រថយន្ត​ដឹក​សំរាម​ ១៥​ គ្រឿង ​ក្នុងនោះ​ ១០​ គ្រឿង​ ជា​ជំនួយ​ពី​ជប៉ុន​ត្រូវបាន​ចែកជូន​ទៅតាម​ខេត្ត

រាជរដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​រថយន្ត​ដឹក​សំរាម​ចំនួន ១០ ​គ្រឿង ដល់​ក្រសួង​បរិស្ថាន ហើយ​ក្រសួង​នេះ​បាន​បន្ថែម​រថយន្ត​ ៥ ​គ្រឿង​ទៀត ដើម្បី​បន្ត​ចែក​ទៅតាម​បណ្តា​ខេត្ត​-​ក្រុង​មួយចំនួន​ក្នុងការ​ចូលរួម​ពង្រីក​សេវា​ប្រមូល​សំរាម ឱ្យបាន​ស្អាត និង​ទាន់​ពេលវេលា​ក្នុង​មូលដ្ឋាន​ខេត្ត​ទាំងនោះ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-07-19-1002-238852.html

រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រមាន​បិទ​អាជីវកម្ម និង​បង្ហាញ​ឈ្មោះ​អ្នក​មិន​បង់ថ្លៃ​សេវា​សំរាម

រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ផ្សព្វផ្សាយ​ឈ្មោះ​ជា​សាធារណៈ បិទ​អាជីវកម្ម និង​អនុវត្ត​វិធានការ​ចាំបាច់​ចំពោះ​អ្នក​មិនបាន​បង់ថ្លៃ​សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង ដែល​បាន​ដាក់ឱ្យ​អនុវត្តតាម​តារាង​កម្រៃ​សេវា​ប្រមូល​សំរាម​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២១។ ...

ហង្ស ពណ្ណរាយ
https://bit.ly/3mW6fFT

រដ្ឋ​បាល​រាជ​ធានី​រំឭក​ពល​រដ្ឋ​ដែល​មិន​ទាន់​បង់​ថ្លៃ​ប្រមូលសំរាម ​ឱ្យ​​រួស​រាន់​មក​បង់​ថ្លៃកុំ​ឱ្យ​ហួស​ថ្ងៃ​ ១៥ ​មិថុនា

រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ក្រើន​រំឭក​ពលរដ្ឋ​ដែល​ខក​ខាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់​រឹង​ឱ្យរួស​រាន់​ទៅ​បង់​ប្រាក់​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ២០២២ បើ​ពុំ​នោះទេ​ នឹងប្រ​ឈម​ការ​កត់​ត្រា​ជា​បំណុល​ ឬ​ការ​បិទ​អាជីវ​កម្ម​ជា​ដើម ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-06-06-1735-237406.html

ទីតាំង​ ៤ ​នៅ​ខេត្តកោះកុង ត្រូវ​បាន​កំណត់សម្រាប់​កន្លែង​ដំឡើង​ផ្ទាំង​ប៉ាណូ មានន័យ​ «​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​»

អាជ្ញាធរ​ខេត្តកោះកុង​កំណត់​យក​ទីតាំង​សំខាន់ៗ​ចំនួន​ ៤ ​សម្រាប់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​” សំដៅ​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​ឱ្យ​មាន​ការយល់ដឹង​ពី​ការទប់ស្កាត់ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។ នេះ​បើតាម​លោក​ សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-26-1451-236961.html

អាជ្ញាធរ​ស្រុក​គិរីសាគរ​ និង​ដៃគូ​ពាក់ព័ន្ធ ​ចេញ​ផ្សព្វផ្សាយ​អប់រំដល់​ពលរដ្ឋ​អ្នកទេសចរ​កុំ​ចោល​សំរាម​នៅតា​ឆ្នេរ​ ឬ​ចូល​សមុទ្រ

អាជ្ញាធរ​ស្រុក​គិរីសាគរ​នៃ​ខេត្តកោះកុង ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ​បានចេញ​ល្បាត ​និង​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ​និង​អ្នកទេសចរ ​ដែល​ធ្វើដំណើរ​ទៅ​លេង​កោះស្តេច​ កុំឱ្យ​ចោល​សំរាម​នៅតាម​ឆ្នេរ ​ឬ​ចូល​សមុទ្រ​ ដែល​នាំឱ្យ​ប៉ះពាល​ដល់​បរិស្ថាន ​និង​បាត់បង់​សោភណភាព។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1847-236476.html

មន្ត្រី​ប្រាប់​យុវជន​បរិស្ថាន កុំ​យក​បញ្ហា​បរិស្ថាន​ទៅ​កេង​យក​ផលប្រយោជន៍​ផ្សេង

មន្ដ្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ទៅ​ក្រុមយុវជន​បរិស្ថាន កុំ​យក​បញ្ហា​បរិស្ថាន​ទៅធ្វើ​សកម្មភាព​កេងចំណេញ​ផលប្រយោជន៍​ផ្សេង និង​ត្រូវធ្វើ​កិច្ចការឱ្យ​ស្របតាម​វិជ្ជាជីវៈ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​បញ្ហា​បរិស្ថាន ឬ​បញ្ហា​សំរាម​ក្នុង​ទីក្រុង តែ​តំណាង​ក្រុមយុវជន​បាន​បញ្ជាក់ថា សកម្មភាព​របស់​ពួកគេ គឺ​ចង់ឱ្យ​ទីតាំង​ដែលមាន​បញ្ហា​កកស្ទះ​សំរាម​ត្រូវបាន​ដោះស្រាយ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-03-1045-232680.html

អន្តរក្រសួង​ និង WB កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ការគ្រប់គ្រង​សំរាម សំណល់​រឹង

អន្តរក្រសួង​ និង​ធនាគារ​ពិភពលោក​ (WB) កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក នៅក្នុង​ក្រុង​ និង​ស្រុក​នៅក្នុង​ខេត្ត​ចំនួន​ ៥ ក្រោម​ការផ្ដល់​ហិរញ្ញប្បទាន​ពី WB ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៦០ ​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-24-1105-232297.html

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផាកពិន័យ​ចំពោះ​អ្នក​ទុកដាក់​សំរាម​សំណល់​រឹង​មិនបាន​ត្រឹមត្រូវ​ចាប់ពី​ខែក្រោយ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផាកពិន័យ​ចំពោះ​អ្នក​ដែល​ទុកដាក់​សំរាម សំណល់​រឹង មិនបាន​បែងចែក​ឱ្យបាន​ត្រឹមត្រូវ និង​ការបញ្ចេញ​សំរាម​ខុស​ម៉ោង កំណត់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ ​នេះ​។ នេះ​បើតាម​លោក ហួត ហៃ អភិបាលរង​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-15-1457-230116.html

ក្រសួង​បរិស្ថាន​បាន​ផ្តល់​ធុង​ញែក​សំរាម ដល់​សាលារៀន​ជាង​​ ៦០ ​នៅក្នុង​រាជធានី​ភ្នំពេញ

ក្រសួងបរិស្ថាន​បានផ្តល់​ធុង​ញែក​សំរាម​ដល់​សាលារៀន​ជាង​ ៦០ ក្នុង​រាជធានី​-​ភ្នំពេញ ដើម្បី​លើកកម្ពស់​ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន​ក៏ដូចជា​ការលើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-12-27-1008-228951.html

ទីលាន​ចាក់សំរាម​នឹងត្រូវ​បង្កើត​តាម​ខេត្ត​នានា បន្ទាប់ពី​ខេត្ត​ព្រះសីហនុ

រាជរដ្ឋាភិបាល សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​នៅ​ឆ្នាំ​ ២០២២ ​ខាងមុខ​នឹង​ដាក់​ឱ្យ​ដំណើរការ​ទីលាន​ចាក់សំរាម ស្តង់ដា​បច្ចេកទេស​នៅ​តាម​បណ្ដា​ខេត្ដ​គោលដៅ​មួយចំនួន​ទៀត ក្រោយពី​ទីលាន​ចាក់សំរាម​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ដំបូង​នៅ​ខេត្ដ​ព្រះសីហនុ​កាលពី​ខែវិច្ឆិកា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-06-0950-227874.html

CATA បើក​យុទ្ធនាការ​ប្រមូល​ប្លាស្ទិក​តាម​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប

អង្គការ​មូលនិធិ​ទំពាំងស្នង​ឫស្សី សហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA ​បាន​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន ប្រមូល​សំណល់​ប្លាស្ទិក​នៅតាម​បឹង​ទន្លេសាប​នៅ​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​សោភណភាព​ការរស់នៅ និង​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅលេង​សហគមន៍​ដែល​យុទ្ធនាការ​នេះ​នឹង​ចាប់​ធ្វើឡើង​ពីថ្ងៃ​ទី​ ៣១ ខែតុលា រហូតដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២១ ចាប់ពី​បរិវេណ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-11-01-1323-226019.html

រាជធានី​ធ្វើ​បច្ចុប្បន្នភាព​ថ្លៃ​សេវា​គ្រប់គ្រង​សំណល់​ទាំងអស់​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ណែនាំ​ថ្លៃ​គ្រប់គ្រង​សំណល់​រឹង​ថ្មី​ក្នុង​រាជធានី​ ដើម្បី​ធានា​ឱ្យ​មាន​លំហូរ​ប្រតិបត្តិការ​ទៀងទាត់​ និង​ស្រប​តាម​ការ​វិវឌ្ឍន៍​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​។​ ​ ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/capital-updates-all-waste-management-service-fees

អង្គការ​ធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន​ រៀបចំ​ទិវា​សម្អាត​ពិភពលោក ​ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ ១៨០​ ប្រទេស ​​ក្នុង​ការទប់ស្កាត់​ការប្រែប្រួល​អាកាស​ធាតុ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន ​បានរៀបចំ​ ទិវា​សម្អាត​ពិភពលោក ​(Word​ Cleanup​ day) ​រយៈពេល​ ២ ថ្ងៃ​នៅ​កម្ពុជា ​ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អន្តជាតិ​ចំនួន​ ១៨០ ប្រទេស ​ក្នុង​ការទប់​ស្កាត់ការប្រែ​ប្រួល​អាកាស​ធាតុ ​និង​ជំរុញ​ដល់​ពលរដ្ឋ​ចូលរួម​ថែរក្សា​បរិស្ថាន​តាមរយៈ​ការគ្រប់គ្រង​សំណល់​របស់​ខ្លួន។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-19-1844-223834.html

សាលាក្រុង​រឹត​បន្តឹង​ច្បាប់​សំណល់​រឹង​ ប៉ុន្តែ​លើក​ឡើង​ពី​វឌ្ឍនភាព

​លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​វិធាន​ការណ៍​ជា​ផ្លូវការ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្តន៍​នៅ​ពេល​បោះចោល​កាក​សំណល់​រឹង​ និង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ក្នុង​ករណី​មិន​គោរព​ច្បាប់​។​ ...

នៀម ឆេង
https://www.phnompenhpost.com/national/city-hall-stiffens-waste-rules-cites-progress

ចាត់ចែង​ទុកដាក់​កាក​សំណល់​អ្នកជំងឺ​កូ​វី​ដ​ឱ្យ​បាន​ត្រឹមត្រូវ​

អ្នកជំងឺ​កូ​វី​ដ​-១៩​ នៅ​ទីក្រុង​ភ្នំពេញ​ ដែល​កំពុង​ទទួល​ការ​ព្យាបាល​តាម​ផ្ទះ​ និង​អ្នក​ដែល​ថែទាំ​ពួក​គេ​អាច​ប្រឈម​នឹង​ផលវិបាក​ផ្នែក​ច្បាប់​ ប្រសិនបើ​ពួក​គេ​មិន​បាន​ទុកដាក់​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ការពារ​កុំឱ្យ​មេរោគ​កូ​រ៉ូ​ណា ...

ម៉ម គន្ធា
https://www.phnompenhpost.com/national/handle-covid-waste-properly-or-else-phnom-penh-official

​ខេត្តកណ្តាល​កំណត់​តំបន់​ចាក់សំរាម​ដើម្បី​កែ​លម្អ​ការ​គ្រប់គ្រង​កាក​សំណល់​

​រដ្ឋបាល​ខេត្តកណ្តាល​ គ្រោង​នឹង​កំណត់​តំបន់​ឧតុនិយម​ព្រែក​រាំង​ នៅ​ភូមិ​ព្រែក​រាំង​ ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ សម្រាប់​ជា​កន្លែង​ចាក់សំរាម​ និង​កែ​លម្អ​ការ​គ្រប់គ្រង​កាក​សំណល់​ និង​ប្លា​ស្ទិ​ក​ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារពិភពលោក​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50920070/kandal-province-to-designate-landfill-area-to-improve-the-management-of-waste/

យានយន្ត ១៦ ​គ្រឿង ត្រូវបានចាប់ឃាត់ ករណីដឹកសំរាមយកមកបោះចោលនៅតាមទីសាធារណៈ ក្នុងរយៈពេល ៧​ ខែ

ខណ្ឌ​ដង្កោ​ចាប់​ឃាត់​រថយន្ត ​ម៉ូតូរ៉ឺម៉ក ​ចំនួន​ ១៦ គ្រឿង ​ករណី​ដឹក​សំរាម ​សំណល់​រឹង​ យកមក​បោះចោល ​ដុត​ នៅតាម​ដង​ផ្លូវ ​ទី​សាធារ​ណៈ​ក្នុង​រយៈពេល​ ៧ ខែ​ឆ្នាំ ២០២១ ​ខណៈ​បរិមាណ​សំរាម​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ មាន​ប្រមាណ​ពី​ ២០០ តោន​ ទៅ ​២២០ តោន ​ក្នុង​ ១ ថ្ងៃ​ ឬ​ប្រហែល ​៧ ភាគ​រយ ​នៃ ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-08-18-1741-221901.html

អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ប្រជុំ​ជាមួយ​រដ្ឋបាលខេត្ត​ ២ អំពី​ការកំណត់​ទីតាំង​ចាក់សំរាម

​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​ ១៦-១៧ ខែសីហា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ដ​ចំនួន​ ២ អំពី​ការកំណត់​ទីតាំង ដើម្បី​រៀបចំ​ទីលាន​ចាក់សំរាម ខណៈ​ក្រសួងបរិស្ថាន​កំពុង​បន្ត​គាំទ្រ និង​ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឈានឆ្ពោះ​ទៅរក​ការគ្រប់គ្រង​សំរាម​សំណល់រឹង​ទីប្រជុំជន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។ ...

វ៉​ន​ ដា​រ៉ា​
https://www.postkhmer.com/national/2021-08-18-1018-221822.html

ទីលាន​ចាក់សំរាម​ខេត្តកំពង់ឆ្នាំង​លើ​ផ្ទៃដី​ជាង ១២ ហិកតា​ នឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំនេះ

ទីលាន​ចាក់សំរាម​ថ្មី​លើ​ផ្ទៃដី​ជាង ១២ ហិកតា​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​សាងសង់​ទៅតាម​ស្តង់ដា​នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ ២០២១ នេះ​ ខណៈ​អភិបាលខេត្ត​រំពឹងថា ទីលាន​ថ្មី​នេះ​នឹង​ចូលរួម​លើកកម្ពស់​សោភណភាព​អនាម័យ​បរិស្ថាន​ទីក្រុង​ និង​ទីប្រជុំជន។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-08-05-1053-221041.html

អង្គការក្រៅរដ្ឋាភិបាល​និយាយ​ថា​យុទ្ធនាការ​សំរាម​ប្លា​ស្ទិ​ច​ក្នុង​ក្រុង​សៀមរាប​មាន​ជិត​២.០០០​បាវ​

​ប្រជាពលរដ្ឋ​ជាង​ ៣០០​ គ្រួសារ​មក​ពី​សហគមន៍​នេសាទ​ ក្នុងស្រុក​ពួក​ ខេត្តសៀមរាប​ បាន​ចូលរួម​យុទ្ធនាការ​ប្រមូល​សំរាម​ប្លា​ស្ទិ​ច​ ពី​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ និង​ផ្ទះ​របស់​ពួក​គេ​។​ ...

នៅ ស៊ីវុត្ថា
https://phnompenhpost.com/national/siem-reap-plastic-waste-campaign-nets-nearly-2000-bags-ngo-says

អង្គភាព​លូទឹក-បូមទឹក រាជធានី​ភ្នំពេញ ស្តារ​ប្រឡាយ​ទឹកស្អុយ​បឹងទំពុន​ប្រមូល​កាកសំណល់​សំរាម បាន​ជិត ៧ ពាន់​តោន

អង្គភាព​លូទឹក-បូមទឹក​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្តារ​ប្រឡាយ​ទឹកស្អុយ​បឹងទំពុន​ប្រមូល​កាកសំណល់​សំរាម​ផ្សេងៗ​បាន​ជិត ៧ ពាន់​តោន។ ...

អោម ប៊ុនធឿន
https://bit.ly/33Ip7Ph

​កន្លែង​ចាក់សំរាម​អចិន្ត្រៃយ៍​ថ្មី​និង​ស្ថានីយ៍​ផ្ទេរ​កាក​សំណល់​ត្រូវ​បាន​សាងសង់​

ការ​ស្ថាបនា​ស្ថានីយ៍​ផ្ទេរ​សំរាម​ថ្មី​មួយទៀត​កំពុង​ដំណើរការ​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ខណៈ​តំបន់​ដែល​មាន​ទំហំ​ ៥០​ ហិ​កតា​នៅ​ខាងលិច​នៅ​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​កំពុង​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ជា​កន្លែង​ចាក់សំរាម​អចិន្ត្រៃយ៍​ថ្មី​ដែល​ជា​ផ្នែក​មួយ​នៃ ...

ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/new-permanent-landfill-site-waste-transter-station-built

សាលាក្រុង​ពិភាក្សា​ការរៀបចំ​គ្រប់គ្រង​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

សាលា​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​សំណើសុំ​ធ្វើ​បទបង្ហាញ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង ខណៈ​កិច្ចពិភាក្សា​នេះ​នឹង​ឈាន​ទៅរក​ការរៀបចំ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (App) សម្រាប់​ប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃ​។ លោក ហួត ហៃ ​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ស្តីពី​សំណើសុំ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/3dlVFEO

​ការ​បណ្តាក់ទុន​រួម​គ្នា​មួយ​ទទួល​បាន​សិទ្ធ​ប្រមូល​សំរាម​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​

​ក្រុមហ៊ុន​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​កាលពី​ថ្ងៃ​ទី​ ២៧​ ខែមករា​ថា​ ក្រុមហ៊ុន​ Super​ Waste​ Management​ Pte​ Ltd​ មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ Global​ Action​ for​ Environment​ Awareness​ Plc​ (GAEA)​ បាន ...

ធូ វិរៈ
https://www.phnompenhpost.com/business/joint-venture-gets-rubbish-duty-north-pp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WJD6d
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!