អ៊ួន វិមល

ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​

វិមល​ ជា​​ប្រធាន​គ្រប់​គ្រង​​កម្មវិធី​ និង​ភាព​ជា​ដៃគូ​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ នាង​ជា​អ្នក​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ត្រួតពិនិត្យ​ និង​ការ​គ្រប់គ្រង​សម្រាប់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​ និង​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​សម្រាប់​បង្កើត​ជា​មាតិកា​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ព្រមទាំង​សម្របសម្រួល​លើ​គ្រប់​ផ្នែក​នៃ​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​។​ នាង​ក៏​ទទួលខុសត្រូវ​ផង​ដែរ​ក្នុង​ការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ និង​ផ្តល់​ការ​បណ្តុះបណ្តាល​ក្រុម​គោលដៅ​អំពី​របៀប​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ី​។

នាង​បញ្ចប់​ការ​សិក្សា​ជាមួយ​បរិញ្ញាបត្រ​ពីរ​ ផ្នែក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ភាសា​អង់គ្លេស​សម្រាប់​ការ​បកប្រែ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន​ ការ​អភិវឌ្ឍ​ និង​និរន្តរភាព​ ពី​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន​។​ មុន​មក​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ នាង​គឺជា​ជំនួយការ​កម្មវិធី​នៅ​ វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI)​ និង​ជា​ជំនួយការ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​។