បរិស្ថាន និងធនធានធម្មជាតិ
ជីវៈចម្រុះ
ក្រសួងបរិស្ថានប្រារព្ធទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ នៅខេត្តពោធិ៍សាត់
ដើម្បីអបអរសាទរទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងបរិស្ថានបានប្រារព្ធទិវានេះនៅខេត្តពោធិ៍សាត់ ដែលជាទីតាំងសម្បូរទៅដោយដីសើម ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងចូលរួមការពារជីវចម្រុះនៅក្នុងសហគមន៍មូលដ្ឋាន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-03-1039-231039.html
ក្រសួងនឹងសហការប្រឆាំងការលក់សាច់សត្វព្រៃ បន្ទាប់ពីដោះអន្ទាក់បានជាង ៦ ម៉ឺន
ក្រសួងបរិស្ថានថានឹងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្ដច្បាប់ទប់ស្កាត់ការលក់ដូរសាច់សត្វព្រៃខុសច្បាប់នៅកម្ពុជា បន្ទាប់ពីមន្ត្រីឧទ្យានុរក្សរួមជាមួយអង្គការដៃគូ និងសហគមន៍ដោះអន្ទាក់ពីតាមតំបន់ការពារធម្មជាតិនានាបានជាង ៦ ម៉ឺនអន្ទាក់កាលពីឆ្នាំមុន ដែលកើនឡើងជាង ២០% បើធៀប ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-21-1004-230403.html
អន្ទាក់ជាង ៦០,០០០ ត្រូវបានដកចេញពីតំបន់ការពារ និងកាំភ្លើងកែច្នៃជាង ៧០០ ត្រូវបានរឹបអូស
មន្ត្រីឧទ្យានុរក្សមកពីក្រសួងបរិស្ថាន រួមជាមួយនឹងដៃគូអភិរក្ស និងសហគមន៍ក្នុងតំបន់ការពារ បានដកអន្ទាក់ចំនួន ៦១.៦១១ ចេញពីតំបន់ការពារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501010391/more-than-60000-traps-removed-from-protected-areas-and-more-than-700-recycled-guns-confiscated/
ក្រសួងបរិស្ថានបង្ហាញទិន្នន័យនៃវត្តមានសត្វព្រៃកម្រជាច្រើនប្រភេទ ដែលត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តចំនួន ៣
ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមករា នេះ បានធ្វើការបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃកម្រជាច្រើនប្រភេទ ដែលត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-01-15-0906-230100.html
ហ្វូងសត្វស្លាបជិតផុតពូជដ៏ច្រើនក្បាលមកដល់កម្ពុជា ក្នុងអំឡុងពេលបំលាស់ទីជំរកប្រចាំឆ្នាំ
អង្គការអភិរក្សមួយបាននិយាយកាលពីថ្ងៃពុធថា ហ្វូងសត្វស្លាបចំណាកស្រុកដែលជិតផុតពូជធ្ងន់ធ្ងរ សត្វចាបពណ៌លឿង (yellow-breasted bunting) បានមកដល់តំបន់ការពារបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងអំឡុងការបំលាស់ទីជំរកប្រចាំឆ្នាំរបស់ពួកវា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/337dAfO
មន្ត្រីប្រគល់ផ្សោតងាប់ឱ្យអង្គការ WWF ដើម្បីស្រាវជ្រាវ
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមករាថា សត្វផ្សោត ១ ក្បាលដែលងាប់លើឆ្នេរខ្សាច់នៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ត្រូវបានប្រគល់ទៅឱ្យក្រុមស្រាវជ្រាវនៃអង្គការ WWF ហើយប៉ុន្តែនៅមិនទាន់មានរបាយការណ៍បញ្ជាក់យ៉ាងណានៅឡើយទេ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-01-10-0927-229697.html
ការនាំចេញផលិតផលសត្វក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង $៦៦ លាន
កម្ពុជាទទួលបានចំណូល ៦៦,១៣ លានដុល្លារពីការនាំចេញផលិតផលសត្វ (សត្វរស់, សាច់ និង ស្បែក) កាលពីឆ្នាំ ២០២១ កើនឡើង ៤០,១ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលមាន ៤៧,១៨ លានដុល្លារ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-06-1459-229550.html
សត្វស្លាប៣ប្រភេទទៀត និងសត្វទោចមកុដត្រូវបានព្រលែងនៅក្នុងឧទ្យានអង្គរ
សត្វស្លាប៣ប្រភេទ មានចំនួន១៨ក្បាល និងសត្វទោចមកុដ២ក្បាលទៀត ត្រូវបានព្រលែងនៅក្នុងឧទ្យានអង្គរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3qrahrg
WCS និងមន្ត្រីបរិស្ថានខេត្តព្រះវិហារ ចាប់ផ្តើមសិក្សាអំពីសត្វទោចមកុដនៅតំបន់ភ្នំត្បែង
ក្រុមស្រាវជ្រាវជីវចម្រុះនៃអង្គការអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវអំពីវត្តមានសត្វទោចមកុដ នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលការសិក្សានេះមានរយៈពេល ៦ ខែ ខណៈកម្ពុជាមានប្រភេទសត្វកម្រជិតផុតពូជនេះប្រមាណ ៣៥ ០០០ ក្បាល គឺ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-12-27-1023-228953.html
បង្គោលជាង ៨២ ភាគរយនៅជុំវិញបឹងទន្លេសាបក្នុងខេត្តទាំង ៦ ត្រូវបានពិនិត្យ ខណៈដែលដើមឈើកំពុងតែត្រូវបន្តដាំឡើងវិញ
សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ជុំវិញបឹងទន្លេសាបបានចុះពិនិត្យស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់៣បានចំនួន៦៥៩បង្គោល លើបង្គោលសរុបចំនួន៨០២ដែលស្មើនឹង៨២,២ភាគរយគិតមកដល់ត្រឹមល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១នេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1608-228529.html
រូបភាពសត្វឈ្លូសយក្សត្រូវបានថតឃើញជាលើកដំបូង នៅឧទ្យានជាតិវីរៈជ័យ
រូបភាពជាលើកដំបូងបង្អស់នៃសត្វឈ្លូសយក្សដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅប្រទេសកម្ពុជា ត្រូវបានក្រសួងបរិស្ថានបង្ហាញដល់សាធារណជនតាមរយៈហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសៅរ៍ទី១៨ខែធ្នូនេះ ក្រោយពីត្រូវបានថតកាលពីខែមីនាកន្លងមកនេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1507-228526.html
រកឃើញដីព្រៃលិចទឹកជិត ៣ ម៉ឺនហិកតានៅតំបន់បឹងទន្លេសាប ត្រូវបានគេរំលោភបំពាន
រដ្ឋាភិបាលបានសម្រេចដកហូតដីព្រៃលិចទឹកជាង ៧ ពាន់ហិកតាទៀត ពីក្នុងភូមិសាស្ត្របឹងទន្លេសាបនៃខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ខណៈការបិទបញ្ចប់បេសកកម្មចុះតាមបណ្តាខេត្តទាំង ៦ របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រកឃើញផ្ទៃដីព្រៃលិចទឹកដែលត្រូវបានរំលោភបំពានក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាបមាន ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-08-1002-228012.html
សត្វស្វា ១៨ ក្បាលដែលរំខាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតំបន់វត្តភ្នំ ត្រូវបានចាប់យកទៅភ្នំតាម៉ៅ
ស្វាកាចៗចំនួន ១៨ ក្បាល ដែលអុកឡុក និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងតំបន់ព្រំប្រទល់រវាងសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាពេលកន្លងមក ត្រូវបានមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយមន្ត្រីជំនាញនៃឧទ្យានសួនសត្វភ្នំតាម៉ៅ ចាប់យកទៅកាន់ភ្នំតាម៉ៅ កាលពីរសៀលថ្ងៃទី ៦ ធ្នូ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-08-0941-228010.html
រដ្ឋបាលខេត្តត្បូងឃ្មុំ និងស្រុក ២ នៃខេត្តនេះ គ្រោងរៀបចំតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរឱ្យក្លាយជាតំបន់អេកូទេសចរណ៍
រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានរដ្ឋបាលស្រុកក្រូចឆ្មារ និងស្រុកតំបែរ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន គ្រោងរៀបចំតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរឱ្យក្លាយជាតំបន់អេកូទេសចរណ៍មានភាពទាក់ទាញ និងប្តេជ្ញាការពារមិនឱ្យមានការកាប់រានទន្ទ្រានព្រៃ ឬបរបាញ់សត្វនៅតំបន់នោះ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-06-1652-227926.html
សំណាកកេសរកូលព្រៃចំនួន ១០០ ត្រូវបានមន្ត្រីផ្នែកព្រៃឈើប្រមូល និងកំណត់អត្តសញ្ញាណ ៥ ប្រភេទផ្សេងៗគ្នាក្នុងខែវិច្ឆិកា
ក្រុមការងាររដ្ឋបាលព្រៃឈើ ក្រោមកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រមូលសំណាករុក្ខជាតិកេសរកូលព្រៃ (អ័រគីដេ) សរុបចំនួន១០០សំណាក និងបានកំណត់អត្តសញ្ញាណ ៥ប្រភេទផ្សេងៗគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2021-12-05-1731-227847.html
អន្ទាក់ជាង ១៩.០០០ ត្រូវបានគេដកចេញពីភ្នំក្រវាញ
មន្ត្រីអនុរក្សអង្គការសម្ព័ន្ធសត្វព្រៃបានដកអន្ទាក់ជាង ១៩.០០០ ក្បាលនៅភ្នំក្រវាញក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ។ ...
សុន មិនា
https://www.khmertimeskh.com/50974405/more-than-19000-snares-removed-at-the-cardamom-mountain/
ក្រុមអភិរក្សសត្វស្លាបនៅកម្ពុជា បន្តរកឃើញសម្បុកសត្វស្លាបទឹកមានការកើនឡើងនៅឆ្នាំនេះ ក្នុងតំបន់ការពារបឹងព្រែកល្ពៅ ខេត្តតាកែវ
ក្រុមអភិរក្សសត្វស្លាបនៅកម្ពុជា បន្តរកឃើញសម្បុកសត្វស្លាបទឹកមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវ នៅឆ្នាំ ២០២១ បើធៀបទៅនឹងឆ្នាំមុន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-11-14-1750-226754.html
ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មា បានរកឃើញសម្បុកអកត្រីក្បាលប្រផេះចំនួន ១០ នៅក្នុងខែតុលា
ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មាបានរកឃើញសម្បុកអកត្រីក្បាលប្រផេះចំនួន ១០ នៅក្នុងខែតុលា។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសង្ឃឹមថា សម្បុកសត្វនេះនឹងត្រូវបានរកឃើញច្រើនទៀត ព្រោះរដូវបន្តពូជឆ្នាំនេះមិនទាន់បានបញ្ចប់នៅឡើយ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-05-1623-226318.html
វត្តមានកូនខ្ទីងនិងខ្ទីងជំទង់ ជាច្រើនត្រូវបានថតឃើញដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា
ខណៈពេលចំនួនសត្វខ្ទីង ត្រូវបានប៉ាន់ប្រមាណថា មានការធ្លាក់ចុះទាំងនៅក្នុងសកលលោក និងកម្ពុជា វត្តមានកូនខ្ទីងនិងខ្ទីងជំទង់ជាច្រើនត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីប្រសិទ្ធភាពនៃការការពារជម្រកនិងសុវត្ថិភាពសត្វព្រៃកាន់តែ ...
បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-06-0932-226326.html
សហគមន៍នេសាទ បារម្ភពីការបាត់បង់ព្រៃកោងកាងតាមតំបន់ឆ្នេរ
សហគមន៍នេសាទ និងអង្គការសង្គមស៊ីវិល សម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះការបន្តបាត់បង់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរដែលកំពុងទទួលរងការកាប់បំផ្លាញទន្ទ្រានកាន់កាប់ពីសំណាក់ជនខិលខូចមួយចំនួន និងកំពុងរងផលប៉ះពាល់ ដោយសារតែគម្រោងអភិវឌ្ឍន៍នៅតាមឆ្នេរសមុទ្រដែលទាមទារឱ្យមានការជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1027-226151.html
អាជ្ញាធរជាតិអប្សរាបានដាំដើមឈើជាង ២លានដើម
អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីព្រះសង្ឃ និងវិស័យឯកជន នៅថ្ងៃចន្ទនេះ បានដាំកូនឈើចំនួន ២.៥០០ដើម នៅតំបន់ប្រាសាទព្រះវិហារ ព្រំ ពីល្វែង នៃឧទ្យានអង្គរ ដើម្បីបំពេញបន្ថែមនូវសោភ័ណភាព និងបរិស្ថាននៃប្រាសាទអង្គរវត្ត។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50963801/apsara-authority-records-more-than-2-million-trees-planted/
មន្ត្រីអំពាវនាវឱ្យមានការថែរក្សាសត្វផ្សោតនៅអន្លង់ផ្សោតអូរឈើទាល ដែលប្រឈមការបាត់បង់
មន្ត្រីជលផលព្រមានពីការបាត់បង់សត្វផ្សោតនៅអន្លង់ផ្សោតអូរឈើទាលនៃឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដែលបច្ចុប្បន្ននៅសល់តែ ១ ក្បាល ហើយថា ផ្សោតនេះអាចប្រឈមនឹងការបាត់បង់ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរៀបចំផែនការស្តារឡើងវិញ ដើម្បីធ្វើយ៉ាងណាជួយឱ្យសត្វផ្សោតនៅតំបន់នេះសម្បូរឡើងវិញ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-11-02-0940-226061.html
កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១ ៥០០គូ ស្មើ ៣០ភាគរយ នៃចំនួនទុងប្រផេះសរុបទូទាំងពិភពលោក
កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១ ៥០០គូ ស្មើនឹង ៣០ភាគរយ នៃចំនួន ទុងប្រផេះសរុបទូទាំងពិភពលោក។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-30-0936-225972.html
ស្វាត្រោសដែលជាប្រភេទសត្វកម្រមានចំនួនកើនឡើងជាង ២ ០០០ ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខណៈចំនួនស្វាត្រោសលើពិភពលោកមានការថយចុះ
មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ស្វាត្រោសដែលជាប្រភេទសត្វកម្រមានចំនួនកើនឡើងរហូតដល់ទៅជាង ២ ០០០ ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី ខណៈចំនួនស្វាត្រោសលើពិភពលោកមានការថយចុះ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-30-1831-225983.html