រដ្ឋាភិបាល
កម្ពុជាប្រមូលចំណូលពន្ធបាន ១,៨ពាន់លានដុល្លារក្នុងរយៈពេល ៥ខែដើមឆ្នាំ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធបានជាង ១,៨ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ប្រមាណ ៥១ ភាគរយធៀបនឹងគោលដៅប្រចាំឆ្នាំ។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/xIKY5
កិច្ចសហប្រតិបត្តិការចំនួន ១៩ លានដុល្លារលើគម្រោងមូលនិធិជីវៈចម្រុះតំបន់ទេសភាព
ស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញ និងរដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងមូលនិធិជីវៈចម្រុះតំបន់ទេសភាព របស់ចក្រភពអង់គ្លេសនៅកម្ពុជា។ ...
ម៉ន សុខកែវ
https://kiripost.com/stories/cambodia-deal-inked-for-19m-biodiverse-landscapes-fund
លោក ហ៊ុន សែន៖ ខ្ញុំគ្មានជំនឿថា អ៊ុយក្រែនអាចវ៉ៃយកទឹកដីដែលរុស្ស៊ីកាន់កាប់មកវិញទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកមិនមានជំនឿថា អ៊ុយក្រែនអាចវាយយកទឹកដីរបស់ខ្លួនដែលរុស្ស៊ីបានកាន់កាប់មកវិញ ក្រោយពីអ៊ុយក្រែនបាននិងកំពុងចាប់ផ្តើមវាយបកទៅលើរុស្ស៊ីវិញ ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានផ្តល់អាវុធឱ្យអ៊ុយក្រែនក៏ដោយ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-06-15-1044-251333.html
កម្មករទទួលបានការឈប់សម្រាកបីថ្ងៃដោយមានប្រាក់ឈ្នួល ដើម្បីបោះឆ្នោត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា អាជីវកម្មឯកជន និងនិយោជក នឹងអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេឈប់សម្រាករយៈពេលបីថ្ងៃដោយមានប្រាក់ឈ្នួល ដើម្បីត្រឡប់ទៅខេត្តកំណើតរបស់ពួកគេ និងបោះឆ្នោតក្នុងការបោះឆ្នោតជាតិខាង ...
ពន្លឺ ពក
https://kiripost.com/stories/cambodia-workers-given-three-paid-days-off-to-vote
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជាង ១៩ពាន់លានដុល្លារក្នុងរយៈពេល ៥ខែដំបូង
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងដៃគូរជុំវិញពិភពលោកសម្រេចបានជាង ១៩ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ធ្លាក់ចុះ ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/czT56
មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ បានផ្តល់ជំនួយចំនួន ២ លានដុល្លារ សម្រាប់គម្រោងចំនួនប្រាំបួននៅកម្ពុជា
កិច្ចព្រមព្រៀងមួយនឹងត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងចិន ផ្តល់ជំនួយចំនួន ២ លានដុល្លារ សម្រាប់គម្រោងចំនួន ៩ ក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព និងការអភិរក្សវបេតិកភណ្ឌ។ ...
ថាយ ថានិត
https://kiripost.com/stories/mlc-special-fund-2023-pumps-2m-into-nine-cambodian-projects
លោកនាយករដ្ឋមន្ត្រី៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការលើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសេរីភាពនៃការបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងធ្វើការលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរឹតបន្តឹងសិទ្ធិបោះឆ្នោត ដោយពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/eIKOR
ក្នុងរយៈពេល ៤ ខែដំបូង កំណើនភ្ញៀវទេសចរនៅកម្ពុជាបានកើនដល់ ៥១៣ ភាគរយ
របាយការណ៍របស់ក្រសួងទេសចរណ៍បានអោយដឹងកាលពីថ្ងៃពុធថា កម្ពុជាបានទទួលភ្ញៀវអន្តរជាតិប្រមាណ ១.៧២ លាននាក់ក្នុងរយៈពេល៤ ខែដំបូងនៃឆ្នាំ២០២៣ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន៥១៣ ភាគរយពីចំនួនត្រឹមតែ ២៤១,៤៨៥ នាក់ធៀបនឹងរយៈពេលដូច ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/HRV78
លោក ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស្តីពីការបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីការបោះឆ្នោតដោយតម្រូវឱ្យបេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវទៅបោះឆ្នោតលើកទី១ ដើម្បីឆ្លើយតបទៅនឹងក្រុមប្រឆាំង នៅក្រៅប្រទេសដែលធ្វើយុទ្ធនាការ WiFi ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋមិនឱ្យទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-06-14-0850-251288.html
សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ត្រូវបានអនុម័តដោយព្រឹទ្ធសភា
ព្រឹទ្ធសភាកម្ពុជាបានអនុម័តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/etvZ1
លោក ហ៊ុន សែន អំពាវនាវដល់កងទ័ពបន្តកិច្ចសហការទប់ស្កាត់រាល់និន្នាការបង្កចលាចល និងអស្ថិរភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បានស្នើ និងអំពាវនាវដល់កងទ័ពទាំងអស់ត្រូវបន្តកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗដោយពង្រឹងសាមគ្គីភាពទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់និន្នាការដែលសំដៅ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-06-13-0847-251219.html
AVI ផ្តល់វគ្គបណ្តុះបណ្តាលនាវាសន្តិភាពមេគង្គ-ឡានឆាង ដោយធ្វើដំណើរតាមដងទន្លេមេគង្គ ដល់អ្នកជំនាញមកពីប្រទេសចំនួន ៦
វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ផ្តល់វគ្គបណ្តុះបណ្តាលនាវាសន្តិភាពមេគង្គ-ឡានឆាង នៅលើកប៉ាល់ដោយធ្វើដំណើរតាមដងទន្លេមេគង្គ ១ សប្តាហ៍ ដល់អ្នកសិក្សាស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ និងមន្ត្រីរាជការមកពីកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់សំដៅធានាឱ្យបាននូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ ...
រី សុចាន់
https://www.postkhmer.com/national/2023-06-12-1909-251208.html
ការឆ្លងមេរោគអេដស៍/ជំងឺអេដស៍ កើនឡើងក្នុងចំណោមក្រុមបុរស និងយុវជនមួយចំនួន
នាយករងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ទៀ ផល្លា មានប្រសាសន៍ថា ទិសដៅឆ្នាំ២០២៥ ដើម្បីលុបបំបាត់មេរោគអេដស៍/ជំងឺអេដស៍នៅប្រទេសកម្ពុជា ទំនងជាមិនអាចសម្រេចបានទេ ដោយសារករណីកើនឡើង។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/501306806/hiv-aids-infections-rise-among-some-male-groups-and-youths/
កម្ពុជាសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុននៅឆ្នាំនេះ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501306688/cambodia-eyes-free-trade-agreement-with-japan/
បុគ្គលិកក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ នឹងទទួលបានការគាំទ្រផ្នែកថែទាំសុខភាព
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់គម្រោងថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលដែលធ្វើការក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ស្របតាមបទប្បញ្ញត្តិជាធរមាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/hkDMT
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្ទាន់ ដើម្បីរារាំងអ្នកមិនទៅបោះឆ្នោតមិនឲ្យឈរឈ្មោះបោះឆ្នោត
ក្នុងសារសំឡេងដែលបានចេញផ្សាយកាលពីយប់មិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាបន្ទាន់ ចំពោះអ្នកដែលមានសិទ្ធិឈរឈ្មោះបោះឆ្នោត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501306680/pm-orders-study-on-barring-people-who-do-not-vote-from-standing-for-election/
មានតែពលរដ្ឋចំនួន ៤៣៧,៨២១ នាក់ប៉ុណ្ណោះដែលបានទៅចាក់វ៉ាក់សាំងកូវីដ -១៩ លើកទី៦ ក្នុងរយៈពេល៦ខែ
ថ្វីត្បិតតែកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគកូវីដ-១៩ ដែលវីរុសបំលែង ប្រភេទថ្មី នៅតែតាមយីយានៅទូទាំងតំបន់ និងនៅកម្ពុជា ប៉ុន្តែការចាក់វ៉ាក់សាំងលើកទី៦ នៅតែ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/eikDZ
ក្រសួងសុខាភិបាលណែនាំឱ្យដាក់បញ្ចូលការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ
ក្រសួងសុខាភិបាលពីម្សិលមិញបានណែនាំឱ្យដាក់បញ្ចូលការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់នៅក្នុងក្រុមអាទិភាពទាំងអស់។ ...
តន វិបុល
https://shorturl.at/goDKR
ប្រទេសចិនក្លាយជាប្រទេសនាំចូលផលិតផលកសិផលធំជាងគេរបស់កម្ពុជា
ប្រទេសចិនបានក្លាយជាប្រទេសនាំចូលអង្ករកម្ពុជាច្រើនជាងគេលើពិភពលោក ដែលបច្ចុប្បន្នមានចំណែកទីផ្សារច្រើនជាងពាក់កណ្តាល ធៀបនឹង ៣% កាលពីមួយទសវត្សរ៍មុន ហើយត្រូវបានរំពឹងថានឹងបន្តពង្រឹងការនាំចូលបន្ថែមទៀតនាពេលអនាគត ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/rsL08
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅអូស្ត្រាលីបានកើនឡើង
ការនាំចូលសម្លៀកបំពាក់របស់ប្រទេសអូស្ត្រាលីពីប្រទេសកម្ពុជាបានរារាំងនិន្នាការទូទៅនៃការថយចុះ ដោយការនាំចូលក្នុងត្រីមាសទី ១ ឆ្នាំ២០២៣ បានកើនឡើងដល់ ៤២,៥៧៥ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ...
សេង ម៉េងហេង
https://kiripost.com/stories/cambodias-garment-exports-to-australia-increase
ThaiQR អាចប្រើប្រាស់បានបាននៅហាងលក់រាយចំនួន ១,៥ លាននៅកម្ពុជា
ភ្ញៀវទេសចរថៃដែលមកទស្សនាកម្ពុជាឥឡូវនេះអាចទូទាត់ទំនិញបានកាន់តែងាយស្រួល បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានឈានដល់សម្រាប់ការទូទាត់តាមរយៈ QR ឆ្លងដែន។ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/thaiqr-accessible-at-150m-cambodian-retailers
កម្ពុជា-ជប៉ុន ឯកភាពពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
កម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដើម្បីការពារ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា។ ...
សុខ រក្សា
https://www.postkhmer.com/business/2023-06-10-0547-251113.html
ក្រសួងសុខាភិបាលជំរុញឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា
ក្រសួងសុខាភិបាល ជំរុញឱ្យសមាគមរោគស្ត្រី និងសម្ភពកម្ពុជា ផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជំនាញដល់គ្រូពេទ្យនៅឯមូលដ្ឋាន និងកាត់បន្ថយអត្រាមរណភាពមាតា។ ...
ហង្ស ពណ្ណរាយ
https://www.khmertimeskh.com/501304396/moh-urges-more-action-to-reduce-maternal-mortality-rate/
ជប៉ុន ស្នើកម្ពុជាគាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់មានលក្ខណៈស្ដង់ដារ
ជប៉ុនបានស្នើកម្ពុជា គាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ដែលមានលក្ខណៈទំនើប និងស្ដង់ដារនៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាព និងសុខភាព សម្រាប់មនុស្សចាស់ជរាគ្មានទីពឹងនៅទូទាំងប្រទេស។ ...
ហង្ស ពណ្ណរាយ
https://shorturl.at/diAO8