ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទំនាក់ទំនង
ទូរស័ព្ទ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”សេវាទូរស័ព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅប្រទេសកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”សេវាទូរស័ព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅប្រទេសកម្ពុជា”។ សំណុំទិន្នន័យនេះមានផ្ទុកព័ត៍មានស្តីពីការចាប់ផ្តើមដំណើរការផ្លូវការនៃប្រតិបត្តិការសេវាទូរស័ព្ទចល័តជំនាន់ទី៥ (សេវា5G) នៅព្រះរាជាណាចក្រម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសហការជាមួយគ្រប់ប្រតិបត្តិករទូរស័ព្ទចល័តធំៗទាំង៣គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) សាងសង់ស្ថានីយអង់តែនទូរគមនាគមន៍និងបំពាក់ឧបករណ៍ផ្តល់សេវា 5G ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «សេវាទូរស័ព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅប្រទេសកម្ពុជា»។ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”បណ្តាញសេវាទូរសព្ទគ្របដណ្តប់ក្នុងប្រទេសកម្ពុជា”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី “បណ្តាញសេវាទូរសព្ទគ្របដណ្តប់ក្នុងប្រទេសកម្ពុជា”។ សំណុំទិន្នន័យនេះបង្ហាញឱ្យឃើញនូវផែនទីដ៏ទូលំទូលាយដែលរៀបរាប់លម្អិតអំពីវិសាលភាពនៃការគ្របដណ្តប់លើសេវាទូរសព្ទក្រុមហ៊ុន សែលកាត, មិត្តហ្វូន និង Smart នៅទូទាំងប្រទេសកម្ពុជា។ ផែនទីបណ្តាញសេវានេះបង្ហាញពីទីតាំងបណ្តាញសេវា ដែលមានក្នុងតំបន់ដែលមនុស្សរស់នៅ ធ្វើការ និងទីតាំងដែលត្រូវការទំនាក់ទំនង ឬប្រើអ៊ីនធើណិត។=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “បណ្តាញសេវាទូរសព្ទគ្របដណ្តប់ក្នុងប្រទេសកម្ពុជា”។ ...