រ័ត្ន សារ៉ាត់

មន្ត្រី​​ជាន់​ខ្ពស់​​ផ្នែក​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាល

តម្លាភាព គណនេយ្យភាព នឹង​ ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីជា មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាលជាន់ខ្ពស់ប្រចាំនៅ​​ អូឌីស៊ី​ សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា ធានាថា​រាល់ឯកសារចំណូល​ ចំណាយទាំងអស់ពិតជាត្រឹមត្រូវ​តាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹង​ធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា និងធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា មន្ត្រីរបបសន្ដិសុខសង្គម មន្ត្រីមន្ទីរការងារ បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។

សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។​ មុន​ពេល​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ សារ៉ាត់មានបទពិសោធន៍​ ១០​ ឆ្នាំ​មក​ហើយ​លើ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​និង​អន្តរជាតិ​។​