ឧស្សាហកម្មព្រៃឈើ
ការកាប់ឈើ និងឈើមានតម្លៃ
សមត្ថកិច្ចបង្ក្រាបឈើល្មើសច្បាប់ ក្នុងខេត្តបី
ឈើប្រណីតបួនជ្រុងចំនួន ៨១ ដុំ និងរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤ គ្រឿង ត្រូវបានក្រុមកម្លាំងកងរាជអាវុធហត្ថ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី បង្ក្រាបបានកាលពីរសៀលថ្ងៃសុក្រ នៅក្បែរច្រករបៀងភ្នំក្រហម ស្ថិតក្នុងភូមិ ប៉ក់តូច ឃុំ ប៉ក់ញ៉ៃ។ នេះបើតាមការអះអាងរបស់លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុក អូរយ៉ាដាវ កាលពីម្សិលមិញ។ .. ...
ឃុត សុភចរិយា
http://bit.ly/2qR7dEv
មន្ត្រីខ្មែរ និងវៀតណាមបានសំណូករាប់លានដុល្លារពីឈ្មួញដោយឃុបឃិតឲ្យដឹកឈើទៅវៀតណាម
មន្ត្រីកម្ពុជា និងមន្ត្រីវៀតណាមបានទទួលសំណូក «រាប់លានដុល្លារ» ពីឈ្មួញឈើវៀតណាមជាផ្នែកនៃការ «ឃុបឃិត» ឆ្លងព្រំដែនដើម្បីកាប់ឈើជាច្រើនក្នុងខេត្តរតនគិរីយកទៅប្រទេសវៀតណាម។ នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលចេញនៅថ្ងៃនេះ។ ...
Shaun Turton
http://bit.ly/2pl7ONE
ជម្លោះបានកើតឡើងនៅពេលពលរដ្ឋ ហាមទាហានមិនឲ្យកាប់ព្រៃសហគមន៍
ក្រុមយោធាកងពលអន្តរាគមន៍លេខ ៣ និងសហគមន៍បានឈ្លោះប្រកែកគ្នាតឹងសរសៃករឿងហាមឃាត់ចាប់ឡានដឹកឈើខុសច្បាប់នៅក្នុងព្រៃសហគមន៍ព្រៃក្តារក្នុងឃុំយាង ស្រុកជាំក្សាន្ត។ ...
ផាក់ ស៊ាងលី
http://bit.ly/2qGh5le
គ្រញូងជាង ១ តោនសង្ស័យរបស់ស្ត្រីវៀតណាមត្រូវរឹបអូស
ឈើគ្រញូងជាង ១ តោន និងរថយន្តកាមរីបាឡែនពណ៌ស្ករអត់ស្លាកលេខមួយគ្រឿងត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យរឹបអូសទៅរក្សាទុក បន្ទាប់ពីអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់នេះបើកក្រឡាប់ចូលក្នុងរណ្ដៅភក់មួយ ...
ឃុត សុភចរិយា
http://bit.ly/2oS27Lr
មន្ត្រីជំនាញបង្ក្រាបបានឈើ ៣០០ដុំ ក្នុងជម្រកសត្វព្រៃ លំផាត់
មន្ត្រីជំនាញបាននិងកំពុងតែស្រាវជ្រាវរកឈ្មួញឈើ ដែលបានប្រមូលទិញ និងដុតឈើប្រណិត ៣០០ កំណាត់ ដើម្បីបំផ្លាញវត្ថុតាងចោល មុនពេលគេខ្លួនពីការបង្ក្រាបនៅក្នុងដែនជម្រក សត្វព្រៃ លំផាត់ ខេត្តរតនគិរី។ ...
ផាក់ ស៊ាងលី
http://bit.ly/2pCry2W
បុរស២នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងឈើប្រណីតនៅលើរថយន្ដក្រុង
កាលពីថ្ងៃព្រហស្បតិ៍ នគរបាលខេត្តរតនគិរីខេត្តបានឃាត់រថយន្តក្រុងមួយគឿង និងបុរស២នាក់ ដែលជាអ្នកបើកឡាន និងបុគ្គលិករបស់ក្រុមហ៊ុនរថយន្តក្រុង បានព្យាយាមដឹកឈើប្រណីតប្រមាណ៣០០គីឡូក្រាម ឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមសំដីរបស់ ...
អូន ភាព
https://www.cambodiadaily.com/news/two-arrested-with-luxury-grade-wood-on-bus-128820/
អង្គការអភិរក្សរកឃើញព្រៃទឹកភ្លៀង ៦០០ ហិកតា ក្នុងឧទ្យានជាតិត្រូវគេឃុបឃិតគ្នារំលោភយក
អង្គការអភិរក្សបានរកឃើញថាព្រៃទឹកភ្លៀងនៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុងស្រុកថ្មបាំងចំនួន ៦០០ ហិកតាត្រូវបានកាប់ឆ្ការ និងខ្លះលក់ដូរដោយខុសច្បាប់ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបរួមទាំងពីប្រធានមន្ទីរកសិកម្ម និងក្រុមហ៊ុនចិនជា ...
ផាក់ ស៊ាងលី
http://bit.ly/2oD07H3
មេការរកស៊ីឈើរបស់មន្រ្តីអាវុធហត្ថម្នាក់ ត្រូវចាប់បញ្ជូនទៅគុក
មេការរកស៊ីឈើឲ្យលោក ឆេង ឡុង នាយរងសេនាធិការនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ខណៈដែលមន្រ្តីរាជអាវុធហត្ថរូបនោះ និងកូនប្រសាម្នាក់ទៀតកំពុងតែរត់គេចខ្លួនរឿងប្រព្រឹត្តបទល្មើសព្រៃឈើ។ ...
ផាក់ ស៊ាងលី
http://bit.ly/2oPWdcm
វៀតណាមឃាត់រថយន្ត៩គ្រឿងដែលដឹកឈើខុសច្បាប់
ថ្មីៗនេះ អាជ្ញាធរនៅខេត្តGia Lai នៃប្រទេសវៀតណាមបានឃាត់រថយន្តដឹកឈើយ៉ាងតិចប្រាំបួនគ្រឿងដែលផ្ទុកឈើលើសចំណុះរថយន្ត ដែលបានឆ្លងដែនចូលទៅក្នុងប្រទេសវៀតណាម បើទោះបីជារដ្ឋាភិបាលកម្ពុជាបានដាក់បំរាមហាមឃាត់ការនាំចេញឈើទៅ ...
Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/vietnam-stops-nine-overloaded-trucks-illegal-lumber
ឈើជាច្រើនត្រូវបានរឹបអូសនៅក្នុងខេត្តរតនគិរី
អាជ្ញាធរខេត្តរតនគិរី កាលពីម្សិលមិញ បានរឹបអូសដុំឈើប្រណីតជាច្រើន និងបានចាប់ឃាត់ខ្លួនមនុស្សបួននាក់ ដែលហៀបនឹងនាំឈើទាំងនោះចេញទៅកាន់ប្រទេសវៀតណាម។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37605/more-timber-seized-from-ratanakkiri/
លោក គិត ម៉េង ធានាឱ្យដោះលែងឈើប្រណីតដែលសមត្ថកិច្ចរឹបអូសបាននៅជិតព្រំដែន
យោងតាមនគរបាលឱ្យដឹងថា មន្ត្រីគយបានដោះលែងរថយន្តធុនធំពីរគ្រឿងដែលមន្ត្រីមូលដ្ឋាននិយាយថាត្រូវបានឃាត់ទុកកាលពីខែមុន ខណៈប៉ុនប៉ងរត់ពន្ធឈើរបស់អ្នកឧកញ៉ា គិត ម៉េង ចូលទៅក្នុងប្រទេសវៀតណាម បំពានបម្រាមរបស់រដ្ឋាភិបាល។ ...
ឈើប្រណីតត្រូវបានរឹបអូសពីដីរបស់ឈ្មួញឈើ
អាជ្ញាធរខេត្តរតនគិរីបានរឹបអូសឈើប្រណីតប្រហែល៧០០បំណែកតូចៗ នៅលើដីទំនេរមួយដែលជាកម្មសិទ្ធិរបស់យាយព្រលិត ដែលឈ្មួញឈើម្នាក់ដែលត្រូវបានអាជ្ញាធរសង្ស័យជាយូរមកហើយក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើ នេះបើយោងតាមព្រះរាជអាជ្ញា ...
អូន ភាព
https://www.cambodiadaily.com/news/wood-confiscated-from-timber-traders-land-127795/
សមត្ថកិច្ចចាប់ឈើរបស់ឈ្មួញ វៀតណាម
កម្លាំងចម្រុះបានរកឃើញឈើមួយកន្លែងក្នុងចំណោម ២ ទីតាំងរបស់ក្រុមឈ្មួញឈើវៀតណាមឈ្មោះ ស៊ី ស ដែលជាកូនប្រសារមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺហើយកំពុងតែរត់គេចខ្លួនដោយសារបទល្មើសព្រៃឈើនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2oE9yFL
ឈើក្រុមហ៊ុនលោក គិត ម៉េង ត្រូវបានចាប់នៅជិតព្រំដែនវៀតណាម
អាជ្ញាធរខេត្តត្បូងឃ្មុំបានចាប់រថយន្តពីរគ្រឿងបម្រុងនឹងបំពានបម្រាមរបស់រដ្ឋាភិបាល មិនឱ្យនាំឈើចេញទៅប្រទេសវៀតណាមដោយដឹកឈើឆ្លងព្រំដែនឱ្យក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង។ ...
ការស៊ើបអង្កេតលើវៀតណាមចូលកាប់ឈើចប់តែលទ្ធផលមិនទាន់ដឹង
គណៈកម្មការជាតិទប់ស្កាត់បទល្មើសធនធានធម្មជាតិបានបិទបញ្ចប់ការស៊ើបអង្កេតរយៈពេល ១០ ថ្ងៃពីរឿងអាស្រូវបើកដៃឲ្យវៀតណាមចូលកាប់ឈើក្នុងខេត្តមណ្ឌលគិរី ដោយបានសាកសួរមន្ត្រីពាក់ព័ន្ធជាង ៤០ នាក់។ ក្រុមការងាររបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទបានបញ្ចប់ការស៊ើបអង្កេត ...
ផាក់ ស៊ាងលី
http://bit.ly/2niA6XY
ក្រុមអ្នកកាប់ឈើខុសច្បាប់ត្រូវបានឃាត់ខ្លួន
បុរសជនជាតិវៀតណាមចំនួន ១១ នាក់ និងកម្ពុជា ២ នាក់ ត្រូវបានឃាត់ខ្លួនពីបទឆ្លងដែនខុសច្បាប់ និងកាប់ឈើនៅក្នុងតំបន់ព្រៃការពារ។ មន្ត្រីប៉ូលីសអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ លោក ប៊ុន ចន្ថា បានមានប្រសាសន៍ថា ជនជាតិ ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/36993/illegal-logging-groups-arrested/
មនុស្ស ៧០ នាក់និងមធ្យោបាយដឹកឈើជាង ៦០ គ្រឿង ត្រូវបានឃាត់
មនុស្សប្រមាណជា ៧០ នាក់រួមនឹងមធ្យោបាយដឹកជញ្ជូនជាង ៦០ គ្រឿងត្រូវបានឃាត់សួរនាំរឿងដឹកជញ្ជូនអនុផលព្រៃឈើចេញពីតំបន់អភិរក្ស ដោយប្រើមធ្យោបាយសូកប៉ាន់មន្ត្រីជំនាញ និងកម្លាំងប្រដាប់អាវុធនៅតាមផ្លូវជាច្រើនស្ថាប័ន។ ...
ផាក់ ស៊ាងលី
http://bit.ly/2o03I0w
មន្ត្រីសមត្ថកិច្ច ត្រូវបានហៅសួររឿងទទួលសំណូកពីឈ្មួញឈើ វៀតណាម
មេបញ្ជាការ និងស្នងការខេត្តមណ្ឌលគិរីត្រូវបានគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើហៅសួរនាំកាលពីម្សិលមិញពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើដែលឈ្មួញវៀតណាមសូកប៉ាន់មន្ត្រីខ្មែរមានទឹកប្រាក់យ៉ាងហោចណាស់ ១៧ ម៉ឺនដុល្លារដើម្បីកាប់ឈើក្នុង ...
ផាក់ ស៊ាងលី
http://bit.ly/2nKWIVC
មន្ត្រីនគរបាល និងយោធាមួយចំនួននៅមណ្ឌលគិរី ត្រូវបានហៅសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
មន្ត្រីនគរបាលជាង១០នាក់ និងមន្ត្រីយោធាមួយចំនួន នៅខេត្តមណ្ឌលគិរី ត្រូវបានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកោះហៅទៅសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្នុងនោះមានមន្ត្រីនគរបាល ០២រូប អាចនឹងត្រូវប្រឈមផ្លូវច្បាប់នៅតុលាការ ខណៈមន្ត្រីផ្សេងទៀត នឹងត្រូវ ...
ប៉ិច សុធារី
http://bit.ly/2nLdEaI
រថយន្តឡង់គ្រីស័រដឹកឈើ ជាប់ផុង ត្រូវសមត្ថកិច្ចរឹបអូសពេលល្បាតឃើញ
ក្រុមមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរឹបអូសរថយន្ត Land Cruiser មួយគ្រឿង និងឈើប្រណីតជាង ១០ ដុំដែលត្រូវបានជនសង្ស័យចតចោលតាមបណ្ដោយផ្លូវលំមួយក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ...
ឃុត សុភចរិយា
http://bit.ly/2mJ3qe4
តុលាការគ្រោងចុះស៊ើបពីករណីវៀតណាម ចូលកាប់ និងដឹកឈើ
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានប្រាប់កាលពីម្សិលមិញថាលោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្ត និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងជនជាតិវៀតណាម ៧ នាក់ចូលកាប់ និងដឹកជញ្ជូនឈើក្នុងតំបន់អភិរក្សសត្វព្រៃកែវសីមាគ្រោងនឹងចុះទៅពិនិត្យនៅ ...
ឃុត សុភចរិយា
http://bit.ly/2lWvAyk
ប៉េអឹមចាប់វៀតណាម ៧ នាក់ និងឡានធំ ៨ គ្រឿងលួចចូលកាប់ឈើ
បុរសជនជាតិវៀតណាមចំនួន ៧ នាក់ និងរថយន្តកែច្នៃធុនធ្ងន់ចំនួន ៨ គ្រឿងត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់បានកាលពីព្រឹកថ្ងៃពុធ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងដោយខុសច្បាប់នៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា ខេត្តមណ្ឌលគិរីកាលពីព្រឹក ...
ឃុត សុភចរិយា
http://bit.ly/2mdS7dM
ទ្រី ភាព៖ ខ្ញុំឈប់រកស៊ីឈើយូរហើយ
លោកទ្រី ភាពអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដែលល្បីឈ្មោះជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រកបអាជីវកម្មព្រៃឈើ បានចេញមុខបដិសេធថា លោកបានឈប់រកស៊ីទិញលក់ឈើយូរហើយដោយពុំមានឈើទុកឲ្យឆេះនោះទេ។ ការថ្លែងនេះ គឺបន្ទាប់ពី ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lEhLYe
សមត្ថកិច្ចរកឃើញឈើជាង ៧០០ ដុំតែរកមិនឃើញម្ចាស់
ឈើជាង ៧០០ ដុំ-ដើម ដែលភាគច្រើនជាប្រភេទឈើប្រណីតត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែម្ចាស់ឈើ និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនេះមិនទាន់ត្រូវបានកម្លាំងចម្រុះរកឃើញនោះទេ។ ...
ផាក់ ស៊ាងលី
http://bit.ly/2m6Mon2