បរិស្ថាន និងធនធានធម្មជាតិ

ការបំពុលបរិស្ថាន និងកាកសំណល់

រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រមាន​បិទ​អាជីវកម្ម និង​បង្ហាញ​ឈ្មោះ​អ្នក​មិន​បង់ថ្លៃ​សេវា​សំរាម

រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ផ្សព្វផ្សាយ​ឈ្មោះ​ជា​សាធារណៈ បិទ​អាជីវកម្ម និង​អនុវត្ត​វិធានការ​ចាំបាច់​ចំពោះ​អ្នក​មិនបាន​បង់ថ្លៃ​សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង ដែល​បាន​ដាក់ឱ្យ​អនុវត្តតាម​តារាង​កម្រៃ​សេវា​ប្រមូល​សំរាម​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២១។ ...

ហង្ស ពណ្ណរាយ
https://bit.ly/3mW6fFT

រដ្ឋ​បាល​រាជ​ធានី​រំឭក​ពល​រដ្ឋ​ដែល​មិន​ទាន់​បង់​ថ្លៃ​ប្រមូលសំរាម ​ឱ្យ​​រួស​រាន់​មក​បង់​ថ្លៃកុំ​ឱ្យ​ហួស​ថ្ងៃ​ ១៥ ​មិថុនា

រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ក្រើន​រំឭក​ពលរដ្ឋ​ដែល​ខក​ខាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់​រឹង​ឱ្យរួស​រាន់​ទៅ​បង់​ប្រាក់​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ២០២២ បើ​ពុំ​នោះទេ​ នឹងប្រ​ឈម​ការ​កត់​ត្រា​ជា​បំណុល​ ឬ​ការ​បិទ​អាជីវ​កម្ម​ជា​ដើម ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-06-06-1735-237406.html

ទីតាំង​ ៤ ​នៅ​ខេត្តកោះកុង ត្រូវ​បាន​កំណត់សម្រាប់​កន្លែង​ដំឡើង​ផ្ទាំង​ប៉ាណូ មានន័យ​ «​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​»

អាជ្ញាធរ​ខេត្តកោះកុង​កំណត់​យក​ទីតាំង​សំខាន់ៗ​ចំនួន​ ៤ ​សម្រាប់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​” សំដៅ​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​ឱ្យ​មាន​ការយល់ដឹង​ពី​ការទប់ស្កាត់ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។ នេះ​បើតាម​លោក​ សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-26-1451-236961.html

អាជ្ញាធរ​ស្រុក​គិរីសាគរ​ និង​ដៃគូ​ពាក់ព័ន្ធ ​ចេញ​ផ្សព្វផ្សាយ​អប់រំដល់​ពលរដ្ឋ​អ្នកទេសចរ​កុំ​ចោល​សំរាម​នៅតា​ឆ្នេរ​ ឬ​ចូល​សមុទ្រ

អាជ្ញាធរ​ស្រុក​គិរីសាគរ​នៃ​ខេត្តកោះកុង ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ​បានចេញ​ល្បាត ​និង​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ​និង​អ្នកទេសចរ ​ដែល​ធ្វើដំណើរ​ទៅ​លេង​កោះស្តេច​ កុំឱ្យ​ចោល​សំរាម​នៅតាម​ឆ្នេរ ​ឬ​ចូល​សមុទ្រ​ ដែល​នាំឱ្យ​ប៉ះពាល​ដល់​បរិស្ថាន ​និង​បាត់បង់​សោភណភាព។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1847-236476.html

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ខេត្តកំពត បើកសម្ពោធឱ្យប្រើប្រាស់

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ខេត្តកំពត ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ២​ពាន់​ម៉ែត​គុប​ក្នុង​មួយថ្ងៃ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ថែមទាំង​ផ្គត់ផ្គង់​ដល់​ភូមិសាស្ត្រ​ខេត្តតាកែវ​ដែល​នៅក្បែរនោះ​ផងដែរ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-11-1744-236269.html

ជំនួយ​រោងចក្រ​ផលិត​ទឹកស្អាត​របស់​ជប៉ុន​​ក្នុង​ខេត្តកំពង់ធំ​នឹង​បម្រើ​ដល់​ពលរដ្ឋ​ ៦ ​ម៉ឺន​នាក់

រដ្ឋបាលខេត្ត​កំពង់ធំ គ្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន នៅ​ពាក់​កណ្តាល​ខែមេសា​ខាងមុខ​នេះ ដែល​គម្រោង​ផលិត​ទឹកស្អាត​នេះ​នឹង​បម្រើឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រមាណ ៦ ​ម៉ឺន​នាក់​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-17-1124-233439.html

មន្ត្រី​ប្រាប់​យុវជន​បរិស្ថាន កុំ​យក​បញ្ហា​បរិស្ថាន​ទៅ​កេង​យក​ផលប្រយោជន៍​ផ្សេង

មន្ដ្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ទៅ​ក្រុមយុវជន​បរិស្ថាន កុំ​យក​បញ្ហា​បរិស្ថាន​ទៅធ្វើ​សកម្មភាព​កេងចំណេញ​ផលប្រយោជន៍​ផ្សេង និង​ត្រូវធ្វើ​កិច្ចការឱ្យ​ស្របតាម​វិជ្ជាជីវៈ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​បញ្ហា​បរិស្ថាន ឬ​បញ្ហា​សំរាម​ក្នុង​ទីក្រុង តែ​តំណាង​ក្រុមយុវជន​បាន​បញ្ជាក់ថា សកម្មភាព​របស់​ពួកគេ គឺ​ចង់ឱ្យ​ទីតាំង​ដែលមាន​បញ្ហា​កកស្ទះ​សំរាម​ត្រូវបាន​ដោះស្រាយ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-03-1045-232680.html

អន្តរក្រសួង​ និង WB កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ការគ្រប់គ្រង​សំរាម សំណល់​រឹង

អន្តរក្រសួង​ និង​ធនាគារ​ពិភពលោក​ (WB) កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក នៅក្នុង​ក្រុង​ និង​ស្រុក​នៅក្នុង​ខេត្ត​ចំនួន​ ៥ ក្រោម​ការផ្ដល់​ហិរញ្ញប្បទាន​ពី WB ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៦០ ​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-24-1105-232297.html

លោកនាយក​រដ្ឋមន្ត្រី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មានតម្លៃ​ជាង​ $២០ ​លាន​ ជា​ជំនួយ​ជប៉ុន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ដែលមាន​តម្លៃ​ជាង ២០ ​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ស្ថិតនៅ​ភូមិ​ព្រែកតាគង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-23-0912-232191.html

ក្រសួងបរិស្ថាន​ណែនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ និង​មន្ទីរ​បរិស្ថាន​ចាត់​វិធានការ​ចាំបាច់ ដើម្បី​គ្រប់គ្រង​ខ្យល់​ឱ្យបាន​ល្អ

ក្រសួងបរិស្ថាន​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​គ្រប់គ្រង​គុណភាព​ខ្យល់​ឱ្យបាន​ល្អ ខណៈ​លទ្ធផល​ពី​ស្ថានីយ​ត្រួតពិនិត្យ​បង្ហាញ​ស្ថានភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ ពិសេស​កម្រិត​កំហាប់​ភាគល្អិត​និចល PM10 និង PM 2.5 អាច​កើនឡើង​លើស​កម្រិត​ស្តង់ដា​នៅ​បណ្តា​ខេត្ត​មួយចំនួន ដែល ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-02-1021-230953.html

ក្រសួងបរិស្ថាននិយាយថា ស្ថានភាពគុណភាពខ្យល់នៅទូទាំងប្រទេសកាន់តែមានសភាពអាក្រក់

យោងតាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពខ្យល់ពីស្ថានីយ៍ត្រួតពិនិត្យដែលដំឡើងដោយក្រសួងបរិស្ថានតាមរាជធានី-ខេត្តនានាទូទាំងប្រទេស ស្ថានភាពគុណភាពខ្យល់មានការថយចុះ ជាពិសេសកំហាប់នៃភាគល្អិតអសកម្ម PM10 និង PM2.5 ដែលអាចកើនឡើងលើសពីស្តង់ដារនៅតាមខេត្តមួយចំនួន ដែលនេះបង្កហានិភ័យដល់សុខភាពមនុស្ស និងបរិស្ថាន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/34o6hAi

សកម្មភាព​ត្រូវ​បាន​ស្នើ​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​បំពុលបរិយាកាស​នៅ​ឆ្នាំ​ 2030

​ក្រសួងបរិស្ថាន​បាន​ប៉ាន់​ប្រមាណ​ថា​ ការ​បំ​ភាយ​ PM២.៥​ (​ភាគល្អិត​ល្អ​)​ សរុប​នៅ​ឆ្នាំ​ ២០៣០​ នឹង​កើនឡើង​ដល់​ ៩៨.៥ ​ ពាន់​តោន​នៃ​កាបូន​ខ្មៅ​ និង​សារធាតុបំពុល​អាកាសធាតុ​រយៈពេល​ខ្លី​ផ្សេងៗ​ (SLCPs)​ ដែល​មាន​ប្រភព​រួម​ ដូច្នេះ​វិធានការ​កាត់​បន្ថយ​ការ​បំពុលបរិយាកាស​ត្រូវ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501013260/action-proposed-to-reduce-air-pollution-by-2030/

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផាកពិន័យ​ចំពោះ​អ្នក​ទុកដាក់​សំរាម​សំណល់​រឹង​មិនបាន​ត្រឹមត្រូវ​ចាប់ពី​ខែក្រោយ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផាកពិន័យ​ចំពោះ​អ្នក​ដែល​ទុកដាក់​សំរាម សំណល់​រឹង មិនបាន​បែងចែក​ឱ្យបាន​ត្រឹមត្រូវ និង​ការបញ្ចេញ​សំរាម​ខុស​ម៉ោង កំណត់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ ​នេះ​។ នេះ​បើតាម​លោក ហួត ហៃ អភិបាលរង​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-15-1457-230116.html

ក្រសួង​បរិស្ថាន​បាន​ផ្តល់​ធុង​ញែក​សំរាម ដល់​សាលារៀន​ជាង​​ ៦០ ​នៅក្នុង​រាជធានី​ភ្នំពេញ

ក្រសួងបរិស្ថាន​បានផ្តល់​ធុង​ញែក​សំរាម​ដល់​សាលារៀន​ជាង​ ៦០ ក្នុង​រាជធានី​-​ភ្នំពេញ ដើម្បី​លើកកម្ពស់​ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន​ក៏ដូចជា​ការលើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-12-27-1008-228951.html

ទីលាន​ចាក់សំរាម​នឹងត្រូវ​បង្កើត​តាម​ខេត្ត​នានា បន្ទាប់ពី​ខេត្ត​ព្រះសីហនុ

រាជរដ្ឋាភិបាល សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​នៅ​ឆ្នាំ​ ២០២២ ​ខាងមុខ​នឹង​ដាក់​ឱ្យ​ដំណើរការ​ទីលាន​ចាក់សំរាម ស្តង់ដា​បច្ចេកទេស​នៅ​តាម​បណ្ដា​ខេត្ដ​គោលដៅ​មួយចំនួន​ទៀត ក្រោយពី​ទីលាន​ចាក់សំរាម​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ដំបូង​នៅ​ខេត្ដ​ព្រះសីហនុ​កាលពី​ខែវិច្ឆិកា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-06-0950-227874.html

​ទីតាំង​ចាក់សំរាម​ថ្មី​នៅ​ក្រុង​ព្រះ​សីហ​ន​ត្រៀម​រួចរាល់​

​ថ្វី​ត្បិត​តែ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​រីក​ចម្រើន​តាម​រយៈ​វិស័យ​សំណង់​ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​យ៉ាង​ឆាប់រហ័ស​ក៏​ដោយ​ ក៏​បញ្ហា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ទីក្រុង​ទេសចរណ៍​ឆ្នេរ​។​ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/new-landfill-site-sihanoukville-ready-rubbish

អាជ្ញាធរ​រាជធានី រំឭក​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល​កំពុង​ព្យាបាល​នៅផ្ទះ​ត្រូវ​ទុក​សំរាម​ឱ្យ​ត្រឹមត្រូវ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រើនរំឭក​ដល់​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បញ្ចេញ​ទៅខាង​ក្រៅ ខណៈ​អ្នកជំងឺ​កូវីដ​ភាគច្រើន បាននិង​កំពុង​សម្រាក​ព្យាបាល ថែទាំ​នៅតាម​ផ្ទះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-04-0902-226183.html

CATA បើក​យុទ្ធនាការ​ប្រមូល​ប្លាស្ទិក​តាម​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប

អង្គការ​មូលនិធិ​ទំពាំងស្នង​ឫស្សី សហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA ​បាន​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន ប្រមូល​សំណល់​ប្លាស្ទិក​នៅតាម​បឹង​ទន្លេសាប​នៅ​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​សោភណភាព​ការរស់នៅ និង​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅលេង​សហគមន៍​ដែល​យុទ្ធនាការ​នេះ​នឹង​ចាប់​ធ្វើឡើង​ពីថ្ងៃ​ទី​ ៣១ ខែតុលា រហូតដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២១ ចាប់ពី​បរិវេណ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-11-01-1323-226019.html

រាជធានី​ធ្វើ​បច្ចុប្បន្នភាព​ថ្លៃ​សេវា​គ្រប់គ្រង​សំណល់​ទាំងអស់​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ណែនាំ​ថ្លៃ​គ្រប់គ្រង​សំណល់​រឹង​ថ្មី​ក្នុង​រាជធានី​ ដើម្បី​ធានា​ឱ្យ​មាន​លំហូរ​ប្រតិបត្តិការ​ទៀងទាត់​ និង​ស្រប​តាម​ការ​វិវឌ្ឍន៍​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​។​ ​ ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/capital-updates-all-waste-management-service-fees

​ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្តើម​យុទ្ធនាការ​ស្តី​ពី​ច្បាប់​សំរាម​ថ្មី​

​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​បោះចោល​ និង​ពេលវេលា​ប្រមូល​សំរាម​ថ្មី​។​ ...

សែន​ ដា​វិត​
https://www.khmertimeskh.com/50958120/sville-launches-campaign-on-new-garbage-rules/

ព្រះសីហនុលើកកម្ពស់ការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព និងភាពស្អាត

យុទ្ធនាការ“ រីកដុះដាលឡើងវិញ” ត្រូវបានរៀបចំឡើងនៅខេត្តព្រះសីហនុដើម្បីផ្តល់ទីក្រុងស្អាតជាមួយនឹងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវដើម្បីផ្តល់ឱ្យវានូវបរិយាកាសល្អសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...

ម៉ៅ​ ច​ន្ទ័​វី​រៈ​
https://www.khmertimeskh.com/50955833/preah-sihanouk-promotes-sustainable-waste-management-and-cleanliness/

World Bank នឹង​យក​ក្តីកង្វល់​របស់​ពលរដ្ឋ​ជិត ​៣០០ គ្រួសារ ​ទៅ​ពិភាក្សា​ពី​ការសុំ​ប្តូរ​ទីតាំង​ចាក់​សំរាម​ដែល​ប៉ះពាល់​ដល់​ពួក​គេ

ធនាគារ​ពិភពលោក ​(World Bank) ទទួល​ដឹង​ឮ​ក្តីកង្វល់​របស់​ពលរដ្ឋ​ ២៩២ គ្រួសារ ​រស់នៅ​ស្រុកស្អាង ​ខេត្ត​កណ្តាល ​ដែល​ស្នើសុំ​ផ្លាស់ប្តូរ​ទីតាំង​ចាក់​សំរាម​ចេញ​ពី​តំបន់​អាងទឹក​ព្រែករាំង ​ព្រមទាំង​អះអាងថា ​នឹង​លើកយក​ក្តីកង្វល់​នោះ ​ទៅ​ពិភាក្សា​ឱ្យបាន​ល្អិតល្អន់​ជាមួយ​សមភាគី​ទាំងអស់ ​នៃ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម ​សំណល់រឹង ​នៅ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-21-1713-223978.html

អង្គការ​ធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន​ រៀបចំ​ទិវា​សម្អាត​ពិភពលោក ​ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ ១៨០​ ប្រទេស ​​ក្នុង​ការទប់ស្កាត់​ការប្រែប្រួល​អាកាស​ធាតុ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន ​បានរៀបចំ​ ទិវា​សម្អាត​ពិភពលោក ​(Word​ Cleanup​ day) ​រយៈពេល​ ២ ថ្ងៃ​នៅ​កម្ពុជា ​ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អន្តជាតិ​ចំនួន​ ១៨០ ប្រទេស ​ក្នុង​ការទប់​ស្កាត់ការប្រែ​ប្រួល​អាកាស​ធាតុ ​និង​ជំរុញ​ដល់​ពលរដ្ឋ​ចូលរួម​ថែរក្សា​បរិស្ថាន​តាមរយៈ​ការគ្រប់គ្រង​សំណល់​របស់​ខ្លួន។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-19-1844-223834.html

សាលាក្រុង​រឹត​បន្តឹង​ច្បាប់​សំណល់​រឹង​ ប៉ុន្តែ​លើក​ឡើង​ពី​វឌ្ឍនភាព

​លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​វិធាន​ការណ៍​ជា​ផ្លូវការ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្តន៍​នៅ​ពេល​បោះចោល​កាក​សំណល់​រឹង​ និង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ក្នុង​ករណី​មិន​គោរព​ច្បាប់​។​ ...

នៀម ឆេង
https://www.phnompenhpost.com/national/city-hall-stiffens-waste-rules-cites-progress

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

a8yhA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!