សុខ​ ហាំ​ង​ឃាង​

​មន្ត្រី​ផ្នែក​ទំនាក់ទំនង​

ឃាង​ ទទួល​បន្ទុក​ផលិត​សម្ភារៈ​ទំនាក់ទំនង​ និង​គាំទ្រ​សកម្មភាព​ផ្សេងៗរួម​ទាំង​វគ្គ​បណ្តុះបណ្តាល​ សិក្ខាសាលា​ និង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ និង​ដៃគូ​សំខាន់ៗ​​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ (អូឌីស៊ី)។​ លោក​ក៏​សរសេរ​អត្ថបទ​ប្លុក​អំពី​សកម្មភាពផ្សេងៗ​ដែល​រៀបចំ​ដោយ​អូឌីស៊ី​ផង​ដែរ​។​

​ឃាង​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពី​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញក្នុង​ឆ្នាំ​២០២២​ ហើយ​លោក​ក៏​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ នៃ​វិទ្យាស្ថាន​ភាសាបរទេស​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២១​ ផង​ដែរ​។​ មុន​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ លោក​ធ្លាប់​ធ្វើ​ជា​បុគ្គលិក​ហាត់​ការ​ផ្នែក​សារព័ត៌​មាននៅ​វី​អូ​ឌី​ខ្មែរ​ និង​ Coconut​ Bangkok​ ប្រទេស​ថៃ​ ដែល​អត្ថបទ​របស់​លោក​ផ្ដោត​លើ​បញ្ហា​សង្គម​ និង​ជីវិត​កំសាន្ត​ ។​