បរិស្ថាន និងធនធានធម្មជាតិ

លោក​ ហ៊ុន សែន លើក​ពី​ការប្រែប្រួល​អាកាសធាតុដែលជា​បញ្ហា​ធំ ទាមទារ​ឱ្យ​មនុស្ស​ទាំងអស់​ប្រុងប្រយ័ត្ន ហើយ​មិនដឹងថា នឹង​នាំមក​នូវ​ផលវិបាក​អ្វីខ្លះ​នោះទេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា នៅលើ​ពិភពលោក​នេះ រឿង​ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ធំ​ណាស់ ដែល​ទាមទារ​ឱ្យ​មនុស្ស​ទាំងអស់​គ្នា​ប្រុងប្រយ័ត្ន ហើយ​មិនដឹងថា តើ​ការប្រែប្រួល​អាកាសធាតុ នឹង​នាំមក​នូវ​ផលវិបាក​អ្វីខ្លះ​នោះទេ​។ ...

រី សុចាន់
https://www.postkhmer.com/national/2023-03-31-0857-248614.html

លោក ​អ៊ុំ រាត្រី​៖ កសិកម្ម​ជា​វិស័យ​អាទិភាព​នៅ​បន្ទាយមានជ័យ​

អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​អះអាងថា កសិកម្ម​ជា​វិស័យ​អាទិភាព​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​ក្នុងចំណោម​ពលរដ្ឋ​ប្រមាណ​៨០​ម៉ឺន​នាក់ គឺមាន​ ៨៥ ​ភាគរយ​ជា​អ្នក​ប្រកប​របរ​កសិកម្ម ហើយ​ក្នុង​ ១​ ឆ្នាំៗ ពលរដ្ឋ​អាច​ប្រមូល​ផល​ស្រូវ​បាន​ប្រមាណ​ពី ​៩ សែន ទៅ​ ១ ​លាន​តោន​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-29-0848-248521.html

អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​យុទ្ធនា​ការដាំ​ដើមឈើ​ជាង ​១​ ពាន់​ដើម​បន្ថែមទៀត ដើម្បី​អភិរក្ស​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ជាង​ ១ ​ពាន់​ដើម ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​បន្ត​ដាំ​ក្នុង​យុទ្ធនា​ការដាំ​ដើមឈើ​បន្ថែម​នៅ​បរិវេណ​ខាងលិច​ត្រពាំង​សេះ ដើម្បី​អភិរក្ស​រមណីយដ្ឋាន​អង្គរ​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-03-29-1349-248530.html

រដ្ឋាករទឹក និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​ដឹក​ទឹក​ចែកជូន​ពលរដ្ឋ​ដែល​ខ្វះ​ទឹក​

បន្ទាប់ពី​ប្រជាពលរដ្ឋ​ត្អូញត្អែរ​អំពី​ការខ្វះ​ទឹក​ប្រើប្រាស់ ដោយ​គ្មាន​ទឹក​ក្នុង​បណ្ដាញ​ផ្គត់​​ផ្គង់ ក្រុមការងារ​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ដែនដី កំពុង​សហការ​ជាមួយ​អង្គភាព​ពន្លត់​អគ្គិភ័យ ដើម្បី​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ ក្នុង​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-03-27-0842-248447.html

ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​បរិស្ថាន​

​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ជាមួយ​មនុស្ស​មក​ពី​ជុំវិញ​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​អបអរ​ផែនដី​ និង​ជំរុញ​ឱ្យ​មានការ​អនុវត្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​បន្ថែម​ទៀត​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​ Power​ for​ the​ Hour​ for​ Earth​ ប្រចាំឆ្នាំ​។​ ...

Marissa Carruthers
https://kiripost.com/stories/earth-hour-highlights-the-importance-of-the-environment

ក្រសួង​បរិស្ថាន ​សោក​ស្ដាយ​ការ​បាត់បង់​សត្វ​ដំរីព្រៃញី ១ ក្បាល​នៅ​ខេត្ត​មណ្ឌល​គិរី

ក្រសួង​បរិស្ថាន បាន​បង្ហាញពី​ការ​សោក​ស្ដាយ​ដែល​សត្វ​ដំរីព្រៃ​ញី ១ ​ក្បាលនៅ​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​បាត់​បង់​ជីវិត ដោយ​សង្ស័​យ​ថា ​​រអិល​ជើង​ធ្លា​ក់ជម្រាលភ្នំ​បណ្តាលឱ្យងា​ប់កា​លពី​ថ្ងៃទី​ ២៤ ខែមីនា។ ...

ជា សុខនី
https://www.postkhmer.com/national/2023-03-26-1923-248436.html

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​ប្រជានេសាទ ដើម្បី​កុំឱ្យ​សត្វ​ផ្សោត​បន្ត​ងាប់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​ប្រជានេសាទ​នៅ​តំបន់​សត្វផ្សោត ដើម្បី​ធានា​ថា ពួកគាត់​បញ្ឈប់​ការ​បន្ត​ដាក់​មង ដើម្បី​ទប់ស្កាត់​ការ​បន្ត​ងាប់​របស់​សត្វផ្សោត​ត​ទៅ​ទៀត។ ...

រី សុចាន់
https://www.postkhmer.com/national/2023-03-25-1114-248395.html

ក្រសួង​និង​អង្គការ​ដៃគូ រៀបចំ «ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី»ដើម្បី​រួមគ្នា​អភិរក្ស​ជីវៈចម្រុះ

ក្រសួង​បរិស្ថាន និង​បណ្តា​ស្ថាប័ន អង្គការ​ដៃគូ បានរៀបចំ «ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី»នៅ​កម្ពុជា​ដែល​ទិវា​នេះ​គឺជា​និមិត្តរូប​នៃ​ការបង្រួប​បង្រួម និង​បាន​អំពាវនាវ​ដល់​ប្រជាជនក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក​ឱ្យ​អនុវត្ត​សកម្មភាព​វិជ្ជមាន​បន្ថែមទៀត ដើម្បី​ស្តារ​ភពផែនដី​ឡើងវិញ​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-03-25-0805-248405.html

រដ្ឋាករទឹកសុំឱ្យ​ពលរដ្ឋ​យោគយល់ ខណៈ​នឹង​ខំ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ជាជំហានៗ

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​អតិថិជន ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ខណៈ​អង្គភាព​នេះ អះអាងថា នឹង​ខំធ្វើការ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​បាន​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ និង​ជា​ជំហានៗ ចាប់ពី​ខែ​ឧសភា​ឆ្នាំ ២០២៣ តទៅ។​ ...

សែម ពិសី
https://www.postkhmer.com/national/2023-03-24-1121-248364.html

លោក សាយ សំអាល់៖ សុខ​សន្តិភាព ​អនុញ្ញាត​ឱ្យ​ប្រជាជន​មាន​ឱកាស​ការងារ​ប្រសើរ​ជាងមុន ​ហើយ​បាន​កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង​នូវ​ការពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើក​ឡើង​ថា «សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និងស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច បាន​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា មាន​ឱកាស​ការងារ​ប្រសើរ​ជាង​មុន, កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង​នូវ​ការពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ ថែម​ទាំង​មាន​ការគិតគូរ​អំពី​សុខុមាលភាព បរិស្ថាន និងជីវៈ​ចម្រុះ​ច្រើន​ជាងមុន»។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-24-0647-248370.html

ប្រតិភូ​កម្ពុជា ៧ រូប​ ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ថៃ ​ពាក់ព័ន្ធ​ទៅនឹង​ការឆ្លើយតប​នឹង​បទល្មើស​បរិស្ថាន និងការ​គំរាមកំហែង​ជីវសាស្ត្រ​

ប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​ស្តីពី “​ការឆ្លើយតប​អន្តរ​ស្ថាប័ន​រួមគ្នា លើ​បទល្មើស​បរិស្ថាន និង​ការគំរាម​កំហែង​ជីវសាស្ត្រ​” ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣។​ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-24-0923-248356.html

មន្ត្រី​ក្រសួង​បរិស្ថាន ​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​វិស័យ​ឯកជន ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ ​និង​ដោះស្រាយ​ការប្រែ​ប្រួល​អាកាស​ធាតុ​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ ​នៅ​ក្រសួង​បរិស្ថាន ​នា​ថ្ងៃទី​ ២២ ​ខែមីនា ​លោក ​ជួប ប៉ារីស​ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ ​និង​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-22-1839-248287.html

អំពាវនាវ​រក​ជំនួយ​ ១​ ដុល្លារ​ ដើម្បី​គាំទ្រ​ការ​អភិរក្ស​សត្វ​ដំរី​

​អង្គការ​មួយ​ដែល​ផ្តោត​ដល់​ការ​អភិរក្ស​សត្វ​ដំរី​ក្នុង​ប្រទេស​កម្ពុជា​កំពុង​អំពាវនាវ​រក​ការ​បរិច្ចាគ​ ១​ ដុល្លារ​សម្រាប់​យុទ្ធនាការ​ដើម្បី​ស្នាមញញឹម​ដំរី​ សម្រាប់​អភិរក្ស​សត្វ​ដំរី​ និង​សហគមន៍​ដែល​មើលថែ​សត្វ​ដំរី​នៅ​ជើងភ្នំ​គូលែន​។​ ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodia-call-for-1-donations-to-support-elephant-conservation

ទីលាន​ចាក់សំរាម​ ខេត្តបាត់ដំបង​ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ ដើម្បី​ចូលរួម​លើកកម្ពស់​អនាម័យ​

​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទីលាន​ចាក់សំរាម​ដ៏​ធំ​មួយ​ក្នុង​ក្រុង​បាត់ដំបង​ ក្នុង​គម្រោង​ទន្លេសាប​ដំណាក់កាល​ទី​២​ ក្រោម​កម្ចី​ធនាគារអភិវឌ្ឍន៍អាស៊ី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LHqViO

ក្រសួងបរិស្ថាន​និង CI នឹង​ជំរុញ​ការពង្រីក​ទីផ្សារ​លក់​កាបូន​នៅ​ព្រៃ​ឡង់

ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​អន្តរជាតិ (CI)​ នឹង​ជំរុញ​ទៅលើ​ការពង្រីក​ទីផ្សារ​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ឆ្នាំ​ ២០២៣ នេះ​ដើម្បី​បាន​ថវិកា​សម្រាប់​ពង្រឹង​ទៅលើ​ការអភិរក្ស​តំបន់ការពារធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-03-21-0913-248221.html

ទីលាន​ចាក់សំរាម​ទំហំ​ជិត​ ២១​ ហិកតា ​ក្នុងស្រុក​បាណន់​បាន​បើក​ដំណើរការ​

ទីលាន​ទុកដាក់​សំរាម​ទំហំ​ប្រមាណ​ជិត​ ២១ ​ហិកតា មាន​ទីតាំងនៅ​ក្នុងភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវបាន​បើក​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ​២០ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេ​សាប ជំហាន​ទី ២ ក្រោម​កម្ចី​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-03-21-0910-248220.html

ក្រសួង​ទទូច​ជាថ្មី​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ផ្សោត​

ក្រសួងកសិកម្ម​បាន​ទទូច​ជាថ្មី​ដល់​ប្រជា​នេសាទ​ឱ្យ​ឈប់​ប្រើប្រាស់​មង សន្ទូច​រនង និង​ឧបករណ៍​នេសាទ​មិន​ស្របច្បាប់​ដទៃទៀត​ក្នុង​តំបន់​សត្វ​ផ្សោត ដើម្បី​ធានា​និរន្តរ​ភាព​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ បន្ទាប់ពី​ប្រទះឃើញ​ផ្សោត ​១​ ក្បាល​ថ្មី​ទៀត​បាន​ស្លាប់​ដោយ​ជាប់​មង​នៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-21-0925-248218.html

ទីលានទុកដាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានដាក់ឱ្យពលរដ្ឋ​ប្រើប្រាស់

ទីលានទុកដាក់សំរាមក្នុងខេត្តបាត់ដំបង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ទីតាំងនោះ ត្រូវបានធ្វើ​ឡើងក្នុងរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ដែលអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគីប។  ...

សែម ប្រាក់ដាវ
https://thmeythmey25.com/detail/93971

​ដី​ព្រៃ​ជាង​ ៥០​ហិ​កតាក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ ត្រូវ​បាន​គេ​ឈូស​ឆាយ​

​ដី​ព្រៃ​ជាង​ ៥០​ហិ​កតា​ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ ដាំ​ដើម​ស្រល់​ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ កាប់​ឆ្ការ​ ក្នុង​គោលបំណង​ធ្វើ​របង​នៅ​តំបន់​នោះ​ ដើម្បី​ទាមទារ​កម្មសិទ្ធិ​ ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ខេត្តមណ្ឌលគិរី​ ចុះ​ត្រួតពិនិត្យ​។​ .. ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501258524/more-than-50-hectare-forest-land-in-economic-concession-cleared/

​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​កើនឡើង​

​ចំនួន​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ដែល​រាលដាល​ពាសពេញ​ខេត្តកំពង់ធំ​ ព្រះ​វិហារ​ ក្រចេះ​ និង​ស្ទឹង​ត្រែង​ បន្ត​កើនឡើង​។​ អនុរក្ស​ឧទ្យាន​បាន​បង្ក្រាប​បទល្មើស​ចំនួន​ ៤០៨​ លើ​ផ្ទៃដី​ ២.០០០​ ហិ​កតា​ និង​បាន​ចាប់ខ្លួន​ជា​ច្រើន​នាក់​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501258749/prey-lang-wildlife-sanctuary-forest-crimes-on-the-rise/

រដ្ឋបាល​ស្រុក​អូររាំង​ កំពុង​បន្តរកមុខ​ជន​ល្មើស​កាប់​រាន​ដីព្រៃ​រដ្ឋ​ជាង ​៥០​ ហិកតា​ឱ្យមក​ទទួល​ខុស​ត្រូវ​

នៅ​ពេល​នេះ ក្រុម​សមត្ថ​កិច្ច​ជំនាញកំ​ពុង​បន្ត​ស្រាវ​ជ្រាវ​រក​អត្ត​សញ្ញាណ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស​កាប់​រាន និង​ឈូស​ឆាយ​ដីព្រៃ​ក្នុង​តំបន់​ការពារ​ខេត្ត​មណ្ឌល​គិរី​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ឱ្យ​តុលា​ការ​ចាត់​វិធាន​ការទៅ​តាម​ផ្លូវ​ច្បាប់​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-03-21-0838-248224.html

គម្រោង​ ៤២,៨​ លាន​ដុល្លារ​ដើម្បី​ជួយ​ជន​ងាយ​រង​គ្រោះ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

​មូលនិធិ​អាកាសធាតុ​បៃតង​ កាលពី​ថ្ងៃ​ពុធ​បាន​អនុម័ត​ទឹកប្រាក់​ចំនួន​ ៤២,៨​ លាន​ដុល្លារ​សម្រាប់​គម្រោង​ PEARL​ របស់​អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ ដើម្បី​បង្កើន​សមត្ថភាព​បន្សាំ​របស់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​តាម​ដង​ទន្លេសាប​ភាគ​ខាងជើង​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​នៃ​ការ ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodia-a-43m-project-to-help-vulnerable-adapt-to-climate-change-given-green-light

សត្វ​ផ្សោត​ងាប់​លើក​ដំបូង​ក្នុងឆ្នាំនេះ​ ក្តី​បារម្ភ​ពី​ការ​អភិរក្ស​កើនឡើង​

​ផ្សោត​ទឹកសាប​មួយ​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ដែល​ជា​ករណី​ដំបូង​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​សម្រាប់​ឆ្នាំ​២០២៣​ ហើយ​អ្នក​អភិរក្ស​ព្រួយបារម្ភ​អំពី​សក្តានុពល​នៃ​ការ​ផុត​ពូជ​របស់​ពួក​វា​។​ ​ ...

តេង យ៉ាលីរ៉ូហ្សី
https://cambodianess.com/article/first-dead-dolphin-of-the-year-conservation-worries-rise

កម្ពុជា​ចូលរួម​កិច្ចប្រជុំ​គ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​នៅ​វៀតណាម ៥ ថ្ងៃ

លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ចូលរួម​កិច្ចប្រជុំ​ស្តីពី​មន្ដ្រីជាន់​ខ្ពស់​ទទួល​បន្ទុក​អនុវត្តន៍​ពិធី​សារ​ម៉ុងរ៉េអាល់ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​សិក្ខា​សាលាគយ​បៃតង ស្តីពី​ការគ្រប់គ្រង​និងការរាយការណ៍​អំពី​ការធ្វើ​ពាណិជ្ជកម្ម​សារធាតុ​បំផ្លាញស្រទាប់​អូហ្សូន និង​សារធាតុ​ហាយដ្រូហ្លុយ​អរ៉ូកាបូន (ODS/HFC) រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃ​ទី១៣-១៧ ខែមីនា នៅទី​ក្រុង​ហាឡុង ប្រទេស​វៀតណាម។ ...

រី សុចាន់
https://www.postkhmer.com/business/2023-03-18-0714-248147.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ycjFe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!