ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
10
ក្រុមហ៊ុន | ក្រុមហ៊ុន ខេមបូឌា តាតៃ ហាយដ្រូផៅវ័រ លីមីតធីត |
ព័ត៌មានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៥៤០.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | លោក Zhu Xu |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសចិន |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ ១៦ ផ្លូវ ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | ទីតាំងស្ថិតនៅលើស្ទឹងនៅក្នុងស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រ ភាគខាងកើតទីរួមខេត្តកោះកុង និងមានចម្ងាយប្រហែល ២៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និងលេខ ៤៨។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ស្រុក | ស្រុកថ្មបាំង និងស្រុកកោះកុង |
ខេត្ត | ខេត្តកោះកុង |
រយៈពេលកិច្ចសន្យា | ៤២ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ១.៣៣០ ហិកតា |
វិស័យ | វារីអគ្គិសនី |
ក្រុមហ៊ុនសិក្សា EIA | ឃី ខនសាល់ធេន (ខេមបូឌា) |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | មជ្ឍមណ្ឌលភ្នំពេញ អគារ F ជាន់ទី៦ បន្ទប់ ៦៨៤ មហាវិថីព្រះសីហនុ ខណ្ឌចំការមន រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធម្មជាតិ ច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់ជលផល ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក អនុក្រឹត្យ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង អនុក្រឹត្យស្តីពីការបង្កើតតំបន់ព្រៃការពារអភិរក្សដីជំរាលជួរភ្នំក្រវាញភាគកណ្តាល និងជីវចំរុះ អនុក្រឹត្យស្តីពីការបង្កើតតំបន់ព្រៃការពារសម្រាប់អភិរក្សជីវចំរុះ ការពារច្រករបៀងសត្វដំរី និងមជ្ឍមណ្ឌលស្តារលទ្ធភាពដែលទ្រទ្រង់លក្ខណៈជីវសាស្ត្រសត្វព្រៃ និងអេកូ-ទេសចរណ៍ និងគោលនយោបាយធនធានទឹកជាតិ។ |
ចំណូលនិងចំណាយក្រុមហ៊ុន | ការវិនិយោគគម្រោង គឺជាប្រភេទប្រតិបត្តិសាងសង់ និងផ្ទេរ (BOT) ដែលមានតម្លៃវិនិយោគសរុប ៥៤០ លានដុល្លារអាមេរិក។ ការលក់ឥណទានកាបូនពី គម្រោងវារីអគ្គិសនីតាតៃទៅឱ្យប្រទេសអភិវឌ្ឍន៍ អាចទទួលបានកំរ៉ៃរហូតដល់ ៣ ទៅ ៤ លានដុល្លារអាមេរិក/ឆ្នាំ។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងអគ្គិសនីតាតៃ នឹងធ្វើការសាងសង់ផ្លូវចេញចូលទៅកាន់ទីតាំងដូចជា ទំនប់ទឹក និងអគារផលិតថាមពលអគ្គិសនី។ គម្រោងនឹងធ្វើការកែលំអផ្លូវគ្រួសក្រហម និងរចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាលផ្លូវទៅកាន់ស្រុកថ្មបាំងផងដែរ។ |
ចំនួនការងារដែលបានបង្កើត | គម្រោងនឹងផ្តល់ការងារដល់កម្មករ ឬអ្នកបំរើការប្រមាណជាង ៣.២០០-៤.១០០នាក់ ក្នុងកំឡុងពេលដំណាក់ការសាងសង់ដែលមានរយៈពេល ៤ឆ្នាំ។ |
ការចូលរួមជាសាធារណៈ | កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាសាធារណៈមានពីរដំណាក់កាល ក្នុងកំឡុងពេលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ លើកទី១ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩ នៅក្នុងវត្តថ្មបាំង ឃុំឬស្សីជ្រុំ មានអ្នកចូលរួមសរុបចំនួន ៥៩នាក់ ក្នុងនោះមានស្រីចំនួន ២៨នាក់។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ នៅក្នុងការិយាល័យសមាគមន៍អេកូទេសចរណ៍ មានអ្នកចូលរួម ៥៨នាក់ ក្នុងនោះមានស្រីចំនួន ៣៨នាក់។ លើកទី២ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ ក្នុងសាលប្រជុំនៃសាលាខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ៣៧នាក់ មកពីអាជ្ញាធរមូលដ្ឋានដូចជា មេភូមិ អនុភូមិ ថ្នាក់ឃុំ សហគមន៍ ប៉ូលីស មន្ទីរពាក់ព័ន្ធក្នុងខេត្ត សាលាខេត្ត អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នឯកជន និងតំណាងពីអន្តរក្រសួង និងថា្នក់ជាតិ។ |
ប្រភពដីបម្លែងពី | គម្រោងនឹងធ្វើឱ្យខូចខាតដល់ព្រៃឈើ ៣.១៣២,៤២ ហិកតា ក្នុងនោះមានព្រៃឈើបាត់បង់ជាអចិន្ត្រៃយ៍ចំនួន ២.៩៤៩,៩១ ហិកតា និងព្រៃបាត់បង់បណ្តោះអាសន្នចំនួន ១៨២,៥១ ហិកតា។ ព្រៃឈើខូចខាតនោះមានព្រៃស្រោង ៣.០១៥ ហិកតា និងព្រៃផ្សេងៗទៀត ១១៦ ហិកតា។ |
ផែនការគ្រប់គ្រងបរិស្ថាន | គម្រោងនេះបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដែលបានផ្តល់ឱ្យនូវការណែនាំសម្រាប់ការធ្វើអធិការកិច្ច វិធានការបន្ធូរបន្ថយ និងការត្រួតពិនិត្យតាមដាន ដើម្បីអនុវត្តក្នុងរយៈពេលមុនពេលសាងសង់ ពេលសាងសង់ និងពេលប្រតិបត្តិការគម្រោង។ ផែនការគ្រប់គ្រងបរិស្ថាន រួមមានការរៀបចំស្ថាប័ន សេចក្តីសង្ខេបវិធានការកាត់បន្ថយ និងកម្មវិធីត្រួតពិនិត្យតាមដាន។ វិធានការកាត់បន្ថយ និងកម្មវិធីត្រួតពិនិត្យតាមដាន នឹងមានដាក់បញ្ជាក់តារាងពេលវេលា ស្ថាប័នទទួលខុសត្រូវ និងថវិកាសម្រាប់អនុវត្តការងារនីមួយៗ។ |
ផែនការអភិវឌ្ឍ | អាងស្តុកទឹករបស់គម្រោងវារីអគ្គិសនីតាតៃគឺ ៤០៤X១០៦ ម៣ ហើយផ្ទៃអាងមានទំហំ ១.៣៣០ ហិកតា និង ចំណុះអាងទឹកមិនដំណើរការ គឺ ៨២x១០៦ ម៣។ គម្រោងនឹងធ្វើការកែលំអផ្លូវថ្មបាំងពីចំនុចបំបែកពីផ្លូវជាតិលេខ៤៨ ទៅដល់ទីតាំងច្រកចូលមានប្រវែង ៥,៣ គីឡូម៉ែត្រ។ កសាងផ្លូវទៅទីតាំងទំនប់មានប្រវែង ៩,៤៥ គីឡូម៉ែត្រ។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | វិធានការបន្ធូរបន្ថយ នឹងត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយ នឹងត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបានកំណត់ ចំពោះសមាសភាពបរិស្ថាននីមួយៗនៅក្នុងដំណាក់កាលគម្រោងផ្សេងៗគ្នា។ ភ្នាក់ងារទទួលខុសត្រូវ និងប៉ាន់ស្មានតម្លៃសម្រាប់ការទទួលទូទាត់សងលើផលប៉ះពាល់អវិជ្ជមាន គឺត្រូវបានរៀបចំ ហើយការប៉ាន់ស្មាននូវតម្លៃពិស្តារសម្រាប់វិធានបន្ធូរបន្ថយ។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ការអនុវត្តគម្រោងនឹងផ្តល់ឱ្យតម្លៃសេដ្ឋកិច្ចវិជ្ជមានដល់អ្នកវិនិយោគទុន ព្រមទាំងប្រទេសកម្ពុជាតាមរយៈការផលិតថាមពលអគ្គិសនីដែលអាចទុកចិត្តបាន គឺ ៨៥៨.០០០ ០០០.០០ គីឡូវ៉ាត់ម៉ោង/ឆ្នាំ និងបោះដុំទៅឱ្យអគ្គិសនីកម្ពុជា ក្នុងតម្លៃ ០,០៧៤ ដុល្លា/គីឡូវ៉ាត់ម៉ោង។ |
ឆ្នាំបោះពុម្ភ EIA | ២០១០ |
បច្ចុប្បន្នភាព | តុលា ២០២២ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ៖ គម្រោងវារីអគ្គិសនីស្ទឺងតាតៃ ខេត្តកោះកុង ប្រទេសកម្ពុជា
|
គម្រោងវារីអគ្គិសនីតាតៃ នៅក្នុងខេត្តកោះកុង ត្រូវបានវិនិយោគដោយ ក្រុមហ៊ុនចិន ឈ្មោះ Cambodian Tatay Hydropower Limited (CTHL) ដែលមានទំហំទឹកប្រាក់ រហូតដល់ ៥៤០ លានដុល្លារសហរដ្ឋអាមេរិក និងមានទំហំផ្ទៃដី ១៣៣០ ហិកតា។ គម្រោងនេះវិនិយោគជាប្រភេទប្រតិបត្តិការសាងសង់ និងផ្ទេរ (BOT) ដែលមានរយៈពេល ៤២ឆ្នាំ។ |