រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

លោក​ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឲ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ

អ្នកនាំពាក្យ​ព្រឹទ្ធសភា ​លោក​ ​ជា ​ធិរិទ្ធ ​បាន​ច្រានចោល​ការ​លើកឡើង​របស់​លោក​ ​Surasan​ ​Kongsiri​ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា​ ​លោក​ ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ​បាន​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​ថៃ​បើក​ច្រក​ព្រំដែន ...

នៀម ឆេង
https://www.postkhmer.com/national/2025-10-15-1959-263536

នគរបាល​កូរ៉េ​គ្រោង​បង្កើត​«ការិយាល័យពិសេស»​មួយ​នៅកម្ពុជា ក្រោយនិស្សិត​របស់​ខ្លួន​ម្នាក់​ត្រូវ​បាន​សម្លាប់​

ក្រោយ​ការ​ស្លាប់​របស់​និស្សិត​កូរ៉េ​ខាង​ត្បូង​ម្នាក់​នៅ​ខេត្ត​កំពត​ នគរ​បាល​របស់​ប្រទេស​នេះ​មាន​​គម្រោង​បើក​ដំណើ​រកា​រ«ការិយាល័យ​ជនជាតិកូរ៉េ»​​នៅ​កម្ពុជា​ដើម្បី​ដោះស្រាយ​ករណី​នានា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជនជាតិ​កូរ៉េ​ខាងត្បូង​ ដោយថា​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ ...

ស៊ើង និមល់
https://khmer.cambojanews.com/south-korea-to-set-up-korean-desk-in-cambodia-after-students-murder/

«​គ្មាន​បំណង​ចង់​យក​អ្វី​ដែល​មិន​មែន​ជា​របស់​យើង​ទេ​» ​លោក​ ​ប្រាក់​ ​សុខុន ​ថ្លែង​ចំពោះ​មុខ​ ​ម៉ាឡេស៊ី ​អាម៉េរិក​ និង​ថៃ

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ​ប្រាក់​ ​សុខុន ​បាន​ប្រាប់​ទៅកាន់​ប្រទេស​ថៃ​ ម៉ាឡេស៊ី ​និង​សហរដ្ឋ​អាម៉េរិក​ក្នុង​ជំនួប​សម្របសម្រួល​ដោយ​ម៉ាឡេស៊ី ​និង​សហរដ្ឋ​អាម៉េរិក​ថា​ ​កម្ពុជា​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​បទ​ឈប់​បាញ់​ ​និង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/cambodia-thailand-no-desire-take-what-not-ours-sokhonn

ការធ្វើឱ្យចំណេញ៖ ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ សម្រេចបាន​១៤​ពាន់​លាន​ដុល្លារ កើនឡើង​២៧ភាគរយ

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងលើសពី ១៤,២ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/sLWcz

កម្ពុជា និង JICA ពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការកំណើនឧស្សាហកម្ម

កាលពីម្សិលមិញ រាជរដ្ឋាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល និងការជំរុញការអភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារនៅតាមឆ្នេរសមុទ្រកម្ពុជា។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/XzKuB

ក្រសួងការពារជាតិ និង IOT ចុះពិនិត្យភូមិជោគជ័យ-ព្រៃចាន់ បន្ទាប់ពីមានការចាក់បំពងសំឡេងគួរឱ្យភ័យខ្លាចពីភាគីថៃ

ក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ទី១១ តុលា ២០២៥ បន្ទាប់ពីមានព័ត៌មានថា ភាគីថៃបានប្រើធុងបាស់បំពងសំឡេង ធ្វើឱ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាច និងរំខាន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-10-12-816-263508

ជប៉ុន​ផ្តល់​ជំនួយ​១៨៤​ពាន់​ដុល្លារ​ដល់​កម្ពុជា​ជំរុញ​សេវា​សង្រ្គោះ​បន្ទាន់​ ​និង​ការ​ថែទាំ​សុខភាព​ពលរដ្ឋ

ប្រទេស​ជប៉ុន​បាន​ផ្ដល់​ថវិកា​ចំនួន​ ​១៨៣៥៨៨​ដុល្លារ​ ​ដល់​ស្ថាប័ន​នៅ​កម្ពុជា​ចំនួន​ ​២​ ​ដើម្បី​បង្កើន​សេវា​សង្គ្រោះ​បន្ទាន់​ ​និង​ការ​ថែទាំ​សុខភាព​ ​ដោយ​ផ្ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្រាប់​ក្រុម​សង្គ្រោះ​អគ្គីភ័យ​ និង​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​មន្ទីរពេទ្យ​ជនបទ​ក្រោម ...

គុច ស៊ីកុល
https://kiripostkhmer.com/stories/japan-grants-184000-to-two-orgs-procure-ambulances-x-ray-ecg-machine-cambodia

កម្ពុជា-អាមេរិក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងកិច្ចព្រមព្រៀងពន្ធបដិការ

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/GC4vk

លោក ហ៊ុន សែន៖ ប្រើប្រាស់ប្រាក់រៀលដើម្បីការពារអធិបតេយ្យភាពសេដ្ឋកិច្ច

ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនកម្ពុជាបង្កើនការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដោយព្រមានថា ការពឹងផ្អែកលើប្រាក់បាតថៃបង្កហានិភ័យទាំងសេដ្ឋកិច្ច និងនយោបាយ។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/fdSYw

ការ​នាំចេញ​តាម​ផ្លូវ​ទឹក​របស់​កម្ពុជា​ទៅ​ថៃ​ធ្លាក់ចុះ​ ​៦,៦​ភាគរយ​ក្នុង​ខែកញ្ញា

បន្ទាប់ពី​ការ​បិទ​ច្រកផ្លូវគោក​ ​ការ​នាំចេញ​កសិផល​របស់​កម្ពុជា​តាម​ផ្លូវ​ទឹក​ទៅកាន់​ប្រទេស​ថៃ​ក៏​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​១៧២៨​តោន ​ស្មើនឹង​ ​៥,៨​លាន​ដុល្លារ​នៅ​ចន្លោះ​ថ្ងៃទី​២៤​ ​ខែមិថុនា​ ​ដល់​ថ្ងៃទី​៣០​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៥ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodias-waterway-exports-to-thailand-drop-66-in-september

លោក ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ចាត់​ចោលមន្ត្រី​និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ​ពេល​ព្រំដែន​កំពុង​បិទ

លោក​ ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា ​ស្នើ​រាជ​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កំចាត់​ចោល​មន្ត្រី​ ​និង​ឈ្មួញ​ដែល​នៅ​បន្ត​លួច​នាំ​ទំនិញ​ថៃ​ ចូលក្នុង​ពេល​ព្រំដែន​នៅ​បិទ ​ដែល​ធ្វើឲ្យ​អ្នកជិតខាង​យើង​មើលងាយ​កម្ពុជា​ថា​ ​អត់​ទំនិញ​គេ​មិន​បាន​។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-10-8-1918-263476

ការងារនិងប្រព័ន្ធគាំពារសង្គមមានតម្រូវការកាន់តែច្រើន នៅចំពោះមុខពលកររាប់សែននាក់ត្រឡប់ពីប្រទេសថៃ

ប្រជាជនកម្ពុជាជិត ៩សែននាក់បានវិលត្រឡប់មកពីប្រទេសថៃវិញ គិតចាប់តាំងពីខែកក្កដា ដែលនេះជាចលនាដ៏ធំជាងអំឡុងពេលមានជំងឺរាតត្បាតទៅទៀត និងជាចលនាមួយដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គមកំពុងមានសម្ពាធតានតឹង​។ ​ ...

សេង ម៉េងហេង
https://kiripostkhmer.com/stories/pressure-mounts-to-strengthen-services-for-returning-cambodian-migrant-workers

កម្ពុជា និងរដ្ឋ Sarawak របស់ម៉ាឡេស៊ី ស្វែងរកកិច្ចសហប្រតិបត្តិការដឹកជញ្ជូន

កម្ពុជា និងរដ្ឋសហព័ន្ធម៉ាឡេស៊ី Sarawak កាលពីថ្ងៃអង្គារបានពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគសំខាន់ៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយផ្តោតលើការអភិវឌ្ឍការតភ្ជាប់ផ្លូវសមុទ្រថ្មី។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/twzTI

លោក​ ​Trump​ ​ដាក់​លក្ខខណ្ឌ​ព្រម​មក​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទាល់តែ​បាន​ធ្វើ​អធិបតី​លើ​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ​ដោយ​គ្មាន​ចិន

របាយការណ៍​មួយ​របស់​ ​Politico​ ​បាន​ដកស្រង់​ប្រភព​ចំនួន​បី​ដែល​អះអាង​ថា​ប្រធានាធិបតី​អាមេរិក​កំណត់​លក្ខខណ្ឌ​ថា​លោក​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​លុះត្រាតែ​លោក​បាន​ដឹកនាំ​កិច្ចព្រមព្រៀម​ឈប់​បាញ់​ខ្មែរ​-​ថៃ​ និង​ដោយ​គ្មាន​ការ​ចូលរួម​ពី​ប្រទេស​ចិន​។ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/trump-will-attend-asean-summit-on-condition-he-presides-over-cambodia-thailand-peace-deal

ពលរដ្ឋ​កម្ពុជា​ភៀស​ខ្លួន​ដោយសារ​ភាព​តានតឹង​ព្រំដែន​កើន​ឡើង​៤៤%

ចំនួនជនភៀសខ្លួននៅតាមព្រំដែនកម្ពុជា-ថៃ បានកើនឡើង ៤៤ ភាគរយ ដល់ជាង ១៦០០០ នាក់ បើទោះបីជាទីភ្នាក់ងារផ្តល់ជំនួយផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ទៅជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញតាមគោលដៅរយៈពេលប្រាំបួនសប្តាហ៍បន្ទាប់ពីបទឈប់បាញ់ក៏ដោយ។ ...

សេង ម៉េងហេង
https://kiripostkhmer.com/stories/cambodians-displaced-by-border-tensions-surge-by-44

ចិនថាមិនបានផ្តល់អាវុធឱ្យកម្ពុជាប្រយុទ្ធជាមួយថៃទេ

ស្ថានទូតចិនប្រចាំប្រទេសថៃបានច្រានចោលរបាយការណ៍របស់កាសែត New York Times ដែលអះអាងថា កម្ពុជាបានប្រើប្រាស់គ្រាប់រ៉ុក្កែតដែលផលិតនៅក្នុងប្រទេសចិនក្នុងអំឡុងពេលជម្លោះព្រំដែន ដែលជំរុញឱ្យមានការរំពឹងទុកថាអាវុធរបស់ចិនកំពុងផ្លាស់ប្តូរសក្ដានុពលនៃជម្លោះរវាងប្រទេសជិតខាងទាំងពីរ និងបង្ហាញពីជំហរជាក់លាក់របស់ប្រទេសចិន។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/china-rejects-claim-it-provided-weapons-to-cambodia-during-border-conflict

កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិទប់ស្កាត់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ប្រាសាទព្រះវិហារ

លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអំពាវនាវដល់សហគមន៍អន្តរជាតិទប់ស្កាត់សោកនាដកម្មនៃការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដោយលើកឡើងពីករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយការបាញ់ផ្លោងពីយោធាថៃក្នុងជម្លោះព្រំដែននៅកម្ពុជាកាលពីខែកក្កដា។ ...

តន វិបុល
https://shorturl.at/6yehJ

ជម្លោះព្រំដែនជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុក

ការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃដែលបណ្តាលមកពីជម្លោះព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា បានបង្កើតឱកាសមួយដើម្បីពង្រីក និងលើកកម្ពស់ផលិតកម្មក្នុងស្រុក ខណៈដែលទទួលបានការគាំទ្រពីទូទាំងប្រទេស នេះបើយោងតាមលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។ ...

មុំ គន្ធា
https://shorturl.at/lMXPR

ប្រជាមតិរបស់ថៃអាចបង្អាក់គម្រោងថាមពលតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារជាមួយកម្ពុជា

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការធ្វើប្រជាមតិលើ MoU44 ជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយ កម្ពុជាក្នុងឆ្នាំ២០០១ ដើម្បីរុករកប្រេង និងឧស្ម័នរួមគ្នាដែលមិនទាន់ទទួលបានលទ្ធផលក្នុងទសវត្សរ៍កន្លងមកនេះ បានបង្កើតភាពមិនច្បាស់លាស់ជាង ៣០០ ពាន់លានដុល្លារនៅក្នុងទុនបម្រុងអ៊ីដ្រូកាបូននៅតំបន់សមុទ្រ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://tinyurl.com/wk75wzny

កម្ពុជាលើកឡើងពីការព្រួយបារម្ភ​​ជុំវិញ​ការវាយប្រហារលើ​​ប្រាសាទព្រះវិហារ​ក្នុង​សន្និសីទ​អង្គការ​យូណេស្កូ​

កម្ពុជា​បាន​ព្រមាន​ជាបន្ទាន់​ជុំវិញ​ការវាយប្រហារ​ជាថ្មី​លើ​ប្រាសាទព្រះវិហារ នៅក្នុង​​វេទិកា​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ថា តំបន់​បេតិកភណ្ឌ​ពិភពលោក​បាន​ប្រឈមមុខ​នឹង​ការបាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ និង​ការទម្លាក់​គ្រាប់បែក​ចង្កោម​កាលពី​ខែកក្កដា​ឆ្នាំនេះ បើទោះបីជា​សាលក្រម​របស់​តុលាការអន្តរជាតិ​បញ្ជាក់​ពី​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ក៏ដោយ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-10-1-2145-263406

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ប្រាប់​ទៅភាគី​ថៃ​អំពី​បំណង​រក​​​ដំណោះស្រាយ​ដោយសន្តិវិធីរបស់​​កម្ពុជា ប៉ុន្តែ​ថៃ​បន្ត​ធ្វើ​សកម្មភាព​ជា​ឯកតោភាគី

លោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បានថ្លែង​​ថា លោក​មាន​ក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាង ថៃ និង​ កម្ពុជា នឹងអាចដោះស្រាយបញ្ហាប្រឈម​រឿង​ព្រំដែន​ដោយសន្តិវិធីតាមរយៈការ សន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-30-1342-263390

យោធភូមិភាគទី៣របស់​កម្ពុជា​បញ្ជូនលិខិតអញ្ជើញទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត​របស់ថៃ​ សម្រាប់​កិច្ច​ប្រជុំ RBC នៅចុង​សប្ដាហ៍នេះ

ក្នុង​ស្មារតី​ជំរុញ​ការ​គោរព​បទ​ឈប់បាញ់ និង​លើក​កម្ពស់​សន្តិភាពរវាង​ប្រទេស​ទាំង​ពីរ​ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់​កម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់​ថៃ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ។​ នេះបើ​តាម​ក្រសួង​ការពារ​ជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-30-198-263393

ក្រុមហ៊ុនបរទេសនៅកម្ពុជាជ្រើសរើសពលករដែលត្រឡប់មកពីប្រទេសថៃ

​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​គួរតែ​បង្កើត​កញ្ចប់​ពិសេស​ដែល​រួម​មានការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ដែល​ជួល​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​។ ...

Sreekanth Ravindran
https://shorturl.at/9TNhh

ការ​ជម្លៀស​របស់​ថៃ​បង្កើន​ហានិភ័យ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា

បទបញ្ជា​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ថៃ​សម្រាប់​នាយកដ្ឋាន​ឧទ្យាន​ជាតិ​ អភិរក្ស​សត្វព្រៃ​ និង​រុក្ខជាតិ​ (DNP)​ ដើម្បី​រៀបចំ​ប្រតិបត្តិការ​ជម្លៀស​នៅ​តាម​ព្រំដែន​បាន​បង្កើន​ការ​ព្រួយបារម្ភ​សម្រាប់​កម្ពុជា​ ដែល​សហគមន៍​មូលដ្ឋាន​កំពុង​ជួប​ការ​លំបាក​ជាមួយនឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/mek8Y

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Cr2LB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!