ក្រុមហ៊ុន |
គម្រោងវារីអគ្គិសនីស៊ីណូហាយដ្រូកំចាយ |
ព័ត៌មានក្រុមហ៊ុន |
ក្រុមហ៊ុនវារីអគ្គិសនីស៊ីណូហាយដ្រូកំចាយ ជាក្រុមហ៊ុនវិនិយោគលើវិស័យវារីអគ្គីសនីនៅប្រទេសកម្ពុជាដែលមានរយៈពេល ៤៤ឆ្នំា រាប់ទំាងរយៈពេលសាងសង់ ៤ឆ្នាំ។ ក្រុមហ៊ុននេះជាសាខាមួយរបស់ក្រុមហ៊ុន SINOHYDRO Corporation Limited (SINOHYDRO) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដេញថ្លៃប្រកួតប្រជែងជាចំហ និងលក្ខណៈអន្តរជាតិយកសិទ្ធិធ្វើការវិនិយោគដែលបានធ្វើឡើងពីខែមិថុនា ឆ្នាំ២០០៤ ដល់ ខែមករា ឆ្នាំ២០០៥ និងក្រុមហ៊ុនទទួលបានចំណាត់ថ្នាក់លេខមួយ ហើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នំា២០០៦ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចសន្យាស្តីពីការវិនិយោគទុនប្រភេទ សាងសង់ ប្រតិបត្តិ និងផ្ទេរលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីកំចាយខេត្តកំពត ជាមួយក្រុមហ៊ុននេះដោយគម្រោងនេះមានតម្លៃវិនិយោគសរុប ៣៣០ លានដុល្លារអាមេរិក។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន |
១៧០.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន |
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៦ |
លេខកូដចុះបញ្ជីក្រុមហ៊ុន |
Inv. 1105/06E |
ឈ្មោះប្រធានក្រុមហ៊ុន |
លោក ហ្សិន តឹឆៃ |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន |
ប្រទេសចិន |
អាសយដ្ឋានក្រុមហ៊ុន |
ផ្ទះលេខ ៤៩ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA |
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន |
ក្រសួងរ៉ែ និងថាមពល |
ទីតាំង |
តំបន់ដែលក្រុមហ៊ុនវារីអគ្គិសនីស៊ីណូហាយដ្រូកំចាយ ធ្វើការអភិវឌ្ឍវារីអគ្គិសនីមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីរួមខេត្តកំពត ដែលស្ថិតក្នុងស្រុកទឹកឈូ ត្រង់ចន្លោះខ្សែស្របទី ១០°៤០,១៤៤' និង ១០°៤៩,៤៩៦' នៃរយៈទទឹងខាងជើង និងខ្សែបណ្តោយទី ១០៤°០៤,៦៦៧' និង ១០៤°០៨,៦៦៣' នៃរយៈបណ្ដោយខាងកើត ។ ទីតាំងទំនប់ទី១ (ទំនប់អាងទី១) មានចម្ងាយប្រមាណ ៤,៥ គីឡូម៉ែត្រពីលើតំបន់ទេសចរណ៍ធម្មជាតិទឹកឈូ ហើយទំនប់ទី២ (ទំនប់អាងទី២) មានចម្ងាយប្រមាណ ៣០០ ម៉ែត្រពីលើតំបន់ទឹកឈូ។ |
ភូមិ |
ព័ត៌មានពុំអាចរកបាន |
ឃុំ |
ឃុំម៉ាក់ប្រាង្គ |
ស្រុក |
ស្រុកទឹកឈូ |
ខេត្ត |
ខេត្តកំពត |
រយៈពេលកិច្ចសន្យា |
៤៤ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង |
២.២៩១,៣៧ ហិកតា |
វិស័យ |
វារីអគ្គិសនី |
ក្រុមហ៊ុនសិក្សា EIA |
SAWAC Consultants for Development |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA |
SAWAC Consultants គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាឈានមុខដែលមានដើមកំណើតពី SAWA ដែលជាអង្គការមិនមែនរដ្ឋាភិបាលហូឡង់មួយ ហើយបានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មក។ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រឹក្សាខ្មែរដែលមានបទពីសោធន៍ច្រើន SAWA បានប្ដូរទៅឱ្យបុគ្គលិកក្នុងស្រុក ដើម្បីគ្រប់គ្រង និងដំណើរការតាំងពីឆ្នាំ១៩៩៩ ហើយក្រុមហ៊ុននេះបានចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្មជាមួយនឹងឈ្មោះផ្លូវការ "Sawac Consultants Cambodia Co., Ltd” |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
ផ្ទះលេខ១ ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
ក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធមានដូចជា ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ភូមិបាល ឆ្នាំ២០០១ ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ ច្បាប់ជលផល ឆ្នាំ២០០៦ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៧ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក ឆ្នាំ១៩៩៩ អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណលីរឹង ឆ្នាំ១៩៩៩ អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឆ្នាំ១៩៩៩ និងអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច ឆ្នាំ២០០៣។ |
ចំណូលនិងចំណាយក្រុមហ៊ុន |
គម្រោងនេះមានតម្លៃវិនិយោគ ៣៣០ លានដុល្លារអាមេរិក និងអាចផលិតថាមពលប្រចាំឆ្នាំបាន ៤៥៧.១២ GWh។ កិច្ចសម្បទានក្នុងរយៈពេល ៤៤ឆ្នាំ (៤ឆ្នាំ សម្រាប់ការសាងសង់)។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម |
ធនធានរូបសាស្ត្រ និងបរិស្ថាន៖ គម្រោងនេះនឹងជួយកាត់បន្ថយការប្រើចរន្តអគ្គីសនី ចេញពីកម្លាំងម៉ាស៊ីនដើរដោយឥន្ទនៈ និងធ្យូងថ្ម ដែលបានបញ្ចេញឧស្ម័នកាបូនមូណូអុកស៊ីត និងកាបូនឌីអុកស៊ីត ឬកាបូនិចជាប្រភពបង្កឱ្យមានឧស្ម័នផ្ទះកញ្ចក់។
ធនធានសេដ្ឋកិច្ច និងសង្គម៖ ខ្សែបញ្ជូនចរន្តតង់ស្យុងខ្ពស់ ២៣០ KV ពីវាល់ត្រង់ស្វូនៃអគារថាមពលទី១ ទី២ និងទី៣ របស់វារីអគ្គិសនីកំចាយប្រវែង ១១,០៥ គីឡូម៉ែត្រទៅអនុស្ថានីយ៍កំពត ខេត្តកំពតនេនឹងមានការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្ថែមទៀតទៅកាន់ខេត្តព្រះសីហនុ តាកែវ និងរាជធានីភ្នំពេញដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍដ៏មានប្រសិទ្ធភាពសម្រាប់ប្រទេសជាតិ ។ ស្របទៅនឹងនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាគម្រោងនេះនឹងធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ចរន្តអគ្គិសនីនេះ មានតម្លៃថោកក្នុងការងារកសិកម្ម ដូចជាការងារស្រោចស្រពដំណាំស្រូវ និងចំការជាដើម ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋក៏អាចមានជីវភាពល្អប្រសើរថែមទៀតនៅពេលពួកគាត់មានថាមពលនេះដើម្បីការងារសិប្បកម្មនានា ដូចជាចំលាក់ តម្បាញ ។ល។ ហើយក៏ជាការទាក់ទាញឱ្យមានរោងចក្រឧស្សាហកម្មខ្នាតធំ និងតូចកើតមាននៅតាមតំបន់ដែលបណ្តាញនេះឆ្លងកាត់ ហើយអាចបង្កើនការងារបន្ថែមជូនប្រជាពលរដ្ឋផងដែរ ។ ម្យ៉ាងវិញទៀត គម្រោងមានការបង់ផ្តល់ចូលថវិកាជាតិ ដោយសារក្រុមហ៊ុននឹងត្រូវបង់ពន្ធអាករលើការនាំចូលប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ ពន្ធកាត់ទុក ពន្ធលើប្រាក់ចំណេញ និងពន្ធអាករផ្សេងៗទៀតក្នុងរយៈពេលប្រតិបត្តិ និងថែទាំគម្រោងទៅតាមកិច្ចសន្យារវាងក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ការប្រើប្រាស់ដី/តម្លៃដី និងទេសចរណ៍ ដោយសារឥទ្ធិពលនៃការអភិវឌ្ឍគម្រោង និងហេដ្ឋារចនាសម្ព័ន្ធរបស់វាអាចនឹងធ្វើឱ្យដីក្បែរតំបន់គម្រោងមានតម្លៃខ្ពស់ ជាពិសេសការប្រើប្រាស់ដីសម្រាប់វិស័យឧស្សាហកម្ម កសិកម្មទំនើប និងទេសចរណ៍ ។ នៅតាមតំបន់មួយចំនួនដែលមានខ្សែបញ្ជូនចរន្តតង់ស្យុងខ្ពស់ ២៣០ KV នេះឆ្លងកាត់។ ដូច្នេះប្រជាពលរដ្ឋអាចកែប្រែតំបន់មួយចំនួនឱ្យទៅជាតំបន់ទេសចរណ៍ប្រចាំភូមិឃុំរបស់ពួកគេទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ |
ចំនួនការងារដែលបានបង្កើត |
តាមរយៈគម្រោងនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដូចជាក្នុងដំណាក់កាលសាងសង់គម្រោងត្រូវជ្រើសរើសបុគ្គលិក-កម្មករគម្រោង ៤០ នាក់ ក្នុងនោះប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ៣០ នាក់ និងបុគ្គលិក-កម្មករចិនចំនួន ១០ នាក់ រីឯក្នុងដំណាក់កាលប្រតិបត្តិ និងថែទាំគម្រោងនឹងត្រូវជ្រើសរើសបុគ្គលិក-កម្មករចំនួន ១៥ នាក់ ក្នុងនោះប្រជាពលរដ្ឋមូលដ្ឋានសរុប ៧ នាក់ និងបុគ្គលិក-កម្មករចិន ៨ នាក់។
គម្រោងនេះនឹងមានការបណ្តុះបណ្តាលមន្ត្រីជំនាញកម្ពុជា សម្រាប់បន្តដំណើរការ ក្រោយពីក្រុមហ៊ុនបញ្ចប់កិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ។
គម្រោងនឹងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានតាមរយៈការចូលបំរើការងារជាបុគ្គលិក-កម្មករទាំងពេលសាងសង់ និងពេលប្រតិបត្តិការ-ថែទាំ ។ |
ការចូលរួមជាសាធារណៈ |
ក្រុមការងារសិក្សាស្រាវជ្រាវផ្នែកការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមសង្គមរបស់ SAWAC បានធ្វើការប្រឹក្សា និងពិគ្រោះយោបល់ ពីអាជ្ញាធរពាក់ព័ន្ធ និងអង្គភាពពាក់ព័ន្ធដូចជាអភិបាលរងខេត្តកំពត និងប្រធានមន្ទីរបរិស្ថានខេត្តកំពត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត អភិបាលរងស្រុកទឹកឈូ និងមេឃុំមាំក់ប្រាង្គ ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តកំពត ប្រធានរដ្ឋាករទឹកខេត្តកំពត ប្រធានអគ្គិសនីខេត្តកំពត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពត ប្រធានឧទ្យានជាតិព្រះមុនីវង្សបូកគោ និងប្រជាពលរដ្ឋដែលត្រូវប៉ះពាល់ជាមួយគម្រោង។ |
ប្រភពដីបម្លែងពី |
គម្រោងនេះមានផ្ទៃដីសរុប ២.២៩១,៣៧ ហិកតា និងប៉ះពាល់ទៅលើព្រៃឈើសរុប ១.៩៦១,៩៦ ហិកតា (ព្រៃស្រោងចំនួន ១.៥៤៥,៩៦ ហិកតា និងព្រៃល្បោះឬស្សីចំនួន ៤១៦ ហិកតា) និងប៉ះពាល់ទៅលើដីចំការស្រែរបស់ប្រជាពលរដ្ឋ ៣០១,៣៧ ហិកតា (បើគិតចាប់ពីទំនប់អាចទី២)។ |
ផែនការគ្រប់គ្រងបរិស្ថាន |
ផែនការគ្រប់គ្រងបរិស្ថានជាភារកិច្ចរបស់ក្រុមហ៊ុននឹងរៀបចំកំណត់នូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់ហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន ដើម្បីធានាបានការគ្រប់គ្រងធនធានបរិស្ថានតំបន់នោះ ដោយប្រសិទ្ធិភាពស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថានព្រមទាំងធានាឱ្យគម្រោងអភិវឌ្ឍន៍ប្រកបដោយស្ថេរភាពដែលក្នុងនោះរួមមាន ចំណុចសំខាន់ៗ ដែលត្រូវសរសេររបាយការណ៍ជូនក្រសួងបរិស្ថាន៖
-ការរៀបចំផ្នែក ឬក្រុមទទួលខុសត្រូវសម្រាប់ការអនុវត្តផែនការការងារ ។
-ការកំណត់ពេលវេលាធ្វើការងារឱ្យច្បាស់លាស់ក្នុងកិច្ចការការពារបរិស្ថាន។
-ការបំពាក់ឧបករណ៍ការពារសុខភាព គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស ។
-ការធ្វើកន្លែងទុកសំណល់រឹង ។
-កិច្ចការពារ និងបង្ការជំងឺរាតត្បាតផ្សេងៗ ។
-ការគ្រប់គ្រងសំណលីរឹង រាវ និងសំណល់សារធាតុពុល ។
-ការការពារការហូរច្រោះនៅកន្លែងកាយជញ្ជាំងភ្នំ និងកន្លែងចាកសំណល់ដី និងថ្មដោយដាំស្មៅ និងដើមឈើការពារ ។
-ការកាត់បន្ថយភាពល្អក់នៅកន្លែងលាងថ្ម និងកន្លែងរោងចក្រលាយបេតុង ។
-កិច្ចការជំរុញឱ្យមានការដាំដើមឈើនៅទីសាធារណៈ ឬតំបន់ជុំវិញតំបន់ការពារទាំងនោះ។ ការធ្វើការអភិរក្សប្រភេទសត្វព្រៃសំខាន់ៗដែលធ្លាប់មាននៅតំបន់គម្រោង និងដំណើការស្ថានីយ៍ចិញ្ចឹមត្រី និងសង្គ្រោះសត្វអណ្តើក ។
-ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំងបច្ចេកទេសនិងទទួលយកនូវការកែប្រែបច្ចេកទេសណាមួយដែលជំនាញតម្រូវឱ្យធ្វើ ។
-ការធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំអំពីប្រភេទព្រៃឈើ និងពពួកសត្វព្រៃដែលត្រូវអភិរក្សក្នុងតំបន់គម្រោង។ ការធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំវិធីសាស្រ្តការពារសុខភាពអនាម័យ-សុវត្ថិភាពការងារ ។
-ការត្រៀមថវិកាបំរុងទុកសម្រាប់ប្រតិបត្តិផែនការគ្រប់គ្រងបរិស្ថាន និងការចំណាយលើថវិកានេះ ។ |
ផែនការអភិវឌ្ឍ |
ក្រុមហ៊ុននឹងសាងសង់ផ្លូវម្ខាងទៀតខាងឆ្វេងដៃនៃព្រែកទឹកឈូមានប្រវែង ៣.៨០០ ម៉ែត្រ។ ផ្លូវនេះនឹងធ្វើអំពីបេតុងដែកដែលមានទទឹងខ្នងលើ ៦ ម៉ែត្រដូចគ្នា ។ បន្ថែមពីភ្ជាប់ពីផ្លូវបេតុងនេះ ក្រុមហ៊ុនសាងសង់ផ្លូវលំក្រាលគ្រួសក្រហម/ល្បាយថ្មប្រវែង ១៥.៤៣០ ម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រដល់ផ្លូវជាតិលេខ៣ (ក្នុងនោះ ស្តារផ្លូវចាស់ប្រវែង ២.៦៥០ ម៉ែត្រ)។ ដើម្បីជៀសវាងការខូចផ្លូវជាតិលេខ៣ ដោយសារការដឹកថ្មពីការដ្ឋានយកថ្មនៅភូមិទ្វារថ្មី ឃុំព្រៃឃ្នង ស្រុកទឹកឈូ ក្រុមហ៊ុនបានសាងសង់ផ្លូវគ្រួសក្រហម/ល្បាយថ្មបណ្តោះអាសន្នអមតាមផ្លូវជាតិខាងឆ្វេងដៃ (តាមទិសដៅកំពត-ភ្នំពេញ) ប្រវែង ១៣.៨៣០ ម៉ែត្រ ទទឹងខ្នងលើ ៤ ម៉ែត្រ ហើយភ្ជាប់ពីផ្លូវនេះត្រង់ផ្លូវបត់លោកយាយម៉ៅដល់ការដ្ឋានយកថ្ម ក្រុមហ៊ុនបានស្តារផ្លូវលំចាស់ប្រវែង ៤.៧៥០ ម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រផងដែរ ។ សរុបនៃ ការសាងសង់ផ្លូវចេញ-ចូលរបស់គម្រោងនេះមានប្រវែងសរុប ៤១,៧៦ គីឡូម៉ែត្រ។
ក្រុមហ៊ុនសាងសង់ស្ពាន ៤ កន្លែង ដែលមាន ២ កន្លែងកាត់ស្ទឹងកំចាយគឺមួយធ្វើអំពីបេតុងបណ្ដោះអាសន្ន (ទល់មុខអគារថាមពលទី១) ស្ពានបេតុងទី២ នៅខាងទំនប់ទី១។ ចំណែកឯស្ពានពីរទៀតគឺមួយធ្វើពីបេតុងកាត់អូរបីឬអូរតាដា និងមួយទៀតធ្វើអំពីដែកកាត់ស្ទឹងកែវដើម្បីភ្ជាប់ចរាចរផ្លូវសងខាងស្តើងទាំងពីរផងដែរ។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ |
ក្រុមហ៊ុនបានផ្តល់អនុសាសន៍លើវិធានការកាត់បន្ថយអំឡុងពេលដំណាក់កាលរចនាគម្រោង ដំណាក់កាលសាងសង់ ដំណាក់កាលប្រតិបិត្ត និងថែទាំគម្រោង និងដំណាក់កាលបិទគម្រោង ដោយរួមបញ្ចូលដល់សិក្សាទៅលើសណ្ឋានដី និងឋានលេខា ការហូរច្រោះដី ប្រព័ន្ធជលសាស្ត្រ ទឹកលើដី គុណភាពខ្យល់ គុណភាពទឹក គុណភាពដី ជីវសាស្ត្រដែលរស់នៅក្នុងទឹក ធនធានព្រៃឈើនិងជំរកសត្វព្រៃ ជីវសាស្ត្រសត្វព្រៃ ការរស់នៅនិងមុខរបររបស់សហគមមូលដ្ឋាន ប្រពៃណី វប្បធម៌ និងសាសនា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ផ្លូវគមនាគមន៍ សុខភាពសាធារណៈ សោភ័ណ្ឌភាព និងហានិភ័យ។
|
មូលនិធិសេដ្ឋកិច្ចនិងសង្គម |
ក្រុមហ៊ុននឹងត្រៀមថវិកាចំនួន ១៧.៥០០.០០០ ដុល្លារអាមេរិកសម្រាប់កិច្ចការពារបរិស្ថានក្នុងនោះមានថវិកា ១២.០០០.០០០ ដុល្លារអាមេរិកក្នុងដំណាក់កាលសាងសង់រយៈពេល ៤ឆ្នាំ និង ៥.៥០០.០០០ ដុល្លារអាមេរិកសម្រាប់រយៈពេល ៤០ឆ្នាំ ក្នុងការប្រតិបត្តិផែនការការពារបរិស្ថានរួមទាំងកិច្ចដំណើរការគ្រប់គ្រងសំណល់រឹងរាវ ។ល។ ក្រៅពីនេះ ក្រុមហ៊ុននឹងសាងសង់ទំនប់នៅផ្នែកខាងក្រោមទំនប់ទីពីរដើម្បីអភិរក្សត្រីពូជដែលមានប្រភពពីតំបន់គម្រោង និងតំបន់ជុំវិញគម្រោង។ ផ្ដល់ត្រីមេពូជក្នុងស្រុកប្រលែងចូលក្នុងតំបន់អភិរក្ស និងជុំវិញតំបន់គម្រោងរយៈពេល ១០ឆ្នាំ ចំនួន ១០០.០០០ ក្បាល ក្នុងមួយឆ្នាំគិតជាតម្លៃ 0,៧៥ ដុល្លារ/អាមរិក/ក្បាលគឺស្មើនឹង ៧.៥០០ ដុល្លារអាមរិក/ឆ្នាំ សរុប ១០ឆ្នាំស្មើនឹង ៧៥.០០០ ដុល្លារអាមេរិក។
តម្លៃសំណងលើផលប៉ះពាល់ផ្នែកសង្គម គម្រោងនេះក្រុមហ៊ុនបានចេញសំណងលើផលប៉ះពាល់ផ្នែកសង្គមរួមមាន សំណងផលប៉ះពាល់លើចំការដីស្រែ ដំណាំ និងជួលដីជុំវិញការដ្ឋានយកថ្មសរុប ៣.៥០០.០០០ ដុល្លារអាមេរិក ក្នុងនោះ ៣.៣៤៨.៩០០ ដុល្លារអាមេរិក ជាសំណងពិតប្រាកដ និង ១៥១.១០០ ដុល្លារអាមេរិកសម្រាប់ចំណាយផ្សេងៗ។
គម្រោងនឹងជួយឧបត្ថម្ភសម្រាប់មន្ត្រីជលផល ៤ រូប ក្នុងការអភិរក្សធនធានជលផលក្នុងតំបន់ដែលក្រុមហ៊ុននឹងសាងសង់ទំនប់អាងអភិរក្សត្រីផ្នែកខាងក្រោមទំនប់ទី២ ក្នុងម្នាក់ ៣០០ ដុល្លារអាមេរិក/ខែ សរុប ១៤.៤០០ ដុល្លារអាមេរិក/ឆ្នាំ (៣០០ x ១២ខែ x ៤នាក់ = ១៤.៤០០ ដុល្លារអាមេរិក/ឆ្នាំ)។
គម្រោងនឹងជួយឧបត្ថម្ភសម្រាប់អនុរក្សព្រៃឈើ (បរិស្ថាន) ៥ រូបក្នុងការអភិរក្សធនធានព្រៃឈើជុំវិញ និងក្នុងតំបន់គម្រោង ដោយក្នុងម្នាក់ ៣០០ ដុល្លារអាមេរិក/ខែ សរុប ១៨.000 ដុល្លារអាមេរិក/ឆ្នាំ (៣០០ x ១២ខែ x ៥ នាក់ = ១៨.000 ដុល្លារអាមេរិក/ឆ្នាំ)។
ថវិកាសម្រាប់ការដាំព្រៃឈើឡើងវិញនៅជុំវិញ និងក្នុងតំបន់គម្រោងរយៈពេល ២០ឆ្នាំ ចំនួន ៤.000.000 ដុល្លារអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA |
២០១១ |
បច្ចុប្បន្នភាព |
កញ្ញា ២០២១ |