ឧបករណ៏ផលិតផែនទី

ឧបករណ៍​ផលិត​ផែនទី​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ត្រូវ​បាន​បង្កើត​ឡើង​តាម​ល​ក្ខណៈ​បច្ចេកវិទ្យា​សាមញ្ញ ងាយស្រួល​យល់​ សំរាប់​អ្នក​ប្រើប្រាស់​ ដើម្បី​មើល ​កែសម្រួល​ ​ ​​បោះពុម្ព​ និង​​ចែករំលែក​ផែនទី​​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើណែ​ត ​ឬ​ ដើម្បីប្រើប្រាស់​ក្នុង​ការងារ។ មុខងារ​ពិសេសៗ​បន្ថែម​ទៀត​រូ​ម​មាន​ កា​រប​ញ្ចូ​ន​នូវ​រូបថត​ ដែល​ផ្សារ​ភ្ជាប់​នូវ​ប្រព័ន្ធ​ទីតាំង​ភូមិសាស្ត្រ​ ហើយនិង​ ផែនទី​ពន្យល់​នានា​ ដូច្នេះ​យើង​អាច​ធ្វើការ​ស្វែងរក​នៅ​ក្នុង​បណ្តាញ​អ៊ី​ន​ធើណែ​ត​។​ អ្នក​ប្រើប្រាស់​ គួរ​មាន​មូលដ្ឋានគ្រឹះក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ និង​កា​រត​ភ្ជាប់​អ៊ីនធើណែត​។​

គោលការណ៍អំពីការប្រើប្រាស់

តើអ្វីទៅជាផែនទី?

ផែនទី​ គឺជា​ការ​តំណាង​ឲ្យ​ព័ត៌មាន​ផ្នែក​ខាងក្រៅ​នៅ​ជុំវិញ​ពិភពលោក​ ទាំង​នៅ​លើ​ក្រដាស​ និង​កុំព្យូទ័រ​។​ ផែនទី​ អនុញ្ញាតឲ្យ​មនុស្ស​ដឹង​យ៉ាង​ ពិតប្រាកដ​នូវ​អ្វី​ដែល​មាននៅ​ លើ​ទីតាំង​ជាក់លាក់​ណាមួយ​នៅ​លើ​ផែនដី​។​ ផែនទី​អាច​ត្រូវ​បាន​ប្រើប្រាស់​ សម្រាប់​គម្រោង​អភិវឌ្ឍ​ន៍នានា​នៅ​លើ​ពិភពលោក​ ប៉ុន្តែ​ផែនទី​ក៏​អាច​ត្រូវ​ បាន​ប្រើប្រាស់​សម្រាប់​ ការការពារ​ធនធានធម្មជាតិ​ របស់​ពិភពលោក​ផងដែរ​។​ នៅ​ពេល​ដែល​បង្កើត​ផែនទី​មួយ​ គំរូ​ និង​និមិត្តសញ្ញា​ ត្រូវ​បាន​ប្រើ​ដើម្បី​សម្គាល់​តំបន់​ ឬ​ទីតាំង​ណាមួយ​។​ និមិត្តសញ្ញា​ទាំងនោះ​ អនុញ្ញាតឲ្យ​អ្នក​បង្កើត​ផែនទី​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​តំណាង​អ្វីមួយ​ ដែល​ពួក​គេ​មើលឃើញ​ និង​ថតចម្លង​ទុក​ ដោយ​មិន​ចាំបាច់​ចំណាយពេល​ និង​ទីតាំង​នៅ​លើ​ផែនទី​ក្នុង​ ការ​សរសេរ​ចេញ​នូវ​អ្វី​ដែល​ពួក​គេ​ឃើញ​ ឬ​គូរ​ជា​រូបគំនូរ​លម្អិត​នៃ​អ្វី​ដែល​ពួក​គេ​មើលឃើញ​ ។​

​តើលោកអ្នកអាចបង្កើតផែនទីមួយបានដោយវិធីណា?

នៅ​ក្នុង​ការណែ​នាំអំពី​ការ​គូស​ផែនទី​នេះ​ លោក​អ្នក​នឹង​រក​ឃើញ​នូវ​ការ​ណែនាំ​ ពី​របៀប​ធ្វើ​ផែនទី​ ដែល​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ព្រមទាំង​មនុស្ស​ដទៃ​ទៀត​ អាច​ប្រើ​ដើម្បី​ចែករំលែក​ ព័ត៌មាន​ ដែល​សុក្រឹត្យ​ និង​មាន​លក្ខណៈ​បច្ចុប្បន្នភាព​ជាមួយនឹង​សាធារណៈជន​ទូទៅ​។​

​តើលោកអ្នកនឹងបង្កើតផែនទីប្រភេទណា?

អ្នក​ប្រើប្រាស់​ដែល​មាន​កុំព្យូទ័រ​ និង​អ៊ិ​ន​ធើណែ​ត ​អាច​បង្កើត​ផែនទី​ដោយ​ផ្ទាល់​តាម​អន​ឡាញ​ ដែល​ ក្រោយមក​អាច​ធ្វើការ​ចែករំលែក​ជាមួយនឹង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​អង្គការ​ដទៃ​ទៀត​។​

អ្នក​ប្រើប្រាស់​ដែល​មាន​ម៉ាស៊ីនបោះពុម្ព​ អាច​បោះពុម្ព​ចេញ​នូវ​ផែនទី​ និង​ការ​គូរ​ដោយ​ដៃ​នៅ​លើ​ព័ត៌មាន​ថ្មី​បន្ថែម​ទៀត​ ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ ការ​សង្កេត​បម្រែបម្រួលបរិស្ថាន​នៅ​ទីវាល​ ឬ​នៅ​ពេល​ដែល​ពួក​គេ​មើលឃើញ​នូវ​អ្វី​ "​នៅ​លើ​ផ្ទៃដី​"​ ដែល​មិន​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​លើ​ផែនទី​ដែល​បាន​បោះពុម្ព​។​ បន្ទាប់​មក​ពួក​គេ​អាច​ត្រឡប់​ទៅ​កុំព្យូទ័រ​របស់​ពួក​គេ​ និង​បញ្ជូន​ព័ត៌​មាន​អន​ឡាញ​ ដើម្បី​ជួយ​ឱ្យ​សាធារណជន​ដឹង​អំពី​អ្វី​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​រូបភាព​ផ្កាយ​រណប​។​

ចំពោះ​អ្នក​ដែល​គ្មាន​កុំព្យូទ័រ​ ឬ​ម៉ាស៊ីនបោះពុម្ព​ គួរធ្វើការ​ទំនាក់ទំនង​ជាមួយ​ អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណូលថ្នាក់​មូលដ្ឋាន​ដើម្បី​សុំ​ជា​ជំនួយ​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ រៀបចំ​គម្រោង​ដើម្បី​ធ្វើការ​​បណ្តុះបណ្តាល​គ្រូ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ឧបករណ៍​ផែនទី​ទៅ​ដល់​បុគ្គលិក​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណូលដទៃ​ទៀត​ ដែល​អាច​ជួយ​សមាជិក​សហគមន៍​។​

សូម​ទស្សនា​វីដេ​អូ​បង្ហាញ​ រឺ​ អាន​ការ​ណែនាំ​លម្អិត (PowerPoint និង PDF) សម្រាប់​សេចក្ដី​ណែនាំ​​អំពី​របៀប​ផលិត​ផែនទី​ផ្ទាល់ខ្លួន​របស់​អ្នក​ ដោយ​ការ​ប្រើ​ឧបករណ៍​នេះ​។​

 

ផលិតផែនទីផ្ទាល់ខ្លួនរបស់អ្នក

ឧបករណ៍​ផលិត​ផែនទី​នេះ​ បាន​បង្ហាញ​ពី​ការ​ជ្រើសរើស​ទិន្នន័យ​ដែល​មាន​ស្រាប់​របស់​ ODC​ តាម​រយៈ​ផ្ទាំង​ផែនទី​ Harvard​ WorldMap​។​ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ ODC​ និង​ WorldMap​ ត្រូវ​បាន​រក្សា​ដោយឡែក​ពី​គ្នា​ ប៉ុន្តែ​ផ្ទាំង​ផែនទី​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ ODC​ បាន​បញ្ចូល​នូវ​ព័​ត៍​មាន​ថ្មីៗ​។​ ព័ត៌​មានបាន​អ្នក​ប្រើ​បាន​បញ្ជូន​ចូល​ និង​បង្ហាញ​នៅ​លើ​ WorldMap​ ហើយ​អាច​ត្រូវ​បាន​ត្រួតពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ដាក់​បញ្ចូល​នា​ពេល​អនាគត​នៅ​លើ​គេហទំព័រ​ ODC​ ដោយ​ផ្អែក​លើ​ភាព​ត្រឹមត្រូវ​និង​ពេញលេញ​។​ ប្រសិនបើអ្នកមានបញ្ហាក្នុងការមើល ឬប្រើប្រាស់ផែនទីខាងក្រោមនេះ សូមចុចនៅទីនេះ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pV7xc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!