គឹ​ម​ ឈួ​ន​វួ​ច​

អ្នកសម្របសម្រួល​កម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ

​ឈួ​ន​វួ​ច​ ជា​អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ ការងារ​ទទួលខុសត្រូវ​ចម្បង​របស់​ឈួ​ន​វួ​ច​មាន​ដូច​ជា​ សហការ​លើ​ការ​រចនា​គេហទំព័រ​ និង​អភិវឌ្ឍ​មាតិកា​ ធ្វើការ​ស្រាវជ្រាវ​ ចងក្រង​ឯកសារ​ច្បាប់​ គោលនយោបាយ​ និង​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​។​ ឈួ​ន​វួ​ច​ក៏​គ្រប់គ្រង​គម្រោង​មួយ​ចំនួន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ និង​ជនជាតិ​ដើម​ភាគតិច​ រួម​បញ្ចូល​ទាំង​ការ​សម្របសម្រួល​ជាមួយ​ដៃគូ​ និង​ម្ចាស់​ជំនួយ​ ដើម្បី​ធានា​ការ​អនុវត្ត​គម្រោង​ប្រកបដោយ​ជោគជ័យ​ផង​ដែរ​។​

ឈួ​ន​វួ​ច​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​បរិស្ថាន​​ និង​បរិញ្ញាបត្រ​សិល្បៈ​ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស ព្រមទាំង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (​កម្មវិធី​អន្តរជាតិ​)​។​ ឈួ​ន​វួ​ច​បាន​បោះពុម្ពផ្សាយ​អត្ថបទ​ និង​កិច្ចការ​ស្រាវជ្រាវ​នៅ​ក្នុង​សន្និសីទ​ និង​វេទិកា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អន្តរជាតិជាច្រើន​។​ មុន​ពេល​ចូលរួម​ជាមួយ​អូ​ឌី​ស៊ី​ ឈួ​ន​វួ​ច​គឺជា​អនុប្រធាន​ក្រុម​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​ក្រុមហ៊ុន​មួយ​។​