ស្ថានីយ៍វារីអគ្គិសនី
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦
ស្ទឹងអាតៃ១
72
ស្ថានីយ៍ | ស្ទឹងអាតៃ១ |
គោលបំណងនៃគម្រោង | ទំនប់វារីអគ្គិសនី |
ក្រុមហ៊ុនវិនិយោគ | China Datang Corporation |
ប្រទេសវិនិយោគ | ចិន |
អានុភាពជាមេហ្គាវ៉ាត់ | ១២០ |
ថាមពលជាជីហ្គាវ៉ាត់ម៉ោង | មិនស្គាល់ |
ឆ្នាំគ្រោងដំណើរការ | មិនស្គាល់ |
ឃុំ | ពង្រលើ |
ស្រុក | វាលវែង |
ខេត្ត | ពោធិ៍សាត់ |
មាត្រដ្ឋានស្ថានីយ៍ | ព័ត៍មានពុំអាចរកបាន |
កាលបរិច្ឆេទនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ខែធ្នូ ឆ្នាំ២០១១ |
ស្ថានភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន |
ព័ត៌មានពុំអាចរកបាន ទំនាក់ទំនងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា |
ស្ថានភាពគម្រោង | កំពុងដំណើរការ |
ស្ថានភាពលម្អិតនៃគម្រោង | មិនស្គាល់ |
ឯកសារយោង
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា៖ បញ្ជីវាយតំលៃផលប៉ះពាល់បរិស្ថាន
|
ព័ត៌មានគំរោងមួយចំនួនដែលមានលេខកូដ(EIA-001 - EIA-071) ម្ចាស់គំរោង កាលបរិច្ឆេទសិក្សាEIA នៅចន្លោះឆ្នាំ2007-2013 ឈ្មោះEIA ទីតាំងគំរោង បញ្ជីឈ្មោះក្រុមហ៊ុនសិក្សាEIA និងឈ្មោះគំរោងអភិវឌ្ឍ ដោយ មានបញ្ជាក់ទីតាំងច្បាស់លាស់ ប្រតិបតិ្តនៅទូទាំងប្រទេស ។ ការសិក្សា ជំហានដំបូងនៃគំរោងអភិវឌ្ឍនានានៅតាមបណ្តាខេត្តផ្សេងៗ ។ គំរោងទាំង នោះមានដូចជាគំរោង ថាមពលវារីអគ្គីសនី ការអភិវឌ្ឍតំបន់ដីកោះ លំហែ កាយ និង កសិឧស្សាហកម្ម ។ ក្រុមហ៊ុន៧២បានចុះឈ្មោះ និងទទួលបាន គំរោង ដែលមានទីតាំងបណ្តោយតាមតំបន់ឆ្នេរ តំបន់ភាគខាងត្បូងឈៀង ខាងលិចមកទល់តំបន់ខ្ពង់រាបខាងឥសាន ។ ជាការគួរឲ្យចាប់អារម្មណ៏គ្រប់គំរោងទាំងអស់ មានការសិក្សាEIA ដោយ ក្រុមហ៊ុនទីប្រឹក្សាដូចជា ក្រុមហ៊ុនKCC, Power Engineering Consulting, CES, Green Consultancy, SAWAC Consultants for Development, Team Consulting Engineering and Management, Phanitra Development, CAS, Creative Green Design, CIS, Green Environment Group, and Cambodian Environment ។ |
តារាងនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) (ទិន្នន័យត្រឹមខែកញ្ញា ឆ្នាំ២០១៣)
|
តារាងនេះបង្ហាញអំពីកំណត់ត្រានៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ដែលជាទិន្នន័យទទួលបានរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)ត្រឹមខែកញ្ញា ឆ្នាំ២០១៣។ តារាងនេះរួមមានទិន្នន័យការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA)ចំនួន៧១ទិន្នន័យ ដោយបង្ហាញអំពីក្រុមហ៊ុនម្ចាស់គម្រោង(មានការបកប្រែជាខេមរភាសាទៅលើឈ្មោះក្រុមហ៊ុនមួយចំនួន) កាលបរិច្ឆេទនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ឈ្មោះ/ស្ថានភាពនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) ទីតាំងនៃគម្រោង ឈ្មោះក្រុមហ៊ុនដែលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) និងឈ្មោះគម្រោង (មានការបកប្រែជាខេមរភាសាទៅលើឈ្មោះគម្រោងមួយចំនួន) ។ |
អនុក្រឹត្យលេខ ២០២ អនក្រ.បក ស្តីពីការធ្វើអនុបយោគផ្ទៃដីទំហំ ៤,៦៧៤ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់
ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១២
|
ដីទំហំ ៤,៦៧៤ (បួនពាន់ប្រាំមួយរយចិតសិបបួន)ហិកតាដែលមានទីតាំងស្ថិតនៅភូមិឆាយលោក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានចាត់ចូលជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ ដើម្បីធ្វើការវិនិយោគសម្រាប់គោលដៅសម្បទានដីសេដ្ឋកិច្ច អភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងអាតៃ ដូចមានក្នុងផែនទី និងនិយាមកាលេខ ០៤៥៦ ខពល ចុះថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១២ របស់សាលាខេត្តពោធិ៍សាត់។ |
គម្រោងវារីអគ្គិសនីស្ទឹងអាតៃ
|
ស្ថានីយ៍វារីអគ្គិសនីស្ថិតនៅខេត្តពោធិ៍សាត់ ភាគខាងលិចនៃប្រទេសកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន the China Datang Corporation ដែលមាតម្លៃ ២៥៥ លានដុល្លារអាមេរិក។ ទំនប់វារីអគ្គិសនីបានចាប់ផ្តើមដំណើរការសាងសង់តាំងពីឆ្នាំ ២០០៨ ហើយបានបញ្ចប់នៅខែ ឧសភា ឆ្នាំ ២០១៣។ |
ស្ថានីយ៍វារីអគ្គិសនីទំហំ ១២០ មេហ្គាវ៉ាត់ នឹងចាប់ផ្តើមដំណើរការនៅក្នុងសប្តាហ៍នេះនៅកម្ពុជា
|
ស្ថានីយ៍វារីអគ្គិសនីស្ថិតនៅខេត្តពោធិ៍សាត់ ភាគខាងលិចនៃប្រទេសកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន the China Datang Corporation ដែលមាតម្លៃ ២៥៥ លានដុល្លារអាមេរិក ក្រោមកិច្ចសន្យាសម្បទាន”ស្ថាបនា-ប្រតិបត្តិការ-ផ្ទេរ” រយៈពេល ៣៤ឆ្នាំជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ ស្ថានីយ៍ដែលមានសមត្ថភាពផលិតថាមពលទំហំ ១២០ មេហ្គាវ៉ាត់នេះ ចំនាយរយៈពេល ៥ឆ្នាំដើម្បីសាងសាង់ ហើយវាបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៤។ |