ហេង ហ៊ុយអេង

​​អ្នក​ប្រឹក្សា​ផ្នែក ព័​ត៌​មាន​វិទ្យា/គេហទំព័រ

ហ៊ុយ​អេ​ង​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​​លើ​ជំនាញ​ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) និង​ ផ្នែកសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស (IFL)។​ នាង​ បាន​ធ្វើការ​លើ​គម្រោង​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចាប់តាំងពី​គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១១​។​ ជាមួយនឹង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ​គ​ហ​ទំព័រ​ នាង​ទទួល​ បន្ទុក​ដឹកនាំ​លើ​ការ​អភិវឌ្ឍ​ធនធាន​ព័ត៌មាន​លើ​បណ្តាញ​ សម្រាប់​សហគមន៍​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។​ លើស​ពី​នេះ​ទៅ​ទៀត​ នាង​ផ្តល់​ការ​ណែនាំ​ ត្រួតពិនិត្យ​ និង​គ្រប់គ្រង​រាល់​ការងារ​របស់​ក្រុម​ព័ត៌មានវិទ្យា​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ត្រឹមត្រូវ​ និង​សមត្ថភាព​បច្ចេកទេស​។​ បន្ថែម​ពី​នេះ​ នាង​ក៏​បាន​ផ្តល់​ការ​ណែនាំ​ និង​ ការ​គាំទ្រ​បច្ចេកទេស​ដល់​សមាជិក​ក្រុមការងារ​ ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចេកវិទ្យា​ផ្សេងៗ​ផង​ដែរ​។