ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
21
ក្រុមហ៊ុន | បៀន ហៀក អ៊ីនវេសមេន |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន បៀន ហៀក អ៊ីនវេសមេន ជាក្រុមហ៊ុនទទួលខុសត្រូវ មានកម្រិតបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងទុនចុះបញ្ជីការដំបូងចំនួន ២០ លានរៀន។ ក្រុមហ៊ុនគ្រោងវិនិយោគនូវទឹកប្រាក់ចំនួន ៤២.២០០.៣៩០ ដុល្លារអាមេរិក ដើម្បីចំណាយលើការដាំដុះដំបូង ការសាងសង់សំណង់ស៊ីវីល ចំណាយលើការទិញមធ្យោបាយផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម ក្នុងដំណាក់កាល ១០ ឆ្នាំដំបូងនៃការអភិវឌ្ឍន៍កសិដ្ឋានដាំដុះលើផ្ទៃដីចំនួន ៤.៣៨៥ ហិកតា។ ក្រុមហ៊ុនមានទីស្នាក់ការរបស់ខ្លួនស្ថិតនៅផ្ទះលេខ ៩២ មហាវិថី ព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ទូរសព្ទ័ទំនាក់ទំនងលេខ ០៩៧ ៩៥៩ ៨៤៤២។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ២០.០០០.០០០ រៀល ៤២.២០០.៣៩០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | លោក NGUYEN QUOC KHANH |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសវៀតណាម |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ ៩២ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងបរិស្ថាន |
ទីតាំង | ក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមេន បានទទួលការប្រទានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឃន៍ចំការកៅស៊ូ ដែលគ្របដណ្ដប់លើផ្ទៃដីចំនួន ៤.៣៨៥ ហិកតា ស្ថិននៅដែនជំរកសត្វព្រៃបឹងពែរ ឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង្គ និងស្រុកស្ទោងខេត្តកំពង់ធំ។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ឃុំសាគ្រាម |
ស្រុក | ស្រុកប្រាសាទបល្ល័ង្គ និងស្រុកស្ទោង |
ខេត្ត | ខេត្តកំពង់ធំ |
រយៈពេលកិច្ចសន្យា | ៧០ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ៤.៣៨៥ ហិកតា |
វិស័យ | កសិឧស្សាហកម្ម |
ក្រុមហ៊ុនសិក្សា EIA | ហ្គ្រីនខិនសាល់ថិនស៊ីហ្វឺម |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្ដីពីព្រៃឈើ អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ច ច្បាប់ភូមិបាល និងច្បាប់ការងារ។ |
ចំណូលនិងចំណាយក្រុមហ៊ុន | យោងទៅតាមការវិភាគសេដ្ឋកិច្ចនៃតំបន់គម្រោងវិនិយោគ ក្រុមហ៊ុនត្រូវការដើមទុនប្រមាណ ៤២.២០០.៣៦០ ដុល្លារអាមេរិក សម្រាប់ចំណាយលើការដាំដុះដំបូង ការសាងសង់សំណង់ស៊ីវិល ចំណាយលើការទិញមធ្យោបាយ ផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម។ ក្នុងដំណាក់កាល ១០ឆ្នាំដំបូង (២០១១-២០២០) នៃការអភិវឌ្ឍន៍កសិដ្ឋានដាំដុះ ក្រុមហ៊ុនគ្រោងចំណាយអស់ចំនួន ៣៩.៤០២.៩៨២ ដុល្លារអាមេរិក និងគម្រោងចំណាយនាឆ្នាំទី២០ នូវចំនួន ៧.៨៧៩.២២៥ ដុល្លារអាមេរិក។ ការវិភាគលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ចាប់ពីឆ្នាំទី១ ប្រមាណ (-)៤.៤៤៦.២៩២ ដុល្លារអាមេរិក សមតុល្យសាច់ប្រាក់អវិជ្ជមាន រហូតដល់ឆ្នាំទី៨ការចំណាយមានការថយចុះ ប្រមាណពី (-)៦២៨.៥៤១ ដុល្លារអាមេរិក។ចាប់ពីឆ្នាំទី ៩ទៅ លំហូរសាច់ប្រាក់វិជ្ជមាន កើនពី ១.២០៧.៦០៨ ដុល្លារអាមេរិកនៅឆ្នាំទី៩ រហូតដល់ ៧.៣១១.៣៣០ ដុល្លារអាមេរិកនៅឆ្នាំទី១៣។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ផលិតភាពព្រៃឈើផ្ទៃដីព្រៃកាប់បំផ្លាញវិចរិលក្នុងដីសម្បទាន តាមរយៈការអភិវឌ្ឍការដាំដើមកៅស៊ូជាចំការ និងជាលក្ខណៈកសិ-ឧស្សាហកម្មដើម្បីពង្រីកព្រៃដែលបានបាត់បង់ដោយសារការកាប់បំផ្លាញកន្លងមកជំនួសដោយព្រៃដើមកៅស៊ូ ថែរក្សាព្រៃឈើសំដៅការការពារលំនឹងបរិស្ថានធម្មជាតិក្នុងតំបន់ដីសម្បទាន។ ចូលរួមចំណែកផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាពិសេសប្រជាកសិករដែលរស់នៅក្បែរតំបន់ដីសម្បទាន និងការជំរុញការកែច្នៃផលិតផលដើមឈើ និងដំណាំរួមផ្សំផ្សេងៗទៀតសម្រាប់តម្រូវការទីផ្សារ និងធ្វើការនាំចេញទៅលើទីផ្សារអន្តរជាតិ។ |
ចំនួនការងារដែលបានបង្កើត | គម្រោងប្រើប្រាស់ពលកម្ម និងជំនាញការបរទេសរបស់ក្រុមហ៊ុន បៀនហៀក អ៊ីនវេសមេន បានរួមបណ្ចូលចំនួនពលកម្មលើ នាយកចាត់ចែង-គ្រប់គ្រង វិស្វករក្នុងស្រុក និងក្រៅស្រុក អ្នុកបច្ចេកទេសជំនាញ អ្នកគ្រប់គ្រងក្រុមផលិតកម្ម បុគ្គលិករដ្ឋបាល-ផែនការ-ហិរញ្ញវត្ថុ កម្មករអចិន្ត្រៃយ៍ និងកម្មករអណ្តែតសរុបក្នុងឆ្នាំទី ១ ចំនួន ៨៦៦ នាក់ និងបន្តជ្រើសរើសពលកម្មកើនឡើងរហូតដល់ ១.៨៥២ នាក់ ក្នុងឆ្នាំទី៥។ គម្រោងប្រើប្រាស់ពលកម្មនេះបានធ្វើវឌ្ឍនភាពក្នុងការកាត់បន្ថយពលកម្មចាប់ពីឆ្នាំទី៦ រហូតដល់ឆ្នាំទី១០ ជាមួយចំនួនពលកម្មត្រឹមតែ ១.៧៦៩ នាក់ និងរក្សាកម្លាំងពលកម្មថេរដល់ឆ្នាំទី១៥។ |
ការចូលរួមជាសាធារណៈ | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនិងសង្គមដំបូងលើគម្រោងស្នើសុំធ្វើការអភិវឌ្ឍន៍ដំណាំកៅស៊ូជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ ឃុំ ភូមិដែលពាក់ព័ន្ធមានដូចជា អភិបាលខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ធំ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ អនុប្រធានការិយាល័យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ធំ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នាយករងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ អគ្គលេខាធិការងខេត្តសាលាខេត្ត ជំនួយការអភិបាលខេត្តកំពង់ធំ និងអភិបាលស្រុកអណ្តូងមាស សរុបចំនួន ៨ នាក់ ក្រុមការងាហ្គ្រីនខិនសាល់ថិនស៊ីហ្វឺម មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាសហគមន៍ដែលរស់នៅពាក់ព័ន្ធក្នុងតំបន់គម្រោងសរុបចំនួន ១៧៥ នាក់។ |
ប្រភពដីបម្លែងពី | ក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមេន បានទទួលបានឯកសារពីរដ្ឋាភិបាលកម្ពុជានូវលិខិតសិទ្ធិប្រទានលេខ ២៤ សប្រទ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការប្រទានសិទ្ធិជូន ឯកឧត្តម ម៉ុក ម៉ារេត ទេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីចុះហត្ថលេខាជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាបានឃើញ និងយល់ព្រមលើកិច្ចសន្យាគម្រោងវិនិយោគអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្មដំណាំកៅស៊ូ លើផ្ទៃដីសរុបទំហំ ៤.៣៩៥ ហិកតា រយៈពេល ៧០ឆ្នាំ ដែលស្ថិតនៅក្នុងដែនជំរកសត្វព្រៃបឹងពែរជាមួយក្រុមហ៊ុននេះ។ |
ផែនការគ្រប់គ្រងបរិស្ថាន | យោងលើកម្រិតនៃផលប៉ះពាល់បង្កឡើងដោយសកម្មភាពអភិវឌ្ឍន៍ បង្ហាញថាគម្រោងនេះមិនតម្រូវឱ្យមានការចូលរួមពីស្ថាប័ន និងការត្រួតពិនិត្យបរិស្ថានច្រើនប៉ុន្មានទេដោយសារថាហេតុប៉ះពាល់អវិជ្ជមានមានតិចតួច។ ក្រៅពីអ្នកសម្របសម្រួលបរិស្ថានរបស់ក្រុមហ៊ុន និងស្ថាប័នជំនាញ (មានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) គម្រោងនេះមិនចាំបាច់តម្រូវឱ្យមានស្ថាប័នត្រួតពិនិត្យឯករាជ្យ ដើម្បីត្រួតពិនិត្យការអនុវត្តទេ។ ប៉ុន្តែក្រុមហ៊ុន បៀន ហៀក អ៊ីនវេសមេនខ្លួនឯងមានតួនាទីទទួលខុសត្រូវស្នូលក្នុងការគ្រប់គ្រងបរិស្ថានរបស់គម្រោង ដោយផ្អែកលើវិធានការណ៍គ្រប់គ្រងបរិស្ថាន ដូចបានកំណត់នៅក្នុងផែនការគ្រប់គ្រងបរិស្ថានរបស់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ |
ផែនការអភិវឌ្ឍ | ក្រុមហ៊ុនមានផែនការអភិវឌ្ឍមូលដ្ឋានផ្តល់ជូនក្នុងមួយឆ្នាំ លើពីរកម្មវិធីមានដូចជា ការអនុវត្តន៍ផែនការអភិវឌ្ឍន៍ និង ការអនុវត្តផែនការស្នើសុំ។ កម្មវិធីអនុវត្តន៍ផែនការអភិវឌ្ឍន៍ ផ្តល់អង្តូងទឹកស្អាត (១/៥គ្រួសារ) ចំនួន ១០ ការជួសជុលនិងសាងសង់ផ្លូវលំជនបទក្នុងតំបន់គម្រោង ១.០០០ (ម៉ែត្រ) ការកសាង និងជួសជុលសាលារៀន (ក្នុងទីតាំងក្រុមហ៊ុន) មណ្ខលសុខភាពរបស់ក្រុមហ៊ុន ចំនួន ១ ក្នុងតំបន់សម្បទាន និងសាងសង់ប្រព័ន្ធធារាសាស្ត្រ (ប្រាក់បរិច្ចាកសង្គម) ២៦០.០០០ ដុល្លារអាមេរិក។ រីឯការស្នើរសុំឱ្យក្រុមហ៊ុនចូលរួមអភិវឌ្ឍន៍មូលដ្ឋានឃុំសាគ្រាមរួមមាន ការសុំឱ្យក្រុមហ៊ុនជួយសាងសង់ផ្លូវមួយខ្សែ ពីឃុំទៅកាន់ភូមិនានា(ដូចជាភូមិសាគ្រាមជើង ភូមិវាលថ្នល់ និងភូមិផ្សេងៗ) ចំនួន ២ ខ្សែ ស្នើសុំអណ្តូងទឹកចំនួន ៧ ម៉ាស៊ីនភ្លើងដាក់សាលាឃុំ ១ គ្រឿង ម៉ូតូសម្រាប់បំរើការងារក្នុងឃុំចំនួន ១ សុំឱ្យក្រុមហ៊ុនផ្តល់អាទិភាពការងារដល់អ្នកភូមិជាងអ្នកចំណូលស្រុក និងជួយបង្កើតប៉ុស្តិ៍សុខភាពគ្រប់ភូមិ។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍន៍ដំណាំកៅស៊ូបានសិក្សា និងវាយតម្លៃទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយសង្កត់ធ្ងន់លើបញ្ហាធនធានរូបវន្ត ធនធានអេកូឡូស៊ី ធនធានសង្គម ហេតុប៉ះពាល់លើសុខភាពការងារ និងផែនការសុវត្តិភាព ហេតុប៉ះពាល់ក្នុងតំបន់ និងហេតុប៉ះពាល់បន្សំដោយបានផ្តល់វិធានការកាត់បន្ថយលើបញ្ហាទាំងនោះ។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ក្រុមហ៊ុនត្រៀមប្រាក់បរិច្ចាកសម្រាប់អភិវឌ្ឍន៍សង្គមចំនួន ១២៥.០០០ ដុល្លារអាមេរិក និងសម្រាប់ស្តារបរិស្ថានចំនួន ១៨០.០០០ ដុល្លារអាមេរិក្នុងរយះពេល ៦ឆ្នាំ។ |
ឆ្នាំបោះពុម្ភ EIA | ២០១០ |
បច្ចុប្បន្នភាព | កញ្ញា ២០២១ |
ឯកសារយោង
ការវាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍន៍ដំណាំកៅស៊ូ និងការកែច្នៃផលិតផលស្ថិតនៅស្រុកស្ទោង និងស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ
|
គោលបំណងនៃការប្រើប្រាស់ដីរបស់ក្រុមហ៊ុន បៀន ហៀក អុីនវេសមិន គឺធ្វើយ៉ាងណាដើម្បីធានាបាននូវចីរភាពនៃការដាំដំណាំកៅស៊ូ។ |