សំអាន ម៉ារឌី

Sam An Mardy
ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ

ទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។

​​ម៉ារ​ឌី​ ជា​និស្សិត​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​ផ្នែកវិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​ផ្នែក​អប់រំ​ពី​វិទ្យាស្ថាន​ភាសាបរទេស​ ។​