រដ្ឋាភិបាល
TRC ចង់បានការធានាស៊ីមកាត
និយ័តករទូរគមនាគមន៍កម្ពុជាបានអំពាវនាវដល់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តចំនួន៧ ឲ្យផ្តល់នូវការធានានៅត្រឹមថ្ងៃទី១ ខែកញ្ញា ថាពួកគេបានចុះបញ្ជីអតិថិជនរបស់ខ្លួនទាំងអស់ ដោយអនុលោមតាមបទបញ្ជាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5078934/trc-wants-sim-guarantee/
កម្ពុជា ‘ខិតទៅរកស្ថានភាពគ្រោះថ្នាក់’ ដោយមានការគំរាមកំហែង
ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានថ្កោលទោសការប្រើវោហារសាស្ត្រហិង្សា វិធានការតុលាការមកលើអ្នកនយោបាយ និងការវាយប្រហារលើអង្គការមិនមែនរដ្ឋាភិបាលកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាល ដែលបានកើនឡើងមុនការបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំក្រោយដោយ ...
Janelle Retka
http://www.cambodiadailykhmer.com/38576
មន្ត្រី CPP គាំទ្រថាភូមិលោក ហេង សំរិន ស្ថិតក្នុងទឹកដីវៀតណាម
ខណៈសាធារណជនកំពុងរិះគន់ប្រធានរាជបណ្ឌិត្យសភាលោក សុខ ទូច ដែលនិយាយថាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាស្ថិតនៅក្នុងទឹកដីវៀតណាម មន្ត្រីគណបក្សកាន់អំណាចបានការពារការលើកឡើងនេះដោយថ្លែងថាការលើកឡើងរបស់លោក សុខ ទូច គឺត្រឹមត្រូវ។ ...
មាស សុខជា
http://bit.ly/2wv0EO5
NBC ពិន័យមីក្រូហិរញ្ញវត្ថុ១០ម៉ឺនដុល្លារ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានពិន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនបញ្ជាក់ឈ្មោះមួយនូវទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដោយសារគ្រឹះស្ថាននោះមិនបានអនុវត្តតាមប្រកាសស្តីពីតម្លាភាពក្នុងការផ្តល់សេវាកម្ចី។ ...
ហ៊ គីមសាយ
http://bit.ly/2xhamQZ
អ្នកតស៊ូមតិគាំទ្រការបញ្ជូនម៉ុងតាញ៉ាទៅប្រទេសទី៣
ក្រុមអ្នកតស៊ូមតិការអារជនភៀសខ្លួន បានស្វាគមន៍ផែនការពីអង្គការសហប្រជាជាតិ ដើម្បីផ្តល់លំនៅថ្មីដល់អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ៣៦ នាក់ ទៅប្រទេសទីបី ប៉ុន្តែរដ្ឋាភិបាលកម្ពុជារហូតមកដល់ពេលនេះ នៅតែស្ងៀមស្ងាត់និងមិនសហការ។ ...
Erin Handley និង Ananth Baliga
http://bit.ly/2vQLz8t
កាសែតឌឹខេមបូឌាដេលីអាចនឹងត្រូវបិទទ្វារ
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃសៅរ៍ បានថ្លែងថា កាសែត ឌឹ ខេមបូឌាដេលី ដែលជាកាសែតភាសាអង់គ្លេស ប្រឈមមុខនឹងការបិទទ្វារ និងរឹបអូសទ្រព្យសម្បត្តិប្រសិនបើកាសែតនេះ ខកខានមិនបង់ពន្ធនៅត្រឹមថ្ងៃទី៤ ខែកញ្ញា ខណៈចំណាត់ការនេះ ហាក់បីដូចជាការតម្រង់ទិសដៅរបស់រដ្ឋាភិបាល ទៅលើអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2v51bmf
លក្ខខណ្ឌតម្រូវសម្រាប់ភ្នាក់ងារជ្រើសរើសពលករទៅជប៉ុន
យោងតាមក្រសួងការងារបានឱ្យដឹងថា ទីភ្នាក់ងារជ្រើសរើសពលករត្រូវតែបំពេញលក្ខខណ្ឌតម្រូវចំនួន ១០ និងមិនមានកំណត់ត្រាធ្វើខុសក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដើម្បីបញ្ជូនពលករកម្ពុជាទៅប្រទេសជប៉ុន។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078971/requirements-issued-agencies-eyeing-japan/
គណបក្សអំណាចខ្មែរបានស្នើឲ្យដាក់របាយការណ៍ទៅរដ្ឋាភិបាល
កិច្ចប្រជុំកាលពីម្សិលមិញ រវាងមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានបញ្ចប់ទៅដោយគណបក្សអំណាចខ្មែរត្រូវបានស្នើឲ្យធ្វើរបាយការណ៍ប្រចាំឆ្នាំដើម្បីឲ្យស្របទៅតាមច្បាប់គណបក្សនយោបាយ។ ...
មាស សុខជា
http://www.phnompenhpost.com/national/kpp-asked-submit-reports-government
កម្ពុជានឹងបង្កើតពន្ធនាគារអនីតិជនឆាប់ៗនេះ
អនុក្រឹត្យស្តីពី ការបង្កើតពន្ធនាគារសម្រាប់អនីតិជនដំបូងបង្អស់របស់ប្រទេសកម្ពុជានឹងត្រូវចេញនៅដើមខែកញ្ញានេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង្ស សូត បានប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Rhona Smith កាលពីថ្ងៃពុធ។ ...
Erin Handley
http://www.phnompenhpost.com/national/cambodia-soon-establish-juvenile-prison-social-affairs
តំណាងសិទ្ធិមនុស្ស UN សួរគជបរឿងបន្ទប់ស្ថានការណ៍ និងឱកាសបោះឆ្នោតខ្មែរចំណាកស្រុក
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានជួបប្រជុំកាលពីម្សិលមិញជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិភាក្សាលើបញ្ហាចម្រូងចម្រាសអំពីបន្ទប់ស្ថានការណ៍នៃក្រុមឃ្លាំមើលការបោះឆ្នោតអង្គការក្រៅរដ្ឋាភិបាល និងឱកាសបានបោះឆ្នោតរបស់ពលករខ្មែរចំណាកស្រុក។ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/un-envoy-meets-nec
ឯកសារលេចធ្លាយមួយថា NDI រៀបចំយុទ្ធសាស្ត្រជួយ CNRP ឱ្យឈ្នះឆ្នោត
ឯកសារលេចធ្លាយពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកត្រូវបានបង្ហាញដោយអ្នកប្រើប្រាស់ហ្វេសប៊ុកអនាមិកមួយ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអង្គការនេះ បានរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយគណបក្សប្រឆាំងឱ្យឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយរួមជាមួយនឹងសំណួរត្រូវបានលើកឡើងផងដែរ ពាក់ព័ន្ធនឹងការចុះឈ្មោះជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ ...
នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/us-funded-national-democratic-institute-accused-colluding-cnrp
នៅតែមិនទាន់មានការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង
បើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម កម្ពុជានៅមិនទាន់នាំចេញស្វាយទៅកូរ៉េខាងត្បូងនៅឡើយទេ បើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅឆ្នាំ ២០១៥ ជាមួយភ្នាក់ងារនៅអាស៊ីបូព៌ាក៏ដោយ។ ...
សុខ ចាន់
http://www.khmertimeskh.com/5078690/still-no-mango-exports-south-korea/
សេចក្តីព្រៀងច្បាប់ស្តីពីបរិស្ថាននឹងត្រូវបានបញ្ចប់ឆាប់ៗនេះ
ច្បាប់ថ្មីស្តីពីបរិស្ថាន និងធនធានធម្មជាតិ នឹងត្រូវដាក់ជូនទៅរដ្ឋសភានៅចុងឆ្នាំនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5078542/environment-law-draft-pipeline/
អគ្គនាយកដ្ឋានពន្ធដារ៖ វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិកត្រូវបង់ពន្ឋ
អគ្គនាយកដ្ឋានពន្ធដារបានអះអាងសាជាថ្មីកាលពីម្សិលមិញថា វិទ្យុអាស៊ីសេរី(RFA) និងសំឡេងសហរដ្ឋអាមេរិកវីអូអេ(VOA) នឹងតម្រូវឲ្យបង់ពន្ធ ដែលនេះផ្ទុយពីសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារីទ្ធ។ ...
Khmer Times
http://www.khmertimeskh.com/5078545/radio-tax-flip-flops/
នាយករដ្ឋមន្ត្រីបង្កើតកងពលតូចថ្មើជើងថ្មីបន្ទាប់ពីជម្លោះព្រំដែនជាមួយឡាវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះសួរសុខទុក្ខកងទ័ពនៅស្ទឹងត្រែងនៅតាមបណ្ដោយព្រំប្រទល់ឡាវ នោះជាទីដែលលោកបានប្រកាសបង្កើតកងពលតូចថ្មីមួយបន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរ។ ...
មុំ សុផុន
http://www.khmertimeskh.com/5078547/pm-creates-brigade-laos-row/
កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ចិននៅក្នុងការងារ
មន្ត្រីក្រសួងបរិស្ថានបាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជា និងប្រទេសចិនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងនាំប្រទេសកម្ពុជាបោះជំហានកាន់តែខិតជិតទៅរកការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាវានឹងមិនត្រូវបានគេប្រើដំបូងដើម្បីជំរុញការផលិតអគ្គីសនីក៏ដោយ។ ...
Daphne Chen
http://www.phnompenhpost.com/national/chinese-nuclear-pact-works
អភិបាលក្រុងដាក់បញ្ជាឱ្យឆែកឆេរ ហាងបញ្ចាំទាំងអស់
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យអាជ្ញាធរនៅតាមខណ្ឌទាំង ១២ ត្រូវចុះឆែកឆេរហាងបញ្ចាំទាំងមានច្បាប់ និងអត់ច្បាប់ ដែលរកស៊ីពាក់ព័ន្ធនឹងបទល្មើសទទួលបញ្ចាំម៉ូតូ ឡាន និងសម្ភារមួយចំនួនទៀតឱ្យអស់នៅក្នុងរយៈពេលតែពីរសប្តាហ៍ ខណៈដែលក្នុងរយៈពេល ...
សុទ្ធ គឹមសឿន
http://bit.ly/2wRJVCe
NBC ដាក់ឱ្យដំណើរការប្រព័ន្ធជួញដូរអនឡាញ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានដាក់ឱ្យដំណើរការប្រព័ន្ធធ្វើប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុតាមអនឡាញ ដែលជាប្រព័ន្ធថ្មីមួយផ្តល់ភាពងាយស្រួលជាងមុនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងភ្នាក់ងារប្តូរប្រាក់នៅពេលធ្វើការជាមួយ NBC ក្នុងគោលដៅជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារ។ ...
ហ៊ គីមសាយ
http://bit.ly/2uKL3tW
មន្ត្រីព្រមានពីជំងឺគ្រុនផ្តាសាយ
ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយក្នុងរដូវវស្សា ទោះបីជាមិនទាន់មានករណីផ្ទុះជំងឺដ៏ធ្ងន់ធ្ងរក៏ដោយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078543/officials-flu-warning/
ថៃឃាត់ខ្លួនជនអន្តោប្រវេសន៍ជាង ៣០ នាក់
កម្មករជាង ៣០ នាក់ដែលបានចូលក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីរកការងារធ្វើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃចន្ទ នៅស្រុកអារញ្ញ ខេត្តស្រះកែវ ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078534/thais-detain-30-migrants/
ការព្យាករណ៍ពីព្យុះនាំមកនូវការប្រុងប្រយ័ត្នពីទឹកជំនន់
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានជំរុញអាជ្ញាធរមូលដ្ឋាន និងសាធារណជនអោយប្រុងប្រយ័ត្នចំពោះទឹកជំនន់ ដែលនឹងកើតមានឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ដែលគេរំពឹងថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអាទិត្យ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078539/storms-forecast-brings-flood-alert/
គ្រាប់ផ្ទុះជាច្រើនត្រូវបានរកឃើញ
មន្ត្រីម្នាក់មកពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឱ្យដឹងថា គ្រាប់មីន និងគ្រាប់បែកចង្កោមរាប់ពាន់គ្រាប់ត្រូវបានរកឃើញនៅខេត្តបាត់ដំបង និងខេត្តកំពង់ចាមកាលពីថ្ងៃចន្ទនេះ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078278/double-trove-wartime-explosives-unearthed/
គជប បង្ហាញបញ្ជីអ្នកបោះឆ្នោតជាតិ ខណៈបក្សប្រឆាំងស្នើឱ្យអ្នកនៅបរទេសមានសិទ្ធិដែរ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញបញ្ជីបច្ចុប្បន្នភាពបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតបឋមសម្រាប់ឆ្នាំក្រោយ ខណៈគណបក្សប្រឆាំងស្នើធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់ឳកាសឱ្យអ្នកនៅបរទេសអាចចុះឈ្មោះ និងចូលរួមបោះឆ្នោតបាន។ ...
សុទ្ធ គឹមសឿន
http://bit.ly/2uO6RRd
បង់ក្លាដេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអង្ករ
ពីរសប្តាហ៍បន្ទាប់ពីប្រទេសបង់ក្លាដេស និងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីទិញអង្ករពីកម្ពុជាមក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសបង់ក្លាដែសបានចុះកិច្ចព្រមព្រៀងមួយដើម្បីទិញអង្ករ ២៥០,០០០តោន ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5078380/bangladesh-signs-big-rice-deal/