សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | Liberty Mining International PTY LTD |
ខេត្ត | ព្រះវិហារ |
ស្រុក |
ជ័យសែន ឆែប |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ទំហំគិតជាហិកតា | ២១,៥០០ |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | ជ័យសែន |
កាលបរិច្ឆេទចុះកិច្ចសន្យា | 6/12/2008 |
ប្រភេទរ៉ែ | លោហៈធាតុ |
សញ្ជាតិអ្នកវិនិយោគ | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ១៩៣BEo ផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិអ្នកដឹកនាំ | ព័ត៌មានពុំអាចរកបាន |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | 6/12/2008 |
រយៈពេលនៃកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | មិនស្គាល់ |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
ឯកសារយោង
សេចក្តីសម្រេចលេខ ៥២២ ស្ដីពីការផ្ដល់សិទ្ធិដល់ក្រុមហ៊ុន Liberty Mining International PTY LTD ធ្វើការសិក្សាស្រាវជ្រាវ រុករកធនធានរ៉ែលោហធាតុ នៅក្នុងតំបន់ជ័យសែន ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ
ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០០៨
|
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណស្រាវជ្រាវរុករករ៉ែលោហធាតុ ដល់ក្រុមហ៊ុន Liberty Mining International PTY LTD ឱ្យធ្វើការសិក្សាស្រាវជ្រាវ រុករកធនធានរ៉ែលោហធាតុ នៅក្នុងតំបន់ជ័យសែន ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារលើផ្ទៃដីទំហំ ២១៥ (ពីររយដប់ប្រាំ) គីឡូម៉ែត្រក្រឡា ដែលមានកូអ័រដោណេភ្ជាប់នៅក្នុងសេចក្ដីសម្រេចនេះ។ អាជ្ញាប័ណ្ណមានអាយុកាល រយៈពេល ២ឆ្នាំ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា។ អាជ្ញាប័ណ្ណអាចបន្តបាន ដោយតម្រូវឲ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីឲ្យបានរយៈពេល ៣០ថ្ងៃ មុនពេលផុតកំណត់។ ក្រុមហ៊ុនត្រូវអនុវត្តតាមផែនការប្រចាំឆ្នាំ និងធានាស្តង់ដារបច្ចេកទេស ។ បើមិនដូច្នេះទេ អាជ្ញាប័ណ្ណនឹងត្រូវបានដកហូត ឬក្រុមហ៊ុននឹងត្រូវបានផាកវិន័យ ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងចុះថ្ងៃទី ១២ មិថុនា ២០០៨។ |