បរិស្ថាន និងធនធានធម្មជាតិ

ការប្រែប្រួលអាកាសធាតុ

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ចេញផ្សាយ​ទំព័រ​ថ្មី​អំពី​ «​​យន្តការអភិវឌ្ឍន៍ស្អាត»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ផលិត​ និង​ផ្សាយ​ទំព័រ​ថ្មី​អំពី​ «​​យន្តការអភិវឌ្ឍន៍ស្អាត»​។​ នៅ​ក្នុង​ទំព័រ​ដែល​មាន​ទាំង​ខេមរភាសា​ និង​ភាសា​អង់គ្លេស​នេះ​នឹង​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃយន្តការអភិវឌ្ឍន៍ស្អាតនៅកម្ពុជា។=>​ សូម​ចុច​នៅ​ ​ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (២០១៤-២០១៩)

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (២០១៤-២០១៩)”។ សំណុំទិន្នន័យនេះបង្ហាញពីការខូចខាត និងការបាត់បង់ដោយសារតែហេតុការណ៍អាកាសធាតុខ្លាំងត្រូវបានតាមដានជារៀងរាល់ឆ្នាំនៅកម្ពុជា តាមរយៈភាគរយនៃគ្រួសារដែលរងផលប៉ះពាល់ដោយយ៉ាងហោចណាស់មួយក្នុងចំណោមគ្រោះធម្មជាតិធំៗបីគឺ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួត។ ទិន្នន័យនេះបង្ហាញជាចំនួននៃផលប៉ះពាល់ដោយសូចនាករគ្រោះថ្នាក់ក្នុង ១០០០ គ្រួសារ ក្នុងចំណោមគ្រោះធម្មជាតិទាំងបី និងផ្តល់ការយល់ដឹងអំពីការវិវត្តន៍នៃសូចនាករនេះទាំងថ្នាក់ខេត្ត និងឃុំ ចាប់តាំងពីឆ្នាំ២០១៤។ ទិន្នន័យមានប្រភពដើមដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានបំប្លែងពីទម្រង់ឯកសារ Excel ទៅជាមូលដ្ឋានទិន្នន័យ SQLite បន្ទាប់មកបញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (២០១៤-២០១៩)”។ ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”ភាពងាយរងគ្រោះចំពោះគ្រោះថ្នាក់អាកាសធាតុ (២០១៤-២០២២)”

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”ភាពងាយរងគ្រោះចំពោះគ្រោះថ្នាក់អាកាសធាតុ (២០១៤-២០២២)”។ សំណុំទិន្នន័យនេះរៀបរាប់លម្អិតអំពីភាគរយ និងចំនួនខេត្ត និងឃុំដែលងាយរងគ្រោះ ដោយចាត់ថ្នាក់តាមតម្លៃសន្ទស្សន៍ភាពងាយរងគ្រោះ។ សន្ទស្សន៍នៃភាពងាយរងគ្រោះនេះរួមមាន ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងសន្ទស្សន៍ភាពងាយរងគ្រោះរួមបញ្ចូលគ្នា ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរអាកាសធាតុ។ ប្រភពដើមដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ទិន្នន័យត្រូវបានបំប្លែងពីទម្រង់ឯកសារ Excel ទៅជាមូលដ្ឋានទិន្នន័យ SQLite បន្ទាប់មកបញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ សំណុំទិន្នន័យនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះភាពងាយរងគ្រោះក្នុងតំបន់ ជំនួយក្នុងការវាយតម្លៃ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ។ => សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ភាពងាយរងគ្រោះចំពោះគ្រោះថ្នាក់អាកាសធាតុ (២០១៤-២០២២)”។ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PeTne
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!