សួ​ស​ ធីតា​

​មន្ដ្រីផ្នែក​ទំនាក់ទំនង​

ធីតា​ បាន​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ជា​មន្ត្រីផ្នែក​ទំនាក់ទំនង​ ដែល​គាំទ្រ​សកម្មភាព​បណ្តុះបណ្តាល​លើ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ គាត់​ក៏​ទទួលខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ ការ​បង្កើត​ខ្លឹមសារ​/​មាតិកា​បណ្ដាញ​សង្គម​ និង​ការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ចូលរួម​ចំណែក​ក្នុង​ការ​រចនា​សម្ភារៈ​ទំនាក់ទំនង​តាម​ទម្រង់​អន​ឡាញ​ និង​បោះពុម្ព​ផង​ដែរ​។​

​ធីតា​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​ និង​សេដ្ឋកិច្ច​អន្តរជាតិ​ពី​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ និង​គោលនយោបាយ​សាធារណៈ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ មុន​ពេល​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ គាត់​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ជា​មន្ត្រី​ទំនាក់ទំនង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​សម្រាប់​ស្ថាប័ន​សារព័ត៌មាន​ផង​ដែរ​។​