ជំនួយ និងការអភិវឌ្ឍ
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
អូស្ដ្រាលីផ្ដល់ថវិកា $៥ លាន ដើម្បីជួយសហគមន៍នៅកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតបានប្រកាសផ្តល់ជំនួយជាថវិកាចំនួន ៧,៩ លានដុល្លារអូស្ត្រាលី (៥ លានដុល្លារអាមេរិក) ដល់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីចំនួន ២៦ ដែលធ្វើការក្នុងភាពជាដៃគូជាមួយអង្គការក្នុងស្រុកនានាដើម្បីអនុវត្តគម្រោងជួយដល់សហគមន៍ចំនួន ៤៩ តាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2023-10-04-1036-254988.html
រដ្ឋមន្ត្រីក្រសួងការងារស្នើឱ្យ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់ ៧%
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានស្នើឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បន្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យដល់៧%។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501361304/labour-minister-asks-jica-to-continue-vocational-technical-training-to-boost-cambodias-economic-growth-to-7/
កម្ពុជា និងកូរ៉េ បានពិភាក្សាអំពីទិដ្ឋភាពទូទៅនៃហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិ
កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានពិភាក្សាអំពីទិដ្ឋភាពទូទៅនៃហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងវិធីពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/2s4yp9f9
ក្រុមគ្រូពេទ្យចិនបានធ្វើការវះកាត់ដោយឥតគិតថ្លៃអោយអ្នកជំងឺភ្នែកឡើងបាយក្នុងប្រទេសកម្ពុជា និងឡាវ
ក្រុមគ្រូពេទ្យចិនបានធ្វើការវះកាត់ដោយឥតគិតថ្លៃអោយអ្នកជំងឺភ្នែកឡើងបាយក្នុងប្រទេសកម្ពុជា និងឡាវជាង ១០,០០០នាក់ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួ ដែលជាដៃគូរបស់ទូរទស្សន៍ BRICS។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/58hvpsns
កម្ពុជា-ជប៉ុន ប្ដេជ្ញាលើកកម្ពស់សុខុមាលភាពនៅតាមជនបទ
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែប្រសើរថែមទៀតរវាងប្រទេសទាំង ២ ជាពិសេសការលើកកម្ពស់សុខុមាលភាពជនបទ តាមរយៈការអប់រំពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាត។ ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-13-1030-254415.html
ការងារគ្រប់គ្រងសំណល់ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាការងារអាទិភាព១ របស់ក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនទៀត ដែលត្រូវអនុវត្ត គឺការគ្រប់គ្រងសំណល់ទីក្រុងនិងជនបទ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកខណៈបច្ចុប្បន្ន ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-07-1641-254292.html
ក្រសួងធនធានទឹកស្នើឱ្យជប៉ុនជួយលើគម្រោងមួយចំនួន ដើម្បីដោះស្រាយគ្រោះទឹកជំនន់ និងភាពរាំងស្ងួត
ក្នុងជំនួបពិភាក្សាលើវិស័យធនធានទឹកជាមួយមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើជប៉ុនឱ្យជួយដល់គម្រោងមួយចំនួនដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជា។ ...
ជា សុខនី
https://www.postkhmer.com/national/2023-09-06-0934-254233.html
KOICA នឹងប្រារព្ធខួបលើកទី២០ របស់ខ្លួននៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងប្រារព្ធខួបលើកទី២០ នៃវត្តមានរបស់ខ្លួននៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/2ja3cknm
អាមេរិកនឹងពង្រីកទំនាក់ទំនងសន្តិសុខតាមអ៊ីនធឺណិតជាមួយកម្ពុជា
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាននិយាយក្នុងពេលថ្លែងសុន្ទរកថាក្នុងវេទិកាសេដ្ឋកិច្ចឌីជីថលលើកទី ២ ដែលធ្វើឡើងនៅបុរីអង្គររីសតថា សហរដ្ឋអាមេរិកចាប់អារម្មណ៍ក្នុងការជំរុញទំនាក់ទំនងសន្តិសុខតាមអ៊ីនធឺណិតជាមួយព្រះរាជាណាចក្រ ចំពេល ...
Sreekanth Ravindran
https://www.khmertimeskh.com/501348276/us-to-scale-up-cyber-security-ties-with-cambodia/
ចិននឹងផ្តល់ជំនួយ៤១លានដុល្លា សម្រាប់ស្ដារវិស័យផ្លូវដែកនៅកម្ពុជា
ចិននឹងផ្តល់ជំនួយទឹកប្រាក់ប្រមាណ ៣០០លានយ័ន (៤១,៣៤លានដុល្លា)សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាក្នុងការតភ្ជាប់ពីកម្ពុជា ទៅ ថៃ ឡាវ និង ចិន។ ...
ញាន ចំរុង
https://tinyurl.com/mra5fhcd
គ.ជ.ប សង្ឃឹមថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយបន្ថែមទៀត ដើម្បីរៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញឆ្នាំ ២០២៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបង្ហាញសុទិដ្ឋិនិយមថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញ នៅឆ្នាំ ២០២៦ ដោយហេតុថា សម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-07-21-1036-252564.html
គម្រោងអភិវឌ្ឍន៍បៃតងនិងការពារធនធានទឹកដែលទទួលបានមូលនិធិពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានដាក់ឱ្យអនុវត្តនៅខេត្តកោះកុង
គម្រោងសម្រាប់ការគ្រប់គ្រងរួមបញ្ចូលគ្នានៃអាងទន្លេតូចៗ ដែលផ្តល់មូលនិធិពិសេសក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងត្រូវបានដាក់ឱ្យអនុវត្ត។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/43MQV2c
ជំនួយ និងការវិនិយោគរបស់ចិនបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍របស់កម្ពុជា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ជំនួយអភិវឌ្ឍន៍ និងការវិនិយោគផ្លូវការរបស់ប្រទេសចិនបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/FMNR1
ប្រទេសជប៉ុនជួយដល់ការផ្លាស់ប្តូរឌីជីថលរបស់ព្រះរាជាណាចក្រ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រកាសពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរួមចំណែកជួយដល់បដិវត្តន៍ឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ ...
Bor Pich Zelin
https://www.phnompenhpost.com/national/japan-aids-kingdoms-digital-transformation
ស្ពានទន្លេមេគង្គតម្លៃ ២៣០លានដុល្លារតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ដោយមានការគាំទ្រពីប្រទេសចិន រដ្ឋាភិបាលបានផ្តល់ថវិកាជាង ២៣០ លានដុល្លារ ដើម្បីសាងសង់ស្ពានប្រវែង ១.៦០០ ម៉ែត្រសម្រាប់ឆ្លងកាត់ទន្លេមេគង្គដោយសេរី និងភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/230m-mekong-river-bridge-to-connect-with-pp-bavet-expressway
គម្រោង១០លានដុល្លាររបស់ KOICA ចាប់ផ្តើមដោយជោគជ័យ
គម្រោងថ្មី ១០ លានដុល្លារដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីលើកកម្ពស់ជីវភាពរស់នៅជនបទ និងពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍន៍ជនបទនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា បានចាប់ផ្តើមដោយជោគជ័យហើយ។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501303486/koicas-10m-project-is-launched-successfully/
ជប៉ុនសន្យាបន្តគាំទ្រដល់វិស័យអប់រំនៅកម្ពុជា
ប្រទេសជប៉ុនប្តេជ្ញាបន្តជួយដល់វិស័យអប់រំរបស់កម្ពុជា ជាពិសេសកម្មវិធីអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស (JDS)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3MI8GbB
ជប៉ុនផ្ដល់ជំនួយជាង ៦៣ ម៉ឺនដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន
ជប៉ុនបានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងជាង ៦៣ ម៉ឺនដុល្លារ ដល់អង្គការ Save the Childrenរបស់ជប៉ុនប្រចាំកម្ពុជា ដើម្បីអនុវត្តគម្រោងឆ្នាំទី២ ដើម្បី «លុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា» ។ ...
https://www.phnompenhpost.com/national/japan-funds-save-children-combat-violence
ជប៉ុនផ្តល់ថវិកាជាង ១៨ លានដុល្លារសម្រាប់គាំទ្រគម្រោងធារាសាស្ត្រ និងប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តកម្ចី JPY ២,៤៨២,០០០,០០០ (ប្រហែល ១៨,២៤០,០០០ ដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501270082/japan-to-provide-over-18-million-to-support-irrigation-and-drainage-project-in-phnom-penh/
ប្រទេសចិនផ្តល់រថយន្តសង្គ្រោះចំនួន១៦គ្រឿង និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀតដល់កម្ពុជា
កាលពីថ្ងៃចន្ទ ប្រទេសចិនបានផ្តល់រថយន្តសង្គ្រោះចំនួន ១៦ គ្រឿង និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀតដល់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3JSWNOT
ជប៉ុនសន្យាផ្តល់ជំនួយសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តតាកែវ
រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ១៤៥,៦៩២ ដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅស្រុកបាទី ខេត្តតាកែវ។ ...
Manoj Mathew
https://bit.ly/3JsE2kT
កម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបន្តផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស
រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-03-10-1211-247872.html
ស្ថានីយ៍ដឹកជញ្ជូនកុងតឺន័រ ជាជំនួយរបស់ប្រទេសជប៉ុន ត្រូវបានដាក់អោយដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ
ស្ថានីយ៍ដឹកជញ្ជូនកុងតឺន័រមួយដែលត្រូវបានសាងសង់ឡើងក្រោមជំនួយពីប្រទេសជប៉ុនត្រូវបានសម្ពោធកាលពីពេលថ្មីៗនេះនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3J8QJS1
ជប៉ុនផ្តល់ថវិការ ៨៤៣.៩៤៦ ដុល្លារដើម្បីគាំទ្រគម្រោងចំនួន ៣ នៅកម្ពុជា
រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិការសរុបចំនួន ៨៤៣.៩៤៦ ដុល្លារសម្រាប់អង្គការចំនួនបី ក្រោមក្របខណ្ឌជំនួយឥតសំណងសម្រាប់គម្រោងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ការសិក្សា និងអភិវឌ្ឍសាកលវិទ្យាល័យប្រកបដោយគុណភាពសម្រាប់ការអប់រំកាយ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/41qZgrP