ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង

កម្ពុជា​ដាក់ឱ្យអនុវត្ត​​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ GTAS​ ជា​ផ្លូវការ​

រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្ត​​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស (Global Travel Assessment System – GTAS) នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​រំពឹងថា វា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គយ​និង​រដ្ឋាករ​កម្ពុជា និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-0947-235290.html

លោក​ ស៊ុន ចាន់ថុល ឱ្យ​ម្ចាស់​រថយន្ដ​កន្លះ​លាន​​គ្រឿង​ទៅធ្វើ​ឆៀក

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ប្រមាណ​កន្លះ​លាន​គ្រឿង ប្រញាប់​ទៅ​ឆៀក​ឱ្យ​ទាន់​ពេលវេលា ខណៈ​ទីតាំង​ផ្ដល់​សេវាកម្ម​នេះ​កំពុងតែ​នៅ​ជិត​ពលរដ្ឋ ដែលជា​ការបង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-29-1027-234050.html

ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

​ក្នុង​រយៈ​ជាង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​រក​ចំណូល​​បាន​ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន បាន​ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក​ ខណៈ​អន្តរក្រសួង​កំពុង​បន្ត​ខិតខំ​ធ្វើជា​មួយក្រុម​ហ៊ុន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​លេខ​ពិសេស​នេះ​បន្ថែមទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html

សាលា​រាជធានី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើ​រថយន្តក្រុង​ឡើងវិញ​ ដើម្បី​បន្ថយ​ចំណាយ​ និង​មាន​សុវត្ថិភាព

សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ឡើងវិញ​ដើម្បី​កាត់​​បន្ថយថ្លៃ​ចំណាយ ស្របពេល​តម្លៃ​សាំង​លើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ ហើយ​ការប្រើប្រាស់​តាម​មធ្យោបាយ​មួយ​នេះ​ក៏​ផ្តល់​សុវត្ថិភាព​ដល់​អ្នកធ្វើដំណើរ​ផងដែរ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-16-1039-233391.html

ក្រសួងសាធារណការ​​ និង​ដឹក​ជញ្ជូន រៀបចំ​ផែនការ​ជំរុញ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

ស្របនិន្នាការ​ពេញ​និយម​ទូទាំង​សកល​លោក​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន​រៀប​ចំ​សិក្ខាសាលា​អន្តរ​ក្រសួង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គោល​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា។ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-03-12-1009-233240.html

GMAC បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅតាម​រោងចក្រ​សហគ្រាស

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅ​តាម​រោងចក្រ​សហគ្រាស​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-12-1702-233258.html

ក្រុមការងារ គសចក បញ្ចប់​ការរៀបចំ​ច្បាប់​ស្តីពី​​ចរាចរណ៍​ផ្លូវគោក​ថ្មី​ និង​គ្រោង​ដាក់​ឱ្យប្រើ​នៅ​ឆ្នាំនេះ

ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គសចគ​) បាន​បញ្ចប់​ការរៀបចំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​គ្រោង​បញ្ចប់​ឱ្យបាន​សព្វគ្រប់​ដាក់ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​ ២០២២ ​នេះ ដែល​ការរៀបចំ​ច្បាប់​នេះ​ជាថ្មី​ឡើងវិញ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការ​អនុវត្ដ​ច្បាប់ និង​អ្នកប្រើប្រាស់​ផ្លូវ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-11-1058-231547.html

ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២១ កើនឡើង ២៨%

ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២១ មាន​បរិមាណ ៥៥ ​ពាន់​តោន​កើនឡើង ២៨ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-10-1135-231470.html

បណ្ដុះបណ្ដាល​មន្ត្រី​​នគរបាល​ ៥៧ ​រូប​ លើ​​ការគ្រប់គ្រង​ទិន្នន័យ​​បទល្មើស​ចរាចរណ៍

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បើក​វគ្គបណ្តុះបណ្តាល​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​ ៥៧​ រូប​ស្ដីពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ និង​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ដើម្បី​បង្កើន​សមត្ថភាព​លើ​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ករណី ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-09-0936-231373.html

គ្រោង​អគារ​របស់ ជីប ម៉ុង ថៅ​វើ បាន​ឡើងដល់​ជាន់ខ្ពស់​បំផុត​

អគារ ជីប ម៉ុង ថៅ​វើ កម្ពស់ ៤៥​ជាន់​(​ស្មើនឹង ១៨៥​ ម៉ែត្រ​) ដែលមាន​ទុនវិនិយោគ​សរុប ២៣០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន ជីប ម៉ុង បានប្រកាស​ពី​ការបញ្ចប់​គ្រោង​អគារ​ដល់​ជាន់​កំពូល​ហើយ​កាលពី​ថ្ងៃទី​១៤ ខែមករា​កន្លងមក​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-15-0945-230105.html

តំណាង​ពលរដ្ឋ​ជាង​ ១០ ​គ្រួសារ តវ៉ា​រក​​ដំណោះស្រាយ​ដី​ពី​ការសាងសង់​ផ្លូវ​ ៣០ ​ម៉ែត្រ

ប្រជាពលរដ្ឋ​ប្រមាណ​ ៣០ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ពី​គម្រោង​សាងសង់​ផ្លូវ​ឈ្មោះ​សម្ដេច ហ៊ុន នាង ដែល​តភ្ជាប់​ពី​ផ្លូវ​ ៦០ ​ម៉ែត្រ​ (​ផ្លូវ​សម្ដេច​តេជោ​ ហ៊ុន សែន​) ​មក​ផ្លូវ​ ៣៧១ ដែល​បាន​ប៉ះពាល់​ទៅលើ​ខ្នងផ្ទះ​របស់​ពួកគេ​ជាង​ ១០ ​គ្រួសារ ដោយ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-17-1003-226967.html

ក្រសួង​មហាផ្ទៃ​សម្រេច​បង្កើត​ភូមិថ្មី​មួយឈ្មោះ «ភូមិ​ព្រៃ​តា​ឡូញ» នៅក្នុង​ស្រុក​បវេល

ក្រសួង​មហាផ្ទៃ​សម្រេច​បង្កើត​ភូមិ​ថ្មី​មួយ​ទៀត​ឈ្មោះ «​ភូមិ​ព្រៃ​តា​ឡូញ»​ ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង ឃុំប​វេ​ល ស្រុក​ប​វេ​ល ខេត្ត​បាត់ដំ​បង ដោយ​យោង​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត​នេះ។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-10-24-1735-225603.html

អង្គការ JICA ផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់គម្រោងពង្រីកការផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ប្រាក់កម្ចីសម្បទានប្រមាណ ៥៨ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3b3gmD3

UPDIS ត្រូវបាន​ជ្រើសរើស​ឱ្យ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានជ្រើសរើស​យក​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) ​របស់​ប្រទេស​ចិន ដើម្បី​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទិក និង​រមណីយដ្ឋាន​ក្នុង​តំបន់​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-19-1410-225311.html

មន្ត្រី៖ រថយន្ត​ ២១៧ ​គ្រឿង ​ត្រូវបាន​ម្ចាស់​យក​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​ឃាត់​ករណី​ដឹក​លើស​ទម្ងន់

មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា​រថយន្ត​ធុន​ធ្ងន់​ដែល​សមត្ថកិច្ច​ឃាត់ ករណី​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន​ ២១៧ ​គ្រឿង ​ត្រូវ​បាន​ម្ចាស់​មក​ទទួលយក​វិញ​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត ខណៈ​រថយន្ត​ល្មើស​ ១២ ​គ្រឿង​ទៀត ម្ចាស់​កំពុង​បំពេញបែបបទ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-11-1052-224832.html

តំណាង​ពលរដ្ឋ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ភូមិ​ ១៦ និង​ ១៧ ស្នើសុំ​សាលាក្រុង​អភិវឌ្ឍ​នៅនឹងកន្លែង

ពលរដ្ឋ​រង​ផលប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​ភូមិ​ ១៦ និង​ ១៧ ស្ថិតក្នុង​ខណ្ឌទួលគោក ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​គោលការណ៍​អភិវឌ្ឍន៍​នៅនឹង​កន្លែង បន្ទាប់ពី​ពួកគេ​បង្ហាញ​ជំហរ​បដិសេធ​ក្នុង​ការទទួល​យក​ដំណោះស្រាយ​ដែល​ត្រូវ​ប្តូរ​ទីតាំង​ឆ្ងាយ​ពី​ទីលំនៅ​បច្ចុប្បន្ន​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-28-0955-224308.html

ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​ និង​អ្នក​នាំចូល​យានយន្ដ​ថ្មី​សុំ​អាជ្ញាប័ណ្ណ​ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ និង​អ្នក​នាំចូល​យានយន្ត​ថ្មី​មក​កម្ពុជា​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​បញ្ជាក់​សុវត្ថិភាព​ផលិតផល​យានយន្ត​របស់ខ្លួន​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-09-22-0911-224007.html

ភ្នំពេញ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ជំនាញ​គ្រប់គ្រង​ចរាចរណ៍​

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA)​ និង​សាលាក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​បុគ្គលិក​គ្រប់គ្រង​ចរាចរណ៍​។​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50939298/pp-improves-traffic-management-skills/

ក្រសួង​ហាម​បំពាក់​ស្លាក​លេខ ខ.ម លើ​រថយន្ត​ឯកជន​ និង​ជំរុញ​​ឱ្យ​ម្ចាស់​ទៅ​បង់ពន្ធ

ក្រសួង​ការពារជាតិ​ចេញ​បទបញ្ជា​ហាម​រថយន្ត​ឯកជន​បំពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ (​ខ.ម) ​និង​បាន​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឯកជន​ដែល​កំពុង​ជ្រកក្រោម​ស្លាក​លេខ​ពិសេស​នេះ​រួសរាន់​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​គយ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-22-0933-224009.html

អង្គការ JICA ផ្តល់ការគាំទ្រដើម្បីធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ការគាំទ្រដើម្បីរួមចំណែកពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39pAQVF

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​អង្គរ យក​យានជំនិះ​ទៅ​ចត​កន្លែង​ផ្ញើ

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​យ៉ាងទទូច​ដល់​សាធារណជន ដែល​ចូល​ទស្សនា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវយក​យានជំនិះ​របស់​ខ្លួន​ទៅ​ចត​នៅ​កន្លែង​ផ្ញើ ចៀសវាង​ការចត​យានយន្ត​នៅតាម​ដងផ្លូវ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព និង​តម្លៃ​នៃ​ប្រាង្គ​ប្រាសាទ​នានា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-08-1355-223227.html

ទីស្ដីការ​ស្នើការ​អនុវត្ត​វិធានការ​លើ​រថយន្ត​ស្លាក​លេខ​រដ្ឋ ខ.ម និង​ ន.ប ឆ្នាំ​ ២០២១

មន្ត្រីជាន់ខ្ពស់​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ឧបនាយករដ្ឋមន្ត្រី​អនុវត្ត​វិធានការ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានយន្ត ឆ្នាំ​ ២០២១ ហើយ​រថយន្ត​ខុសច្បាប់​នឹងត្រូវ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​ ឬ​កម្ទេចចោល នូវ​រថយន្ត​ចង្កូតស្ដាំ​នៅ​ខែមិថុនា ឆ្នាំ​ ២០២២ បើ​ខកខាន កែ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង និង​រថយន្ត​ចង្កូត​ឆ្វេង ឯកជន​ដែល​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ.ម និង​ ន.ប ត្រូវបំពេញ​កាតព្វកិច្ច ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-07-0953-223144.html

​ការ​ហាមឃាត់​​រថយន្ត​ចង្កូត​ស្តាំ​

​មន្ត្រី​យោធា​ដែល​ធ្វើការ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ត្រូវ​បាន​បញ្ជា​ឱ្យ​ទប់ស្កាត់​ការ​រត់ពន្ធ​រថយន្ត​ចង្កូត​ស្តាំ​ចូល​ប្រទេស​។ ...

នៅ ស៊ីវត្ថា
https://www.phnompenhpost.com/national/right-hand-drive-ban-enforced

​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បើក​យុទ្ធនាការ​ចែកចាយ​ខិត្តប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍​ដល់​មន្ត្រីរាជការ​ ហើយ​បន្ទាប់​មក​សាធារណជន​ទូ​ទាំង​ប្រទេស​ ក្នុង​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ផ្តល់​ការ​អប់រំ​ទូទៅ​អំពី​ច្បាប់​ចរាចរណ៍​។​ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/campaign-raise-awareness-road-safety-under-way

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wbT6g
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!