បរិស្ថាន និងធនធានធម្មជាតិ
ការប្រែប្រួលអាកាសធាតុ
សន្និសីទដឹកនាំដោយយុវជន ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
សន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុរបស់យុវជនកម្ពុជា (CYCCC) ជាលើកដំបូង បានបង្ហាញនូវសមិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែង ចំពោះការផ្សព្វផ្សាយ អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈដែលមន្ត្រីក្រសួងបរិស្ថានលើកឡើងថា ប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងហានិភ័យដ៏ធំ ដោយសារការប្រែប្រួលអាកាសធាតុ។ ...
ហុង រស្មី
https://www.postkhmer.com/national/2023-04-20-1140-249188.html
នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាបម្រែបម្រួលអាកាសធាតុ មានសភាពកាន់តែធ្ងន់ធ្ងរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុលើពិភពលោកកំពុងបង្កបញ្ហាធំៗជាច្រើន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3N6RMWd
ធនាគារអភិវឌ្ឍន៍អាស៊ីព្រមានថាកំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅទ្រឹងដោយសារបម្រែបម្រួលអាកាសធាតុ
កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជាប្រឈមមុខនឹងការគំរាមកំហែងខ្លាំងពីបម្រែបម្រួលអាកាសធាតុ ហើយអាចបង្អាក់ការរំពឹងទុករបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ...
ស៊ន សារ៉ាត និង រ៉ាន់ ស្រីដែត
https://khmer.cambojanews.com/adb-warns-cambodias-growth-will-be-stunted-by-climate-change/
ពលរដ្ឋកម្ពុជាជំរុញឲ្យមានវិធានការសុខភាពទប់ទល់នឹងកម្ដៅ
ក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទបានណែនាំដល់ប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នក្នុងការរក្សាសុវត្ថិភាពក្នុងរដូវក្តៅ ដោយជំរុញឱ្យប្រជាពលរដ្ឋទទួលទានទឹករក្សាសំណើម និងចៀសវាងការពិសាគ្រឿងស្រវឹង។ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodians-urged-to-take-health-measures-against-heat
លោក ហ៊ុន សែន លើកពីការប្រែប្រួលអាកាសធាតុដែលជាបញ្ហាធំ ទាមទារឱ្យមនុស្សទាំងអស់ប្រុងប្រយ័ត្ន ហើយមិនដឹងថា នឹងនាំមកនូវផលវិបាកអ្វីខ្លះនោះទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា នៅលើពិភពលោកនេះ រឿងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំណាស់ ដែលទាមទារឱ្យមនុស្សទាំងអស់គ្នាប្រុងប្រយ័ត្ន ហើយមិនដឹងថា តើការប្រែប្រួលអាកាសធាតុ នឹងនាំមកនូវផលវិបាកអ្វីខ្លះនោះទេ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-03-31-0857-248614.html
ក្រសួងនិងអង្គការដៃគូ រៀបចំ «ទិវាមួយម៉ោងសម្រាប់ភពផែនដី»ដើម្បីរួមគ្នាអភិរក្សជីវៈចម្រុះ
ក្រសួងបរិស្ថាន និងបណ្តាស្ថាប័ន អង្គការដៃគូ បានរៀបចំ «ទិវាមួយម៉ោងសម្រាប់ភពផែនដី»នៅកម្ពុជាដែលទិវានេះគឺជានិមិត្តរូបនៃការបង្រួបបង្រួម និងបានអំពាវនាវដល់ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកឱ្យអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀត ដើម្បីស្តារភពផែនដីឡើងវិញសម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-03-25-0805-248405.html
មន្ត្រីក្រសួងបរិស្ថាន ប្តេជ្ញាបន្តធ្វើការជាមួយវិស័យឯកជន ដើម្បីពង្រឹងភាពជាដៃគូ និងដោះស្រាយការប្រែប្រួលអាកាសធាតុ
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរកម្សាន្តប្រកបដោយស្មារតីទទួលខុសត្រូវ នៅក្រសួងបរិស្ថាន នាថ្ងៃទី ២២ ខែមីនា លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយវិស័យឯកជន ដើម្បីពង្រឹងភាពជាដៃគូ និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-22-1839-248287.html
គម្រោង ៤២,៨ លានដុល្លារដើម្បីជួយជនងាយរងគ្រោះក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
មូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃពុធបានអនុម័តទឹកប្រាក់ចំនួន ៤២,៨ លានដុល្លារសម្រាប់គម្រោង PEARL របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាពបន្សាំរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមដងទន្លេសាបភាគខាងជើងដើម្បីទប់ទល់នឹងការគំរាមកំហែងនៃការ ...
កម្ពុជាចូលរួមកិច្ចប្រជុំគ្រប់គ្រងការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូននៅវៀតណាម ៥ ថ្ងៃ
លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំស្តីពីមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសិក្ខាសាលាគយបៃតង ស្តីពីការគ្រប់គ្រងនិងការរាយការណ៍អំពីការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុហាយដ្រូហ្លុយអរ៉ូកាបូន (ODS/HFC) រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា នៅទីក្រុងហាឡុង ប្រទេសវៀតណាម។ ...
រី សុចាន់
https://www.postkhmer.com/business/2023-03-18-0714-248147.html
មន្ត្រីជំរុញការផ្សារភ្ជាប់ទ្រឹស្តីអប់រំសាសនាទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន
មន្ត្រីក្រសួងបរិស្ថានលើកឡើងថា ការផ្សារភ្ជាប់ទ្រឹស្តីអប់រំរបស់សាសនាទៅនឹងការប្រែប្រួលអាកាសធាតុនឹងអាចជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2023-03-18-1026-248133.html
GCF អនុម័តគម្រោងថវិកា $៤៣ លាន ដើម្បីបង្កើនសមត្ថភាពបន្សុាំរបស់កសិករប៉ែកខាងជើងបឹងទន្លេសាប
មូលនិធិអាកាសធាតុបៃតង (GCF) បានអនុម័តគម្រោង ១ ដែលមានថវិកាចំនួន ៤៣ លានដុល្លារអាមេរិកក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពបបន្សុាំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងតួអង្គខ្សែចង្វាក់តម្លៃផ្សេងទៀត នៃអាងទន្លេសាបប៉ែកខាងជើងដើម្បីទប់ទល់នឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុដែលកំពុងកើនឡើង។ ...
រី សុចាន់
https://www.postkhmer.com/national/2023-03-16-1104-248046.html
ផែនការយុទ្ធសាស្ត្រត្រូវបានដាក់ឪ្យអនុវត្តដើម្បីដោះស្រាយភាពសីតកម្ម
ប្រទេសកម្ពុជាបានដាក់ឪ្យអនុវត្តផែនការយុទ្ធសាស្ត្រដំបូងរបស់ខ្លួនស្តីពីសីតកម្ម ដែលត្រូវបានគេមើលឃើញថាជាអ្នករួមចំណែកដ៏ធំបំផុតមួយក្នុងការឡើងកំដៅផែនដី ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់អនាគតកាន់តែបៃតង និងស្អាត ...
Marissa Carruthers
https://kiripost.com/stories/cambodia-strategic-plan-launched-to-address-cooling
ក្រសួងបរិស្ថានរៀបចំផែនការប្រព័ន្ធត្រជាក់នៅកម្ពុជា ខណៈ UN ថា ការកើនឡើងសីតុណ្ហភាពនឹងជះផលអវិជ្ជមានទៅលើសុខភាពនិងផលិតភាពការងារពលរដ្ឋ
ក្រសួងបរិស្ថានបានរៀបចំផែនការប្រព័ន្ធត្រជាក់នៅកម្ពុជា ខណៈភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានចាត់ទុកកម្ពុជាថាជាប្រទេសមួយដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតបណ្ដាលមកពីកំណើនសីតុណ្ហភាព។ ...
រី សុចាន់
https://www.postkhmer.com/national/2023-03-10-1203-247870.html
ជំរុញការអភិវឌ្ឍន៍កសិកម្មដែលធន់នឹងអាកាសធាតុ
កសិករប្រមាណ ៤០០ នាក់ និងអ្នកពាក់ព័ន្ធវិស័យកសិកម្មផ្សេងទៀតបានប្រមូលផ្តុំគ្នានៅខេត្តសៀមរាបកាលពីថ្ងៃសុក្រសម្រាប់កិច្ចប្រជុំស្តីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាពលើកទី ៣ ដែលពួកគេបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីជំរុញការអភិវឌ្ឍន៍កសិកម្ម ...
Marissa Carruthers
https://kiripost.com/stories/cambodia-push-to-develop-climate-resilient-agriculture
គម្រោងដាក់ឱ្យដំណើរការដើម្បីរួមបញ្ចូលកសិករដែលមានហានិភ័យក្នុងរបបសន្តិសុខសង្គម
អនុស្សរណៈយោគយល់គ្នាពហុភាគីត្រូវបានចុះហត្ថលេខាដើម្បីរិះរកមធ្យោបាយពង្រីករបបសន្តិសុខសង្គមរបស់កម្ពុជាដល់កសិករដែលមានហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ។ ...
Marissa Carruthers
https://kiripost.com/stories/cambodia-project-launched-to-include-at-risk-farmers-in-social-security-scheme
កសិករត្រូវបានបញ្ឈប់អោយប្រើប្រាស់អាងស្តុកទឹកដែលរីងស្ងួត
អាជ្ញាធរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បញ្ឈប់កសិករមិនឲ្យប្រើប្រាស់អាងទឹកដែលត្រូវបានអភិរក្ស ព្រោះវាអាចរីងស្ងួត។ ...
តន វិបុល
https://www.khmertimeskh.com/501242127/farmers-stopped-from-using-drying-up-reservoir/
ប្រធានាធិបតី៖ អាល្លឺម៉ង់ត្រៀមជួយកម្ពុជាលើការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (FrankWalter Steinmeier) បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់អាល្លឺម៉ង់ ក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ព្រមទាំងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទអង្គរ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-02-17-0922-247066.html
ប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNDP សម្រាប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា លើកឡើងពីរបៀបដែលភូមិដាច់ស្រយាលមួយរបស់កម្ពុជាក្លាយជាទីតាំងម្រាប់ដំណោះស្រាយថាមពលប្រកបដោយចីរភាពនៅក្បែទន្លេមេគង្គ
ក្នុងដំណើរទៅលេងកម្សាន្តនៅកោះកន្ធាយ ភាគខាងជើងនៃប្រទេសកម្ពុជា ខ្ញុំឮអ្នកស្រុកនិយាយអំពីការរំពឹងទុករបស់ពួកគេពីបណ្តាញមីក្រូសូឡាថ្មីដែលត្រូវបានដំឡើងនៅក្នុងភូមិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iiix73
ការស្តារឡើងវិញដីសើម ដែលជាជម្រកដល់ទៅ ៤០ ភាគរយនៃជីវចម្រុះទាំងអស់
ទោះបីជាតំបន់ដីសើមតាមឆ្នេរសមុទ្រ និងទឹកសាបមានផ្ទុកប្រមាណ ៤០ ភាគរយនៃចំនួនប្រភេទរុក្ខជាតិ និងសត្វទាំងអស់ក៏ដោយ-ដូចជាវាលភក់ ព្រៃកោងកាង- ភាគច្រើនត្រូវបានបំពុល ឬរិចរិលដោយសារការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍របស់មនុស្ស។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501232119/revive-and-restore-wetlands-home-to-40-percent-of-all-biodiversity/
កម្ពុជាប្រឈមនឹងគ្រោះរាំងស្ងួតនៅឆ្នាំ២០២៣
អាជ្ញាធរបានចេញការព្រមានថា រដូវប្រាំងឆ្នាំ ២០២៣ នឹងនាំមកនូវគ្រោះរាំងស្ងួតទូទាំងប្រទេស ដោយប្រជាពលរដ្ឋបានជំរុញឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ...
មាស ម៉ូលីកា
https://kiripost.com/stories/cambodia-faces-drought-in-2023
ការអំពាវនាវឱ្យមានដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ក្នុងអំឡុងពេលកិច្ចសន្ទនាស្តីពីការប្រែប្រួលអាកាសធាតុ អង្គការស៊ីវិលបានធ្វើការអំពាវនាវជាបន្ទាន់សម្រាប់គ្រប់វិស័យនៃសង្គមឱ្យរួបរួមគ្នាដើម្បីស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយប្តូរទៅជាថាមពលកកើតឡើង ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/call-for-sustainable-solutions-to-combat-climate-change
ក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជា នាយករដ្ឋមន្ត្រីចិន លោក Li បានជួបជាមួយប្រធានអង្គការសហប្រជាជាតិ ដោយពិភាក្សាអំពីពហុភាគីនិយម និងការប្រែប្រួលអាកាសធាតុ
នាយករដ្ឋមន្ត្រីចិន Li Keqiang បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនកោតសរសើរអង្គការសហប្រជាជាតិសម្រាប់ការផ្តល់អាទិភាពដល់បញ្ហាអភិវឌ្ឍន៍ដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈម ហើយបានជួយប្រទេសទាំងនេះយ៉ាងសកម្មក្នុងការបន្ធូរបន្ថយបន្ទុកបំណុល ដោះស្រាយការប្រែប្រួលអាកាសធាតុ លើកកម្ពស់ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Geafwv
ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាផ្តល់ប្រាក់ចំនួន ១០០ ពាន់លានដុល្លារដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងតំបន់
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យាថានឹងផ្តល់ថវិកាចំនួន ១០០ ពាន់លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍន៍បៃតងនៅទូទាំងតំបន់។ ...
សេង ម៉េងហេង
https://kiripost.com/stories/adb-pledges-100b-to-tackle-regional-climate-change
កុមារកម្ពុជាចំនួនប្រមាណជាង ២.២ លាននាក់ប្រឈមនឹងរលកកម្តៅខ្លាំង
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វដែលបានចេញផ្សាយកាលពីម្សិលមិញ នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ដែលមានកុមារចំនួន ២.២ លាននាក់ ឬ ៣៧.១ ភាគរយនៃចំនួនកុមារសរុប ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3SFbFCE