សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | អេច ធី គ័ង យី (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក |
ខេត្ត | ស្ទឹងត្រែង |
ស្រុក | ថាឡាបរិវ៉ាត់ |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ទំហំគិតជាហិកតា | ៣,២០០ |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | ថាឡាបរិវ៉ាត់ |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ប្រភេទរ៉ែ | ទង់ដែង |
សញ្ជាតិអ្នកវិនិយោគ | កម្ពុជា |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ៩៨ សណ្ធាគារ សែន ហាន, កែងផ្លូវលេខ៦០០ និងផ្លូវលេខ៣១៣, សង្កាត់បឹង កក់២, ខណ្ឌទួលគោក, ភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | Xuan DAJIAN |
សញ្ជាតិអ្នកដឹកនាំ | ព័ត៌មានពុំអាចរកបាន |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | ព័ត៌មានពុំអាចរកបាន |
រយៈពេលនៃកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
ឯកសារយោង
សេចក្តីជូនដំណឹង លេខ០២៤ ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក
ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
|
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករក នៅតំបន់សម្បទានស្វែងរុករករ៉ែចំនួន ៤ រួមមាន (១) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៤៩,២៥ (សែសិបប្រាំបួនក្បៀសម្ភៃប្រាំ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (២) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៣២ (សាមសិបពីរ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (៣) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៤១,៥៨ (សែសិបមួយក្បៀសហាសិបប្រាំបី) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (៤) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៩៣,៩៤ (កៅសិបបីក្បៀសកៅសិបបួន) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ |
សេចក្តីជូនដំណឹង លេខ០០៩ របស់ក្រសួងរ៉ែ និងថាមពល ជូនទៅប្រធានក្រុមហ៊ុន អេច.ធី គ័ង យី (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក
ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២០
|
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងទៅប្រធានក្រុមហ៊ុន អេច.ធី គ័ង យី (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ស្ដីពីការប្រកាសលទ្ធផលក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ដើម្បីបន្តអនុវត្តនីតិវិធីនៅក្នុងការផ្ដល់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈនៅតំបន់ចំនួន ០២ទីតាំង ក្នុងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ |