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក​ ​ អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ បាន​សម្រេច​អនុម័ត​ដូច​ខាងក្រោម​៖

  1. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​។​
  2. គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ចំនួន​០១​គម្រោង​ ទំហំ​ ៨០ ​មេ​ហ្គា​វ៉ា​ត់​ និង​ ​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ ចំនួន​០២​គម្រោង​ (​ខេត្តពោធិ៍សាត់​ ៦០​មេ​ហ្គា​វ៉ា​ត់​ និង​ខេត្តកំពង់ឆ្នាំង​ ៦០​មេ​ហ្គា​វ៉ា​ត់​)​ និង​ ​បន្ថែម​អានុភាព​ ២០​មេ​ហ្គា​វ៉ា​ត់​ លើ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ ៦០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តកំពង់ស្ពឺ​ ដែល​បាន​អនុម័ត​រួច​ ដើម្បី​ផលិត​អគ្គិសនី​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​។​
  3. សេចក្ដី​ព្រាង​គោលនយោបាយ​ជាតិ​ស្ដី​ពី​សុខភាព​សិក្សា​។​
  4. បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ សហភាព​អា​រ៉ាប់​អេ​មី​រ៉ាត​ និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​តួ​គី​។​

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf