អក្ខរកម្មទិន្នន័យ

អំពីកម្មវិធីបណ្តុះបណ្តាល

សាវតា

អក្ខរកម្ម​ទិន្នន័យ ជា​សមត្ថភាព​ក្នុង​ការយល់ ការ​អាន និង​ការវិភាគ​ដោយ​ប្រើប្រាស់​ព័ត៌មាន​ជា​ទិន្នន័​យ។ អក្ខរកម្ម​ទិន្នន័យ ក៏​ជា​សមត្ថភាព​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​ដែល​មានខ្លឹមសារ​ចេញពី​ទិន្នន័យ​អ្វីមួយ។

អក្ខរកម្ម​ទិន្នន័យ មិនគ្រាន់​តែ​ជា​សមត្ថភាព​ក្នុង​ការ​អាន​នោះ​ទេ វា​ក៏​ទាមទារ​ឱ្យមាន​ជំនាញ​ ក្នុង​ការវិភាគ​ផង​ដែរ (ឧទាហរណ៍៖ គណិតវិទ្យា ឬសិ្ថ​តិ​) ដែល​រួមមាន​ការ​អាន និង​ការយល់​ដឹង​អំពី​ទិន្នន័យ។ ដូច្នេះ ជាមួយ​ការ​កើនឡើង​នៃ​ចំណេះដឹង​ផ្នែក​ទិន្នន័យ បុគ្គល​ពាក់ព័ន្ធ អាច​ផលិត​ជា​រឿង ឬអត្ថបទ​មួយ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ និង​មាន​ភស្តុតាង​ច្បាស់លាស់។

កំឡុង​ពេល​ដែល​មាន​ទិន្នន័យ​ជាច្រើន​ដែល​អាច​ប្រើប្រាស់​បាន ការ​សរសេរ​រឿង ឬអត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​ គឺជា​គំនិត​មួយ​ដែល​នៅ​មិនទាន់​ទូលំទូលាយ នៅ​ប្រទេស​កម្ពុជា ព្រោះថា​ការយល់​ដឹង​អំពី​ទិន្នន័យ​ និង​ជំនាញ​ក្នុង​ការវិភាគ​លើ​ទិន្នន័យ នៅ​មានកម្រិត​នៅឡើយ។

ក្នុងនាម​ជា​ស្ថាប័ន​មួយ​ដែល​ធ្វើការ​ផ្តោត​លើ​ទិន្នន័យ​បើកទូលាយ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ជឿជាក់​ថា​ តាមរយៈ​ការ​បង្ហាញ​ព័ត៌មាន និង​រឿង ឬអត្ថបទ ដោយ​ប្រើប្រាស់​ការ​បង្ហាញ​ទិន្នន័យ​ជា​រូបភាព និង​ភាសា​សាមញ្ញ​ អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និង​អ្នកបង្កើត​គោលនយោបាយ​នានា អាច​ផ្សព្វផ្សាយ​ និង​ផ្ញើ​សារ​ទៅកាន់​សាធារណៈ​ជន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ថែមទៀត។

អូ​ឌី​ស៊ី មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការប្រកាស​អំពី​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​ «អក្ខរកម្ម​ទិន្នន័យ»​ ដែល​រួមមាន​វគ្គ​បណ្តុះបណ្តាល​សរុប​ចំនួន​បី និង​សិក្ខាសាលា​បញ្ចប់​វគ្គ​មួយ។ វគ្គ​បណ្តុះបណ្តាល​នី​មួយ​ៗ មាន​ចំនួន​ប្រាំ​ថ្ងៃ ដែល​នឹង​ផ្តល់​ឱ្យ​សិក្ខាកាម​នូវ​ជំនាញ​ និង​ចំណេះដឹង​អំពី​ការប្រើ​ប្រាស់​ទិន្នន័យ និង​ការ​សរសេរ​អត្ថបទ​ដោយ​ប្រើប្រាស់​ទិន្នន័យ។ សិក្ខាកាម​ ត្រូវ​រំពឹង​ថា នឹង​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួល​បាន​កំឡុង​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​អនុវត្ត​ផ្ទាល់​ទៅ​ក្នុង​គម្រោង​របស់​ពួក​គេ​នៅ​សប្តាហ៍​បន្តបន្ទាប់​នៃ​វគ្គ​បណ្តុះបណ្តាល។

កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី «អក្ខរកម្ម​ទិន្នន័យ» របស់​អង្គការ អូ​ឌី​ស៊ី បាន​ធ្វើ​មូលដ្ឋានីយកម្ម​ កម្មវិធី​សិក្សា​ដែល​បង្កើត​ឡើង ដោយ Yan Naung Oak និង Eva Constantaras​ សម្រាប់​កម្មវិធី​អក្ខរកម្ម​ទិន្នន័យ​របស់​ធនាគារពិភពលោក ដែល​គាំទ្រ​ដោយ UKAID​, Australian Aid​, ក្រសួង​ការបរទេស នៃ​ប្រទេស​ដាណឺម៉ាក និងក្រសួង​ការបរទេស​នៃ​ប្រទេសហ្វាំងឡង់ ដែល​អនុវត្ត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយ Phandeeyar និងវិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-បស្ចឹម (EWMI​)។

គោលបំណង

    • ផ្តល់​ឱ្យ​អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និង​អ្នក​ទំនាក់ទំនង​ នូវ​ជំនាញក្នុង​ការវិភាគទិន្នន័យ និង​ការ​សរ​សេ​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ ដើម្បី​អាច​ផ្ញើ​សារ​ទៅកាន់​ក្រុម​គោលដៅ​បាន​កាន់តែ​ច្រើន តាមរយៈ​ការ​ពង្រឹង​ការប្រើ​ប្រាស់​ទិន្នន័យ​ និង​ការ​បង្ហាញ​ទិន្នន័យ​ជា​រូបភាព។
    • លើកកម្ពស់​ការសម្រេច​ចិត្ត​ប្រកប​ទៅ​ដោយ​ចំណេះដឹង​ ទាក់ទង​នឹង​ការគ្រប់គ្រង​បរិស្ថាន និង​ធនធាន​ធម្មជាតិនៅ​កម្ពុជា។

សារៈប្រយោជន៍

អ្នកចូលរួមនឹងទទួលបាន៖

    • ការយល់​ដឹងពី​ទិន្នន័យ​បើកទូលាយ និង​ឥទ្ធិពល​របស់​វា ទៅលើ​គោលនយោបាយ​ ក៏ដូចជា​ការគ្រប់គ្រង​ទិន្នន័យ​ដើម្បី​ផលិត​រឿង ឬអត្ថបទ​
    • ជំនាញ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​លើ​ប្រព័ន្ធ​អ៊ី​នធើ​ណែ​ត និង​ការ​បំប្លែង​ទិន្នន័យ​ទៅជា​រឿង​
    • ចំណេះដឹង​អំពី ការរៀបចំ ការ​សំអាត​ និង​ការវាយតម្លៃ​ពី​ប្រភព​ទិន្នន័យ​
    • វិធីសាស្ដ្រ​ក្នុង​ការ​បង្ហាញ​ទិន្នន័យ និង​ព័ត៌មាន​ជា​រូបភាព​
    • ឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញ លើគម្រោងរបស់អ្នក
    • ឱកាស​ក្នុង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ លើ​គម្រោង​របស់​អ្នក​

លក្ខខណ្ឌក្នុងការចូលរួម

ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ អ្នកត្រូវ៖

    • ជា​អ្នកសារព័ត៌មាន បុគ្គលិក​នៅ​សា្ថ​ប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ឬអ្នកស្រាវជ្រាវ​ពាក់ព័ន្ធ​
    • មាន​បទ​ពិសោធ​ការងារ​យ៉ាងហោចណាស់​មួយឆ្នាំ​
    • មានចំណេះ​ដឹង​ភាសាអង់គ្លេស​កម្រិត​មូលដ្ឋាន ឬអាច​អាន និង​សរសេរ​បាន​
    • មាន​ចំណាប់​អារម្មណ៍​អំពី​ទិន្នន័យ និង​ការផលិត ឬសរសេរ​រឿង​
    • បេ្ត​ជ្ញា​ចិត្ត​ចូលរួម​គ្រប់​វគ្គ​បណ្ដុះបណ្ដាល និង​សិក្ខាសាលា​ទាំងអស់​
    • នៅពេល​អ្នក​ត្រូវ​បាន​ជ្រើសរើស គណៈ​គ្រប់គ្រង​កម្មវិធី​បណ្ដុះបណ្ដាល​ នឹង​ស្នើ​អ្នក​ឱ្យ​ចុះហត្ថលេខា​លើ​លិខិត​ព្រមព្រៀង​ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ លើ​ការចូលរួម​គ្រប់​ដំណាក់កាល​ទាំងអស់​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល។

* ក្រុម​ជនជាតិភាគតិច ស្រ្តី និង​យុវជន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​!

សេចក្ដីរំពឹងទុក

សិក្ខាកាម​ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង៖

    • ចូលរួម​គ្រប់​វគ្គ​បណ្ដុះបណ្ដាល​ទាំងអស់​
    • ចូលរួម​បំពេញ​ទស្សនៈ​កិច្ចសិក្សា (បើ​ចាំបាច់​)
    • ផលិត​រឿង ឬអត្ថបទ​ដោយ​ប្រើប្រាស់​ទិន្នន័យ​យ៉ាងហោចណាស់​ចំនួន​មួយ​
    • ធ្វើ​បទ​បង្ហាញ​ពី​រឿង ឬអត្ថបទ​ដែល​ផលិត​បាន​ នៅក្នុង​សិក្ខាសាលា​បិទ​វគ្គ​

កម្រៃសម្រាប់ចូលរួម មិនគិតថ្លៃ

កម្មវិធីបង្រៀន

ពី​ភស្តុតាង ទៅជា​អត្ថបទ​​

កម្មវិធី​បង្រៀន​នេះ ណែនាំ​ពី​ទិន្នន័យ​និង​វិធី​ដែល​អ្នក​អាច​ប្រើ​ទិន្នន័យ​ ដើម្បី​ចងក្រង​ជា​សាច់រឿង​អំពី​ការ​ផ្តល់​សេវាកម្ម​សាធារណៈ។ វា​ក៏​នឹង​ពន្យល់​ផង​ដែរ​ ថា​តើ​ទិន្នន័យ​បើកទូលាយ មាន​អត្ថន័យ​ហើយ​ឥទ្ធិពល​ដល់​គោលនយោបាយ​យ៉ាងដូច​ម្តេច។ តាមរយៈ​ការវិភាគ​លើ​ករណី​សិក្សា​មួយចំនួន​ សិក្ខាកាម​នឹង​ស្វែងយល់​ពី​របៀប​ដែល​ទិន្នន័យ​ពី​វិ​ស័យ​ផ្សេង​ៗ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ជា​សាច់រឿង។

ការស្វែងរក​ទិន្នន័យ និង​ទម្រង់​ទិន្នន័យ​​

កម្មវិធី​បង្រៀន​នេះ ណែនាំ​ចំណេះដឹង​មូលដ្ឋាន​នៃ​ទម្រង់​ទិន្នន័យ​ ជំនាញ​ក្នុង​ការស្វែងរក​ទិន្នន័យ​តាម​អន​ឡាញ និង​គោល​គំ​និ​តដើម្បី​បំ​ប្លែង​ទិន្នន័យ​ទៅជា​សាច់រឿង។ ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការពិនិត្យ​ឡើងវិញ​នៃ​ទម្រង់​ទិន្នន័យ កម្មវិធី​បង្រៀន​នៅ​វគ្គ​នេះ​ បន្ត​ផ្តោត​ទៅលើ​ផ្នែក​បច្ចេកទេស​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ស្វែងរក បំ​ប្លែង និង​ដំណើរការ​ទិន្នន័យ​ ដែល​មាន​ទ្រង់​ទ្រាយ​ខុស​ៗគ្នា​ និង​វិធី​អភិវឌ្ឍ​សម្មតិកម្ម ​និង​សំណួរ​សម្រាប់​សាច់រឿង​ដែល​ប្រើប្រាស់​ទិន្នន័យ។

ការយល់​ពី​ទិន្នន័យ​

កម្មវិធី​បង្រៀន​នេះ ​ណែនាំ​គោលគំនិត​មូលដ្ឋាន​នៃ​ការរៀបចំ​ និង​ការ​សំអាត​ទិន្នន័យ​ ក៏ដូចជា​សំណួរ​ដើម្បី​ជួយ​យើង​វាយតម្លៃ​ប្រភព​ទិន្នន័យ។ កម្មវិធី​បង្រៀន​នេះ​ ក៏​នឹង​ផ្តោត​លើ​ការ​គណនា​មូលដ្ឋាន​ផ្នែក​គណិតវិទ្យា ​និង​ការណែនាំ​អំពី​ស្ថិតិ​ផង​ដែរ។ ក្រមសីលធម៌ ​និង​សក្តា​នុ​ពល​នៃ​ចំនុច​គ្រោះថ្នាក់​នៃ​ការ​ធ្វើការ​ជាមួយ​ទិន្នន័យ​ក៏​នឹង​ត្រូវ​បង្រៀន​ផង​ដែរ។

ការបង្ហាញទិន្នន័យជារូបភាព

កម្មវិធី​បង្រៀន​នេះ ​ណែនាំ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព​ ជាមួយនឹង​ការ​ពិពណ៌នា​ទិន្នន័យ ដោយ​ផ្តោត​លើ​ការអនុវត្ត​ល្អ​បំផុត​ ក្នុង​ការ​ប្រាស្រ័យ​ទិន្នន័យ​ដោយ​សង្កត់ធ្ងន់​លើ​បច្ចេកទេស​ និង​ឧបករណ៍​ដែល​អាច​ប្រើ​ដើម្បី​បញ្ជូន​ចំណេះដឹង ​និង​ព័ត៌មាន​តាមរយៈ​រឿងរ៉ាវ​ ដែល​មើលឃើញ​មិន​ត្រឹមតែ​ស្ថិតិ​ប៉ុណ្ណោះទេ។ អ្នកចូលរួម​ នឹង​ទទួល​បានការ​បណ្តុះបណ្តាល​អំពី​ឧបករណ៍​មួយចំនួន​ដូចជា Datawrapper និង Tableau។

របៀបវារៈ

កាលបរិច្ឆេទ

កម្មវិធីបណ្តុះបណ្តាល

ចំនួនថ្ងៃ

ទីកន្លែង

ថ្ងៃទី២១ ដល់ទី២៥ ខែតុលា ឆ្នាំ២០១៩

ដំណាក់កាល​ទី១៖ ពី​ភស្តុតាង ទៅជា​អត្ថបទ និង​ការស្វែងរក​ទិន្នន័យ និង​ទម្រង់​ទិន្នន័យ​

មេរៀនទី១៖ ពីភស្តុតាង ទៅជាអត្ថបទ

មេរៀនទី២៖ ការស្វែងរកទិន្នន័យ និងទម្រង់ទិន្នន័យ

៥ថ្ងៃ

ភ្នំពេញ

ថ្ងៃទី០២​ ដល់ទី០៦ ខែធ្នូ ឆ្នាំ២០១៩

ដំណាក់កាល​ទី២៖ ការយល់​ពី​ទិន្នន័យ និង​ការ​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​

មេរៀនទី៣៖ ការយល់ពីទិន្នន័យ

មេរៀនទី៤៖ ការបង្ហាញទិន្នន័យជារូបភាព

៥ថ្ងៃ

ភ្នំពេញ

ថ្ងៃទី១៣ ដល់ ទី១៧ ខែមករា ឆ្នាំ២០២០

ដំណាក់កាល​ទី៣៖ ការ​គិត​ដូចជា​អ្នកសារព័ត៌មាន​ទិន្នន័យ​

មេរៀនទី៥៖ ការគិតដូចជាអ្នកសារព័ត៌មានទិន្នន័យ

មេរៀនទី៦៖ ការការពារទិន្នន័យ

៥ថ្ងៃ

សៀមរាប

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

សិក្ខាសាលាបញ្ចប់វគ្គ

១​ថ្ងៃ

ភ្នំពេញ

សិក្ខាកាម

chhorn-chhayyuth

ឆន ឆៃយុទ្ធ

ប្រធាន​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​ការអប់រំ

អង្គការ​សកម្មភាព​ដើម្បី​ការអប់រំ​នៅ​កម្ពុជា

chhorn-reakshar

ឈន រក្សា

អ្នកសម្របសម្រួល​ប្រចាំ​ការិយាល័យ​សៀមរាប

តម្លាភាព​កម្ពុជា

dy-vutheara

ឌី វុទ្ធារ៉ា

មន្រ្តី​ទំនាក់ទំនង

រី​ខូ​ហ្វ

hang-hybunna

ហង់ ហ៊ីប៊ុណ្ណា

អ្នកឯកទេស​ទឹក​ស្អាត​ និង​អនាម័យ

អង្គ​ការ​ភ្លែន​អន្តរជាតិ​កម្ពុជា

hiev-hokkheang

ហៀវ ហុកឃាង

ជំនួយការ​ស្រាវជ្រាវ

វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា

khorn-champa

ខន ចំប៉ា

និពន្ធ​នាយករង

ថ្មី​ៗ

khuon-sovanvatey

ឃួន​​ សុវណ្ណវត្តី

អ្នក​សម្របសម្រួលទំនាក់ទំនង

អង្គការ​អ្នក​ស្ម័គ្រចិត្ត​បំរើ​ការងារ​នៅ​បរទេស

kol-leakhana

កុល លក្ខណា

ទីប្រឹក្សា​ឯករាជ្យ

 

ly-vichheka

លី​​ វិច្ឆិកា

ជំនួយការ​ស្រាវជ្រាវ

អង្គការ​ពិភព​កុមារ​ និង​អភិវឌ្ឍន៍

mao-samnang

ម៉ៅ សំណាង

អ្នកសារព័ត៌មាន

ស្ថានីយ៍​ទូរទស្សន៍​ ភី​អិន​អិន

men-vannavy

ម៉ែន វណ្ណាវី

អ្នកសម្របសម្រួលគម្រោង

អង្គការដែនដីមនុស្ស​-ហូឡង់ដ៏

mith-samonn

មិត្ត សាម៉ុន

អ្នក​តាមដាន​ និង​ការវាយតម្លៃ

វើល​ហ្វ៊ី​ស

nara-nou

ណារ៉ា នូ អាលីនី

មន្ត្រី​កម្មវិធី​ជាន់ខ្ពស់

ស្រែ​ខ្មែរ

nen-kimla

និន គឹមឡា

ប្រឹក្សា​ត្រួតពិនិត្យ​ និង​វាយតម្លៃ​គម្រោង

អង្គការ​អ្នក​ស្ម័គ្រចិត្ត​បំរើ​ការងារ​នៅ​បរទេស

phourn-yu

ភួន យូ

អ្នក​សម្របសម្រួល​សារព័ត៌មាន​ និង​ទំនាក់ទំនង

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា

san-sothear

សាន្ត​ ​សុធា

អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ

សាកល​វិទ្យាល័យ​ខន​កេន

srey-sopheak

ស្រី សុភ័ក្រ្ត

អ្នក​គ្រប់គ្រង​ផ្នែក​អន​ឡាញ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

yeng-sopheng

យេង សុផេង

បុ​គ្គលិក​សម្រប​សម្រួល​កម្ម​សិក្សា​សិស្ស

សមាគម​យុវជន​ខ្មែរ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FLxcK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!