ហាង​ វិសិដ្ឋ​

​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ការ​វិនិយោគ​

​វិសិដ្ឋ​ជា​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​នៅ​ក្នុង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ នៅ​អូ​ឌី​ស៊ី​ លោក​ទទួលខុសត្រូវ​ក្នុង​​ការ​ស្រាវជ្រាវ ​និង​ប្រមូល​ទិន្នន័យ​​អំពី​​ការ​វិនិយោគ​បរទេស​ពី​ប្រភព​ពហុ​ភាសា​ និង​ធ្វើការ​បកប្រែ​។​ ក្រោម​ការ​ត្រួតពិនិត្យ​ផ្ទាល់​របស់​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ និង​ ប្រធាន​គ្រប់គ្រង​ និង​ស្រាវជ្រាវ​មាតិកា​គេហទំព័រ​ វិសិដ្ឋ​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​ផ្សេង​ទៀត​របស់​អូ​ឌី​ស៊ីក្នុង​ការ​អភិវឌ្ឍ​ធនធាន​នៅ​លើ​គេហទំព័រ​អំពី​ការ​វិនិយោគ​បរទេស​ និង​ផល​ប៉ះពាល់​នានា​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ បន្ថែម​ពី​នេះ​ លោក​ក៏​មានការ​ងារ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់​របាយការណ៍​ជា​អក្សរ​ និង​រាយការណ៍​ផ្ទាល់មាត់​ទៅ​កាន់​នាយក​ប្រតិបត្តិ​ និង​ជួយ​សម្រួល​លើ​ការ​បកប្រែ​ផ្សេងៗ​ទៅ​កាន់​សមាជិក​ក្រុម​។​

​វិសិដ្ឋ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាសា​អង់គ្លេស​ពី​វិទ្យាស្ថាន​ភាសាបរទេស​ (IFL)​ និង​អនុ​បណ្ឌិត​ផ្នែក​បកប្រែ​ភាសា​អង់គ្លេស​ចិន​ពី​សាកលវិទ្យាល័យ​ភាសា​និង​វប្បធម៌​នៃ​ទីក្រុង​ប៉េ​កាំ​ង​ (BLCU)​ ។​ មុន​ពេល​ក្លាយជា​សមាជិក​របស់​អូ​ឌី​ស៊ី​ លោក​ធ្លាប់​បាន​ប្រលូក​និង​ឆ្លងកាត់​លើ​វិស័យ​បកប្រែ​ជា​ច្រើន​។​