ការអភិវឌ្ឍសង្គម
នាយកដ្ឋានពន្ធនាគារច្រានចោលរបាយការណ៍រំលោភសិទ្ធិមនុស្ស
អគ្គនាយកដ្ឋានពន្ធនាគារបានច្រានចោលរបាយការណ៍ដែលធ្វើឡើងដោយអង្គការលីកាដូដែលអះអាងថាមានការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងពន្ធនាគារនៃព្រះរាជាណាចក្រកម្ពុជា។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50664743/prison-department-dismisses-rights-violations-report/
ជំងឺគ្រុនឈាមនិងការលុបបំបាត់ជំងឺគ្រុនចាញ់កំពុងស្ថិតនៅក្នុងតំបន់ព្រៃឡង់
ក្រសួងបរិស្ថានបានប្តេជ្ញាថា នឹងចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងទៀតចេញពីសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ដើម្បីឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាពីឆ្នាំ ២០១១ ដល់ ២០២៥។ ...
រី សុចាន់
https://bit.ly/2XTx7cs
ក្រុមសហជីពមិនពេញចិត្តចំពោះកង្វះការពិគ្រោះយោបល់លើវិសោធនកម្មច្បាប់សហជីព
ក្រុមអ្នកការពារសិទ្ធិកម្មករនៅថ្ងៃអង្គារនេះ សម្តែងការខកចិត្តចំពោះរដ្ឋសភាដែលអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីព ដោយមិនបានបើកឲ្យមានការពិភាក្សាជាមុនជាមួយតំណាងក្រុមកម្មករពាក់ព័ន្ធនឹងតម្រូវការ និងបញ្ហាប្រឈមរបស់កម្មករ។ ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/labor-unionists-decry-lack-of-consultation-on-union-law-amendments/5181632.html
កុមារអូទីសឹមនៅសាលាបឋមសិក្សាទួលគោក ប្រឈមនឹងការខ្វះគ្រូបង្រៀន
គ្រូបង្រៀន ២ នាក់ ដែលបង្រៀនកុមារអូទីសឹម (Autism) និងខ្សោយសតិបញ្ញានៅសាលាបឋមសិក្សាទួលគោកបានដាក់ពាក្យលាឈប់ដោយសារទទួលបានប្រាក់ខែតិច និងគ្មានក្របខ័ណ្ឌពេញសិទ្ធិទទួលស្គាល់ពីក្រសួងអប់រំធ្វើឲ្យកុមារទាំងនោះកំពុងប្រឈមនឹងការខ្វះគ្រូបង្រៀន។ ...
ខន សាវិ
https://bit.ly/2QWnmca
អន្តរក្រសួងបញ្ចប់ការពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន
អន្តរក្រសួងបានបញ្ចប់ការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានទាំងស្រុងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយគ្រោងបញ្ជូនច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច ដើម្បីដាក់ទៅរដ្ឋសភាអនុម័តជាផ្លូវការនៅដើមខែមករា ឆ្នាំ ២០២០ ខាងមុខ។ ...
វ៉ន ដារ៉ា
https://bit.ly/2R0IOMO
រដ្ឋាភិបាល និងដៃគូអភិវឌ្ឍធ្វើយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សាកលវិទ្យាល័យ សាលារៀន និងស្ថាប័នរដ្ឋមួយចំនួនចាប់ផ្ដើមយុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកមិនមានតួលេខជាក់លាក់ទៅលើអំពើហិង្សាលើស្ត្រីដោយផ្អែកលើយេនឌ័រទេ ហើយម្យ៉ាងទៀតអំពើហិង្សា ...
នៀម ឆេង
https://bit.ly/2OLkcFj
លោក ហ៊ុន សែន ផ្ដល់ថវិកា $៨៣ លាន បន្ថែមលើការសាងសង់ និងធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានប្រកាសផ្ដល់ថវិកាសរុបចំនួន ៨៣ លានដុល្លារជួយដល់មន្ទីរពេទ្យកាល់ម៉ែតក្នុងការបន្តការសាងសង់អគារកម្ពស់ ១២ ជាន់ដែលមន្ទីរពេទ្យនេះកំពុងដំណើរការសាងសង់បាន ១៧ ភាគរយលើគម្រោងដែលមានស្រាប់ ៣៩ លាន ៧ សែនដុល្លារ ហើយនឹង ...
សុទ្ធ គឹមសឿន
https://bit.ly/2rtW2a8
CPU ព្រមានចាត់វិធានការ ចំពោះអ្នកប្រព្រឹត្តល្មើសលើកុមារតាមអ៊ីនធឺណិត
អង្គភាពការពារកុមារ (Child Protection Unit) ហៅថា CPU បានព្រមានដល់ជនដែលប៉ុនប៉ងប្រព្រឹត្តបទលើ្មសទៅលើកុមារតាមអ៊ីនធឺណិតដោយអះអាងថា ការប្រឆាំងបទល្មើសនេះនឹងចាប់ផ្តើមអនុវត្តភ្លាមៗស្របពេលដែលក្រុមប្រតិបត្តិការនេះទើបត្រូវបានបង្កើតថ្មីៗនេះ។ លោក James McCabe នាយកប្រតិបត្តិការអង្គភាពការពារកុមារបានសរសេរក្នុងទំព័រ ...
រី សុចាន់
https://bit.ly/37Eww2E
នាយករដ្ឋមន្ត្រី ជំរុញឱ្យក្រសួង ស្ថាប័នបន្តគិតគូរពីប្រយោជន៍ជនពិការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ និងគិតគូរអំពីផលប្រយោជន៍ និងកែលម្អជីវភាពរស់នៅរបស់ជនមានពិការភាពឱ្យបានសមរម្យស្របតាមសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់ដើម្បីបំផុស និងលើកទឹកចិត្តពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលឱ្យចូលរួមឧបត្ថម្ភ ...
រី សុចាន់
https://bit.ly/2XNTa46
នាយករដ្ឋមន្ត្រីប្រាប់ឱ្យរាជបណ្ឌិត្យសភា រឹតបន្តឹងបេក្ខជនបណ្ឌិត ព្រោះមានចំនួនច្រើនពេក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យរាជបណ្ឌិត្យសភាកម្ពុជារឹតបន្តឹងបេក្ខជនបណ្ឌិត ព្រោះលោកហាក់ដូចជាមានកង្វល់ទៅលើចំនួនបេក្ខជនបណ្ឌិតនេះច្រើនហួសពេក ដោយលោកថ្លែងថា ប្រសិនបើរាជបណ្ឌិត្យសភាមានចំនួនបណ្ឌិតដែលកំពុងសិក្សាបូកនឹងចំនួនបណ្ឌិតដែលបានបញ្ចប់ការសិក្សារួចហើយ ធ្វើឱ្យបណ្ឌិតដែល ...
រី សុចាន់
https://bit.ly/37lWzeS
មជ្ឈមណ្ឌលជំនាន់ថ្មីត្រូវបានដាក់ឲ្យដំណើរការ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន
ក្រសួងអប់រំ យុវជន និងកីឡាកាលពីម្សិលមិញបានសម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំ ដើម្បីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំដល់និស្សិតក្នុងគោលបំណងពង្រីកវិសាលភាពកម្មវិធីសាលារៀនជំនាន់ថ្មី ដោយការពង្រឹងគុណវុឌ្ឍិខ្ពស់ ដល់គ្រូបង្រៀនស្របតាមការអប់រំសតវត្សរ៍ទី ២១។ ...
វ៉ន ដារ៉ា
https://bit.ly/37pq6V4
ប្រគល់ភារកិច្ច និងសេវាសុខាភិបាលទៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានភាពប្រសើរ
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) បានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ...
ម៉ិច ដារ៉ា
https://bit.ly/2pELEfh
សហគមន៍ជនជាតិដើមភាគតិចចង់បានតម្លាភាពបន្ថែមទៀតជុំវិញគម្រោងរុករករ៉ែ
តំណាងសហគមន៍ជនជាតិដើមភាគតិចបានប្រាប់វេទិកាស្តីពីឧស្សាហកម្មនិស្សារណកម្មកាលពីថ្ងៃសុក្រថាពួកគេមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃគម្រោងរុករករ៉ែនៅក្នុងតំបន់របស់ពួកគេដែលអាចប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅរបស់ពួកគេហើយបានស្នើឱ្យពួកគេត្រូវបាន ...
ហ៊ុន សិរីវឌ្ឍន៍
https://vodenglish.news/indigenous-communities-want-more-transparency-around-mining-projects/
សាលាក្រុងកំពុងសិក្សាគម្រោងផ្លូវថ្មើរជើងតាមដងវិថី និងស្ពានអាកាសថ្មើរជើង
សាលារាជធានីភ្នំពេញបានកំពុងសិក្សាគម្រោងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជាពិសេសជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់។ នេះបើតាមហ្វេសប៊ុកសាលារាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ ...
រី សុចាន់
https://bit.ly/2KFl4tS
អង្គការក្រៅរដ្ឋាភិបាលកត់សម្គាល់សមិទ្ធិផលនៃសិទ្ធិកុមារ
Joining Force Alliance ដែលជាសម្ព័ន្ធភាពនៃអង្គការចម្រុះចំនួន ៦ ដែលផ្តោតលើសិទ្ធិកុមារបានចេញរបាយការណ៍កាលពីម្សិលមិញ សរសើរដល់សមិទ្ធិផលរបស់ប្រទេសកម្ពុជាក្នុងការការពារសិទ្ធិកុមារក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។ ...
សែន ដាវិដ
https://www.khmertimeskh.com/50661318/ngos-note-childrens-rights-achievements/
EBA៖ សហភាពអឺរ៉ុបជិតនឹងបញ្ឈប់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា
សហភាពអ៊ឺរ៉ុបបានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាចំពោះស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបានផ្តល់ឱសានវាទរយៈពេលមួយខែដើម្បីកម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍បឋមស្តីពីការផ្អាកការអនុគ្រោះពាណិជ្ជកម្មមុនពេលការសម្រេចចិត្តថា ...
EU Bulletin
https://www.eubulletin.com/10398-everything-but-arms-eu-close-to-suspending-cambodias-trade-preferences.html
ជប៉ុនផ្ដល់ជំនួយជិត ២០ ម៉ឺនដុល្លារ សម្រាប់គម្រោងអង្គការជប៉ុននៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃ ១៨ វិច្ឆិកា បានបន្ដផ្ដល់ជំនួយឥតសំណងជិត ២០ ម៉ឺនដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជាលើ «គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថានតាមបែបការអនុវត្ដនៅ ...
វ៉ន ដារ៉ា
https://bit.ly/2OxBBB4
ជំងឺគ្រុនឈាមកើនឡើងជាងឆ្នាំមុន ប៉ុន្តែស្ថានភាពនៃជំងឺនេះមន្ត្រីសុខាភិបាលអាចគ្រប់គ្រងបាន
មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជាបានធូរស្រាលច្រើន និងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន បើទោះបីក្នុងរយៈពេលជិត ១១ ខែនេះមានអ្នកឆ្លង និងកើតជំងឺគ្រុនឈាមជាង ៦ ម៉ឺននាក់ ដែលជាចំនួនកើនឡើងជិត ៣ ដង បើធៀបនឹង ...
ឡុង គីមម៉ារីតា
https://bit.ly/32UAdOc
VOA កំពុងទំនាក់ទំនងជួលម៉ោងវិទ្យុក្នុងស្រុក ២ ផ្សាយព័ត៌មានឡើងវិញ
វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) បានកំពុងធ្វើទំនាក់ទំនងជាមួយវិទ្យុក្នុងស្រុក ២ ដើម្បីពិភាក្សាលើនីតិវិធីជួលម៉ោងផ្សាយឡើងវិញ ក្រោយពីទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងព័ត៌មាននាពេលថ្មីៗកន្លងមកនេះ។ យោងតាមប្រភពពីវិទ្យុសំបុកឃ្មុំ និងវិទ្យុ ១០២។ ...
ខន សាវិ
https://bit.ly/37eMZKY
អាជ្ញាធររើសំណង់ខុសច្បាប់ក្នុងតំបន់ភ្នំគូលែន ហើយបន្តឱសានវាទ ៥ ថ្ងៃ
ក្រោយពីអាជ្ញាធរបានរុះរើសំណង់រោងអនាធិបតេយ្យ ៤៩ រោង ក្នុងចំណោមសំណង់រោងជិត ១ ០០០ ខ្នង ដែលទន្ទ្រានយកដោយខុសច្បាប់នៅក្នុងតំបន់គម្របព្រៃឈើឧទ្យានជាតិភ្នំគូលែនកាលពីចុងសប្ដាហ៍មុននោះ, លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនក្រុមសកម្មជន ...
វ៉ន ដារ៉ា
https://bit.ly/2NWvYxu
កម្ពុជានៅដាច់ឆ្ងាយគេក្នុងភាពស្ទាត់ជំនាញខាងភាសាអង់គ្លេស
ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញភាសាអង់គ្លេសរបស់ប្រជាជនក៏ដោយ ក៏ប្រទេសកម្ពុជានៅតែដាច់ឆ្ងាយជាងប្រទេសផ្សេងៗក្នុងពិភពលោកដដែល។ សន្ទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះបានចាត់ចំណាត់ថ្នាក់លេខ ៩៤ សម្រាប់ ...
Jose Rodriguez T. Senase
https://bit.ly/2rJznab
មន្ត្រីរដ្ឋាភិបាលថា ការស្នើឲ្យទម្លាក់បទចោទលើលោក កឹម សុខា គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ
មន្ត្រីរដ្ឋាភិបាល និងស្ថានបេសកកម្មអចិន្រៃ្តយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានឆ្លើយតបថា ការទាមទាររបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងមន្ត្រីទូតមួយចំនួនឱ្យទម្លាក់បទចោទប្រកាន់លើ លោក កឹម សុខា គឺជាការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ខណៈដែលកាលពីម្សិលមិញមន្ត្រីទូតមួយចំនួនបន្តចូលជួបមេបក្សអតីតបក្សប្រឆាំង ...
ខន សាវិ
https://bit.ly/2QhAisI
មន្ត្រីបញ្ជាក់ថា បានទទួលរបាយការណ៍ពី EU
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលរបាយការណ៍ពីគណៈកម្មការស្វែងរកការពិតរបស់សហភាពអឺរ៉ុបទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធស្ដីពីកម្ពុជាដែលសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ ...
ម៉ិច ដារ៉ា
https://bit.ly/351FCEM
អង្គការសហប្រជាជាតិអំពាវនាវជាថ្មីឲ្យកម្ពុជាលុបចោលទោសឧក្រិដ្ឋសម្រាប់ស្ត្រីពពោះជំនួស
អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជាលុបចោលការសម្រេចរបស់ខ្លួនដែលចាត់ទុកការពពោះជំនួសថាជាបទឧក្រិដ្ឋ និងបានស្នើរដ្ឋាភិបាលកម្ពុជាឲ្យធានាថា សំណើច្បាប់នោះនឹងមិនដាក់ទោសឧក្រិដ្ឋចំពោះស្ត្រីដែលពពោះជំនួសគេនោះ ...
Leonie Kijewski
https://khmer.voanews.com/a/un-reiterates-call-to-abolish-criminalization-of-surrogates-/5164093.html