• មេគង្គ
  • កម្ពុជា
  • ឡាវ
  • មីយ៉ាន់ម៉ា
  • ថៃ
  • វៀតណាម
  • English (en)English
  • ខ្មែរ (km)ខ្មែរ
MENUMENU
  • ទំព័រដើម
  • អំពី
    • សាវតា​
    • អក្ខរកម្មទិន្នន័យ
    • ការងារ
    • ក្រុមការងារ ODC
      • សមាជិកក្រុមប្រឹក្សាភិបាល
      • បុគ្គលិក
      • អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
    • ឱកាសទទួលមូលនិធិ
      • ជំនួយគាំទ្រធ្វើដំណើរស្រាវជ្រាវ
    • កិច្ច​សហ​ប្រតិ​ប​ត្តិការ​
    • ប័ណ្ណសារ
  • កូវីដ​-១៩
    • ប៉ាណ្ណូបរិធាន
    • ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​
  • SDG
    • គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
    • គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
    • គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
    • គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
    • គោលដៅទី៥ សមភាពយេនឌ័រ
    • គោលដៅទី៦ ទឹកស្អាត និងអនាម័យ
    • គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
    • គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
    • គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
    • គោលដៅទី១០ កាត់បន្ថយវិសមភាព
    • គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
    • គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
    • គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
    • គោលដៅទី១៤ ជីវិតក្រោមទឹក
    • គោលដៅទី១៥ ជីវិតលើដី
    • គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
    • គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
    • គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​
  • ប្រធានបទ
    • បរិស្ថាន និងដី
      • កសិកម្ម​ និង​ ការ​នេ​សាទ​
      • គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
      • បរិស្ថាន និងធនធានធម្មជាតិ
      • ឧស្សាហកម្មនិស្សារណកម្ម
      • ដីធ្លី
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សេដ្ឋកិច្ច និងពាណិជ្ជកម្ម
      • ថាមពល
      • វិស័យឧស្សាហកម្ម
      • ហេដ្ឋារចនាសម្ព័ន្ធ
      • ពល​កម្ម
      • វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ជំនួយ និងការអភិវឌ្ឍ
      • រដ្ឋាភិបាល
      • ច្បាប់ និងប្រព័ន្ធតុលាការ
      • ប្រជាជន និងជំរឿន
      • ការ​អភិវឌ្ឍ​សង្គម
      • ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
  • ផែនទី
    • ផែនទី
    • ទាញយកផែនទី
    • ឧបករណ៍ផលិតផែនទី
  • ព័ត៌មានទិន្នន័យ
    • បរិស្ថាន និងដី
      • សហគមន៍ព្រៃឈើ
      • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
      • តំបន់អភិរក្សជលផល
      • គម្របព្រៃឈើ
      • វារីអគ្គិសនី
        • ស្ថានីយ៍វារីអគ្គិសនី
        • អាងស្តុកទឹក
        • អនុស្ថានីយ៍
        • ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់
      • តំបន់ការពារធម្មជាតិ
      • ទេសភាពតំបន់ព្រៃឡង់
      • ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សម្បទាន​ដី​សេដ្ឋកិច្ច​
      • សម្បទានរ៉ែ
      • ប្លុកប្រេង និងឧស្ម័ន
      • តំបន់សេដ្ឋកិច្ចពិសេស
      • គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​សាធារណៈ​
      • ស្ថិតិជំរឿន
      • ការបោះឆ្នោត
      • គណនេយ្យភាពសង្គម
      • សម្បទានដីសង្គមកិច្ច
        • ដី​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​
        • ដី​បម្រុង​ទុក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច
  • ព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីប្រកាសជាសាធារណៈ
  • ឯកសារច្បាប់
  • ឃ្លាំងទិន្នន័យ
    • ឃ្លាំងទិន្នន័យ
    • ការ​ចូល​រួម​ចែក​រំលែក​ទិន្នន័យ​
  • ប្លក់
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងធ្វើការស្ទង់មតិមួយ​ដើម្បីវាយតម្លៃផលប៉ះពាល់នៃសកម្មភាពរបស់ខ្លួនលើការអភិវឌ្ឍរបស់កម្ពុជា។ លទ្ធផលនៃការស្ទង់មតិនេះនឹងផ្តល់​ការយល់ដឹងដល់អូឌីស៊ីអំពីរបៀបដែលខ្លួនអាចចូលរួមចំណែកអភិវឌ្ឍកម្ពុជា​ឲ្យកាន់តែប្រសើរឡើង។
ប្រសិន​បើ​អ្នកធ្លាប់​ស្គាល់អូឌីស៊ី យើង​ខ្ញុំសំណូមពរ​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នេះ​។
ការចូលរួមរបស់​អ្នកមាន​លក្ខណៈអនាមិកទាំងស្រុង។ លទ្ធផលនៃការស្ទង់មតិនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅពេលដែលការវាយតម្លៃត្រូវបានបញ្ចប់។
  • /
  • ព័ត៌មានទិន្នន័យ
  • /
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

  • ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
ទាញយក និង ទិន្នន័យមេតា
Share
Tweet
Share
1 Shares
7
ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD
ព័ត៌មានក្រុមហ៊ុន ក្រុមហ៊ុន Hoang Anh Gia Lai គឺជាក្រុមហ៊ុននៃសហគ្រាសពហុវិនិយោគ ដែលមានឈ្មោះនៅក្នុងប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសថៃ ហើយបានដំណើរការជាច្រើនឆ្នាំទៅលើវិស័យជំនួញពាណិជ្ជកម្ម ការធ្វើវិនិយោគ និងសកម្មភាពផ្សេងៗទៀតពាក់ព័ន្ធ នឹងសង្គមនៅក្នុងប្រទេសទាំងនេះ។ ក្រុមហ៊ុននេះបានបង្រីការងាររបស់ខ្លួនទៅលើគម្រោងចំនួន ២៦ ដូចជា ការសាងសង់ ការធ្វើវិនិយោគទៅលើអលចនទ្រព្យ Stock Exchange ការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងការធ្វើអាវកម្មរ៉ែ និងថាមពលវារីអគ្គិសនី។ ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD ទទួលបានដីសម្បទានទំហំ២៦០ហិកតា ដែលមានទីតាំងនៅស្រុកបកែវ និងអូរយ៉ាដាវ ខេត្តរតនគិរីដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានរ៉ែដែក សំរាប់បំពេញតម្រូវការប្រើប្រាស់ដែកក្នុងស្រុកនិងនាំចេញទីផ្សារអន្តរជាតិ។
ដើមទុនចុះបញ្ជីក្រុមហ៊ុន ៦៤០០០លានរៀល
ការលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន ១២ កក្កដា ២០០៩
លេខកូដចុះបញ្ជីក្រុមហ៊ុន Co. 6186/09E
ឈ្មោះប្រធានក្រុមហ៊ុន Nguyen Van Minh
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
អាសយដ្ឋានក្រុមហ៊ុន ផ្លូវជាតិលេខ៧៨ ភូមិ០៣ សង្កាត់ឡាបានសៀក ក្រុងបានឡុង ខេត្តរតនគិរី
ប្រភេទរបាយការណ៍ EIA ការសិក្សាដំបូង
ក្រសួង/ស្ថាប័ន ក្រសួងរ៉ែ និងថាមពល
ទីតាំង ចម្ងាយ ៣០ គ.ម ពីក្រុងបានលុង និងនៅចម្ងាយ ៨ គ.ម ពីផ្លូវជាតិលេខ៧៨
ភូមិ ព័ត៌មានពុំអាចរកបាន
ឃុំ ព័ត៌មានពុំអាចរកបាន
ស្រុក ស្រុកបរកែវ
អូរយ៉ាដាវ
ខេត្ត រតនគិរី
រយៈពេលកិច្ចសន្យា ៩.៥០ឆ្នាំ
ទំហំជាហិកតា ២៦០
ប្រភេទសម្បទាន ការធ្វើអាជីវកម្មរ៉ែ
ក្រុមហ៊ុនសិក្សា EIA ក្រុមហ៊ុន ស៊ី អ៊ី អេស
ព័ត៌មានក្រុមហ៊ុនសិក្សា EIA ព័ត៌មានពុំអាចរកបាន
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA ព័ត៌មានពុំអាចរកបាន
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ នៅក្នុងការសិក្សា EIA នេះគឺស្របទៅតាមក្របខ័ណ្ឌច្បាប់ចំនួន ១៥ ក្នុងនោះមានអនុក្រឹត្យ ៦ និងព្រះរាជក្រឹត្យ ១។ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ស្តីពីព្រៃឈើ, ច្បាប់ស្តីពីជលផល, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, ច្បាប់ភូមិបាល, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីការគ្រប់គ្រង និងធើ្វអាជីវកម្មធនធានរ៉ែ, អនុក្រឹត្យស្តីពីកិច្ចដំណើរវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង, អនុក្រឹត្យស្តីពីវិនិយោគនៃព្រះរាជាណាក្រកម្ពុជា, អនុក្រឹត្យស្តីពីសម្បទានដីសេដ្ឋកិច្ច, ព្រះរាជក្រឹត្យស្តីពីការបង្កើត និងការកំណត់តំបន់ការពារធម្មជាតិ។
ចំនូលនិងចំណាយក្រុមហ៊ុន គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកាវិនិយោគសរុបអស់ចំនួន ២៦.៦៧២.៤៥១ ដុល្លារអាមេរិក ហើយក្នុងនោះថវិកាចំណាយសម្រាប់ទុនវិនិយោគដើមមានចំនួន ១៤.៥៣៦.៦០៧ ដុល្លារអាមេរិក និងទុនបង្វិលសម្រាប់ដំណើរការអាជីវកម្មមានចំនួន ១២.១៣៥.៨៤៤ ដុល្លារអាមេរិក។ ចំណែកឯប្រាក់ចំណូល ដែលទទួលបានពីការលក់ផលិតផលរ៉ែទាំងអស់នេះមានចំនួន ៤៧.៣៨៤.៤៥០ ដុល្លារអាមេរិក នៅឆ្នាំ២០១១ ចំណែកឯការលក់ផលិតផលចាប់ពីឆ្នាំ ២០១២-២០១៨ នឹងកើនដល់ចំនួន ៥០.០០០.០០០ ដុល្លារអាមេរិក។
ផល់ប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម គម្រោងនេះបានផ្តល់ផលវិជ្ជមានដែលជាគោលដៅធំៗដូចជា៖ ជួយការពារថែរក្សា និងអភិរក្សព្រៃឈើល្អៗ (ព្រៃទ្រនាប់តាមដងអូរ) យ៉ាងហោចណាស់ ៤០០ហិចតា, ផ្តល់ចំនូលដល់រាជរដ្ឋាភិបាលពីការប្រមូលសួយសារលើធនធានរ៉ែ និងផលឈើពីការធ្វើអាជីវកម្មឈើក្នុងផ្ទៃដីព្រៃពាក់កណ្តាលស្រោងរិចរិលយ៉ាងហោចណាស់ ៣០៤.៤០ហិចតា, តម្លៃដីនៅក្នុងតំបន់នោះនឹងឡើងខ្ពស់ជាងតម្លៃនាពេលបច្ចុប្បន្ន, ការជួយស្តារ និងជួសជុលឱ្យល្អឡើងវិញនូវផ្លូវលំ-ស្ពាន, និងបង្កើនការងារដល់ប្រជាជនមូលដ្ឋាន។
ចំនួនការងារដែលបានបង្កើត គម្រោងនឹងជួយបង្កើតមុខរបរដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន (ក្នុងចំណោមកំលាំងពលកម្មចំនួន ១៨១នាក់) និងជួយបង្កើនកម្មវិធីបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋទាំងនោះឱ្យមានសមត្ថភាព បំពេញការងារ (អាចទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសទៀតផង)។
ការចូលរួមជាសាធារណៈ ការចូលរួមជាសាធារណៈ គឺក្រុមការងាររបស់ CES បានចុះធ្វើការផ្សព្វផ្សាយ សា្ទបស្ទង់មតិ និងជួបពិភាក្សាជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ក្នុងគោលបំណង ដើម្បីពន្យល់បកសា្រយអំពីសកម្មភាពគម្រោង សា្តប់មតិសាធារណៈអំពីបញ្ហាបរិស្ថាន និងសង្គម ដែលបង្កឡើងដោយសារសកម្មភាពអាជីវកម្មរបស់គម្រោង និងប្រមូលនូវកង្វល់ផ្សេងៗដែលទាក់ទងនឹងបញ្ហាបរិស្ថាន-សង្គម ដើម្បីស្វែងរកដំណោះស្រាយមួយដែលនឹងអាចទទួលយកបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
ប្រភពដីបម្លែងពី នៅក្នុងទីតាំងគម្រោងនេះមានព្រៃស្រោងទំហំ ១២៥២ហិចតា ព្រៃពាក់កណ្តាលស្រោងទំហំ១៨២៦ហិចតា ព្រៃល្បោះ៦១៩ហិចតា ព្រៃផ្សេងៗទំហំ៧ហិចតា ។
ផែនការគ្រប់គ្រងបរិស្ថាន ផែនការអភិវឌ្ឍបរិស្ថាន ម្ចាស់គម្រោងនឹងត្រូវរៀបចំ និងកំណត់នូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់បណ្តាលហេតុប៉ះពាល់បរិស្ថានអវិជ្ជមានដែលបានកើតឡើងដោយ សកម្មភាពនៅគ្រប់ដំណាក់កាលមុនប្រតិបត្តិគម្រោង ប្រតិបត្តិគម្រោង និងបញ្ចប់គម្រោង ដើម្បីធានាបានការគ្រប់គ្រង់ធនធានបរិស្ថានតំបន់នោះប្រកបដោយប្រសិទ្ធភាពស្របតាមបច្ចេកទេស និងបទដ្ឋានបរិស្ថាន។ ក្រសួងបរិស្ថាន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធនានានឹងចុះធ្វើការអង្កេតតាមដាន ត្រួតពិនិត្យ និងការអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថានព្រមទាំងផ្ទៀងផ្ទាត់លើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានរបស់ក្រុមហ៊ុន។
ផែនការអភិវឌ្ឍ ផែនការអភិវឌ្ឍទៅលើផ្ទៃដីនៅក្នុង ទីតាំងគម្រោងត្រូវបានបែងចែកជា ផ្ទៃដីសម្រាប់ជីកយករ៉ែ (១២តំបន់) មានចំនួន ២៦០ហិចតា, ផ្ទៃដីសាងសង់ទីស្នាក់ការ រោងចក្រ និងសំណង់ផ្សេងៗមានចំនួន ៣០ហិចតា, ផ្ទៃដីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (បណ្តោយ ១៨ម×ទទឹង៨ម) ចំនួន ១៤,៤០ហិចតា, និងផ្ទៃដីព្រៃទ្រនាប់ដងអូរ (១០០ម តាមសងខាងអូរ) មាន ៤០០ហិចតា។
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ ក្រុមហ៊ុនបានអនុវត្តន៍ទៅតាមដំណាក់កាលនៃដំណើរកាលនីមួយៗក្នុងការធ្វើអាជីវកម្មរ៉ែ មានដូចជា ដំណាក់កាលមុនសាងសង់ ដំណាក់កាលសាងសង់គម្រោង ដំណាក់កាលប្រតិបត្តិ និងថែទាំគម្រោង និងដំណាក់កាលបិទគម្រោង។ ហើយរាល់ដំណាក់កាលនីមួយៗ ក្រុមហ៊ុនមានវិធានការកាត់បន្ថយញ្ហាដែលកើតមានឡើងបានត្រឹមត្រូវ។
មូលនិធីសេដ្ឋកិច្ចនិងសង្គម ក្រុមហ៊ុនបានរៀបចំឡើងនូវផែនការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (ការស្តារព្រៃឈើឡើងវិញ ការជំរុញការចិញ្ចឹមសត្វស្រុក និងសត្វត្រី ការជួសជុលផ្លូវលំ ផ្តល់សេវាកម្មបច្ចេកទេសផ្នែកដាំដំណាំកៅស៊ូ ដំឡូងមី និងផ្តល់សេវាកម្មផ្នែកទីព្រឹក្យាសម្រាប់ការដាំដុះដំណាំផ្សេងៗ) ដែលជំនួយមូលនិធិសង្គមទាំងនេះនឹងចំណាយថិវិការសរុបចំនួន ៨៩២ ០០០ ដុល្លារអាមេរិក ក្នុងរយៈពេល ១០ឆ្នាំ និងថវិការសម្រាប់ស្តារបរិស្ថានឡើងវិញមានចំនួន ១៨៩ ៧៩៤ ដុល្លារអាមេរិក/ឆ្នាំ។
ឆ្នាំបោះពុម្ភ EIA ២,០១១

ឯកសារយោង

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង៖ គំរោងអាជីវកម្មរ៉ែដែករបស់ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD
ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD ទទួលបានដីសម្បទានទំហំ២៦០ហិកតា ដែលមានទីតាំងនៅស្រុកបកែវ និងអូរយ៉ាដាវ ខេត្តរតនគិរីដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានរ៉ែដែក សំរាប់បំពេញតម្រូវការប្រើប្រាស់ដែកក្នុងស្រុកនិងនាំចេញទីផ្សារអន្តរជាតិ។

ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ និង​គ្រប់​ស្នារ​ដៃ​ដើម​ដែល​ផលិត​ និង​បោះពុម្ព​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​​ (អូ​ឌី​ស៊ី)​ ត្រូវ​បាន​ផ្តល់​ក្រោម​អាជ្ញាប័ណ្ណ​ CC BY-SA 4.0។​ អត្ថបទ​ព័ត៌មាន​សង្ខេប​ ត្រូវ​បាន​ដកស្រង់​ចេញពី​សារព័ត៌មាន ស្របតាមការ​ណែនាំ​អំពី​គោលការណ៍​នៃ​ការ​ប្រើប្រាស់​ដោយ​យុត្តិធម៌​ និង​រក្សាសិទ្ធិអ្នកនិពន្ធ ដោយ​ប្រភពដើម​នៃ​នៃ​អត្ថបទទាំង​នោះ​ ។​ ស្នាដៃ​ និង​មូលដ្ឋាន​ទិន្នន័យ ​ភ្ជាប់​នៅ​លើ​គេហទំព័រ​របស់​ អូ​ឌី​ស៊ី​ ត្រូវ​បាន​ចងក្រង​មក​ពី​ឯកសារ​ដែល​អាច​រក​បានជា​សាធារណៈ​ និង​ផ្តល់​ជូន​ដោយ​មិន​យក​កម្រៃ​ ក្នុង​គោលបំណង​បម្រើ​ដល់ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​។​ គេហទំព័រ​នេះ​ មិនមែន​ជា​សេវា​ស្រាវជ្រាវ​ដើម្បី​ស្វែងរកប្រាក់​កម្រៃ​ ឬ​ ជា​វិស័យ​មួយ​ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​ និង ​អន្តររដ្ឋាភិបាល​ណាមួយ​នោះ​ទេ ​។​ ទំព័រ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​មួយ​ ដែល​លើកកម្ពស់​ការ​យល់​ដឹង​ទូលាយ​/​ទិន្នន័យ​បើក​ទូលាយ​ ដោយ​មិនស្វែង​រក​ផល​ចំណេញ​។​ ព័ត៌មាន​ ត្រូវ​បាន​បោះផ្សាយ​ បន្ទាប់​ពី​ការ​មើល​ បញ្ជាក់​ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​។​ យ៉ាងណា​ក៏​ដោយ​ អូ​ឌី​ស៊ី​ មិន​អាច​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​ដែល​អាច​ទុកចិត្ត​បាននូវ​ប្រភព​ភាគី​ទី​បី​បាន​ទេ​។​ អូ​ឌី​ស៊ី​ សូម​មិន​ធ្វើការ​អះអាង​ ឬ​ធានា​ ទោះជា​បាន​សម្តែង​ច្បាស់​ ឬ​មិន​ជាក់លាក់​ ជា​អង្គហេតុ​ ឬ​អង្គច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​សម​ស្រប​នៃ​ទិន្នន័យ​ ស្នាដៃ​ ឬ​ ឯកសារ​ ដែល​មាន​ ឬ​ដែល​បាន​យក​មក​យោង​ជា​ឯកសារ​ ឬ​ដែល​បាន​ផ្តល់​ឲ្យ​។

អូឌីស៊ី សូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គេហទំព័រនេះ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីគាំទ្រកិច្ចការ​របស់ពួកគេ និងចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយនឹងក្រុមការងារយើងខ្ញុំ។ សូម ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកធ្វើឱ្យភាពសុក្រឹតរបស់គេហទំព័នេះ កាន់តែល្អប្រសើរឡើង។

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវ ទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

MENUMENU
  • អំពី​យើង​
  • ទំនាក់ទំនង
  • កំណត់សម្គាល់
  • លក្ខខណ្ឌនៃការប្រើប្រាស់
  • វិភាគទាន

This website is built on WordPress using the JEO Beta theme and CKAN as back-end for structured data. To learn more about the system architecture, read our documentation.

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

  • សួរសំនួរ
  • រាយការណ៍បញ្ហា
  • ចូលរួមផ្តល់មតិ
  • ផ្តល់ព័ត៌មានមកវិញ
  • ផ្ញើឯកសារ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកមានគំនិតថ្មីដែលអាចជួយដល់ការផ្លាស់ប្តូរលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ? យើងខ្ញុំរីករាយនឹងទទួលយក។

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons។

មើល | លុបចោល
ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

h4wRR
* ប្រអប់មតិមិនអាចទទេ! អ៊ីមែលនេះមិនត្រឹមត្រូវ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!