ចូលរួមដើម្បីទិន្នន័យកម្ពុជាបន្តបើកទូលាយ និងអាចទុកចិត្តបាន
សូមគោរពជូនចំពោះអ្នកប្រើប្រាស់ មិត្តភ័ក្តិ និងអតីតបុគ្គលិក/អ្នកស្ម័គ្រចិត្តនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងជួបបញ្ហាធំដោយសារការបង្កកជំនួយអន្តរជាតិពីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ ជាមួយនឹងការបញ្ចប់ជំនួយប្រមាណ ៨០ភាគរយ អូឌីស៊ីត្រូវបានបង្ខំឱ្យកាត់បន្ថយសកម្មភាពរបស់ខ្លួនជាច្រើនដែលមានសារៈសំខាន់សម្រាប់ការធានាឱ្យមានការចូលប្រើប្រាស់ទិន្នន័យ និងព័ត៌មានដោយសេរី និងមិនលំអៀងនៅក្នុងប្រទេសកម្ពុជា។
បើសិនជាគ្មានការគាំទ្រភ្លាមៗនោះទេ អនាគតរបស់អូឌីស៊ីនឹងមានហានិភ័យ។ ជំនួយរបស់អ្នកគឺចាំបាច់ណាស់ក្នុងអំឡុងពេលដ៏លំបាកនេះ ដោយសារអូឌីស៊ីកំពុងតែធ្វើការស្តារឡើងវិញ និងធ្វើពិពិធកម្មប្រភពមូលនិធិ។
អូឌីស៊ីមានឥទ្ធិពលជាវិជ្ជមានដល់ការងារ និងជីវិតរបស់អ្នក។ គោលដៅរួមរបស់យើងគឺដើម្បីរក្សាអូឌីស៊ីឱ្យនៅមានប្រតិបត្តិការ ដូច្នេះអូឌីស៊ីអាចបន្តផ្តល់ជូនសាធារណៈជននូវព័ត៌មានថ្មីៗ និងត្រឹមត្រូវអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
សូមចូលរួមគាំទ្រអូឌីស៊ី។
របៀបដែលអ្នកអាចជួយបាន
ប្រសិនបើអ្នកជាពលរដ្ឋអាមេរិក ហើយចង់ធ្វើការបរិច្ចាគដែលអាចកាត់ពន្ធបានពេញលេញ អ្នកអាចធ្វើការបរិច្ចាគតាមរយៈអ្នកឧបត្ថម្ភសារពើពន្ធរបស់អូឌីស៊ីគឺ East-West Management Institute, Inc. (EWMI) ដូចខាងក្រោម៖
- ធ្វើការបរិច្ចាគតាមរយៈដៃគូយូរអង្វែងរបស់យើង និងអ្នកឧបត្ថម្ភសារពើពន្ធ East-West Management Institute, Inc. តាមរយៈ Network for Good link របស់ពួកគេ។ ប្រសិនបើអ្នកចង់បរិច្ចាគដើម្បីគាំទ្រអូឌីស៊ី សូមដាក់ការពិពណ៌នា (Designation) លើការរួមចំណែករបស់អ្នក។
- ធ្វើការបរិច្ចាគតាមរយៈមូលប្បទានប័ត្រ ឬតាមរយៈ Donor-Advised Fund របស់អ្នក។ ផ្ញើមូលប្បទានប័ត្ររបស់អ្នកទៅកាន់ East-West Management Institute, Inc. ហើយដាក់ចំណាំថាវាគឺសម្រាប់អូឌីស៊ី។ ផ្ញើវាទៅ៖ East-West Management Institute, Attn: Christina Keller, 575 Madison Ave., Suite 702, New York, NY 10022 ។
ប្រសិនបើអ្នកមិនមែនជាពលរដ្ឋអាមេរិក ហើយចង់គាំទ្រអូឌីស៊ីក្នុងអំឡុងពេលដ៏លំបាកនេះ អ្នកអាច៖
- ធ្វើការបរិច្ចាគតាមរយៈដៃគូយូរអង្វែងរបស់យើង និងអ្នកឧបត្ថម្ភសារពើពន្ធ East-West Management Institute, Inc. តាមរយៈ Network for Good របស់ពួកគេ។ ប្រសិនបើអ្នកចង់បរិច្ចាគដើម្បីគាំទ្រអូឌីស៊ី សូមដាក់ការពិពណ៌នា (Designation) លើការរួមចំណែករបស់អ្នក។
- ផ្ទេរប្រាក់ដោយផ្ទាល់មកកាន់អូឌីស៊ីតាមរយៈ៖
- ឈ្មោះធនាគារ៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា
- ឈ្មោះគណនី៖ Open Development Cambodia-Fund
- លេខគណនី៖ 020-30-400-010320-1
- លេខកូដ Swift៖ FTCKHPP
- ធ្វើការបរិច្ចាគតាមរយៈ QR Code

