សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | Liberty Mining International PTY Ltd. (Transol Corporation Limited) |
ខេត្ត |
ឧត្ដរមានជ័យ ព្រះវិហារ |
ស្រុក |
ថ្មរពួក បន្ទាយអំពិល |
ឃុំ |
ថ្មរពួក បេង បន្ទាយឆ្មារ ក្រសាំង ណាំតៅ គោកកឋិន ភូមិថ្មី |
ទំហំគិតជាហិកតា | ៣៦,៣៥០ |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | អណ្តូងបរ |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ប្រភេទរ៉ែ | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិអ្នកវិនិយោគ | អូស្ត្រាលី |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ២២៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | Richard Frederick Stanger |
សញ្ជាតិអ្នកដឹកនាំ | អូស្ត្រាលី |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | ព័ត៌មានពុំអាចរកបាន |
រយៈពេលនៃកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | មិនស្គាល់ |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យបន្ទាប់បន្សំ ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ |
ឯកសារយោង
ការទទួលបានអាជ្ញាប័ណ្ណសិក្សារុករករ៉ែ អណ្ដូងបរ របស់ Liberty Mining International Pty Ltd
|
ឯកសារប្រកាសព័ត៌មាន ក្នុងគេហទំព័ររបស់ក្រុមហ៊ុន Liberty Mining International Pty Ltd ស្ដីពីការទទួលបានអាជ្ញាប័ណ្ណ សំរាប់ការសិក្សាស្រាវជ្រាវ ដែលមានទំហំ ៣៦៣,៥០គ.មក្រឡា នៅអណ្ដូងបរ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ភាគពាយ័ព្យកម្ពុជា ។ ក្រុមការងារ ODC បានចម្លងចេញជាទម្រង់ pdf និងចាត់ទុកជាឯកសារយោង។ |
ការចុះបញ្ជីពាណិជ្ជកម្ម៖ ក្រុមហ៊ុន Liberty Mining International Pty Ltd
|
នៅថ្ងៃទី១៤ កក្តដា ២០០៨ ក្រុមហ៊ុន Liberty Mining International Pty Ltd បានចុះបញ្ជីនៅក្នុងនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ។ ក្រុមហ៊ុនមានអាសយដ្ឋាន ផ្ទះលេខ193 BEo, ផ្លូវលេខ 63, សង្កាត់បឹងកេង កង១ ខណ្ឌចំការមន ភ្នំពេញ ។ នៅថ្ងៃទី៣០ មីនា ២០០៣ មានការផ្លាស់ប្តូរ អ្នកចូលភាគហ៊ុននៃក្រុមហ៊ុន Liberty Mining International Pty Ltd ហើយបានបញ្ចូលភាគហ៊ុន2.000ហ៊ុន ទៅសារជីវកម្ម Angkor Gold Corporation (Canadia) ។ ក្រុមហ៊ុនដំបូងមានអាសយដ្ឋានផ្ទះលេខ226, មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ លោកRichard Frederick Stanger ជាអ្នកចាត់ចែងអាជីវកម្ម ដែលអាចទំនាក់ទំនងតាម អ៊ីម៉ែលrichardstanger@libminco.com ឬទូរស័ព្ទលេខ 012 846 946 ។ នៅថ្ងៃទី១១ មេសា ២០១១ លោកRichard Frederick Stanger ដែលជា ភាគហ៊ុនម្នាក់ បានលាលែងពីតំណែងក្រុមប្រឹក្សានាយក ។ ក្រោយមក លោក Michael Stephen Weeks ក្លាយជានាយក ។ អាជីវកម្មផ្តោតលើ ការស្រាវជ្រាវ រុករករ៉ែ ។ |