ករណីស្លាប់ និងរបួសដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម
ករណីស្លាប់ និងរបួសដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ERW (២០០៥-២០១៣)
បណ្តុំទិន្នន័យនេះបង្ហាញពីព័ត៌មានអំពីទីតាំងនៃករណីស្លាប់ និងរបួសដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) និងគ្រាប់មីន ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៣ នៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីនេះ វាក៏មានរួមបញ្ជូលទាំងចំនួនជនរងគ្រោះ (របួស, ដាច់អវៈយវៈ ឬស្លាប់) ពីករណីផ្ទុះនីមួយៗ ក៏ដូចជា ប្រភេទនៃការផ្ទុះនានាដូចជា៖ គ្រាប់កាំភ្លើងត្បាល់, កាំភ្លើងធំ, គ្រាប់បែកចង្កោម, មីនប្រឆាំងនឹងមនុស្ស និងមីនប្រឆាំងនឹងរថយន្ត និងផ្សេងៗទៀត។ ទិន្នន័យនេះត្រូវបានបោះផ្សាយដើមដោយប្រព័ន្ធព័ត៌មានជនរងគ្រោះកម្ពុជាដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ERW (CMVIS) របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ហើយវាត្រូវបានចូលរួមផ្តល់ដោយការិយាល័យសម្របសម្រួលការងារមនុស្សធម៌ (OCHA) មករក្សាទុកនៅក្នុងប្រព័ន្ធ Humanitarian Data Exchange (HDX)។ ក្រុមការងារទិន្នន័យ និងផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្រមូលទិន្នន័យនេះជាទម្រង់ Shapefile ពីគេហទំព័រ HDX និងបោះផ្សាយទិន្នន័យនេះឡើងវិញនៅលើគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
License: cc-by