ក្រុមហ៊ុន |
ក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក |
ព័ត៌មានក្រុមហ៊ុន |
ក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក ជាក្រុមហ៊ុនសាជីវកម្មខ្មែរបរទេស (កម្ពុជាចិន) បានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនិងការដាក់ដើមទុនវិនិយោគដំបូងចំនួន ២០,០០០,០០០ រៀលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១។ ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណស្វែងរុករករ៉ែពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីធ្វើការស្រាវជ្រាវលើរ៉ែមាស ក្រោមលិខិតលេខ ៦៦២ ឧរថ.ធរ.អប ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១០ លើផ្ទៃដីសរុបចំនួន ២៨ គីឡូម៉ែត្រក្រឡា។ ក្រុមហ៊ុនគ្រោងវិនិយោគទឺកប្រាក់ បន្ថែមចំនួន ១៥,០០០,០០០ ដុល្លារអាមេរិក ដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផ្លូវផ្សេងៗ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន |
២០,០០០,០០០ រៀល
១៥,០០០,០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន |
ក-អាជ្ញាប័ណ្ណស្វែងរុករករ៉ែ (លើកទី១) លេខ ៧២៧ ឧរថ.រ.អប ចុះថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០០៨ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ខ- លិខិតលេខ ០១៥ ចុះថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១០ ស្នើសុំពន្យារបន្តអាជ្ញាប័ណ្ណស្វែងរុករករ៉ែនៅតំបន់អូរច្ឆិកឡក់ ស្រុកសំបូរ ខេត្តក្រចេះ៖ របស់ក្រុមហ៊ុន ក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក។
គ- លិខិតលេខ ០១៦ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១០ ស្នើសុំរក្សាទុកផ្ទៃដី (២៨) គីឡូម៉ែតក្រឡា នៅតំបន់អូរច្ឆិកខ្នក់ ស្រុកសំបូរ ខេត្តក្រចេះ របស់ក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក
ឃ- អាជ្ញាប័ណ្ណស្វែងរុករករ៉ែ(លើកទី២) លេខ ៦៦២ ឧរថ.ធរ.អប ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២0១០ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល អនុញ្ញាតឱ្យក្រុមហ៊ុនក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក ធ្វើការសិក្សាស្រាវជ្រាវ័រ៉ែលោហៈបន្តនៅតំបន់អូរច្ឆិកខ្វក់ ស្រុកសំបូរ ខេត្តក្រចេះ លើផ្ទៃដីទំហំ ២៨ គីឡូម៉ែត្រក្រឡា។ |
លេខកូដចុះបញ្ជីក្រុមហ៊ុន |
លិខិតលេខ ៦៦២ ឧរថ.ធរ.អប ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១០ |
ឈ្មោះប្រធានក្រុមហ៊ុន |
លោក ថាង រូតុង |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន |
ប្រទេសកម្ពុជា និងប្រទេសចិន |
អាសយដ្ឋានក្រុមហ៊ុន |
ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលស្ថិតនៅអាគារលេខ១ កាច់ជ្រុង ផ្លូវលេខ ២១១.១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ០៩៧ ៦៤២ ៧០ ៧៨/០១១ ២៣២ ៩១១ និងអ៊ីមែល៖ twc007@msn.com |
ប្រភេទរបាយការណ៍ EIA |
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន |
ក្រសួងបរិស្ថាន
ក្រសួងរ៉ែ និងថាមពល
|
ទីតាំង |
ការសិក្សាស្រាវជ្រាវដំបូងលើផ្ទៃដីទំហំ ២.០៥០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រតំបន់អូរខ្លិកខ្លក់ ឃុំក្បាលដំរី ស្រុកសំបូរ និងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ |
ភូមិ |
តំបន់អូរខ្លិកខ្លក់ |
ឃុំ |
ឃុំក្បាលដំរី |
ស្រុក |
ស្រុកសំបូរ |
ខេត្ត |
ខេត្តក្រចេះ |
រយៈពេលកិច្ចសន្យា |
ព័ត៌មានពុំអាចរកបាន |
ទំហំផ្ទៃដីរបស់គម្រោង |
ក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក បានរៀបចំធ្វើការសាងសង់ ប្រព័ន្ធសង្វាក់ផលិតកម្មរ៉ែមាស និងកន្លែងស្នាក់នៅរបស់បុគ្គលិកកម្មករមានទំហំចំនួន ៦ ហិកតា និង ៦៦ ហិកតាប្រើសម្រាប់ទុកដាក់សំណល់រឹង |
វិស័យ |
ឧស្សាហកម្មនិស្សារណកម្ម |
ក្រុមហ៊ុនសិក្សា EIA |
ហ្គ្រីនខិនសាល់ថិនស៊ីហ្វឺម |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA |
ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្ដីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីជីវសុវត្ថិភាព ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង និងអនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់និងការរំខានដោយសំឡេង |
ចំណូលនិងចំណាយក្រុមហ៊ុន |
ដោយសមត្ថភាពប្រព្រឹត្តកម្មរ៉ែក្នុងមួយឆ្នាំមានចំនួន ៦២.៤០០ តោនរ៉ែ អត្រាមាសជាមធ្យមពីត្រែទាំងបីស្មើនឹង ២,៧ ក្រាម/តោន អត្រាទង់ដែងមធ្យមស្មើនឹង ០,១៥ ភាគរយ ឬស្មើនឹង ១៥០ ក្រាម/តោន តម្លៃមាសស្មើនឹង ៤៥,0១ ដុល្លារ ក្រាម តម្លៃកំទេចរ៉ែទង់ដែងស្មើនឹង ៥.៥០០ ដុល្លារ/តោន ។ ដូច្នេះ ផលិតផលមាសប្រចាំឆ្នាំស្មើនឹង ៦២.៤00 x ២,៧ x ៨៥ ភាគរយ = ១៤៣.២០៨ ក្រាម ។ ចំណែកទង់ដែងស្មើនឹង ៦២.៤00 x ១៥០ x ៨៥ ភាគរយ = ៧.៩៥៦.000 ក្រាម ឬស្មើនឹង ៧,៩៥៦ តោន។
ចំពោះតម្លៃលក់ផលិតផលរ៉ែប្រចាំឆ្នាំ៖ មាស ១៤៣.២០៨ ក្រាម x ៤៥,០១ = ៦.៤៤៥.៧៩២ ដុល្លារអាមេរិក និងទង់ដែង ៧.៩៥៦ តោន x ៥.៥00 = ៤៣.៧៥៨ ដុល្លារអាមេរិក។ ដូច្នេះ ចំណូលប្រចាំស្មើនឹង ៦.៤៤៥.៧៩០ ដុល្លារអាមេរិក + ៤៣.៧៥៨ ដុល្លារអាមេរិក = ៦.៤៨៩.៥៥០ ដុល្លារអាមេរិក។
ចំណែកទទួលបានសម្រាប់ក្រុមហ៊ុន៖ តម្លៃលក់រ៉ែបានប្រចាំឆ្នាំចំនួន ៦.៤៨៩.៥៥០ ដុល្លារអាមេរិក និងចំណាយស្រាវជ្រាវរុករក រៀបចំប្រព័ន្ធផលិតកម្ម និងការចំរាញ់យករ៉ែក្នុងឆ្នាំទី១ សរុបចំនួន ៩.៣៧៥.៨០០ ដុល្លារអាមេរិក ដូច្នេះចំណូលដុលក្រោយការទូទាត់ចំណាយផលិតកម្មស្មើនឹង (៦.៤៨៩.៥៥០ ដុល្លារអាមេរិក - ៩.៣៧៥.៨០០ ដុល្លារអាមេរិក - ២.៨៨៦.៦៥០ ដុល្លារអាមេរិក) ។
កាតព្វកិច្ចបង់ពន្ធ និងឈ្នួលដីសម្បទានប្រចាំឆ្នាំស្មើនឹង ៨៤៦.៣៧១,៥០ដុល្លារអាមេរិកក្នុងនោះ៖ (១) ឈ្នួលដីតំបន់ស្វែងរុករក ២២ គីឡូម៉ែត្រក្រឡាស្មើនឹង (១៥ ដុល្លារ x ២២ - ៣៣០ ដុល្លារ) (២) ឈ្នួលដីតំបន់ជីករ៉ែ ៦ គីឡូម៉ែត្រក្រឡា (៤០០ ដុល្លារអាមេរិក x ៦ = ២.៤០០ ដុល្លារអាមេរិក) (៣) ថ្លៃសួយសាររើ៣ភាគរយនៃថ្ងៃលក់រែស្មើនឹង (៦.៤៨៩.៥៥០ ដុល្លារអាមេរិក x ៣ ភាគរយ = ១៩៤.៦៨៦ ដុល្លារអាមេរិក) និង (៤) ពន្ធលើការនាំចេញ ១0 ភាគរយ លើផលិតផលនាំចេញស្មើនឹង ៦.៤៨៩.៥៥០ X ១០ ភាគរយ = ៦៤៨.៩៥៥ ដុល្លារអាមេរិក។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម |
ព័ត៌មានពុំអាចរកបាន |
ចំនួនការងារដែលបានបង្កើត |
ព័ត៌មានពុំអាចរកបាន |
ការចូលរួមជាសាធារណៈ |
ក្រុមការងារ គ្រីន ខន់សាលធែន ហ្វឹម បានធ្វើការពិគ្រោះយោបល់សាធារណៈជាមួយថ្នាក់ដឹកនាំខេត្តស្រុកប្រធាន និងអនុប្រធានមន្ទីរដែលពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក សរុបចំនួន ១៤ នាក់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១១ ខ្លឹមសារនៃកំណត់ហេតុរបាយការណ៍ជួបប្រជុំនេះមាននៅក្នុងទំព័រ ១០១-១០៥ នឹងធ្វើឡើងនៅថ្ងៃ២០ ខែមករា ឆ្នាំ២០១១ ដែលក្រុមការងារបានជួបផ្ទាល់ជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលមានមេឃុំជំទប់ទី១ ជំទប់ទី២ មេភូមិ អនុភូមិ និងប្រជាជនសរុបចំនួន ៣៦ នាក់ ខ្លឹមសារនៃការជួបប្រជុំនេះមាននៅក្នុងទំព័រ ១១៦-១១៧ បន្ទាប់ពីកំណត់ហេតុរបាយការណ៍ថ្នាក់ដឹកនាំខេត្ត។ |
ប្រភពដីបម្លែងពី |
ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន |
ក្រុមហ៊ុនបានប្រើគោលការណ៍ណែនាំរួមរបស់ក្រសួងបរិស្ថាន និងតារាងវាយតម្លៃបរិស្ថានបន្ទាន់ ដើម្បីកំណត់អំពីហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូងដែលអាចបង្កឡើងដោយសកម្មភាពស្រាវជ្រាវរុករករ៉ែមាស។ ការជីកយករ៉ែមានលក្ខណៈជារណ្តៅបិទ ហើយវិធីសាស្ត្រនៃការចំរាញ់យករ៉ែមាស ក្នុងតំបន់នេះប្រើវិធីសាស្ត្រមេកានិក។ |
ផែនការអភិវឌ្ឍ |
ព័ត៌មានពុំអាចរកបាន |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ |
តាមរយៈការសិក្សាជាក់ស្តែងនៅលើទីវាលបង្ហាញឱ្យដឹងថា ទីតាំងដែលក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក រៀបចំធ្វើការសាងសង់ប្រព័ន្ធចង្វាក់ផលិតកម្មរ៉ែមាស និងកន្លែងស្នាក់នៅរបស់ បុគ្គលិកកម្មករមានទំហំចំនួន ៦ ហិកតា និង ៦៦ ហិកតា ប្រើសម្រាប់ទុកដាក់សំណលីរឹង។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម |
កាតព្វកិច្ចបង់ពន្ធ និងឈ្នួលដីសម្បទានប្រចាំឆ្នាំស្មើនឹង ៨៤៦.៣៧១,៥០ ដុល្លារអាមេរិកក្នុងនោះ (១) ឈ្នួលដីតំបន់ស្វែងរុករក ២២ គីឡូម៉ែត្រក្រឡាស្មើនឹង (១៥ ដុល្លារអាមេរិក x ២២= ៣៣០ ដុល្លារអាមេរិក) (២) ឈ្នួលដីតំបន់ជីករ៉ែ ៦ គីឡូម៉ែត្រក្រឡា (៤០០ ដុល្លារអាមេរិក x ៦= ២.៤០០ ដុល្លារអាមេរិក) (៣) ថ្លៃសួយសាររ៉ែ៣ភាគរយនៃផ្លែលកំរៃស្មើនឹង (៦.៤៨៩.៥៥០ ដុល្លារអាមេរិក x ៣ ភាគរយ = ១៩៤.៦៨៦ ដុល្លារអាមេរិក) និង (៤) ពន្ធលើការនាំចេញ ១0 ភាគរយ លើផលិតផលនាំចេញស្មើនឹង ៦.៤៨៩.៥៥០ ដុល្លារអាមេរិក x ១០ ភាគរយ = ៦៤៨.៩៥៥ ដុល្លារអាមេរិក។ ចំណាយសម្រាប់ការឧបត្ថម្ភសង្គម និងបរិស្ថានប្រចាំឆ្នាំចំនួន ១០០.០០០ ដុល្លារអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA |
២០១១ |
បច្ចុប្បន្នភាព |
កញ្ញា ២០២១ |