ថាមពល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”តម្លៃលក់រាយប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជា”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”តម្លៃលក់រាយប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជា”។ សំណុំទិន្នន័យនេះបង្ហាញអំពីតម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត គិតជារៀលក្នុងមួយលីត្រ នៅតាមស្ថានីយ៍ឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យនេះត្រូវបានប្រមូលពីសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦។ តម្លៃទាំងអស់ត្រូវបានបង្ហាញជារៀល ដែលជាឯកតារូបិយប័ណ្ណជាតិ ដើម្បីអាចប្រើប្រាស់សម្រាប់វិភាគសេដ្ឋកិច្ចក្នុងស្រុក។ សំណុំទិន្នន័យនេះអាចប្រើសម្រាប់សិក្សាពីនិន្នាការតម្លៃប្រេង ឥទ្ធិពលលើថ្លៃដឹកជញ្ជូន និងការវិភាគទាក់ទងនឹងសេដ្ឋកិច្ច និងថាមពលក្នុងប្រទេសកម្ពុជា។=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «តម្លៃលក់រាយប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជា»។ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”ស្ថានីយ៍រថយន្តអគ្គិសនី (EV) នៅកម្ពុជា ២០២៤-២០២៥”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “ស្ថានីយ៍រថយន្តអគ្គិសនី (EV) នៅកម្ពុជា ២០២៤-២០២៥” ដោយបន្ថែមស្រទាប់ផែនទីថ្មីស្តីពីស្ថានីយ៍រថយន្តអគ្គិសនី (EV) នៅកម្ពុជា ក្នុងឆ្នាំ២០២៥។ សំណុំទិន្នន័យនេះផ្តល់នូវបញ្ជីនៃស្ថានីយ៍សាករថយន្តអគ្គិសនី (EV) ដែលមាននៅទូទាំងប្រទេសកម្ពុជា។ ស្ថានីយ៍ខ្លះ តម្លៃសាកត្រូវបានរាយការណ៍ជា “Null” ។ នេះបង្ហាញថាតម្លៃអាចប្រែប្រួលអាស្រ័យលើស្ថានីយជាក់លាក់ ឬពុំមានបច្ចុប្បន្នភាពនៃតម្លៃ។សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ស្ថានីយ៍រថយន្តអគ្គិសនី (EV) នៅកម្ពុជា ២០២៤-២០២៥”។ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”ស្ថានីយ៍រថយន្តអគ្គិសនី (EV) នៅកម្ពុជា ២០២៤”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី “ស្ថានីយ៍រថយន្តអគ្គិសនី (EV) នៅកម្ពុជា ២០២៤”។ សំណុំទិន្នន័យនេះផ្តល់នូវបញ្ជីនៃស្ថានីយ៍សាករថយន្តអគ្គិសនី (EV) ដែលមាននៅទូទាំងប្រទេសកម្ពុជា។ ស្ថានីយ៍ខ្លះ តម្លៃសាកត្រូវបានរាយការណ៍ជា “Null” ។ នេះបង្ហាញថាតម្លៃអាចប្រែប្រួលអាស្រ័យលើស្ថានីយជាក់លាក់ ឬពុំមានបច្ចុប្បន្នភាពនៃតម្លៃ។សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ស្ថានីយ៍រថយន្តអគ្គិសនី (EV) នៅកម្ពុជា ២០២៤”។ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”ការផលិតថាមពលនៅកម្ពុជា”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “ការផលិតថាមពលនៅកម្ពុជា”។ សំណុំទិន្នន័យការផលិតថាមពលនៅក្នុងប្រទេសកម្ពុជានេះត្រូវបានទាញយកចេញពីមូលដ្ឋានទិន្នន័យកម្មវិធីតាមដានហេដ្ឋារចនាសម្ព័ន្ធមេគង្គបង្កើតលើទិន្នន័យដែលមានស្រាប់ ដើម្បីបង្ហាញពីប្រភពដ៏ទូលំទូលាយនៃព័ត៌មានស្តីពីថាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងប្រទេសមេគង្គ។ សំណុំទិន្នន័យនេះត្រូវបានដកស្រង់ក្នុងប្រទេសកម្ពុជា បកប្រែជាភាសាខ្មែរ និងធ្វើការ Upload ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងទម្រង់ SQLITE។=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ការផលិតថាមពលនៅកម្ពុជា”។ ...