រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

លោក ហ៊ុន សែន ប្រាប់ឱ្យពលករនិង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្រឡប់​មកកម្ពុជា​វិញ ដើម្បី​សុវត្ថិភាព

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ពលករនៅប្រទេសថៃ ទាំងអ្នកមាន និងមិនមានលិខិតស្នាម ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ និងជួយការពារកេរ្តិ៍ឈ្មោះរបស់កម្ពុជា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញជម្លោះបញ្ហាព្រំដែន។ ...

មាស មល្លិកា & ឈឹម ពេជ្របូរមី
https://kiripostkhmer.com/stories/cambodian-workers-and-students-in-thailand-told-to-come-home-over-safety-fears

កម្ពុជា​ទុក​ពេល​២៤​ម៉ោង​ឱ្យ​ថៃ​បើក​ព្រំដែន​ឡើងវិញ ឬអាចប្រឈមមុខ​នឹង​ការ​ហាមឃាត់ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជំរុញឱ្យពលករកម្ពុជានៅប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ ដោយ​កត់​សម្គាល់ថា វិវាទព្រំដែននឹង«មិនអាចដោះស្រាយបានដោយងាយទេ» ខណៈដែលផ្តល់ឱ្យភាគីថៃនូវឱសានវាទរយៈពេល២៤ម៉ោង ដើម្បីដាក់ឱ្យដំណើរការច្រកព្រំដែនធម្មតាឡើងវិញ ឬប្រឈមនឹងផលវិបាកនៃការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា។ ...

ស៊ើង និមល់ និង ឃួន ណារីម​
https://khmer.cambojanews.com/cambodia-gives-thailand-24-hours-to-reopen-border-or-face-fruit-and-vegetable-import-ban-on-june-17/

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា សព្វាវុធ​គឺ​តម្រង់​ទៅ​ខ្មាំង​សត្រូវ មិន​មែន​មក​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ទៀ សីហា ថ្លែង​ថា ការ​បង្វែរ​កាណុង​កាំ​ភ្លើង​ទៅ​ភូមិដ្ឋាន​ និង​បន្ទាយ​របស់​យោធា​ថៃ ​គឺ​ជា​រឿង​ធម្មតា​របស់​យោធា ពីព្រោះ​ក្បួន​ប្រយុទ្ធ មិន​ដែល​មាន​យោធា​ណា​បង្វែរ​កាណុង​មក​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-16-180-262370

កម្ពុជាព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃបើថៃមិនបើកព្រំដែនធម្មតាឡើងវិញ

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានថ្លែងព្រមានទៅកាន់ប្រទេសថៃថា បើថ្ងៃនេះថៃមិនបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញទេ កម្ពុជានឹងឆ្លើយតបដោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃនៅគ្រប់ច្រកព្រំដែន។​ ...

មាស​ មល្លិកា
https://kiripost.com/stories/cambodia-threatens-to-ban-import-of-thai-fruits-and-vegetables

កម្ពុជាបបួលថៃក្នុងពេលប្រជុំឱ្យយកតំបន់ជម្លោះចំនូន៤ទៅដោះស្រាយ​នៅតុលាការយុត្តិធម៌អន្តរជាតិ

កម្ពុជា​បានស្នើទៅភាគីថៃអំឡុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ឱ្យយកករណីព្រំដែនដែលមានជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ​ ស្របពេលជាមួយគ្នានេះកម្ពុជាក៏បានបដិសេធការប្រើប្រាស់ផែនទីដែលគូដោយឯកតោរបស់ថៃ ​ដោយកម្ពុជាចោទថា​«ជាប្រភពដ៏ចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ»។ ភាគីទាំងពីរយល់ព្រមជួបប្រជុំជាមួយគ្នាម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២៥។​ ...

ស៊ើង និមល់
https://khmer.cambojanews.com/cambodia-asks-thailand-during-jbc-meeting-to-settle-four-disputed-areas-at-icj/

លោក ហ៊ុន សែន អំពាវនាវ​ដល់​រដ្ឋាភិបាល​ឆ្លើយតបម៉ឺងម៉ាត់​ចំពោះ​ការបិទ​ព្រំដែន​ថៃ​ជា​ឯកតោភាគី​

ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជាកំពុងតែ​កាន់​អំណាច​ លោក ហ៊ុន សែន ថ្លែង​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ម្តងទៀត ជុំវិញ​ការសម្រេច​ចិត្តជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​នាពេល​ថ្មីៗ​នេះ ក្នុង​ការបិទ-បើក​​ច្រកព្រំដែន​របស់ខ្លួន​ជាមួយ​កម្ពុជា​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-13-1210-262342

អ្នក​វិភាគ​ស្នើ​ឲ្យ​កម្ពុជា​មាន​ជំហរ​រឹង​មាំ​នៅ​ក្នុង​កិច្ច​ប្រជុំ JBC ១៤ ​មិថុនា ខណៈ​ភាគី​កម្ពុជា​និង​ថៃ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន

មុន​ពេល​​ភាគី​ទាំង​ពីរ​អង្គុយ​ទល់​មុខ​គ្នា​ដើម្បី​ជជែក​រឿង​ព្រំដែន​នៅ​ថ្ងៃ​ទី១៤​ មិថុនា​នេះ​ ភាគី​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ថា កម្ពុជា​នឹង​យក​ករណី​ជម្លោះ​ព្រំដែន​ ៤​ចំណុច​ទៅ​តុលាការ​យុត្តិធម៌ ICJ ខណៈ​ដែល​ភាគី​ថៃ​បញ្ជាក់​ជំហរ​ចង់​ចរចា​ជា​លក្ខណៈ​ទ្វេរ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-12-1722-262338

ការរឹតបន្តឹងតាមព្រំដែនថៃបង្កឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកវិភាគ ព្រមានពីការរំខានដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅទីប្រជុំជនតាមតំបន់ព្រំដែន បន្ទាប់ពីអាជ្ញាធរថៃបានកាត់បន្ថយពេលវេលាបិទបើកច្រកព្រំដែនគោកសំខាន់ៗជាមួយប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភផ្នែកសន្តិសុខ។​ ...

ស៊ើង និមល់
https://khmer.cambojanews.com/trade-snags-economic-concerns-after-thai-border-restrictions/

ស្ថានទូត​ថៃបង្ហាញ​ម៉ោង​បិទ​ច្រក​ព្រំដែន​ ខណៈការត្រៀមរឿងក្តី ICJ កំពុងបន្ត​ដំណើរទៅ​មុខ

ស្ថានទូតថៃនៅ​ភ្នំពេញ​បានបង្ហាញ​វិធានការ និង​ម៉ោង​កំណត់​ក្នុង​ការ​បើក និង បិទ​ព្រំដេន​នៅ​តាម​ច្រកព្រំដែនជាច្រើនរវាងថៃនិងកម្ពុជា ទោះបីជាភាពតានតឹងនៅតាមព្រំដែនមិន​វិវត្ត​កាន់​តែ​ខ្លាំង​ក៏​ដោយ បន្ទាប់​ពីភាគីទាំងសងខាង​បាន «កែសម្រួល« កម្លាំងរៀងៗខ្លួនង​គេនៅតាមព្រំដែន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-11-1613-262327

ក្រសួងមហាផ្ទៃបញ្ជា​ឱ្យ​ខេត្ដតាមព្រំដែនថៃ​ប្រុង​ប្រយ័ត្ន និងត្រៀម​ជម្លៀសប្រជាជន​ក្នុងករណីតានតឹង​ខ្លាំង

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ​កាលពី​ថ្ងៃ​ទី១០ ខែ​មិថុនា ដោយ​ចេញ​​បទ​បញ្ជា​​ឱ្យ​អភិបាល​ខេត្ដតាម​បណ្ដោយ​​ព្រំដែន​ប្រទេសថៃទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​អន្ដរាគមន៍​ជួយ​ដល់​ប្រជាជន​ក្នុង​ករណី​សភាពការណ៍​តាម​ព្រំដែន​កាន់តែ​តានតឹង​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-11-1032-262319

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព» មិន​មែន​ជា​ការ​ដក​ថយ ខណៈ​មតិ​សាធារណៈ​មាន​ភាព​ស្រពេច​ស្រពិល

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ»​ នៅ​ព្រំដែន​កម្ពុជា-ថៃ​ បង្ក​ជា​ចម្ងល់​និង​ការ​វែក​ញែក​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​ដែល​អ្នក​វិភាគ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​ឲ្យ​បាន​លឿន​ជាងគូ​ប្រជែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-9-1620-262304

បទបញ្ជា​ព្រំដែន​ថ្មី​រំខាន​ដល់​ជីវភាព​ពលរដ្ឋ ខណៈភាព​តានតឹង​នៅព្រំដែនកម្ពុជា-ថៃ​បន្តកើនឡើង

នារសៀលម៉ោង៤ នៅថ្ងៃអាទិត្យ អាជ្ញាធរថៃប្រមាណ ១០នាក់ក្នុងឯកសណ្ឋានពណ៌ខ្មៅបានដើរចេញពីអគារក្បែរនោះដើម្បីទាញទ្វាររបងបិទប៉ុស្តិ៍ត្រួតពិនិត្យ។ ...

សុវណ្ណ ស្រីពេជ្រ ឃី សុវុឌ្ឍី និង ស៊ើង និមល់
https://khmer.cambojanews.com/new-border-rules-disrupting-lives-livelihoods-as-cambodia-thailand-tensions-escalate/

កម្ពុជា​បាន​សរសេរ​លិខិត​ផ្លូវការ​ជូន​ភាគី​ថៃ​ជំរុញ​ឲ្យ​ពិចារណា​ចូលរួម​ដោះ​ស្រាយ​វិវាទ​ព្រំ​ដែន​នៅ​ ICJ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​ទៅ​ក្រសួង​ការបរទេស​ថៃ ឲ្យ​ចូលរួម​យក​វិវាទ​ព្រំដែន​ទៅ​រក​ដំណោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-8-1728-262294

កម្ពុជា​មិន​ដក​ទ័ព​ពី​តំបន់​មុំ​បី​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ថៃ

កម្ពុជា​បញ្ជាក់​ជំហរ​ម៉ឺងម៉ាត់ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ថា កម្ពុជា​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​មុំ​បី តាម​ការ​ស្នើ​សុំ​របស់​ភាគី​ថៃនោះ​ទេ ព្រោះ​ជា​អធិបតេយ្យភាព​របស់​កម្ពុជា។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-6-1520-262286

ក្រសួងការបរទេស​​​​​៖ កម្ពុជា​មិនបានរំលោភ​ដីថៃ តែកងទ័ពថៃ​បាញ់ប្រហារលើទីតាំងកងទ័ពកម្ពុជា

ក្រសួង​ការបរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ​កម្ពុជា បាន​ប្រកាស​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​បាតករ​ថៃ​ ដែល​ទាមទារ​​​​កម្ពុជាកុំ​ឱ្យ​ឈ្លានពាន​ទឹកដីខ្លួន​ និង​បាន​សកទៅ​វិញថា យោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ដែល​ធ្វើ​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-6-1558-262288

កម្ពុជា-ថៃនឹងជួបប្រជុំគ្នានៅចុងសប្តាហ៍​ទី២នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់

កម្ពុជា និងថៃ នឹងជួបប្រជុំគ្នានៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ក្នុងគោលបំណងចុងក្រោយ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅព្រំដែនកាលពីសប្តាហ៍មុន ខណៈដែលភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកចំពោះការបាញ់ប្រហារដោយកាំភ្លើង ដែលបណ្តាលឱ្យទាហនខ្មែរស្លាប់ម្នាក់ នៅជិតព្រំដែនភាគខាងជើងនៃខេត្តព្រះវិហារ។ យោងតាមក្រសួងការបរទេសកម្ពុជា។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-thailand-will-meet-in-second-week-of-this-month-after-clash-leaves-a-cambodian-soldier-dead/

ទោះ​បី​ថៃ​បង្ហាញ​ជំហរ​ដោះស្រាយ​ទ្វេភាគី មតិសាធារណ​នៅ​កម្ពុជា​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​រឿង​ព្រំដែន​ទៅ ICJ

មតិ​សាធារណ​និង​អ្នក​វិភាគ​គាំទ្រ​ឲ្យ​កម្ពុជា​រក្សា​ជំហរ​ប្ដឹង​រឿង​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ទោះ​បី​ជា​ភាគី​ថៃ បង្ហាញ​ជំហរ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់​ជាជាង​ទៅ​តទល់​គ្នា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-4-1454-262259

កម្ពុជា​សងសេវា​បំណុលចំនួន១១៧​លាន​ដុល្លារ​ទៅ​ចិន

រាជរដ្ឋាភិបាលកម្ពុជា បានសងសេវាបំណុលប្រមាណ ១១៧លានដុល្លារ ទៅប្រទេសចិន ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដែលរួមមានប្រាក់ដើមចំនួន ៨៧លានដុល្លារ និងការប្រាក់ចំនួន ៣០លានដុល្លារ។ ការបន្តសងបានកាត់បន្ថយបំណុលទ្វេភាគីដែលនៅសេសសល់ពី ៤.០៦ ពាន់លានដុល្លារ មកនៅត្រឹម ៣.៩៨ ពាន់លានដុល្លារ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://tinyurl.com/yjjd873u

កម្មវិធី​ភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរកា​រ

សហភាព​អឺរ៉ុប(EU) និង​អាល្លឺម៉ង់ ​បាន​ប្រកាស​​​«ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា​៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម (Launching of the EU-Cambodia Business Partnership: Export Lab and Agri-Innovation Lab) ដែលកម្ម​វិធី​​នេះ​មាន​គោល​បំណង​ជំរុញ និង​លើក​កម្ពស់​សមត្ថ​ភាព​ការ​នាំ​ចេញទំនិញ​​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​អន្តរជាតិ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-3-1634-262250

ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា-ថៃ នៅ​មាន​ដំណើរ​ការ​ជាធម្មតា

អ្នក​​ជំនាញសេដ្ឋកិច្ច និងអ្នក​ជំនាញ​​វិស័យទេសចរណ៍​ បាន​សាទរ​ចំពោះ​​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​​​កម្ពុជា​ដែល​បាន​​​​​ជ្រើស​រើស​យក​ដំណោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់ឱ្យ​បាន​ឆាប់​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-3-1527-262249

កម្ពុជា​នឹង​រៀបចំបណ្ដឹង​ទៅ​តុលាការអន្តរជាតិ​ដើម្បីបញ្ចប់បញ្ហា​ព្រំ​ដែន​២៥​ឆ្នាំជាមួយ​ថៃ

កម្ពុជានឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ ហៅកាត់ថា​ ICJ ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​រ៉ាំរ៉ៃ​ជាមួយ​ប្រទេសថៃ​នៅ​តំបន់​ជុំ​វិញ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំង​តំបន់​មុំ​បី​ក្នុង​ខេត្តព្រះ​វិហារ​។​ ...

វ៉ា សុភានុត
https://khmer.cambojanews.com/cambodia-to-file-lawsuit-with-icj-to-end-25-year-old-border-dispute-with-thailand/

ពុ​យ​ គា៖ អ្នកសារព័ត៌មាន​​ពង្រឹង​តុល្យភាព​ការពិត និង​សន្តិសុខជាតិ​ពេលប្រទេសរងការ​​ឈ្លាន​ពាន​

ពេល​ប្រទេសមួយ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ឈ្លានពានពីប្រទេស​ជិត​ខាង​ តួនាទី​អ្នកសារព័ត៌មាន​កាន់តែ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-3-116-262243

ប្រធាន​ព្រឹទ្ធសភា៖ បើ​មិន​ឲ្យ​តុលាការ​កាត់​ក្ដី​ទេ រឿង​នេះ​គឺ​ដូច​តំបន់​ Gaza ​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល

ប្រធាន​ព្រឹទ្ធសភា លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិន​បើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទេ​នោះ វា​អាច​នាំ​ទៅ​រក​ស្ថានភាព​ដូច​នៅ​ Gaza ​ដែល​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ប្រយុទ្ធ​គ្នា​ដោយ​គ្មាន​ទី​បញ្ចប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-2-1130-262232

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ស៊ើប​អង្កេត​ការ​បាញ់​ប្រហារ​ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ និង​បបួល​ថៃ​ឡើង​តុលាការ​ ICJ រឿង​ព្រំដែន

ផែនការ​នាំ​យក​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​នាយករដ្ឋមន្ត្រី និង​សាធារណជន ខណៈ​ដែល​ក្រសួង​ការបរទេស​កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​ដែល​ជា​«អំពើ​ដ៏​សាហាវ និង​ខុស​ច្បាប់» បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-2-912-262230

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MHSCg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!