វេនលីង (អេមី) ឡៃ
សហការីកម្មវិធី និងយុទ្ធសាស្ត្រ
អេមី បានចូលរួមជាមួយអូឌីស៊ី ក្នុងខែតុលា ឆ្នាំ២០២៥ ក្នុងនាមជាសហការីកម្មវិធី និងយុទ្ធសាស្ត្រ។ គាត់ផ្តល់ការប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រ និងការអភិវឌ្ឍគម្រោង ព្រមទាំងរួមចំណែកដល់ការសិក្សាស្រាវជ្រាវ និងការរៀបចំសេចក្តីព្រាងសំណើរគម្រោង និងរបាយការណ៍សម្រាប់ម្ចាស់ជំនួយ។ ជាអ្នកស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស គាត់ផ្តោតលើគោលនយោបាយសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប និងការរំលោភសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍ និងបរិបទពិភពលោកផ្សេងទៀត។ គាត់ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Jean Moulin (Lyon III) ជាមួយនឹងជំនាញផ្នែកភាសាបារាំង យុទ្ធសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។