ការផ្តល់សេវានៅមណ្ឌលសុខភាព
- សរុបការផ្តល់សេវានៅមណ្ឌលសុខភាពមានក្នុងបញ្ជី៖៣៦
លេខសម្គាស់
|
សេវាសុខភាព
|
លម្អិត
|
ប្រភេទសេវា
|
ឯកសារយោង
|
---|---|---|---|---|
1 |
សេវា ពិគ្រោះ និងព្យាបាលជម្ងឺទូទៅ
|
ចុះឈ្មោះ, ចុះលេខ, សួរព័ត៌មាន, វាស់កម្តៅ, ថ្លឹងទម្ងន់, វាស់សម្ពាធឈាម, រាប់ជីពចរ, រាប់ចង្វាក់ដង្ហើម, ផ្តល់ព័ត៌មានពីផ្នែកដែល
ត្រូវទៅពិនិត្យ, សង្គ្រោះវេជ្ជសាស្រ្តបន្ទាន់បឋម
|
សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ
|
|
2 |
ចរាចរអ្នកជម្ងឺ
|
ចរាចរអ្នកជម្ងឺ ចាប់ពីកន្លែងទទួលអ្នកជម្ងឺ, ពិគ្រោះជម្ងឺទូទៅ កុមារនិងមនុស្សធំ/ពិគ្រោះសុខភាពមាតា និងទារក/សម្រាលកូន,
វះកាត់តូច រុំរបួស/ឱសថស្ថាន, រហូតសម្រាក ឬ បញ្ជូនបន្ត/ចេញពីមណ្ឌលសុខភាព(ត្រឡប់ទៅផ្ទះ)
|
សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ
|
|
3 |
សេវាសង្គ្រោះបន្ទាន់
|
ផ្តល់ជំនួយសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់មូលដ្ឋាន (ការថប់ដង្ហើម, ការលង់ទឹក, ការហូរឈាមដោយរបួស, ស្ហុក, ការប្រកាច់,
ភាពមិនដឹងខ្លួន, ការបាក់ឆ្អឹង, ការឆេះ និងរលាក, ការពុល, ឆ្កែខាំ, ពស់ចឹក និងសត្វមានពិសខាំ)
|
សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ
|
|
4 |
ការតាមដាន និងបញ្ជូនជម្ងឺ
|
សាកសួរល្អិតល្អន់ពីប្រវត្តិជម្ងឺ និងការព្យាបាលពីមុន, ពន្យល់ណែនាំពីពេលវេលានៃការត្រូវមកតាមដានជាទៀងទាត់, ករណីមាន
បញ្ហាសុខភាពស្មុគស្មាញមិនអាចទទួលការព្យាបាលនៅមណ្ឌលសុខភាពបាន ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ដើម្បីទទួលសេវាបង្គ្រប់
ដោយភ្ជាប់ជាមួយ លិខិតបញ្ជូនជម្ងឺ។
|
សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ
|
|
5 |
ការពិនិត្យអមវេជ្ជសាស្ត្រ
|
ការវិភាគទឹកនោមដោយប្រើ Dipstick (សង្ស័យជម្ងឺទឹកនោមផ្អែម), ពិនិត្យឈាមដោយប្រើ Rapid Test (រកកំហាប់អេម៉ូក្លូប៊ីន
ដើម្បីកម្រិតភាពស្លេកស្លាំង សម្រាប់ការព្យាបាល ឬបញ្ជូន), គ្រុនចាញ់ ដោយប្រើ Rapid Test និងរៀបចំកញ្ចក់ឈាមបញ្ជូនទៅ
មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែក, ពិនិត្យកំហាក រកមេរោគរបេង (ក្នុងករណីសង្ស័យថាមានជំងឺរបេងសួត ត្រូវយកកំហាក ឱ្យបាន ៣ដង ក្នុងរយៈពេល ២ថ្ងៃ) ដោយធ្វើភ្នាសកំហាក រួចបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍
នៃមន្ទីរពេទ្យបង្អែក, ធ្វើតេស្តរកវត្តមាននៃការមានផ្ទៃពោះ ដោយប្រើ Dipstick។ (សំគាល់ ៖ មណ្ឌលសុខភាពមួយចំនួន
មានផ្តល់ការធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់)
|
សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ
|
|
6 |
ការពិគ្រោះ ពិនិត្យមុនសម្រាលកូន
|
ការពិនិត្យផ្ទៃពោះត្រូវធ្វើឡើងទៅតាមពេលវេលាកំណត់ យ៉ាងតិច ៤ ដង (ត្រីមាសទី១ នៃគភ៌, ត្រីមាសទី២, ដើមត្រីមាសទី៣,
នៅពេលគភ៌គ្រប់ខែ)។ ការផ្តល់សេវាពិនិត្យផ្ទៃពោះ ត្រូវបានផ្តល់ជូនស្រ្តីមានផ្ទៃពោះ ដោយមិនវាយតម្លៃអំពីស្ថានភាពរៀបការ
ឬមិនទាន់រៀបការ។
|
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
7 |
ការសំរាលកូនករណីធម្មតា និងការសម្រាលកូនដោយជំនួយ
|
- សម្រាលកូនក្នុងករណីធម្មតា ដោយប្រើប៉ាតូក្រាហ្វ ធ្វើកំណត់ត្រាលើសៀវភៅសុខភាពមាតា និងធ្វើការគ្រប់គ្រងដំណាក់កាលទី ៣ នៃការឈឺពោះសម្រាលកូនដោយប្រើអុកស៊ីតូស៊ីន - កត់ត្រានូវរាល់ស្ថានភាពមេរោគអេដស៍ចំពោះស្ត្រីដែលមកសម្រាលកូននៅមណ្ឌលសុខភាព។ ស្ត្រីមានផ្ទៃពោះ ដែលមិនបានដឹងពី ស្ថានភាពផ្ទុកមេរោគអេដស៍ទាំងអស់ នឹងត្រូវបានធ្វើតេស្តពិនិត្យរកមេរោគអេដស៍ នៅពេលឈឺពោះសម្រាល។ ផ្តល់ឱសថប្រឆាំង មេរោគអេដស៍ទៅស្ត្រីមានផ្ទៃពោះដែលមានតេស្តមេរោគអេដស៍វិជ្ជមានទាំងអស់ នៅពេលឈឺពោះសម្រាល និងពេលសម្រាល និង ផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំពោះទារកក្រោយសម្រាល។ - ធ្វើការសង្គ្រោះបន្ទាន់ (ដេរទ្វារមាស ឬមាត់ស្បូនដាច់រហែក, ថ្នាំអង់ទីប៊ីយោទិក, អំបូរថ្នាំធ្វើឱ្យស្បូនកន្ត្រាក់ ថ្នាំបំបាត់ប្រកាច់ ការបារទំលាក់សុក ការបារសម្អាតស្បូន) និងបញ្ជូនស្ត្រីឱ្យទាន់ពេលវេលាទៅមន្ទីរពេទ្យបង្អែក ក្នុងករណីសម្រាលមានឧបសគ្គ និង តម្រូវការសេវាសម្ភពសង្គ្រោះបន្ទាន់។ |
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
8 |
ការពិិគ្រោះ ពិនិត្យ ថែទាំក្រោយសម្រាល
|
ផ្តល់ការថែទាំក្រោយសម្រាលក្រោយសម្រាលភ្លាម (តាមដានស្រ្តីរាល់ ១៥នាទីម្ដង ពិនិត្យកម្ដៅខ្លួន និងសភាពទូទៅរបស់ទារក ឱ្យទារកជញ្ជក់ដោះម្ដាយនៅម៉ោងដំបូង ។ល។)និងការថែទាំក្រោយសម្រាល ដែលត្រូវធ្វើតាមពេលវេលាកំណត់ ឬយ៉ាងតិចឱ្យបាន
២ដង។
|
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
9 |
ការផ្តល់ថ្នាំបង្ការដល់កុមារ និងមាតា, ស្ត្រី
|
វ៉ាក់សាំងការពារជម្ងឺតេតាណូស, របេង, ខាន់ស្លាក់, ក្អកមាន់, គ្រុនស្វិតដៃជើង, ក្អកមាន់, កញ្ជ្រិល និងរលាកថ្លើមប្រភេទបេ។
|
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
10 |
អាហារូបត្ថម្ភ
|
កម្មវិធីចិញ្ចឹមទារក និងកុមារ, កម្មវិធីតាមដាន លើកកម្ពស់ការលូតលាស់កុមារ, កម្មវិធីប្រយុទ្ធការពារភាពស្លេកស្លាំង (ផ្តល់ថ្នាំ
គ្រាប់ជាតិដែក, ទប់ស្កាត់ពពួកប៉ារ៉ាស៊ីត៖ គ្រុនចាញ់ ដង្កូវព្រូន រាគ និងអេដស៍), កម្មវិធីលុបបំបាត់បញ្ហាកង្វះជីវជាតិ "អា",
កម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដ។
|
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
11 |
សេវាបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន
|
- បង្ការស្ត្រី ដៃគូរួមភេទ រួមទាំងកូនគាត់ឱ្យជៀសផុតពីការឆ្លងមេរោគអេដស៍ - ការពារស្រ្តីផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសារគាត់ឱ្យជៀសផុតពីការរើសអើង និងមាក់ងាយ - ផ្តល់សេវាថែទាំ និងគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ - លើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាសុខភាពដែលមានគុណភាព និងទទួលបានប្រព័ន្ធព័ត៌មានស្តីពីសុខភាពបន្ត ពូជ មេរោគអេដស៍/ជម្ងឺអេដស៍ និងជម្ងឺកាមរោគ - ការទប់ស្កាត់ការឆ្លងរោគពីម្តាយទៅកូននៅក្នុងពេលពិនិត្យផ្ទៃពោះ តាមរយៈការផ្តល់ប្រឹក្សាមុនពេលធ្វើតេស្ត និងក្រោយពេល ធ្វើតេស្ត។ លាក់ការសម្ងាត់នៃព័ត៌មានដែលបានមក និងសេវានានាដែលត្រូវទទួល។ - ផ្តល់ការគាំទ្រជូនស្ត្រីទៅតាមពិធីសារជាតិដោយរាប់បញ្ជូលទាំងការប្រឹក្សា ការផ្តល់ថ្នាំប្រឆាំងនឹងមេរោគ ការពន្យារកំណើត ការរួមភេទដោយសុវត្ថិភាព ការចិញ្ចឹមទារក ការទប់ស្កាត់ការឆ្លងរោគឱកាសនិយមដទៃទៀត ជាពិសេសក្រោយពេលសម្រាល។ - ផ្តល់ការគាំទ្រផ្នែកផ្លូវចិត្ត រំលែកនូវការបារម្ភភ័យខ្លាច និងជួយទំនាក់ទំនងជាមួយបណ្តាញអ្នកគាំទ្រតាមសហគមន៍ ឬក្រុម មិត្តជួយមិត្ត។ |
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
12 |
ការថែទាំទារក និងកុមារ
|
ការថែទាំទារក ២៤ ម៉ោងក្រោយកំណើត, ការថែទាំទារកក្នុងរយៈពេល ៣-៦ថ្ងៃក្រោយកំណើត, ការថែទាំទារកក្នុងរយៈពេល ៦
សប្តាហ៍ក្រោយកំណើត, ការបញ្ជូនទារក និងការថែទាំទារកក្នុងករណីពិសេស (ប្រកាច់, មិនព្រមបៅ, ពិបាកដកដង្ហើម ឬដក
ដង្ហើមញាប់លើសពី ៦០ ក្នុងមួយនាទី, ក្តៅខ្លួនលើសពី ៣៨ អង្សារ ឬខ្លួនត្រជាក់ជាង ៣៥.៥ អង្សារ, ខ្ទុះទងផ្ចិត, ទារកកើតមិន
គ្រប់ខែ, កើតមកទម្ងន់តិច មិនគ្រប់គីឡូ-តិចជាង ២៥០០ក្រាម, កូនភ្លោះ, និងបញ្ជូនម្ដាយផ្ទុកមេរោគអេដស៍ និងទារកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ទៅសេវា OI/ART ដើម្បីថែទាំ និងតាមដានបន្ត)។
|
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
13 |
សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ (ស.ព.ជ.ក)
|
ពិនិត្យ និងព្យាបាលជម្ងឺកុមារ ពីសេសសម្រាប់
កុមារអាយុក្រោម ៥ឆ្នាំ ទាំងអស់ដែលមកកាន់មូលដ្ឋានសុខាភិបាល ដើម្បីរកសញ្ញាគ្រោះថ្នាក់នានា ដែលបញ្ជាក់ពីការគំរាម
កំហែងដល់អាយុជីវិតកុមារ និងបន្តពិនិត្យរកសញ្ញាចំបងៗ នានាដូចជា៖ ការបង្ករោគផ្លូវដង្ហើម (ក្អក ឬពិបាកដកដង្ហើម),
ខ្សោះជាតិទឹក រាគមួល ឬ រាគជាប់បន្ត, ជម្ងឺគ្រុនក្តៅ (គ្រុនចាញ់, គ្រុនឈាម និងកញ្ជ្រិល), បង្ករោគនៅត្រចៀក។
|
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
14 |
ការពន្យារកំណើត
|
- សេវានេះផ្តល់់ជូនគ្រប់ស្ត្រីក្នុងវ័យបន្តពូជដែលត្រូវការ ស្ម័គ្រចិត្ត ជ្រើសរើស និងទទួលយកការពន្យារកំណើត និងផ្តល់ជូនបុរស ពេញវ័យ និងបុរសពេញវ័យនិងយុវវ័យដែលត្រូវការចាំបាច់ផងដែរ។ មធ្យោបាយពន្យារកំណើតមាន ស្រោមអនាម័យបុរស-ស្ត្រី, ថ្នាំគ្រាប់, ថ្នាំចាក់, កងដាក់ក្នុងស្បូន, កងដាក់នៅដៃ និងមធ្យោបាយបញ្ឈប់កំណើតអចិន្ត្រៃយ៍ ដូចជា វះចងដៃស្បូន និងវះចងបំពង់បង្ហូរ មេជីវិតឈ្មោល។ - ករណីមណ្ឌលសុខភាពមិនមានលទ្ធភាពផ្តល់នូវមធ្យោបាយពន្យារកំណើតណាមួយដែលអតិថិជនចង់បាននោះ គាត់ត្រូវទទួល ព័ត៌មានពិតប្រាកដអំពីទីកន្លែងដទៃទៀតដែលអាចផ្តល់សេវាជូនបាន ព្រមទាំងការបញ្ជូនទៅរកសេវានៅទីនោះផងដែរ។ - ការណាត់ជួបសម្រាប់បន្តការផ្គត់ផ្គង់មធ្យោបាយពន្យារកំណើតត្រូវធ្វើឱ្យបានទៀងទាត់ រួមទាំងការបង្ការស្ត្រីក្នុងវ័យបង្កកំណើត គ្រប់រូបពីការឆ្លងមេរោគអេដស៍ និងការបង្ការស្រ្តីផ្ទុកមេរោគអេដស៍ ដែលមិនមានបំណងមានផ្ទៃពោះ។ |
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
15 |
សុខភាពបន្តពូជយុវវ័យ
|
- គាំទ្រ ពន្យល់ពីគ្រោះថ្នាក់ដែលអាចកើតមាននៅពេលមានផ្ទៃពោះក្នុងពេលដែលម្តាយមានវ័យក្មេងពេក - ចំណេះដឹងអំពីកាយវិភាគ និងសរីរៈវិទ្យាប្រព័ន្ធបន្តពូជ និងមូលហេតុដែលនាំឱ្យមានផ្ទៃពោះ។ - សេវា និង ការប្រឹក្សាអំពីការពន្យារកំណើត ការពិនិត្យ និងព្យាបាលជម្ងឺឆ្លងលើប្រដាប់បន្តពូជ ការថែទាំផ្ទៃពោះ ការសម្រាល កូន ការថែទាំក្រោយសម្រាល អាហារូបត្ថម្ភ គ្រឿងញៀន និងយេនឌ័រ។ - លើកទឹកចិត្តក្នុងការពន្យារទំនាក់ទំនងផ្លូវភេទ រហូតដល់ពួកគេគិតថា គេអាចទទួលបាននូវការទទួលខុសត្រូវចំពោះទំនាក់ ទំនងផ្លូវភេទ។ - ផ្តល់យោបល់ក្នុងការធ្វើការសម្រចចិត្តច្បាស់លាស់នៅពេលមានអារម្មណ៍រួមភេទជាមួយនរណាម្នាក់។ |
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
16 |
ការពិគ្រោះ ពិនិត្យជម្ងឺ មហារីកដោះ ស្បូន
|
- បង្រៀនពីរបៀបពិនិត្យដោះដោយខ្លួនឯង ដើម្បីការពារជម្ងឺមហារីកដោះដល់ស្ត្រីនៅតាមសហគមន៍។ - លើកកម្ពស់ចំនេះដឹងរបស់ស្ត្រីពីសារសំខាន់នៃការពិនិត្យមាត់ស្បូន ដើម្បីស្រាវជ្រាវរកជម្ងឺមហារីកមាត់ស្បូន និងធ្វើការផ្តល់សេវា ពិនិត្យមាត់ស្បូន រកមហារីកមាត់ស្បូន ដើម្បីព្យាបាលឱ្យទាន់ពេលវេលា (បច្ចុប្បន្ននេះ សេវាពិនិត្យព្យាបាលមានតែនៅមន្ទីរពេទ្យ ជាតិ និងគ្លីនិកអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនប៉ុណ្ណោះ)។ |
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
17 |
ការរំលូតដោយសុវត្ថិភាព និងថែទាំក្រោយរំលូត
|
- ការរំលូតកូនអាចធ្វើទៅមណ្ឌលសុខភាពបាន ស្របទៅតាមច្បាប់រំលូតកូន និងសេចក្តីណែនាំឱ្យអនុវត្តច្បាប់រំលូតកូន។ - អ្នកផ្តល់សេវាជា ឆ្មបមធ្យម គ្រូពេទ្យមធ្យម ឬ វេជ្ជបណ្ឌិត ដែលបានទទួលការបណ្តុះបណ្តាល និងទទួលបានការអនុញ្ញាតឱ្យធ្វើ ការរំលូតកូន - ផ្តល់ប្រឹក្សាមុនពេល ក្នុងពេល និងក្រោយពេល ធ្វើការរំលូត ទម្រង់ការនៃការរំលូតកូន ការផ្តល់សេវាពន្យារកំណើត និងការតាម ដានសុខភាពក្រោយការរំលូតកូន។ - ការថែទាំក្រោយរំលូត/រលូតមិនស្អាត រួមបញ្ជូលការគ្រប់គ្រងព្យាបាល ការធ្លាក់ឈាម ការសល់កំទេចសុក ការផ្តល់ប្រឹក្សាអំពីការ ពន្យារកំណើត ការរក្សាលំនឹងស្ថានភាពស្រ្តី និងការបញ្ជូនទៅទទួលការព្យាបាលទាន់ពេលវេលានៅកន្លែងដែលមានលទ្ធភាព និងសមត្ថភាពព្យាបាល។ |
សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ
|
|
18 |
ជម្ងឺកាមរោគ
|
វីធីសាស្ត្រ នៃការគ្រប់គ្រងថែទាំព្យាបាល មានរៀបរាប់យ៉ាងលម្អិតនៅក្នុងគោលការណែនាំជាតិស្តីពីអំពីការគ្រប់គ្រងថែទាំព្យាបាល
ជម្ងឺកាមរោគ ដោយផ្អែកលើចង្កោមរោគសញ្ញា ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ
និងមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក។
|
សេវាជម្ងឺឆ្លង
|
|
19 |
មេរោគអេដស៍/ជម្ងឺអេដស៍
|
ក្រុមអ្នកថែទាំតាមផ្ទះ ជាបុគ្គលិករបស់មណ្ឌលសុខភាព មានតួនាទី៖
- ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងចែករំលែកនូវព័ត៌មានស្តីអំពី ការព្យាបាលជម្ងឺឱកាសនិយម និងការព្យាបាលដោយឱសថ ប្រឆាំងនឹងមេរោគអេដស៍ ការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ជម្ងឺរបេង និងការ ចម្លងមេរោគអេដស៍ពីម្តាយទៅទារក។ - ផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជម្ងឺអេដស៍ និងក្រុមគ្រួសាររបស់ពួកគេ -គ្រប់គ្រងរៀបចំប្រអប់សម្ភារៈសម្រាប់ការងារថែទាំតាមផ្ទះ -គ្រប់គ្រងព្យាបាលរោគសញ្ញាស្រាលៗ - ចុះសូរសុខទុក្ខតាមផ្ទះ - ជួយសម្របសម្រួលការបញ្ជូនអ្នកជម្ងឺទៅកាន់សេវាផ្សេងទៀតតាមស្រុកប្រតិបត្តិ ការអនុវត្តន៍សកម្មភាពការផ្តល់ប្រឹក្សា និងធ្វើ តេស្តឈាម រកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ -នៅមណ្ឌលសុខភាព បុគ្គលិកមានភារៈកិច្ច៖ រៀបចំគ្រប់គ្រងដំណើរការសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម ស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល, ផ្តល់ប្រឹក្សាមុន និងក្រោយការធ្វើតេស្ត ផ្តល់ប្រឹក្សា ត្រូវបញ្ជូនអតិថិជនដែលលទ្ធផលតេស្តវិជ្ជមាន ទៅក្រុមថែទាំអ្នកជម្ងឺអេដស៍តាមផ្ទះ ឬសេវាព្យាបាលបន្តដែលនៅជិត, សហការជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជម្ងឺអេដស៍/កាមរោគស្រុក និងខេត្ត និងដើម្បីទទួលបាន នូវការពង្រឺងសមត្ថភាពបច្ចេកទេសឱ្យកាន់តែប្រសើរថែមទៀត។ |
សេវាជម្ងឺឆ្លង
|
|
20 |
ជម្ងឺឺរបេង
|
- អនុវត្ត និងផ្សព្វផ្សាយរាល់គោលការណ៍របស់កម្មវិធីជាតិដល់សហគមន៍ - ពន្យល់អ្នកសង្ស័យរបេង ដែលក្អកលើសពី ១៥ ថ្ងៃ ឱ្យមកធ្វើការស្រាវជ្រាវនៅមណ្ឌលសុខភាព - កំណត់រកអ្នកសង្ស័យរបេង ស្រង់កំហាក បញ្ជូនកំប៉ុងមានកំហាក ឬឡាមពាសកំហាក ផ្ញើទៅពិនិត្យនៅមន្ទីរពិសោធន៍ - ពន្យល់ និងបញ្ជូនករណីរបេងធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យបង្អែក - ផ្តល់ថ្នាំរបេងដល់់អ្នកជម្ងឺ ព្រមទាំងប្រមូលកំហាកអ្នកជម្ងឺនៅខែទី ២ ខែទី៥ ខែទី៦ ផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើកុងត្រូល - ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា គ្រប់អ្នកជម្ងឺដែលបានព្យាបាលទាំងអស់ - តាមរក និងពន្យល់ អញ្ជើញអ្នកជម្ងឺដែលអវត្តមានការព្យាបាល ឱ្យមកទទួលការព្យាបាលវិញ - ចូលរួមក្នុងការថែទាំ និងផ្តល់ដំបូន្មានដល់អ្នកជម្ងឺរបេង-អេដស៍ - ជម្រុញ និងអនុវត្តការងារអប់រំសុខភាពស្តីពីជម្ងឺរបេង។ |
សេវាជម្ងឺឆ្លង
|
|
21 |
ជម្ងឺហង់សិន
|
- កត់ត្រាគ្រប់អ្នកជម្ងឺសង្ស័យ បញ្ជូន និងផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរទៅអ្នកទទួលបន្ទុកហង់សិន ស្រុកប្រតិបត្តិ - ផ្តល់ព័ត៌មាន អប់រំសុខភាព ទំនាក់ទំនង ស្តីពីហង់សិន (IEC) - ចូលរួមក្នុងយុទ្ធនាការហង់សិនផ្សេងៗ និងធ្វើការស្រាវជ្រាវអ្នកជម្ងឺថ្មី - ផ្តល់ថ្នាំ ព្យាបាលឱ្យអ្នកជម្ងឺ ព្រមទាំងឱ្យថ្នាំទៅកាន់អ្នកជម្ងឺដែលមិនមានលទ្ធភាពមកទទួលថ្នាំនៅមណ្ឌលសុខភាព រៀងរាល់ ៤ អាទិត្យ លើកទឹកចិត្តអ្នកជម្ងឺឱ្យមកទទួលថ្នាំព្យាបាលទៀងទាត់ - ពន្យល់អ្នកជម្ងឺ នូវរបៀបលេបថ្នាំ MDT ប្រចាំថ្ងៃ និងត្រូវត្រួតពិនិត្យអ្នកជម្ងឺលេបថ្នាំ MDT ប្រចាំខែ - មន្ត្រីមណ្ឌលសុខភាពត្រូវទំនាក់ទំនងជាមួយ ស្រុកប្រតិបត្តិអំពីថ្នាំ MDTs សម្រាប់ព្យាបាលអ្នកជម្ងឺហង់សិនឱ្យបានគ្រប់គ្រាន់ - ផ្តល់ព័ត៌មាន និងបញ្ជូនអ្នកជម្ងឺដែលមានរោគសញ្ញាប្រតិកម្មជម្ងឺឃ្លង់ ឬក៏ផលវិបាកនៃការប្រើថ្នាំនេះ ឬអ្នកជម្ងឺលាប់ មកអ្នកទទួលបន្ទុកហង់សិនស្រុកប្រតិបត្តិ។ |
សេវាជម្ងឺឆ្លង
|
|
22 |
ជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈាម
|
- មណ្ឌលសុខភាពត្រូវតែធានានូវការផ្តល់សេវាព្យាបាល ការពារ និងលើកកម្ពស់ សុខភាព ដែលទាក់ទងទៅនឹងជម្ងឺគ្រុនចាញ់ និង គ្រុនឈាមដល់សហគមន៍ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធិខ្ពស់ អនុវត្តន៍ទៅតាមគោលការណ៍ណែនាំ និងពិធីសារជាតិរបស់ មជ្ឈមណ្ឌលជាតិកំចាត់ជម្ងឺគ្រុនចាញ់ និងអាចទទួលយកបានដោយសហគមន៍។ - ការធ្វើរោគវិនិច្ឆ័យគ្រប់ករណីជំងឺគ្រុនចាញ់ទាំងអស់ត្រូវតែបញ្ជាក់ដោយ មីក្រូទស្សន៍ ឬក៏ ឌីបស្ទីក។ |
សេវាជម្ងឺឆ្លង
|
|
23 |
ជម្ងឺផ្តាសាយបក្សី
|
-បញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យដែលក្រសួងបានឱ្យទទួលបន្ទុកព្យាបាល ជម្ងឺប្រភេទផ្តាសាយបក្សីនេះ ដើម្បីជួយសង្គ្រោះព្យាបាល
អ្នកជម្ងឺឱ្យទាន់ពេលវេលា ហើយអនុវត្តន៍ស្តង់ដារនៃការប្រុងប្រយ័ត្ន ត្រួតពិនិត្យជម្ងឺឆ្លងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
|
សេវាជម្ងឺឆ្លង
|
|
24 |
សម្ពាធឈាមឡើងខ្ពស់
|
- ស្រាវជ្រាវរកអ្នកមានសម្ពាធឈាមខ្ពស់ - ផ្តល់ការអប់រំ-ព្យាបាល អ្នកមានសម្ពាធឈាមខ្ពស់សាមញ្ញៗ (គ្មានផលវិបាក) - បញ្ជូនអ្នកមានសម្ពាធឈាមខ្ពស់ដែលមានផលវិបាកទៅមន្ទីរពេទ្យបង្អែក |
សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត
|
|
25 |
ជម្ងឺទឹកនោមផ្អែម
|
- ស្រាវជ្រាវរកបុគ្គលដែលប្រឈមមុខខ្ពស់នឹងការកើតជម្ងឺទឹកនោមផ្អែម ដើម្បីធ្វើការអប់រំ ណែនាំ និងបញ្ជូនទៅគ្លីនិកទឹកនោម
ផ្អែមដើម្បីធ្វើរោគវិនិច្ឆ័យបញ្ជាក់
|
សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត
|
|
26 |
មហារីកដោះ-ស្បូន
|
- អប់រំស្ត្រីឱ្យចេះពិនិត្យដោះដោយខ្លួនឯងដើម្បីការពារជម្ងឺមហារីកដោះ - លើកកម្ពស់ចំណេះដឹងរបស់ស្ត្រីអំពីកត្តាគ្រោះថ្នាក់ដែលបណ្តាលឱ្យកើតជម្ងឺមហារីកដោះ - លើកកម្ពស់ចំណេះដឹងរបស់ស្ត្រីលើសារៈសំខាន់នៃការពិនិត្យមាត់ស្បូន ដើម្បីស្រាវជ្រាវរកជម្ងឺមហារីកមាត់ស្បូន និងលើវិធានការ ការពារជម្ងឺមហារីកមាត់ស្បូន។ |
សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត
|
|
27 |
សុខភាពផ្លូវចិត្ត
|
មណ្ឌលសុខភាពដែលមានគ្រូពេទ្យ ឬគិលានុបដ្ឋាកដែលបានទទួលការបណ្តុះបណ្តាលជាមូលដ្ឋានផ្នែកសុខភាពផ្លូវចិត្ត មណ្ឌល
សុខភាពនោះអាចផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តបាន ស្របទៅតាមសេចក្តីណែនាំរបស់កម្មវិធីសុខភាពផ្លូវចិត្ត។
១.ការផ្តល់សេវារួមមាន៖
- ផ្តល់សេវាសុខភាពផ្លូវចិត្តកម្រិតមូលដ្ឋាន - ទទួលព្យាបាលបន្តអ្នកជម្ងឺផ្លូវចិត្តដែលបញ្ជូនមកពីសេវាសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យថ្នាក់ជាតិ - ផ្តល់ការព្យាបាលផ្លូវចិត្តដោយប្រើថ្នាំ អប់រំផ្លូវចិត្ត - សហការជាមួយអាជ្ញាធរដែនដី ធសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាល ក្រុមទ្រទ្រង់សុខភាពភូមិធ្វើការ ស្រាវជ្រាវអ្នកជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃទៀត ដើម្បីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ឬថ្នាក់ជាតិ។ - អប់រំនៅតាមសហគមន៍ អ្នកជម្ងឺផ្លូវចិត្ត និងគ្រួសារតាមផ្ទះ អំពីសុខភាពផ្លូវចិត្ត - ចុះណែនាំអ្នកជម្ងឺផ្លូវចិត្តដែលបោះបង់ការព្យាបាលឱ្យមកទទួលការព្យាបាលវិញ ២. ជម្ងឺផ្លូវចិត្តដែលអនុញ្ញាតឱ្យមណ្ឌលសុខភាពព្យាបាល៖ - ជម្ងឺថប់អារម្មណ៍ទូទៅ - ជម្ងឺធ្លាក់ទឹកចិត្ត - ជម្ងឺវិកលចរិករ៉ាំរ៉ៃ - ជម្ងឺញៀនស្រាមិនប្រកាច់ - ជម្ងឺឆ្កួតជ្រូក - ជម្ងឺចាស់វង្វេង |
សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត
|
|
28 |
សុខភាពមាត់-ធ្មេញ
|
សេវាមាត់ធ្មេញ អាចផ្តល់បានតែចំពោះមណ្ឌលសុខភាពទាំងឡាយណា ដែលមានទន្តគិលានុបដ្ឋាក/យិកាតែប៉ុណ្ណោះ។
ការថែទាំសុខភាពមាត់-ធ្មេញជាមូលដ្ឋាន (BPOC) នឹងត្រូវអនុវត្តរួមមាន៖
- ការព្យាបាលជម្ងឺមាត់-ធ្មេញបន្ទាន់ (Oral Urgent Treatment-OUT)៖ ការបិទប៉ះធ្មេញដោយបច្ចេកទេស (A Traumatic Restorative Treatment "ART") និងកម្មវិធីការពារសុខភាពមាត់-ធ្មេញនៅតាមសាលារៀន និងតាមសហគមន៍ (AFT: Afford Fluride Toothpast) តាមរយៈទន្តគិលានុបដ្ឋាកដែលមាននៅក្នុងមណ្ឌលសុខភាព។ - នៅតាមមណ្ឌលសុខភាព ទន្តគិលានុបដ្ឋាកមានតួនាទីពីរ៖ ជាអ្នកផ្តល់សេវាថែទាំសុខភាពមាត់-ធ្មេញជាមូលដ្ឋាន (BPOC) និង ការងារជាគិលានុបដ្ឋាកទូទៅ។ ទន្តគិលានុបដ្ឋាកនោះ គាត់អាចជាអ្នកថែទាំ ឬអប់រំប្រជាជននៅមូលដ្ឋានដោយប្រើឃីត សុខភាពមាត់-ធ្មេញ (Dental Kit) របស់គាត់ និងអប់រំសុខភាពមាត់-ធ្មេញដល់សិស្សានុសិស្សដែលសាលារៀននៅជិតមណ្ឌល សុខភាពរបស់ពួកគេ។ |
សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត
|
|
29 |
ការថែទាំភ្នែក
|
- អាចទទួលព្យាបាលជម្ងឺភ្នែកក្រហម ជម្ងឺត្រាកូម - បញ្ជូនជម្ងឺទៅកាន់មន្ទីរពេទ្យភ្នែកក្នុងករណី៖ របួសភ្នែក, ជម្ងឺទឹកដក់ក្នុងគ្រាប់ភ្នែក, ជម្ងឺបាយកែវភ្នែក, បញ្ហាកំហុសកំណុំ |
សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត
|
|
30 |
ការវះកាត់តូច និងរុំរបួស
|
- ផ្តល់ការវះកាត់បន្ទាប់បន្សំដែលមានទំហំតូចនៅផ្ទៃសើៗ ក្រោមស្បែក ដោយមិនចាំបាច់ដាក់ថ្នាំស្ពឹក ឬគ្រាន់តែដាក់ថ្នាំស្ពឹកនៅ នឹងកន្លែង (local anesthesia) ហើយមិនត្រូវការប្រើប្រដាប់/ម៉ាស៊ីនជំនួយដកដង្ហើម ឧទាហរណ៍ ដូចជា ការវះបូស ការវះដុំខ្លាញ់ ក្រោមស្បែក។ - ការរុំរបួស គឺជាកម្រងសកម្មភាពធានានៃការព្យាបាលមុខរបួស និងដើម្បីការពារការបង្ករោគដោយកុំឱ្យមេរោគចូលទៅក្នុង ដំបៅ។ |
សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត
|
|
31 |
ការអប់រំសុខភាព
|
ផ្សព្វផ្សាយព័ត៌មានទាំងឡាយដែលទាក់ទងនឹងការបង្ការជម្ងឺ ហើយធ្វើឱ្យប្រជាជនព្រមទទួលយកនូវទម្លាប់ថ្មី ឬអំពើប្រព្រឹត្តថ្មីដែល
នាំមកនូវសុខភាព។ ឧទាហរណ៍នៃការអប់រំសុខភាពមានដូចជា៖ ការអប់រំអំពី ជម្ងឺរាគ ជម្ងឺគ្រុនឈាម ជម្ងឺគ្រុនចាញ់ ជម្ងឺរបេង
ជម្ងឺគ្រុនពោះវៀន ជម្ងឺឆ្លងផ្សេងទៀត ការថែទាំរបួស ការថែទាំផ្ចិតទារក។ល។
|
សេវាអប់រំសុខភាព និងលើកកម្ពស់សុខភាព
|
|
32 |
ការលើកកម្ពស់សុខភាព
|
អនុវត្តន៍កម្មវិធីជាតិសម្រាប់សកម្មភាពលើកកម្ពស់សុខភាពនៅក្នុងមូលដ្ឋាន ដូចជា ការផ្លាស់ប្តូរឥរិយាបថទាក់ទងនឹងការប្រើ
ប្រាស់ថ្នាំជក់ សុខភាពបរិស្ថាន និងអនាម័យចំណីអាហារ ការថែទាំសុខភាពបឋម សុខភាពមាតា និងទារក។ល។
|
សេវាអប់រំសុខភាព និងលើកកម្ពស់សុខភាព
|
|
33 |
ជម្ងឺសម្រាកនៅមណ្ឌលសុខភាព
|
អនុញ្ញាតតែមណ្ឌលសុខភាពដែលអនុញ្ញាតឱ្យមានជម្ងឺសម្រាក មានដូចជា មណ្ឌលសុខភាពដែលជាអតីតមន្ទីរពេទ្យស្រុក មណ្ឌលសុខភាពប្រើប្រាស់ទម្រង់បែបបទសម្រាប់អ្នកជម្ងឺសម្រាកពេទ្យ បញ្ជីចុះឈ្មោះ ដែលអនុញ្ញាតឱ្យប្រើដោយក្រសួងសុខាភិបាល។ការព្យាបាល នៅមន្ទីរពេទ្យបង្អែក និងគោលការណ៍ណែនាំសម្រាប់កម្មវិធីជាតិនានាសម្រាប់ការព្យាបាលអ្នកជម្ងឺ។
|
សេវាអប់រំសុខភាព និងលើកកម្ពស់សុខភាព
|
|
34 |
សេចក្តីណែនាំពីការចុះផ្តល់សេវានៅតាមភូមិ
|
ផ្តល់សេវាដោយបុគ្គលិកមណ្ឌលសុខភាពថ្នាក់ភូមិ ដើម្បីបំពេញបន្ថែមដល់សេវាដែលផ្តល់នៅមណ្ឌលសុខភាព ឱ្យការទទួលយក
សេវាសុខាភិបាលសារវ័ន្ត ជាពិសេសសេវាការពារបានដល់ប្រជាជនគ្រប់ស្រទាប់ ដោយមិនឱ្យប៉ះពាល់ដល់ដំណើរការរបស់មណ្ឌល
សុខភាព។
|
ការផ្តល់សេវាចុះតាមមូលដ្ឋាន
|
|
35 |
ការអនុវត្តន៍ការចុះផ្តល់សេវានៅតាមមូលដ្ឋាន
|
-ចុះយ៉ាងតិចម្ដងក្នុង ១ ខែ សម្រាប់ភូមិ ១
-សំណុំសេវាសារវ័ន្ត៖ ផ្តល់ថ្នាំបង្ការ, ជីវជាតិ អា ដល់កុមារ-ស្ត្រីក្រោយសម្រាល, ការអប់រំសុខភាពគ្រួសារ, ផ្តល់អូរ៉ាលីតដល់កុមារមាន ជម្ងឺរាគ, សេវាពន្យារកំណើត, បញ្ចុះដង្កូវព្រូនពោះវៀន, តាមដានអ្នកជម្ងឺរបេង និងហង់សិន, ផ្តល់ជាតិដែកដល់ស្ត្រីក្រោយសម្រាល, ផ្តល់ការថែទាំ និងតាមដានអ្នកជម្ងឺអេដស៍តាមផ្ទះ |
ការផ្តល់សេវាចុះតាមមូលដ្ឋាន
|
|
36 |
សេវាពង្រីកបន្ថែមផ្តល់តាមភូមិដាច់ស្រយ៉ាល
|
សំណុំសេវាសារវ័ន្តពង្រីកបន្ថែម៖ សេវាពិនិត្យផ្ទៃពោះ, តាមដានសកម្មភាពពន្យារកំណើត, ពិនិត្យមើលការថែទាំទារក ផ្តល់ប្រឹក្សា
បំបៅដោះកូន និងការឱ្យអាហារបន្ថែម, លើកកម្ពស់សុខភាពគ្រួសារ ការអប់រំពីជម្ងឺឆ្លង មិនឆ្លង និងសុខភាពមាត់ធ្មេញ,
តាមដានជម្ងឺមួយចំនួនក្នុងសហគមន៍, ការព្យាបាលជម្ងឺគ្រុនចាញ់, ការចែកមុងជ្រលក់ថ្នាំ និងជ្រលក់មុងឡើងវិញ។
|
ការផ្តល់សេវាចុះតាមមូលដ្ឋាន
|