ស៊ីវ ​វឌ្ឍនា​

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​

​វ​ឌ្ឍ​នា​បាន​ធ្វើការ​យ៉ាង​សកម្ម​សម្រាប់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ក្នុង​តួនាទី​ជា​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ និង​មាតិកា​។​ ជាមួយនឹង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ វ​ឌ្ឍ​នា​ត្រូវ​បាន​ទទួលស្គាល់​ពី​តួនាទី​នាំមុខ​ក្នុង​ការ​សម្របសម្រួល​និង​ចាត់ចែង​ក្រុមការងារ​មាតិកា​និង​ក្រុម​អភិវឌ្ឍន៍​គេហទំព័រ​ក្នុង​ការ​ពង្រីក​ធនធាន​លើ​អ៊ីនធឺណិត​។​ នៅ​ចុងឆ្នាំ​ ២០២០​ នាង​ត្រូវ​បាន​តំឡើង​មុខ​តំណែង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​។​ ​ជាមួយនឹង​តួនាទី​បច្ចុប្បន្ន​នាង​មានការ​ទទួលខុស​ត្រូវជា​ច្រើន​ ដើម្បី​ធានា​ថា​ផែនការ​ការងារ​ និង​គោលដៅ​នៃ​គម្រោង​នឹង​ត្រូវ​បាន​សម្រេច​ដោយ​ជោគជ័យ​។​ នាង​ដឹកនាំ​ការងារ​រចនា​និង​អភិវឌ្ឍ​គេហទំព័រ​ ត្រួតពិនិត្យ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​ក្រុមការងារ​ផ្នែក​មាតិកា​និង​គេហទំព័រ​ និង​ផ្តោត​ជា​អាទិភាព​លើ​ផែនការ​សកម្មភាព​គម្រោង​។​ វ​ឌ្ឍ​នា​ក៏​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រុមការងារ​អូ​ឌី​ស៊ី​ផ្សេង​ទៀត​ក្នុង​ការ​តាមដាន​ចរាចរណ៍​គេហទំព័រ​ (Web​ Traffic)​ និង​រក្សា​អោយ​បាន​នូវ​គុណភាព​នៃ​មាតិកា​ដោយ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ ភាព​ត្រឹមត្រូវ​បំពេញ​ទៅ​តាម​ស្តង់ដារ​ដែល​បាន​តម្រូវ​ ទាំង​ភាព​ត្រឹមត្រូវ​ និង​ពេញលេញ​។​

​មុន​ពេល​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ វ​ឌ្ឍ​នា​បាន​ធ្វើ​ជា​ជំនួយការ​ស្រាវជ្រាវ​ក្រោម​គម្រោង​ (LWR-ID/2009/046)​ របស់​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ (ACIAR)​ និង​គម្រោង​ស្រាវជ្រាវ​ផ្សេង​ទៀត​នៅ​សាកលវិទ្យាល័យ​។​ វ​ឌ្ឍ​នា​បាន​បញ្ចប់​បរិញ្ញាបត្រ​វិស្វករ​ ជំនាញ​វិស្វកម្ម​ធនធានទឹក​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ នៅ​ឆ្នាំ​២០១៤​។​