កាកបាទក្រហមកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2021/11/4415994260_faab6421b3_c-1-150x150.jpg)
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។1 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។2 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...