ឆាយ វ៉ាន់លីហួង

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់ និងពណ្ណាធីការ, មិនា-សីហា ២០១៤

លី​ហួង​ គឺជា​និស្សិត​ឆ្នាំ​ទី​បី​ម្នាក់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​ លី​ហួង​ពិតជា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​នៅ​ក្រម​ទំព័រ​ច្បាប់​របស់​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​នាង​បាន​ធ្វើការ​ស្រាវជ្រាវ​អត្ថបទ​ច្បាប់​ផ្សេងៗ​ និង​រៀបចំ​ទុកដាក់​ឯកសារ​ទាំងនោះ​សម្រាប់​ធ្វើការ​ដាក់​ប​ញ្ជូ​ល​ទៅ​តាម​ចំណាត់ថ្នាក់​ឯកសារ​របស់​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​លី​ហួង​ ក៏​បាន​ជួយ​ផង​ដែរ​ដល់​អ្នក​កែសំរួល​អត្ថបទ​របស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ផ្សេងៗ​សម្រាប់​ការ​ផ្សាយ​ព័​ត៌​ប្រចាំ​ថ្ងៃ​។​

“​ខ្ញុំ​គិត​ថា​ខ្ញុំ​និង​មិន​អាច​បំភ្លេច​ពេលវេលា​ដ៏​ល្អ​របស់ខ្ញុំ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ឡើយ​ដោយសារ​តែ​បុគ្គលិក​នៅ​ទីនោះ​មានចិត្ត​ល្អ​ មានការ​រួបរួម​ការងារ​គ្នា​បាន​ល្អ​និង​មាន​ភាព​រួសរាយ​រាក់ទាក់​។​ ពួក​គេ​ក៏​មាន​ភាព​កំប្លុកកំប្លែង​ផង​ដែរ​។​បើ​ទោះបី​នោះ​គឺជា​បទ​ពិសោធ​ន៏​លើក​ដំបូង​របស់ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ហាត់​ការងារ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្រប​ខ្លួន​ហើយ​ខ្ញុំ​ពិតជា​ទទួល​បាន​បទ​ពិសោធ​ន៏​និង​ចំណេះដឹង​ជា​ច្រើន​ពី​ពួក​គេ​ទាំងអស់​គ្នា​ក៏​ដូច​ជា​ពី​ការងារ​របស់ខ្ញុំ​ផង​ដែរ​។​”​-​ ឆាយ​ វាន់​លី​ហួង​