រដ្ឋាភិបាល

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​បណ្តាល​មក​ពី​អាកាសធាតុ​មិនល្អ​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ក្រើនរំលឹក​សាធារណជន​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/cc2of

ជប៉ុន​ និង​កម្ពុជា​ សហការ​គ្នា​លើ​គំនិត​ផ្តួចផ្តើម​សិទ្ធិ​មនុស្ស​

​ជប៉ុន​ និង​កម្ពុជា​បាន​ស្វែងរក​ឱកាស​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិភាព​ គំនិត​ផ្តួចផ្តើម​ជំនួយ​មនុស្សធម៌​ និង​កិច្ចសហការ​ក្នុង​ឆាក​អន្តរជាតិ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​សិទ្ធិ​មនុស្ស​កម្ពុជា​-​ជប៉ុន​លើក​ទី​១២​ កាលពី​ម្សិលមិញ​។​ ...

សុ​ត​ ​គឹម​សឿន
https://www.khmertimeskh.com/501351940/japan-cambodia-collaborate-on-human-rights-initiatives/

អភិបាល​រាជធានី​ភ្នំពេញ​គ្រោង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​គម្រោង​ធំ​មួយ​ដើម្បី​ដោះស្រាយ​ទឹកជំនន់​

អាជ្ញាធរ​រាជធានី​ភ្នំពេញ​អាច​ស្នើ​ទៅ​រាជរដ្ឋាភិបាល​នូវ​គំនិត​ផ្តួចផ្តើម​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​រយៈពេល​វែង​ ដែល​ជា​យន្តការ​សម្រាប់​ដោះស្រាយ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501352470/phnom-penh-governor-plans-to-ask-the-royal-government-to-establish-a-major-project-to-solve-flooding/

​ប្រទេស​ចិន​ និង​អង្គការ​យូ​នី​សេ​ហ្វ​ បង្កើត​គម្រោង​ធន់​នឹង​អាកាសធាតុ​

​គណៈប្រតិភូ​មក​ពី​ប្រទេស​ចិន​ អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា​ និង​អង្គការ​យូ​នី​សេ​ហ្វ​ចិន​ បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​ ដើម្បី​វាយតម្លៃ​លទ្ធភាព​នៃ​ការ​អនុវត្ត​បច្ចេកវិទ្យា​ទឹក​ និង​អនាម័យ​ដែល​ធន់​នឹង​អាកាសធាតុ​ (WASH)​ ដែល​ជា ...

រី​ សុខ​ចាន់​
https://www.phnompenhpost.com/national/china-and-unicef-forge-climate-resilient-project

​អង្គការ​ពលកម្ម​អន្តរជាតិ​ អបអរសាទរ​ការងារ​របស់​កម្ពុជា​ស្តី​ពី​កិច្ច​គាំពារ​សង្គម​

​ក្រុមការងារ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​ការ​លើកកម្ពស់​ការងារ​សមរម្យ​បាន​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​ការងារ​សមរម្យ​ និង​គំនិត​ផ្តួចផ្តើម​ការពារ​សង្គម​។​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ ក៏​បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ពង្រឹង​កិច្ច​ខិតខំ ...

សុខ រក្សា
https://www.phnompenhpost.com/national/ilo-applauds-cambodias-work-social-protection-achievements

​មូលនិធិ​សហភាព​អឺរ៉ុប​ផ្តល់​អំណាច​ដល់​សហគមន៍​នេសាទ​

Action​ Education​ (​អតីត​ Aide​ et​ Action)​ ដែល​ជា​អង្គការ​របស់​បារាំង​កំពុង​ដឹកនាំ​គម្រោង​ CO-SAVED​ ដែល​មាន​គោលបំណង​ជួយ​ពលរដ្ឋ​ជិត​ ៤០០,០០០​ នាក់​នៅ​ក្នុង​សហគមន៍​នេសាទ​ដែល​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/eu-funds-empower-fishing-communities

​ពាណិជ្ជកម្ម​កម្ពុជា​-​អា​មេ​រិ​ក​កើន​ដល់​៥,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​មាន​ចំនួន​ ៥,៣​ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​ ១៤​ ភាគរយ​ពី​ ៦,២​ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​កាលពី ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501350472/cambodia-united-states-trade-reaches-5-3-billion-in-h1/

​ជំរុញ​ការ​លើកកម្ពស់​សមតុល្យ​យេ​ន​ឌ័​រ​សម្រាប់​អត្ថប្រយោជន៍​គ្រួសារ​ និង​សហគមន៍​៖​ បទ​ពិសោធន៍​ស្តី​ពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ជា​កសិករ​

​លោក​ ឃួ​ន​ តុ​ក​ ជា​ប្រធាន​សហគមន៍​អភិរក្ស​ជលផល​ត្រពាំង​គួ​យ​ ស្ថិត​នៅ​ភូមិ​សន្តិភាព​ ឃុំ​ដាន​រុន​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​ គាត់​គឺជា​អ្នកសម្របសម្រួល​ក្នុង​សហគមន៍​សម្រាប់​ការ​បណ្តុះបណ្តាល​ផ្នែក​ធុរកិច្ច​ និង​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ជា​កសិករ​ (WE-FBS)​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/3tm7r952

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ត្រូវ​បាន​បង្កើត​ឡើង​វិញ​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ សម្រាប់​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ ត្រូវ​បាន​បង្កើត​ឡើង​វិញ​ដោយ​ព្រះរាជក្រឹត្យ​ ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ កាលពី​ថ្ងៃ​ទី​២៦​ ខែសីហា​ ដោយឡែក​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/3e3vph2y

​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​

​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ទាំងអស់​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​ ជា​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ការ​ផ្សព្វផ្សាយ​វប្បធម៌​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/jtxtxsbp

កម្ពុជា​-​អា​មេ​រិ​ក​ បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​

កាលពី​ថ្ងៃ​ពុធ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើក​ទី​៥​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​អភិរក្ស​ និង​ជួសជុល​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/ycyskvcs

លោក​ ហ៊ុន​ សែន​ គាំទ្រ​ការ​កែទម្រង់​ តែ​មិន​គាំទ្រ​កា​រដក​មន្ត្រី​ចាស់​ដោយ​គ្មាន​មូលហេតុ​

លោក​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ បាន​ប្រកាស​គាំទ្រ​រាល់​ការ​កែទម្រង់​របស់​មន្ត្រី​បន្តវេន​នៅ​តាម​ក្រសួង​ និង​ស្ថាប័ន​ តែ​មិន​គាំទ្រ​រាល់​កា​រដក​មន្ត្រី​ចាស់​ដែល​ខំធ្វើការ​ចោល​ឡើយ​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/splpr

រដ្ឋមន្ត្រី​អប់រំ​ផ្អាក​បង្កើត​គ្រឹះស្ថានសិក្សា​ឯកជន​ថ្មី​ដើម្បី​វាយតម្លៃ​គ្រូបង្រៀន​សាលារៀន​រដ្ឋ​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ជួន​ ណា​រ៉ុ​ន​ បាន​សម្រេច​ផ្អាក​បណ្តោះអាសន្ន​ការ​បង្កើត​គ្រឹះស្ថានសិក្សា​ឯកជន​ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​វាយតម្លៃ​គ្រូបង្រៀន​នៅ​វិស័យ​អប់រំ​សាធារណៈ​ដែល​បាន​ទៅ​បង្រៀន​នៅ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងនោះ​។​ ...

ត​ន​ ​វិបុល​
http://rb.gy/qc3ns

ក្រសួង​អប់រំ​អះអាង​ថា​ សិស្ស​ប្រឡង​បាក់​ឌុ​ប​ជាប់​និទ្ទេស​ A​ B​ C​ មាន​អាទិភាព​ទទួល​ការងារ​ជា​គ្រូបង្រៀន​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​អះអាង​ថា​ សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​ ដែល​ ពិន្ទុ​ខ្ពស់​កម្រិត​និទ្ទេស​ A​ B​ C​ មាន​អាទិភាព​ទទួល​បានការ​ងារ​ជា​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្តិ​ ខណៈ​អ្នកជំនាញ​ខាង​វិស័យ​អប់រំ​លើក​ឡើង​ថា​ គួរ​ពង្រីក ...

ត​ន​ ​វិបុល​
http://rb.gy/35lel

​កម្ពុជា​ និង​ទី​ម័​រ​ឡេ​ស្តេ​ ពិភាក្សា​គ្នា​អំពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​

កម្ពុជា​ និង​ទី​ម័​រ​ឡេ​ស្តេ​ បាន​ពិភាក្សា​គ្នា​អំពី​កាលានុវត្តភាព​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ និង​ការ​សម្រួលការ​ធ្វើ​ដំណើរ​សម្រាប់​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/3n5dwfm8

​វៀតណាម​ ឡាវ​ កម្ពុជា​ សម្លឹង​មើល​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​សវន​កម្ម​

កិច្ចប្រជុំ​ត្រីភាគី​លើក​ទី​១០​ រវាង​ស្ថាប័ន​សវន​កម្ម​កំពូល​នៃ​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​ ក្រោម​មូលបទ​ “​អនុវត្ត​តាម​អនុសាសន៍​សវន​កម្ម​”​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ Da​ Nang​ ភាគ​កណ្តាល​ នា​ថ្ងៃ​ទី​២៩​ ខែសីហា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/pjp3cshw

​ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើ​អន្តរាគមន៍​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​

​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ធ្លាក់​ចុះ​នៃ​ប្រាក់​រៀល​ និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​អន្តរជាតិ​។​ ...

កង សុធា
https://www.khmertimeskh.com/501351238/nbc-to-intervene-in-foreign-exchange-market/

​ក្រសួងទេសចរណ៍​មាន​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០២៥​ នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​៦,៤​លាន​នាក់​

​ក្រសួងទេសចរណ៍​មាន​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០២៥​ នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​៦,៤​លាន​នាក់​ ហើយ​នៅ​ឆ្នាំ​២០២៦​ នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​៧​លាន​នាក់​ ។​ ...

ញាន ចំរុង
https://tinyurl.com/nc6e556h

​ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ចំនួន​៧​រូប​ជួប​ប្រជុំ​ជាមួយ​រដ្ឋសភា​ មុន​ពេល​ចាប់ផ្តើម​បេសកកម្ម​

ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ចំនួន​៧​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​លោកស្រី​ ឃួ​ន​ សុ​ដា​រី​ ប្រធានរដ្ឋសភា​ មុន​ពេល​ចេញ​ទៅ​ចាប់ផ្ដើម​បំពេញបេសកកម្ម​ការទូត​ប្រចាំ​នៅ​ប្រទេស​នានា​ដែល​ជា​មិត្ត​។​ ជំនួប​នេះ​ធ្វើ​នៅ​វិមាន​ រដ្ឋសភា​កាល​ថ្ងៃ​ចន្ទ​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/mpa4rpbx

​អង្គការ​ UNICEF​ ចាប់​ដៃគូ​ជាមួយ​ប្រទេស​ចិន​ ដើម្បី​អនុវត្ត​គម្រោង​សាកល្បង​បច្ចេកវិទ្យា​ទឹក​ស្អាត​ និង​អនាម័យ​ដែល​មាន​ភាព​ធន់​នឹង​អាកាសធាតុ​នៅ​កម្ពុជា​

សេចក្តី​ប្រកាស​ព័ត៌មាន​បានអោយ​ដឹង​ថា​ គណៈប្រតិភូ​មក​ពី​ប្រទេស​ចិន​ និង​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ (UNICEF)​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចាប់ផ្តើម​ធ្វើ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ ដើម្បី​សិក្សា​លទ្ធភាព​អនុវត្ត​គម្រោង​សាកល្បង​បច្ចេកវិទ្យា​ទឹក​ស្អាត​ និង​អនាម័យ​ដែល​ធន់​នឹង​អាកាសធាតុ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/dkmcrhxz

​រដ្ឋមន្ត្រី​ថ្មី​របស់​ក្រសួង​មុខងារសាធារណៈ​ប្ដេជ្ញា​កែទម្រង់​និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​

រដ្ឋមន្ត្រី​ថ្មី​របស់​ក្រសួង​មុខងារសាធារណៈ​ លោក​ ហ៊ុន​ ម៉ា​នី​ បាន​ប្ដេជ្ញា​កែទម្រង់​និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ ព្រមទាំង​ការ​លើក​ស្ទួយ​និង​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​សាធារណៈ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/5x37c96e

ទី​ម័​រ​ឡេ​ស្តេ​ទន្ទឹងរង់ចាំ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​

ឧបនាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្តេ​ លោក​ Francisco​ Kalbuadi​ Lay​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​របស់​លោក​កំពុង​ទន្ទឹងរង់ចាំ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ នា​ពេល​ដ៏​សម​ស្រប​របស់​លោក​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2z8vu8rn

​អគ្គលេខាធិការ​អាស៊ាន​ បាន​ផ្ញើ​លិខិត​អបអរសាទរ​ជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​ ដែល​ទើបបាន​តែងតាំង​ថ្មី​

ឯកឧត្តម​បណ្ឌិត​ កៅ​ គឹ​ម​ហួ​ន​ អគ្គលេខាធិការ​អាស៊ាន​បាន​ផ្ញើ​លិខិត​អបអរសាទរ​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/mr2z3eh6

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​

លោកស្រី​ Ursula​ von​ der​ Leyek​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ បាន​សម្តែង​ការ​អបអរសាទរ​ជូន​ចំពោះ​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​លោកស្រី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ធ្វើការ​ជាមួយ​ ឯកឧត្តម​បណ្ឌិត​ ដើម្បី​ជា​ផលប្រយោជន៍​ទៅ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2s3s34ae

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pZYTn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!