អង្គការសង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (SCW)

​អំពីភាពជាដៃគូ​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និង​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ​(​SCW) ​បាន​បង្កើត​ភាព​ជា​ដៃគូ​រួមគ្នា​មួយ​នៅក្នុង​ខែតុលា​ឆ្នាំ​២០១២ ​ដើម្បី​ផលិត​កម្រង​ផែនទី​កម្ពុជាឆ្នាំ​២០១៣​។ វាជាផលិតផល​បន្ត​ពី​កម្រង​ផែនទីឆ្នាំ២០០៦ របស់​ SCW កម្រង​ផែនទីឆ្នាំ​២០១៣​នេះត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ដើម្បី​ឆ្លើយតប​ទៅ​នឹងបម្រែបម្រួល​យ៉ាង​ឆាប់រហ័សនៃសេដ្ឋកិច្ចសង្គម និង​ទិដ្ឋភាពបរិស្ថាន​​របស់​ប្រទេសកម្ពុជា។ ជំនាញ​ការធ្វើផែនទី​របស់អូឌីស៊ី និង​វេទិកាទិន្នន័យ​បើកទូលាយ​បាន​បំពេញ​បន្ថែម​ទៅលើចំណេះដឹង​មាន​ស្រាប់​របស់​ SCW ដើម្បី​បង្កើត​នូវ​កម្រង​ផែនទី​មួយ​ដែល​មាន​លក្ខណៈ​កាន់តែ​ទូលំទូលាយ​និង​ងាយស្រួល​អាច​ទាញ​យកមក​ប្រើប្រាស់​បានប្រសើរ​ជាង​មុន​។ ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នៅ​លើ​គម្រោង​នេះ គឺ​ស្រប​ទៅនឹង​គោលដៅ​លើកកម្ពស់​តម្លាភាព​ព័ត៌មាន​របស់​អង្គការ​ទាំង​ពីរ​។​

នៅក្នុង​ដំណើរការ​គម្រោង​នេះ អូឌីស៊ីនិង SCW បាន​ទទួល​ការគាំទ្រ​ពី​ទីប្រឹក្សា​ផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រពី GIZ ទៅកាន់​មហាវិទ្យាល័យ​រៀបចំ​ដែនដី​និង​រដ្ឋបាល​ដីធ្លី របស់​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​។ ទីប្រឹក្សា​រូបនេះបាន​ជួយ​ក្នុង​ការបណ្តុះបណ្តាល ​SCW និងអូឌីស៊ី​អំពី​កម្មវិធីកុំព្យូទ័រ​សម្រាប់​ធ្វើ​ផែនទីឈ្មោះ​ Quantum GIS​។ ជំនាញ​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ការជួយ​ឲ្យ​ក្រុម​បច្ចេកទេស​របស់​គម្រោង​ផលិត​កម្រង​ផែនទី​នេះ​។

អំពី​កម្រង​ផែនទី​

2កម្រង​ផែនទី​នឹង​ត្រូវ​បោះ​ពុ​ម្ភ​ជា​សៀវភៅ​ដោយ​ SCW​ និង​ផ្សាយ​លើ​បណ្តាញ​ដោយ​អូឌីស៊ីនៅ​ក្នុង​ខែមករា​ឆ្នាំ​២០១៤​។​ ផែនទី​នេះ​ បង្ហាញ​នូវ​ព័ត៌មាន​ថ្មីៗ​អំពី​រចនាសម្ព័ន្ធ​ផែនទី​នៃ​ភូមិសាស្ត្រ​របស់​កម្ពុជា​ដែល​ប្រែប្រួល​ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​ ជា​ពិសេស​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​បរិស្ថាន​។​ គម្រោង​ក​ម្រង​ផែនទី​នេះ​មាន​គោលដៅ​ផ្តល់​ជូន​ដល់​អ្នក​ប្រើប្រាស់​នូវ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ ហើយ​ផ្តល់​ជាជំនួយ​ដល់​ការ​ស្វែង​យល់​របស់​អ្នក​ប្រើប្រាស់​អំពីទំនាក់ទំនងរវាង​ធនធានធម្មជាតិ​ និង​ការ​អភិវឌ្ឍ​សេដ្ច​កិច្ច​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា។​ កម្រង​ផែនទី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ផ្តល់​ជា​គោល​គំនិត​សម្រាប់​នាយកដ្ឋាន​ផែនការ​នៅក្នុង​ក្រសួង​រដ្ឋ​នានា​ក្នុង​ការ​បង្កើតយុទ្ធសាស្ត្រ​សម្រាប់​ការ​ប្រើប្រាស់​ធនធានមនុស្ស​ និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​

កម្រង​ផែនទី​នឹង​ត្រូវ​បោះផ្សាយជា​ស្រទាប់​នៅលើ​ទំព័រផែនទីរបស់​អូឌីស៊ី ​ហើយនឹងត្រូវដាក់ឲ្យទាញ​យកទៅប្រើប្រាស់​បាន​ផងដែរ។ការបោះផ្សាយនៅលើបណ្តាញគេហទំព័រនឹងបន្ថែមនូវ​ទិដ្ឋភាព​ថ្មី​មួយ​ទៀត​ដល់​កម្រង​ផែនទី​ដោយ​អនុញ្ញាតិឲ្យ​អ្នកប្រើប្រាស់​អាច​ប្រើ​ផែនទី​ទាំងនេះ​ក្នុង​លក្ខណៈ​ឌីណាមិច​ដោយ​ភ្ជាប់​ជាមួយនិង​ផែនទី​ផ្សេង​ទៀត​របស់​អូឌីស៊ី។ ជា​លទ្ធផល​នៃ​គម្រោង​នេះ ស្រទាប់​ផែនទី​ថ្មី​ចំនួន​ប្រហែល​ ៤០ស្រទាប់នឹង​ត្រូវ​ដាក់​ចូល​ទៅក្នុង​ទំព័រ​ផែនទី​របស់អូឌីស៊ី ពោល​គឺជា​កំណើន​មួយ​យ៉ាង​ច្រើន​បន្ថែម​ទៅលើ​ស្រទាប់​ផែនទី​ដែល​មាន​ស្រាប់​។​

​SCW​ ក៏មាន​ផែនការ​ក្នុង​ការបង្កើត​វីដេអូ​កម្រង​ផែនទី ដើម្បី​ជួយ​សម្រួល​ក្នុង​ការផ្សព្វផ្សាយ​និង​ទទួលយក​ទិន្នន័យ​ទៅ​ប្រើប្រាស់​ឲ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​តើ​មាន​អ្វីខ្លះនៅក្នុង​កម្រង​ផែនទី​កម្ពុជាឆ្នាំ២០១៣?

ផែនទី​ចំនួន ៦៩ ​ដោយ​រួម​បញ្ចូល​អំពីបញ្ជីទិន្នន័យមេតា (Metadata) ​ផង​ – ​ជំពូកចំនួន ១៤​ ដោយ​រួម​បញ្ចូលអំពី​បញ្ជី​អ្នកនិពន្ធ​ និង​អ្នក​ដែល​បានចូល​រួមចំណែក​នានា​ – ទំព័រចំនួន ១៨៤ ដោយ​រួម​បញ្ចូល​រូបថត​ និង​ជំនួយ​ចក្ខុវិញ្ញាណ​ផ្សេងទៀត​

​អំពី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​

SCWSCW​ គឺជា​អង្គការមិនមែនរដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការផ្តោត​ទៅលើ​ការអភិរក្ស​ធម្មជាតិ​និង​ជីវៈចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​អង្គការ​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០០០មក SCW បាន​ជួយ​ផ្សព្វផ្សាយ​ការការពារ​ធនធានធម្មជាតិ​សំខាន់ៗ​ ដោយ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​បរិស្ថាន តាមរយៈកម្មវិធី​បង្រៀន ឯកសារ​បោះពុម្ភ និង​យុទ្ធនាការ​ផ្សេងៗ​ទៀត​។ សូម​ចូល​ទៅ​កាន់​ គេហទំព័រ​ ​របស់​អង្គការ​នេះដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការងារ​របស់​គេ​។

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hmHxh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!