សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | Indochine Mining Limited (Stoeung Tapork) |
ខេត្ត | រតនគិរី |
ស្រុក | តាវែង |
ឃុំ |
តាវែងលើ តាវែងក្រោម |
ទំហំគិតជាហិកតា | ២០,០០០ |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | ស្ទឹងតាពក |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ប្រភេទរ៉ែ |
មាស ទង់ដែង |
សញ្ជាតិអ្នកវិនិយោគ | អូស្ត្រាលី |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ១ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | Mr. Stephen Promnitz |
សញ្ជាតិអ្នកដឹកនាំ | ព័ត៌មានពុំអាចរកបាន |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | http://www.indochinemining.com/ |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | ព័ត៌មានពុំអាចរកបាន |
រយៈពេលនៃកិច្ចសន្យា | ៦ ឆ្នាំ |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | មិនស្គាល់ |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យបន្ទាប់បន្សំ ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ |
ឯកសារយោង
ព្រឹត្តិប័ត្រ៖ គំរោងរ៉ែនៅក្នុុងខេត្តរតនះគីរី
|
ព្រឹត្តិប័ត្រនេះបានបង្ហាញរូបភាពពីលំហអំពីរូបតំណាងទីតាំងសក្តានុពលនៅក្នុងខេត្តរតនះគីរី ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនបាន អះអាងជាមួយភាពជំនាញ របស់ពូកគាត់នៅក្នុងការទាញយករ៉ែ ដែលអាចរំខានដល់ប្រជាជនកំរិតទាប និងខូចខាតបរិស្ថាន ជុំវិញតិចតួច ។ ក្រុមហ៊ុនIndochine Mining Limited បានសង្កេតនៅកំលុងពេលធ្វើការតាមវាល ដោយសារលក្ខណ្ឌអាកាសធាតុ និងបច្ចេកទេសអន់ថយ ប្រជាជន មូលដ្ឋានអាចរុករករ៉ែបានតែនៅរដូវប្រាំង ប៉ុណ្ណោះ ។ការសិក្សាបានធ្វើផ្អែកលើមូលដ្ឋាននៃរបកគំហើញរូបភាពផ្កាយ រណប និងរូបថតភូគព្ភសាស្ត្រ ។ ទាំងអស់នេះធ្វើការតាមដានជាមួយសំណាកចំណែកខ្សែទឹកស្ទឹង សំណាក ដី សំណាកកំទេចថ្ម និងផែនទី ។ ការងារទាំងអស់ត្រូវបានអនុវត្តនៅតំបន់ អូកំពេញ អូក្រៃ អូបាង អូលូលូ បរខាំ ពោងពាយ និងឆាំ ។ |
ព្រឹត្តិប័ត្រ: ធនធានរ៉ែនៅកម្ពុជា
|
ព្រឹត្តិប័ត្រនេះបានបង្ហាញអំពីរបកគំហើញ និងទិន្ន័យ វិទ្យាសាស្ត្រគាំពារបក គំហើញ ទីតាំងសក្តានុពលសំរាប់ទាញយករ៉ែមាស/រ៉ែស្ពាន់ នៅក្នុងផ្នែក ឥសាននៃប្រទេសកម្ពុជា ។ ការទាញយករ៉ែនៅក្នុងប្រទេសកម្ពុជា នៅមាន កំរិត ក្នុងលក្ខណ្ឌបច្ចេកទេស សំរាប់ការទាញយក ។ ក្រុមហ៊ុនIndochine គឺជាក្រុមហ៊ុនមួយនៃបណ្តាក្រុមហ៊ុនបរទេសជាច្រើន ដែលផ្តួចផ្តើមឲ្យមាន ការរុករករ៉ែដោយប្រើឧបករណ៏ទំនើប នៅកំលុងឆ្នាំ២០០៥ ហើយទំនោរនៃ ការរុករករ៉ែមាស មាននៅក្នុងតំបន់ភាគឥសាននៃប្រទេសកម្ពុជា ។ ព័ត៌មានថ្មីៗត្រូវបានបង្ហាញ និងប្រកាសធនធាននៅអុកវូ (605,000oz, Oz Minerals March 2010) ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសាងសង់អាគារ នៅពីរតំបន់ក្នុងខេត្តក្រចេះ និងរតនះគីរី ។ តំបន់ផ្ទឺគ្របដណ្តប់ប្រមាណ4.300គីទ្បូម៉ែត្រការេ ។ ខេត្តក្រចេះទីតាំងជាតំបន់ឥសានកណ្តាល ដែលជាស្រុក រ៉ែមាស ។ បន្ថែមពីនេះ ខេត្តរតនះគីរីជាតំបន់ចុងឥសាននៃប្រទេសកម្ពុជា ដែលមានសណ្ឋានស្រដៀងគ្នា នៃការអនុញ្ញត្តិឲ្យរុករករ៉ែមាស ។ ដើម្បីធ្វើ ការងារទាំងនេះ មានការងារសំខាន់ត្រូវបានគាំទ្រ តាមរយះការសាងសង់ មូលដ្ឋានរុករក ការជាវរូបភាពផ្កាយរណបកំណត់អត្តសញ្ញាណខ្ពស់ ហើយ មានការអងេ្កតនៃការបំពេញចរន្តខ្យល់អាកាស និងវិទ្យុមាត្រ និងការងារវាល ដូចជា គូសផែនទី សំណាកសណ្ឋានស្នូលផែនដីនៃស្ទឹង និងដី ។ |
សេចក្តីថ្លែងការណ៏៖ ក្រុមហ៊ុនIndochinese Mining Limited: Indochine Drilling Intersects Gold Mineralisation ‐ Cambodia
|
សេចក្តីថ្លែងការណ៏បានបង្ហាញអំពីកាសិក្សាស្រាវជ្រាវជំហានដំបូង នៃតំបន់ នៅក្នុងខេត្តក្រចេះ និងខេត្តរតនះគីរី ដែលបានសិក្សាសំណាក និងទិន្ន័យ វិទ្យាសាស្រ្ត ដើម្បីគាំពារអំណះអំណាងរបស់ពួកគេ ។ ក្រុមហ៊ុនIndochine Mining Limitedបានទទួលសម្បទានខ្នាតធំនៃការរុករករ៉ែមាស និងរ៉ែស្ពាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹង4.000គីទ្បូម៉ែត្រការេ ។ ក្រុមហ៊ុនបានពុះកាត់ចំណែកទទឹងចន្លោះពីអណ្តូងទី១ នៃកម្មវិធីខូងរ៉ែ ទាំង១០០% នៃគំរោង Kratie North project, Cambodia ។ សំណាកបីត្រូវ បានសិក្សាអំពីរ៉ែមាស ហើយក្រុមហ៊ុនបានបញ្ចប់កម្មវិធីខូងអណ្តូងរ៉ែ១៦ ដំបូង សរុបចំនួន2.216ម៉ នៃអណ្តូងរ៉ែពេជ្រ នៅលើតំបន់គោលដៅបីសំខាន់ នៃភាគខាងជើងខេត្តក្រចេះ ។ ម្យ៉ាងទៀត រ៉ែទង់វៀ និងរ៉ែសំណ មាននៅចំណែកចន្លោះអណ្តូងទី១ និង អណ្តូង៥ផ្សេងទៀត មានចំងាយ400ម៉ រំលងតំបន់គោលដៅសំខាន់ កំណត់ អត្តសញ្ញាណដោយភូគព្ភសាស្ត្រ(IP) និងរ៉ែមាសនៅក្នុងស្នូលផែនដីប្លែក ប្រក្រតី ។ ជាសំខាន់តំបន់ជិតគ្នាពីរផ្សេងទៀត ត្រូវបានធ្វើតេស្ត ដោយខូង ដប់អណ្តូងតាមបណ្តោយភូគព្ភសាស្រ្ត មានសំណៅជាប់រ៉ែមាស នៅផ្ទៃខាង ក្រៅ ។ សុចនករពីការខូងចំណុចសំខាន់ៗ នៃកម្មវិធីខូងរ៉ែ បានបង្ហាញ លទ្ធផលគូរជាទីពេញចិត្ត ។ សុចនករលទ្ធផលតេស្តសាកល្បងដំបូង នៃពំនុះចំណែកសន្ធឹងតំបន់នៅក្នុងខេត្តរតនះគីរី ភាគឥសាននៃប្រទេស កម្ពុជា គុណភាពនៃកម្មវិធីគោលដៅរុករករ៉ែមាស និងរ៉ែស្ពាន់ ។ ទោះបីជាតំបន់ដ៏ល្បីល្បាញនេះ សំរាប់មាស និងស្ពាន់ ចំណាត់ថ្នាក់ពិភព លោក នៅក្នុងប្រទេសកម្ពុជា ធនធានសំខាន់មិនទាន់បានទាញយកនៅ ទ្បើយ ដោយសារកង្វះឧបករណ៏ទំនើប និងបច្ចេកទេសខ្ពស់ ដើម្បីទាញ យកធនធានទាំងនេះ ។ |
បទបង្ហាញ៖ ការសិក្សាជំហានដំបូងអំពីរ៉ែមាស រ៉ែដែក នៅអាស៊ាន Asian Gold/Copper IPOដោយក្រុមហ៊ុនIndochine Mining Limited
|
បទបង្ហាញនេះបានបង្ហាញអំពីការសិក្សាជំហានដំបូងនៃអនុតំបន់ទន្លេមេគង្គ ប្រទេស(កម្ពុជា ថៃ ទ្បាវ វៀតណាម) ផ្តោតជាពិសេសខេត្តក្រចេះ និងខេត្ត រតនះគីរី នៅក្នុងប្រទេសកម្ពុជា ។ បន្ថែមពីនេះទៀត បទបង្ហាញបានលើកពី ជំនាញនៃការរុករករ៉ែ និងលើកទ្បើងពីការសិក្សាជំហានដំបូងនៃការទាញ យករ៉ែ នៅក្នុងខេត្តទាំងនេះ ។ ម្យ៉ាងទៀត ភាគហ៊ុនធំបំផុតនៅកម្ពុជា និង តំបន់រ៉ែមិនធ្លាប់ត្រូវបានរុករកដោយប្រើឧបករណ៏ទំនើប និងបច្ចេកទេស ខ្ពស់នៅទ្បើយ ។ ការសិក្សាដំបូងបានបញ្ចប់រូមបញ្ចូល ការព្រមព្រៀង ភូគព្ភរូបវន្តខ្យល់ និងខ្សែភូគព្ភគីមី តំបន់គំរោងសំខាន់ៗ ដែលបានកំណត់ និងអំណាននៅក្នុងខេត្តរតនះគីរី និងក្រចេះ ។ ក្រៅពីនោះ វាបានបង្ហាញ បញ្ជីរាយរចនាសម្ព័ន្ធមូលធន និងចំនួនភាគហ៊ុន និងតំលៃ ។ ពួកគេក៏បាន បង្ហាញក្រុមប្រឹក្សាភិបាលគ្រប់គ្រង និងឥទិ្ធពលលើអាជីវកម្ម និងការតែង តាំងអគ្គនាយក លោកStephen Promnitz ។ |